អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

សម្គាល់​ពាក្យ​ឫស​ព្យាង្គ​រាយ ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត


ធម្មតា​កាលណា​ពាក្យ​ឫស​សរសេរ​ជា​ព្យាង្គ​រាយ ពេល​ក្លាយ​ទៅ​ជា​ពាក្យ​មួយ​ទៀត គេ​ត្រូវ​សរសេរ​ព្យាង្គ​រាយ​ដែរ ឬ​ព្យាង្គ​តម្រួត​ក្លាយ​ជា​​ពាក្យ​​មួយ​ទៀត ត្រូវតែ​សរសេរ​តម្រួត​ដែរ ប៉ុន្តែ​មាន​ពាក្យ​មួយ​ចំនួន​ដែល​សរសេរ​ព្យាង្គ​រាយ តែ​ពេល​ក្លាយ​ជា​ពាក្យ​មួយ​ទៀត គេ​សរសេរ​ជា​ព្យាង្គ​តម្រួត​វិញ ។ ឧទាហរណ៍ បាំង > ក្បាំង, លាយ > ក្លាយ, កូត > ឆ្កូត, រុះ > ជ្រុះ, រៀន > ប្រៀន, រង > ត្រង, រឹង > ប្រឹង, អូន > ប្អូន, ជូរ > ម្ជូរ, កក > ស្កក ។ល។ លក្ខណៈ​នេះ គេ​អាច​សម្គាល់​បាន​​តាមរយៈ​ទម្រង់​ផ្នត់ និង​ផ្នត់​​របស់​វា គឺ​៖

  1. ផ្នត់​ដើម​​ទម្រង់ |ព-| មាន |ក-|, |ច-|, |ត-|, |ប-|, |ស-|, |ល-|, |ម-|
  2. ផ្នត់​ដើម​ទម្រង់ |ពសព-| មាន |ក’ង-|, |ច’ង-|, |ដ’ង-|, |ប’ង-|, |ព’ង-|, |រ’ង-|, |ល’ង-|, |ស’ង-|, |អ’ង-|, |ក’ន-|, |ច’ន-|, |ដ’ណ-|, |ប’ន-|, |ព’ន-|, |ស’ន-|, |អ’ន-|, |ក’ញ-|, |ប’ញ-|, |ព’ញ-|, |ស’ញ-|, |ក’ម-|, |រ’ណ-|, |ជ’ញ-|, |ច’ម-|, |ជ’ម-|, |ដ’ម-|, |ប’ម-|, |ល’ម-|, |រ’ម-|, |ស’ម-|, |អ’ម-|
  3. ផ្នត់​ជែក​ទម្រង់ |-ព-| មាន |-ន-|, |-ម-|, |-ប-|

ក្រៅ​អំពី​នេះ កាលណា​ពាក្យ​ឫស​សរសេរ​ព្យាង្គ​រាយ ពាក្យ​កម្លាយ​ត្រូវ​សរសេរ​ព្យាង្គ​រាយ បើ​ពាក្យ​ឫស​ជា​ព្យាង្គ​តម្រួត ត្រូវ​សរសេរ​ត្រួត​ដែរ ពេល​ដែល​ក្លាយ​មក​ជា​ពាក្យ​ផ្សេង​ទៀត ។

ដើម្បី​ចាត់​​ឲ្យ​ដឹង​​អំពី​ផ្នត់ និង​ទម្រង់​ផ្នត់​នៃ​ពាក្យ​ទាំងនេះ គេ​ប្រើ​វិធី​សម្រួល ។

ឧទាហរណ៍

បាំង > ក្បាំង, + អាំ + > + + អាំ + ។ គឺ​គេ​សម្រួល​តួ​អក្សរ​ដែល​ដូច​គ្នា​ទាំង​សងខាង ពេល​សម្រួល​រួច នៅ​សល់​អក្សរ នៅ​ខាង​ដើម គេ​សរសេរ |ក-| ​ហៅ​ថា​ផ្នត់​ដើម ឬ​បុព្វបទ​ វា​ស្ថិត​ក្នុង​ទម្រង់ |ព-| ។

កូត > ឆ្កូត, + អូ + > + + អូ + គេ​បាន |ច-| ផ្នត់​ដើម​ទម្រង់ |ព-| ។ ក្រោយ​ពេល​សម្រួល នៅ​សល់​អក្សរ តែ​ត្រូវ​ដាក់​អក្សរ ។ ករណី​នេះ មាន​ដូច​ជា ខ ត្រូវ​ដាក់ ក, ជ ត្រូវ​ដាក់ ច, ថ ត្រូវ​ដាក់ ត, ផ ឬ ភ ត្រូវ​ដាក់ ប ។

អូរ > ចង្អូរ ផ្នត់​ដើម |ក’ង-| ទម្រង់ |ពសព-|

កើត > បង្កើត ផ្នត់​ដើម |ប’ង-| ទម្រង់ |ពសព-|

កើយ > ខ្នើយ ផ្នត់​ជែក |-ន-| ទម្រង់ |-ព-|

រាល់​​ពេល​សរសេរ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ព្យាង្គ​រាយ និង​ព្យាង្គ​តម្រួត ត្បិត​អាច​មាន​ការច្រឡំ​ពី​ព្យាង្គ​រាយ​ទៅ​ព្យាង្គ​តម្រួត ឬ​ព្យាង្គ​តម្រួត​ទៅ​ព្យាង្គ​រាយ ។  ករណី​ដូច​ពាក្យ ស្រស់ > សម្រស់ បើ​សរសេរ សំរស់ មិន​ត្រឹមត្រូវ​ទេ ព្រោះ​វា​ស្ថិត​ក្នុង​ផ្នត់​ជែក |-អ’ម-| ទម្រង់ |-សព-|។  ពាក្យ កម្សាន្ត ក៏​ឃើញ​សរសេរ​ខុស​ស្ទើរ​គ្រប់​គ្នា​ដែរ គឺ​គេ​សរសេរ កំសាន្ត ដូច្នេះ​វិញ ។ ពាក្យ​នេះ​មក​ពី​ពាក្យ ក្សាន្ត ស្ថិត​ក្នុង​ផ្នត់​ជែក |-អ’ម-|ទម្រង់ |-សព-|ត្រូវ​សរសេរ​ត្រួត​តាម​ពាក្យ​ឫស​​ទើប​ត្រូវ ។

វិធី​កម្លាយ​មាន​ពន្យល់​លម្អិត​ក្នុង​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់​លោក ឈុន លិះ បោះពុម្ព​ដោយ​បណ្ណាគារ​បន្ទាយស្រី ឆ្នាំ​២០០៧ ។

អត្ថបទ​ផ្សេង​ទៀត៖

16 thoughts on “សម្គាល់​ពាក្យ​ឫស​ព្យាង្គ​រាយ ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត”

  1. ខ្ញុំ​សូម​បន្ថែម​ខ្លះ៖
    នៅ​សល់ ទម្រង់ [ពពស-]; [-សព-]; [ស/ព]; [-សព/ព-] និង ទម្រង់​ពិសេស
    [-រ/ម-]; [-រ-]

    ហើយ​ទម្រង់ [ព-] ពេលខ្ញុំ​រៀន​ដូច​ជា​អត់​មាន ព្យញ្ជនៈ ល និង ម ទេ។

  2. ទម្រង់ |ព-| ផ្នត់​ដើម |ល-| មាន​ពាក្យ បាក់ > ល្បាក់ |ម-| ដុំ > ម្ដុំ, ខាង > ម្ខាង, នាង > ម្នាង… ឯ​ទម្រង់​ |ពពស-|, |សព-|… ដែល​សុវិចិត្រ​សរសេរ​ខាង​លើ ខ្ញុំ​មិន​រាប់​បញ្ចូល ព្រោះ​ខ្ញុំ​និយាយ​តែ​ពាក្យ​ព្យាង្គ​រាយ ដែល​ក្លាយ​មក​ជា​ព្យាង្គ​តម្រួត ។

  3. hmmm

    ចាំ​ខ្ញុំ​សួរ​គ្រូ​ខ្ញុំ​សាក​មើល៎។ ពីព្រោះ​គាត់​ជា​សាស្ត្រាចារ្យ ផ្នែក​ភាសា​ខ្មែរ​ដែល​ល្បី (ខ្ញុំ​មិន​មែន​អួត​ទេ​តែ​ជា​ការ​ពិត)

  4. ចេះតែ​ប្រយ័ត្នៗ​ទៅ​ណា​ក្មេង​ស្រែ សរសេរ​ឲ្យ​ត្រូវៗ​ទៅ ក្រែង​បាន​ក្មេង​ក្រោយៗ​យក​តម្រាប់​តាម​ ។ ដូច​ពាក្យ រឺ សរសេរ​ខាង​លើ​ហ្នឹង ត្រូវ​សរសេរ ឬ ដូច្នេះ​វិញ ។

  5. មានពាក្យខ្មែរជាច្រើនដែលឥឡូវគេសរសេរខុសប្លែកកាលពីខ្ញុំដែលធ្លាប់បាន​រៀនកន្លងមក គឺបានរៀនកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ នៅតាមជំរំជនភៀសខ្លួន​ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ UNHCR។ ហើយរាល់សៀវភៅដែលអង្គការនេះ យកមកបង្រៀនទៀតសោត គឺសុទ្ធសឹង​តែសៀវភៅដែលត្រូវបានបោះពុម្ពចេញនៅទសវត្សរ៍ ១៩៦០​និង​ ១៩៧០។ នៅពេលដែលបានអានសៀវភៅដែលបានបោះពុម្ព នៅសម័យ ហេង​ សំរិន​និងសម័យបន្ទាប់ៗមកទៀត ឃើញមានពាក្យជាច្រើន​ ដែលគេ​បានប្ដូរតួអក្សរ ឬក៏ត្រូវបានសរសេរទៅតាមការអាន ឬទៅតាមការនិយាយ​។ តែសព្វថ្ងៃនេះ ឃើញមានប្ដូរខ្លះៗហើយ។ ការសរសេរក្លាយយូរៗទៅ អាចបណ្ដាលឲ្យបាត់ភាពដើមរបស់ពាក្យ !

  6. មានដូចជា៖ ធ្លាប់សរសេរ «ឬ» មិនមែន «រឺ»​ ទេ, «ដំណើរ» មិនមែន «ដំនើរ», «ដំណឹង» មិនមែន «ដំនឹង» ។ល។ សូមបឿនមេត្តាអត់ទោសផង មិនបានជា​ចាំអស់ទេ ព្រោះមិនបានស្រាវជ្រាវឲ្យស៊ីជម្រៅ !

  7. ខ្ញុំ​មិន​ដឹង​ថា​ទម្រង់​សេសសិវៈ​យ៉ាង​ម៉េច​ទេ តែ​ផ្នត់ |-រ-| អី​ហ្នឹង​ស្ថិត​ក្នុង​ទម្រង់ |-ព-| គឺ​ផ្នត់​ជែក ហើយ​បើ​តាម​ខ្ញុំ​ដឹង​ផ្នត់​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​ផ្នត់​ដើម និង​ផ្នត់​ជែក​នេះ​ឯង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s