ចង់​បាន​កូន


ឥឡូវ មិន​ដឹង​ថា​អារម្មណ៍​អី​ចូល​ខ្លួន​ទេ ពេល​ខ្លះ​នឹក​ចង់​បាន​កូន​ស្ទើរ​ទ្រាំ​មិន​បាន ។ ថា​ខ្ញុំ​ជា​អ្នក​ចង់​បាន​កូន តែ​ប្រពន្ធ​ខ្ញុំ​វិញ ចង់​ស្ទើរ​ដាច់​ខ្យល់​ទៅ​ហើយ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​នៅ​ខ្វះខាត អត់​មាន​លុយ​កាក់​ដូច្នេះ ។ បង​ថ្លៃ​ស្រី​ខ្ញុំ​ថា ចាំ​ឲ្យ​ដល់​ឆ្នាំ​រោង​ទៅ ខ្ញុំ​គិត​ថា​ចាំ​ដែរ តែ​តាម​ស្មាន ប្រហែល​មិន​អាច​ទ្រាំ​បាន​ដល់​ពេល​នោះ​ទេ ។

តើ​អ្នក​ដែល​រៀបការ​ថ្មីថ្មោង សុទ្ធតែ​មាន​អារម្មណ៍​ដូច្នេះ​ទេ?

12 thoughts on “ចង់​បាន​កូន

  1. មេឃា ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 6:57 ល្ងាច

    ចង់បានកូនប្រុស ឬកូនស្រី ? ចូលមើលព័ត៌មានក្នុងប្លុករបស់ខ្ញុំបន្តិចទៅ…សឹមសម្រេចចិត្តក៏មិនទាន់យ៉ឺតពេកដែរ… (ឡង់សេ ទាន់មានឪកាស!!!)

  2. និមល ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 10:00 ល្ងាច

    អីយ៉ា,អែងច្រណែនណាស់វី។ នៅសង់ទីម៉ង់តាពីរអ្នកនឹងអោយឆ្អែតសិនទៅ,តាមានកូនលែងមានពេលនៅតាពីរអ្នកហើយ និងត្រូវចំណាយលុយកាក់ច្រើនណាស់ (យាយដូចអ្នកមានកូនចឹង) ហាហាហាហា

  3. វិចិត្រ ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 10:02 ល្ងាច

    ទាន់​មិន​ទាន់មាន​កូន​ដើរ​លេង​អោយ​អស់​ដៃ​ទៅ។

    តែមាន​កូន​ហើយ ចប់​ហើយ ទៅ​ណា​លែង​កើត​ហើយ។

    ចង់​ទៅ​មើល​កុន​ក៏មិន​កើត ទៅ​ណា​ក៏​មិន​កើត។

  4. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​ឧសភា 2010 / 9:36 ព្រឹក

    អីយ៉ា, គិតចង់វ៉ាកងឡូវហ្នឹងហីលោកបឿន? ហេស ហេហ… វាប្រហែលជាមិនស្រួល ដូចគិតទេដឹង? តែតាមពិត តាមញ៉ុមដឹង ជាពិសេសមនុស្សស្រី ម្នាក់តែងនឹងចង់បានកូនក្មេងមកឡិកឡក់ ញ៉ោះ សូម្បីតាំងពីមិនទាន់ការម្ល៉េះ តែបើយកមកវាមិនសម ដល់ពេលបានការហើយ ច្រើនតែចាប់ហ្រ្វាំងមិនជាប់ (រឺមិនចង់ចាប់មិនដឹង) ។ ណ្ហើយ, គិតពីកំរិតជីវភាពមុន, បើយកគ្នាមក ហើយនៅខ្វះខាត ចឹងកុំទាន់អាលអីល្អជាង ។

  5. ម៉ន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​ឧសភា 2010 / 12:37 ល្ងាច

    មនុស្សម្នាក់ៗមានចិត្តខុសគ្នា ។ អ្នកខ្លះមិនចង់បានកូនទេ តែទប់មិនជាប់ អ្នកខ្លះទៀងចង់បានកូនណាស់ តែកូនវាមិនមក ។ បើមានចិត្តចង់បានកូន បើគិតច្បាស់ថាខ្លួនអាចទទួលមុខងារនេះបាន មិនបាច់គិតច្រើនទៀតទេ យកមួយភ្លាមៗទៅ ទាន់ក្តៅៗ😀 ប្រយ័តតែមានកូន ស្រលាញ់កូនភ្លេចប្រពន្ធ រឿងធំហើយបឿនអែង😀 ខ្ញុំជាអ្នកមានកូនរួចហើយ អាចនិយាយថាពួកគេបានធ្វើយអោយជិវិតខ្ញុំមានតម្លៃមួយកម្រិតទៀត ។

  6. បណ្ឌិត ថ្ងៃសុក្រ ទី 14 ខែ​ឧសភា 2010 / 10:40 ព្រឹក

    អឺបើចង់បានកូនម៉េចមិនសួរគ្នាវ៉ី….

  7. pisitnseiha ថ្ងៃសៅរ៍ ទី 15 ខែ​ឧសភា 2010 / 10:58 ព្រឹក

    បឿន​អើយ! បើ​ចង់​បាន​កូន​ម៉េច​ក៏​មិន​ធ្វើ​តាម​ចិត្ត​ទៅ តែ​សុំ​ប្រាប់​អោយ​ហើយ​ណា ព្រោះ​តាមាន​កូន​ហើយ នឹង​រវល់​ច្រើន​ជាង​មុន​តិច​ហើយ ព្រោះ​ត្រូវ​នៅ​មើល​ថែរ​កូន និង​ត្រូវ​បំពេញ​តួនាទី​ជាប្ដី​ល្អ​ផងណា! ខ្ញុំ​ទើប​តែ​មាន​បទ​ពិសោធន៍​ថ្មីៗ​ដែល​កូន​ខ្ញុំ​ទើប​តែ៧ខែ​ទេ (សុំ​ឡង់សេ​តិច​ដែរ​ហើយ) ទាន់​មាន​ឱកាស​ចំណាយ​ពេល​ជាមួយ​គ្នា​ គួរ​តែ​បន្ត​រក្សា​ឱកាស​នោះ​តិច​ទៅ ព្រោះ​តាមាន​កូន​ហើយ​គឺ​រវល់​ជាមួយ​កូន និង​ប្រពន្ធ​ច្រើន​ហើយ! តែ​បើ​ទ្រាំ​មិន​បាន​ទេ យក​មួយ​អោយ​ហើយ​ទៅ។

  8. ទឹម បឿន ថ្ងៃអាទិត្យ ទី 16 ខែ​ឧសភា 2010 / 8:31 ព្រឹក

    មតិ​ភាគច្រើន សុទ្ធតែ​មិន​គាំទ្រ​ការ​មាន​កូន អ៊‍ីចឹង ខ្ញុំ​គួរតែ​ទ្រាំៗ​សិន​ហើយ🙂

  9. គំនិត ថ្ងៃពុធ ទី 19 ខែ​ឧសភា 2010 / 5:09 ល្ងាច

    ខ្ញុំទើបតែរៀបការថ្មីៗនេះទេ ប៉ុន្តែអត់ទាន់មានអារម្មណ៍បែបនេះនៅឡើយ ព្រោះគិតថានៅទាល់ដៃទាល់ជើងនៅឡើយ​ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ហាក់ដូចជាមានអារម្មណ៌ចូលចិត្តក្មេងជាងមុន…។
    ខ្ញុំយល់ស្របនឹងដំបូងន្មានក្មេងស្រែដែលថា ការគិតពីជីវភាពមុន ជាការប្រសើរ…ព្រោះថាការត្រៀមបំរុងជាមុន រមែងជួយយើងចាកឆ្ងាយពីភាពលំបាក សំខាន់បំផុតគ្នា(កូន)នឹងមិនពិបាកជាមួយយើង។

  10. naryphing ថ្ងៃសុក្រ ទី 21 ខែ​ឧសភា 2010 / 7:40 ល្ងាច

    After married ,I waited one year to have baby . The reasons : save money to have enought for maternity leaving n spend time just two of us .Now my son is 6months old , he is a handful as now we’re both working fulltime n taking turn to babysit him but it’s worth it . Life has been changed … change to be more perfect of the family’s life , love it . Good luck to u bro!

  11. ទឹម បឿន ថ្ងៃសៅរ៍ ទី 22 ខែ​ឧសភា 2010 / 3:13 ល្ងាច

    Thank you sister

  12. Piseth ថ្ងៃពុធ ទី 26 ខែ​ឧសភា 2010 / 2:08 ល្ងាច

    និយាយរឿងនេះខ្ញុំដូចកបយោបល់ ព្រោះមិនដឹងថាក្រោយពេលការរួចអារម្មណ៍​មនុស្ស​យ៉ាងណានោះទេ សង្ឃឹមថាមិនយូរប៉ុន្មាននឹងបានស្គាល់អារម្មណ៍នេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s