ឥឡូវ មិនដឹងថាអារម្មណ៍អីចូលខ្លួនទេ ពេលខ្លះនឹកចង់បានកូនស្ទើរទ្រាំមិនបាន ។ ថាខ្ញុំជាអ្នកចង់បានកូន តែប្រពន្ធខ្ញុំវិញ ចង់ស្ទើរដាច់ខ្យល់ទៅហើយ ប៉ុន្តែធ្វើម៉េចបើនៅខ្វះខាត អត់មានលុយកាក់ដូច្នេះ ។ បងថ្លៃស្រីខ្ញុំថា ចាំឲ្យដល់ឆ្នាំរោងទៅ ខ្ញុំគិតថាចាំដែរ តែតាមស្មាន ប្រហែលមិនអាចទ្រាំបានដល់ពេលនោះទេ ។
តើអ្នកដែលរៀបការថ្មីថ្មោង សុទ្ធតែមានអារម្មណ៍ដូច្នេះទេ?
ចង់បានកូនប្រុស ឬកូនស្រី ? ចូលមើលព័ត៌មានក្នុងប្លុករបស់ខ្ញុំបន្តិចទៅ…សឹមសម្រេចចិត្តក៏មិនទាន់យ៉ឺតពេកដែរ… (ឡង់សេ ទាន់មានឪកាស!!!)
អីយ៉ា,អែងច្រណែនណាស់វី។ នៅសង់ទីម៉ង់តាពីរអ្នកនឹងអោយឆ្អែតសិនទៅ,តាមានកូនលែងមានពេលនៅតាពីរអ្នកហើយ និងត្រូវចំណាយលុយកាក់ច្រើនណាស់ (យាយដូចអ្នកមានកូនចឹង) ហាហាហាហា
ទាន់មិនទាន់មានកូនដើរលេងអោយអស់ដៃទៅ។
តែមានកូនហើយ ចប់ហើយ ទៅណាលែងកើតហើយ។
ចង់ទៅមើលកុនក៏មិនកើត ទៅណាក៏មិនកើត។
អីយ៉ា, គិតចង់វ៉ាកងឡូវហ្នឹងហីលោកបឿន? ហេស ហេហ… វាប្រហែលជាមិនស្រួល ដូចគិតទេដឹង? តែតាមពិត តាមញ៉ុមដឹង ជាពិសេសមនុស្សស្រី ម្នាក់តែងនឹងចង់បានកូនក្មេងមកឡិកឡក់ ញ៉ោះ សូម្បីតាំងពីមិនទាន់ការម្ល៉េះ តែបើយកមកវាមិនសម ដល់ពេលបានការហើយ ច្រើនតែចាប់ហ្រ្វាំងមិនជាប់ (រឺមិនចង់ចាប់មិនដឹង) ។ ណ្ហើយ, គិតពីកំរិតជីវភាពមុន, បើយកគ្នាមក ហើយនៅខ្វះខាត ចឹងកុំទាន់អាលអីល្អជាង ។
មនុស្សម្នាក់ៗមានចិត្តខុសគ្នា ។ អ្នកខ្លះមិនចង់បានកូនទេ តែទប់មិនជាប់ អ្នកខ្លះទៀងចង់បានកូនណាស់ តែកូនវាមិនមក ។ បើមានចិត្តចង់បានកូន បើគិតច្បាស់ថាខ្លួនអាចទទួលមុខងារនេះបាន មិនបាច់គិតច្រើនទៀតទេ យកមួយភ្លាមៗទៅ ទាន់ក្តៅៗ 😀 ប្រយ័តតែមានកូន ស្រលាញ់កូនភ្លេចប្រពន្ធ រឿងធំហើយបឿនអែង 😀 ខ្ញុំជាអ្នកមានកូនរួចហើយ អាចនិយាយថាពួកគេបានធ្វើយអោយជិវិតខ្ញុំមានតម្លៃមួយកម្រិតទៀត ។
អឺបើចង់បានកូនម៉េចមិនសួរគ្នាវ៉ី….
បឿនអើយ! បើចង់បានកូនម៉េចក៏មិនធ្វើតាមចិត្តទៅ តែសុំប្រាប់អោយហើយណា ព្រោះតាមានកូនហើយ នឹងរវល់ច្រើនជាងមុនតិចហើយ ព្រោះត្រូវនៅមើលថែរកូន និងត្រូវបំពេញតួនាទីជាប្ដីល្អផងណា! ខ្ញុំទើបតែមានបទពិសោធន៍ថ្មីៗដែលកូនខ្ញុំទើបតែ៧ខែទេ (សុំឡង់សេតិចដែរហើយ) ទាន់មានឱកាសចំណាយពេលជាមួយគ្នា គួរតែបន្តរក្សាឱកាសនោះតិចទៅ ព្រោះតាមានកូនហើយគឺរវល់ជាមួយកូន និងប្រពន្ធច្រើនហើយ! តែបើទ្រាំមិនបានទេ យកមួយអោយហើយទៅ។
មតិភាគច្រើន សុទ្ធតែមិនគាំទ្រការមានកូន អ៊ីចឹង ខ្ញុំគួរតែទ្រាំៗសិនហើយ 🙂
ខ្ញុំទើបតែរៀបការថ្មីៗនេះទេ ប៉ុន្តែអត់ទាន់មានអារម្មណ៍បែបនេះនៅឡើយ ព្រោះគិតថានៅទាល់ដៃទាល់ជើងនៅឡើយ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ហាក់ដូចជាមានអារម្មណ៌ចូលចិត្តក្មេងជាងមុន…។
ខ្ញុំយល់ស្របនឹងដំបូងន្មានក្មេងស្រែដែលថា ការគិតពីជីវភាពមុន ជាការប្រសើរ…ព្រោះថាការត្រៀមបំរុងជាមុន រមែងជួយយើងចាកឆ្ងាយពីភាពលំបាក សំខាន់បំផុតគ្នា(កូន)នឹងមិនពិបាកជាមួយយើង។
After married ,I waited one year to have baby . The reasons : save money to have enought for maternity leaving n spend time just two of us .Now my son is 6months old , he is a handful as now we’re both working fulltime n taking turn to babysit him but it’s worth it . Life has been changed … change to be more perfect of the family’s life , love it . Good luck to u bro!
Thank you sister
និយាយរឿងនេះខ្ញុំដូចកបយោបល់ ព្រោះមិនដឹងថាក្រោយពេលការរួចអារម្មណ៍មនុស្សយ៉ាងណានោះទេ សង្ឃឹមថាមិនយូរប៉ុន្មាននឹងបានស្គាល់អារម្មណ៍នេះ។