អ៊ីនធើណិត​កាហ្វេ​ដែល​លឿន​បំផុត…


ចូល​មក​សាក​ប្រើ​នៅ​អ៊ីនធើណិត​កាហ្វេ អ៊ី​កាហ្វេ របស់​អ៊ីហ្ស៊ីខម ដែល​គេ​ថា​ជា​កន្លែង​អ៊ីនធើណិត​លឿន​បំផុត​ក្នុង​ទីក្រុង​ ដំបូង​ដូច​ជា​លឿន​គ្រាន់បើ តែ​មិន​ដឹង​ថា​មក​ពី​កុំព្យូទ័រ​របស់​ខ្ញុំ​ឬ​អត់​ទេ ប្រើ​យូរ​បន្តិច ស្រាប់តែ​យឺត​មែនទែន ល្បឿន​ធ្លាក់​មក​តែ​ត្រឹម​ជាង​​១០​គីឡូប៊ិត ពេល​ខ្លះ​ឡើង​ដល់ ជាង​៣០ ឬ​៤០ ហើយ​ក៏​ធ្លាក់​ចុះ​មក​វិញ ធ្វើ​ឲ្យ​ដោនឡូត​ឯកសារ​មិន​បាន​សម្រេច ។

ខ្ញុំ​ខំ​​ស៊ើប​រក​ហាងកាហ្វេ​ណា​ដែល​មាន​អ៊ីនធើណិត​លឿន តែ​រក​មិន​បាន​សោះ ប្រសិន​បើ​លោកអ្នក​បាន​ដឹង សូម​ជួយ​ប្រាប់​ឈ្មោះ​កន្លែង និង​ទីតាំង​មក​ខ្ញុំ​ផង ។

34 thoughts on “អ៊ីនធើណិត​កាហ្វេ​ដែល​លឿន​បំផុត…

  1. kooms ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 4:18 ល្ងាច

    អតដឹងដែរ តែ​ហាង​ អ៊ីនធឺណែត​ Global Net ដូចជាលឿនដែរ ពេល​ខ្លះ​យឺត​ដូច​តែ​គ្នានឹង

  2. SilvAនីន ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 4:18 ល្ងាច

    ខ្ញុំ​ដឹង​គឺ​ កាហ្វេណា​ដែល​មិន​សូវ​មាន​មនុស្ស​ទៅលេង​ច្រើន​ ចឹង​អត់​មាន​អ្នក​ Download គឺ​ធ្វើ​ឲ្យ​អាច​សម្រេច​បំណង😀

  3. ទឹម បឿន ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 4:19 ល្ងាច

    ប្រាប់​កន្លែង​មក ចាំ​ខ្ញុំ​ទៅ​សាក ។ ត្រឹម​ល្បឿន ៣០ ឬ​៤០​គីឡូប៊ិត​ក៏​បាន​ដែរ ឲ្យ​តែ​ថេរ ។

  4. nimol ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 4:20 ល្ងាច

    សាក KFC Ezecom លមើល៍

  5. ទឹម បឿន ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 4:22 ល្ងាច

    ខ្ញុំ​សាក​នៅ អ៊ីហ្ស៊ីខម​ដែរ​ហ្នឹង អង្គុយ​ប្រើ​តែ​ម្នាក់​ឯង តែ​នៅ​មិន​លឿន តែ​នឹង​ទៅ​សាក​នៅ​ខេអែហ្វស៊ី​មើល​ដែរ ។

  6. Samady KS ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 4:27 ល្ងាច

    ខ្ញុំ​តែង​តែ​ទៅ​ប្រើ​អ៊ិនធើណេត​​មួយ​កន្លែង 24Hours, នៅ​ម្ដុំ​​ជិត​ផ្សារ​ថ្មី​ លើ​ផ្លូវ​ព្រះ​មុន្នីវង្ស លឿន​គ្រាន់តែ​បើ, ព្រោះ​មើល​វីដេអូ និង​ស្ដាប់​វិទ្យុ​បាន​ធម្មតា សម្រាប់​ការ Download វិញ​គឺ ពី 90 ទៅ 110គីឡូ…

  7. ទឹម បឿន ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 4:28 ល្ងាច

    អ៊‍ីចឹង​លឿន​ហើយ ស្អែក​នឹង​ទៅ​ទីនោះ​​ហើយ ។ ប្រាប់​ឲ្យ​ច្បាស់​បន្តិច​មក ផ្លូវ​មុនីវង្ស​ហ្នឹង នៅ​ជិត​ម្ដុំ​ណា?

  8. ឡង់ឌី ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 5:28 ល្ងាច

    ខ្ញុំ​ប្រើ​អ៊ីនធើណេត​ជិត​ផ្ទះ​ខ្ញុំ​ ល្បឿន​ ១០០មេហ្គាបៃ ល្បឿន​ទាញយក ២០០ ទៅ ២៥០គីឡូបៃ/វិនាទី​ បើ​ប្រើ​ Download Managerវិញមិន​ដឹង​លឿនប៉ុណ្ណាទេ មួយ​ម៉ោង​តែ ១០០០រៀល លឿនហើយ ថោក​ទៀត
    Ministry of post and Telecommunication Cambodia

  9. ញឹកបុរិន្ទ ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 10:51 ល្ងាច

    ក្រោយពីឆែកតម្លៃអ៊ីនធឺណិតជាមួយក្រុមហ៊ុនបីបួនមក ខ្ញុំឃើញថាក្រុមហ៊ុន អ៊ីហ្សីកុំ មានតម្លៃល្អជាងគេទាំងអស់ ។ Speed 1024គីឡូបីត/s តម្លៃនោះគឺ ១៣៥ដុល្លា ក្នុងមួយខែ ការប្រើប្រាស់មិនកំណត់ តភ្ជាប់តាមខ្ែសកាបអ៊ុបទិច។ ក្រុមហ៊ុនខ្លះដល់តម្លៃដល់ទៅ ៤០០ដុល្លាឯណោះ។

  10. posoky ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 11:15 ល្ងាច

    បុរិន្ទ ១៣៥/1m ខ្ញុំនៅតែ​មិនមានចំឡើយម្តេចបានជាស្រុកខ្មែរក្រហើយ ថ្លៃយ៉ាងនេះ?​ រឺខ្លាចមាន Internet គេដឹងច្រើនរិះគន់រដ្ឋាភិបាលច្រើន?
    ខ្ញុំនៅទីនេះចំណូលបានច្រើន ហើយ internet តំលៃមហាថោក សំរាប់អ្នកនៅទីនេះ តែ ១៩ដុល្លា Unlimited speed Download up to 1 Mbps
    Upload up to 384 Kbps តែបើដល់ថ្នាក់ ១៣៥ដុល្លា គឺ ប្រហែល spped ជាង 1000mps .

  11. សំណាង ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 11:21 ល្ងាច

    ហើយ​ចុះ​មិន​ដោនឡូត​នៅ​ផ្ទះ មក​ដោនឡូត​នៅ​ផ្ទះ​ខ្ញុំ​ទៅ​អត់​គិត​លុយ​ទេ ល្បើន ក៏​ប្រហែល​២០​ទៅ​៣០​គីឡូត​ប៊ិតដែរ​តើ!

  12. ក្មេងកាមទេព ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 8:04 ព្រឹក

    ខ្ញុំ​ប្រើ​អ៊ីនធើណេត​ជិត​ផ្ទះ​ខ្ញុំ​ ល្បឿន​ ១០០មេហ្គាបៃ ល្បឿន​ទាញយក ២០០ ទៅ ២៥០គីឡូបៃ/វិនាទី​ បើ​ប្រើ​ Download Managerវិញមិន​ដឹង​លឿនប៉ុណ្ណាទេ មួយ​ម៉ោង​តែ ១០០០រៀល លឿនហើយ ថោក​ទៀត
    Ministry of post and Telecommunication Cambodia

    សូមតបវិញ៖
    ល្បឿន​ ១០០មេហ្គាបៃ ? មួយរយមេកាបីតទេហ្អី ១០០mbps
    ចឹងមានតែដោនបាន 10 មេហ្គាបៃ លឿនស្នើរប្រទេសកូរ៉េទៅហើយនៀក។
    និយាយលេងរឺក៏និយាយមែន ខ្ញុំនឹងទៅទីនោះ ឲ្យគ្រប់ ១២ម៉ោងតែម្តង!!! តំលៃ១០០០ រៀល ថោកសឹងអី!!!!
    មតិកែសំរួល៖
    ឡង់ឌីប្រហែលជាច្រឡំពីល្បឿនរបស់វាហើយ ដែលថាល្បឿន​ទាញយក ២០០ ទៅ ២៥០គីឡូបៃ/វិនាទី​ នោះ គឺល្បឿនដែលគេផ្តល់នោះគឺថាល្បឿនមែនទែនសំរាប់ស្រុកខ្មែរ ព្រោះថាល្បឿនប៉ុននេះ 2mbps តំលៃដែលតមកពីMinistry of post and Telecommunication Cambodia គឺ ៥៩៩$ គ្មានខ្វះមួយដុល្លារណាទេ!!!

  13. ក្មេងកាមទេព ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 8:10 ព្រឹក

    ផ្ទះខ្ញុំតអាល្បឿន ៥១២kbps ដោនឡតបាន 66KB/s ដែរ!!!
    មិនថាទុកថាលឿនអីទេល្បឿនប៉ុនហ្នឹងនោះ ​ពេលមានក្រុមហ៊ុនថ្មី មកវិនិយោគស្រុកខ្មែរ ខាង អ៊ីនធឺណេត ដែលមានល្បឿន និង តំលៃ ស្រដៀងប្រទេសថៃ និង វៀតណាម និង ឡាវ ចាំខ្ញុំប្តូរប្រើដែរ!!!!
    ជ្រុលតែត Unlimited ទៅហើយ យកមួយថ្ងៃៗ មិនដឹងជាប៉ុន្មាន!!!😀

  14. ផ្កាយ NoVeLs ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 9:34 ព្រឹក

    ​ឆ្នាំ​មុន​ធ្លាប់​ទៅ​​ហាង​នៅ​ម្តុំ​បេនឡាន​សុរិយា លឿន​បស់​គេ​តើ ដោន​ឡូន​រឿង​ពី​យូធូប​បាន​ងាយ!

    បើ​ឈរ​បែរ​ខ្នង​ឲ្យ​សូរិយា វា​នៅ​ខាង​ឆ្វេង​ដៃ​ ត្រូវ​ដើរ​ឆ្លង​ថ្នល់​បន្តិច​ តែ​ភ្លេច​ឈ្មោះ​ហាង​ហើយ​ គ្រាន់​តែ​ដឹង​ថា​ហាង​នោះ​មាន​សេវា​​ទូរស័ព្ទ​ក្រៅ​ប្រទេស។

  15. ទឹម បឿន ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 10:14 ព្រឹក

    ឥឡូវ​ខ្ញុំ​កំពុង​ប្រើ​នៅ ឃេអែហ្វស៊ី ល្បឿន​ដល់​ទៅ ១២៨​គីឡូបៃ​ឯណោះ តែ​ប្រើ​តែ​ម្នាក់​ឯង ។

  16. បាត់ដំបង ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 10:37 ព្រឹក

    ប្រើqb ទៅ បងអើយ! ដោនបាន ពី 200kbps ទៅ 300kbps។ បើថ្ងៃអាទិត្យវិញ 300kbps ទៅ 500kbps។

  17. ក្មេងកាមទេព ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 10:48 ព្រឹក

    KFC នៅទីនោះ កន្លែងញ៉ាំមាន់តើ ទៅធ្វើអ្វីនៅទីនោះ? នៅយូរពេកគេដេញ ខ្មាស់គេឥឡូវហ្នឹង!!!!

  18. ទឹម បឿន ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 10:51 ព្រឹក

    បាត់ដំបង៖ qb គេ​គិត​ថ្លៃ​ប៉ុន្មាន​ដែរ?

    ក្មេង​កាមទេព៖​ កន្លែង​ហូប​មាន់ តែ​មាន​អ៊ីនធើណិត ខ្ញុំ​ហូប​ប៉ិបស៊ី​អស់​តែ​១​ដុល្លារ ប្រើ​ពេញ​មួយ​​ព្រឹក ។

  19. ក្មេងកាមទេព ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 11:25 ព្រឹក

    ប្រើqb មានល្បឿនតែប៉ុនហ្នឹងទេរឺ? ចុះក្រែងគេថា ល្បឿនដល់ទៅ 7mbps =1024kbps x 7 =????

    ល្បឿនបានធំបំផុតបានតែ 500kbps បានតែ ជា60KB/s នៅយឺតទេចឹងនោះ!!!

  20. ឡង់ឌី ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 1:05 ល្ងាច

    មតិកែសំរួល៖
    ឡង់ឌីប្រហែលជាច្រឡំពីល្បឿនរបស់វាហើយ ដែលថាល្បឿន​ទាញយក ២០០ ទៅ ២៥០គីឡូបៃ/វិនាទី​ នោះ គឺល្បឿនដែលគេផ្តល់នោះគឺថាល្បឿនមែនទែនសំរាប់ស្រុកខ្មែរ ព្រោះថាល្បឿនប៉ុននេះ 2mbps តំលៃដែលតមកពីMinistry of post and Telecommunication Cambodia គឺ ៥៩៩$ គ្មានខ្វះមួយដុល្លារណាទេ!!!
    កុមារទេព៖ ខ្ញុំ​មិន​ច្រលំទេ នៅ​ពេលខ្ញុំ​មើល​ទៅ​លើ Network connection វា​បង្ហាញ់ Speed 100 Mbp/s, ហើយ​ល្បឿន​ដោនឡូត ជាមធ្យម​ចាប់ពី ១០០ ដល់ ២០០kb/s ដែរ.
    ខ្ញុំ​និយាយ​នេះ​គឺ​នៅ​ក្នុង​ខេត្ត​សៀមរាប​កន្លែង​ internet cafe ជិត​ផ្ទះ​ខ្ញុំ​ប៉ុណ្ណោះតែប៉ុណ្ណោះ។ តំលៃ​លេង​ធម្មតា ១៥០០៛, ១០០០៛​ សម្រាប់​ចាប់​ពីម៉ោង ៩.០០យប់ឡើងទៅ។
    បើ​ចង់​ប្រើប្រាស់​internetដែល​មាន​តំលៃ​ថោក គឺ មិតហ្វូន តំលៃ ៣០០០៛/១ថ្ងៃ គ្មានកំណត់ ប្រើ​ប្រព័ន្ធ 3G ល្បឿន​ល្មម​ប្រើប្រាស់សម្រាប់ការកំសាន្តនានា និង​ការទាញយក​ឯកសារដែល​មាន​ទំហំមធ្យមបាន…

  21. clev ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 1:50 ល្ងាច

    បង បង ញ៉ុមប្រើqb ឯកសារ ២MB downloadតែពី ១៥ ទៅ ២០ វិនាទី ប៉ុណ្ណោះ ។ មានថ្ងៃខ្លះ អង្គុយតែ ១ម៉ោង ញ៉ុម download បាន ៦០០ ទៅ ៧០០MB ណោះ ឯអារឿង upload វិញ ញ៉ុមអត់ដែរបានសាកដែរ ។ គេគិត 3c/1mn

  22. ក្មេងស្រែ ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 2:15 ល្ងាច

    សំរាប់ញ៉ុម ញ៉ុមបោះឆ្នោតអោយ អ៊ីនធើណេតសន្ធរម៉ុក! ទាំងបីសាខា, ប្រើ ADSL ២ម៉េ ល្បឿនដោនឡូត យឺតបំផុតក៏ 30-40 គីឡូដែរ, តែនៅទៅនេះគេអត់អោយ ប្រើកម្មវិធីដោនឡតជំនួយទេ។

  23. ក្មេងស្រែ ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 2:18 ល្ងាច

    @ឡង់ឌី៖ បើកមើល Network Connection ហ្នឹងធ្វើម៉េចដឹងពីល្បឿនរបស់ អ៊ីនធើណេត? ល្បឿនហ្នឹង ជាល្បឿន​របស់ Network Card ទេ, បើចង់ដឹង ទាល់តែសួរម្ចាស់ អ៊ីនធើណេតកាហ្វេហ្នឹង ថាគេតមកក្នុងល្បឿនប៉ុន្មាន ។

  24. ក្មេងកាមទេព ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 2:59 ល្ងាច

    @ឡង់ឌី៖ ខ្ញុំក៏មើលឃើញ​លើ Network connection វា​បង្ហាញ់
    Speed 1000 Mbp/s, ចុះម៉េចក៏វាដោនឡតអត់បានលឿនដូចថាចឹង!!!!
    នេះគ្រាន់តែជាល្ពឿនរបស់ Network card តែភ្ពាប់ពីក្បាលតរបស់ខ្សែ network​ទេ

    ២០០ ទៅ ២៥០គីឡូបៃ/វិនាទី​ នោះ ដូចជាគ្មានទេ បើថា 200KB/s ទៅ 250KB/s ដូចជាមាន។
    ក្រុមហ៊ុនណាក៏មិនលឿនដែរ សំរាប់ល្បឿនអ៊ីនធឺណេតដែលមានតំលៃថោកនោះ។
    ទាល់តែ លុយដល់កំពូលនោះ បានបានល្បឿនលឿន!!
    អ្នកទាំងអស់គ្នាយល់អស់ហើយ ខ្ញុំមិនចាំបាច់និយាយនាំវែងឆ្ងាយ!!!!

  25. ឡង់ឌី ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 4:00 ល្ងាច

    ប្រហែល​ជា​ខ្ញុំ​ច្រលំ​មែន​ហើយព្រោះ Network connection វា​បង្ហាញ់
    Speed 100 Mbp/s, អាផ្នែក​មើល​ខាង​នឹង​ខ្ញុំ​មិន​ជំនាញ​ទេ😀
    ប៉ុណ្តែ​ល្បឿន​ទាញ​យក ខ្ញុំចង់​សរសេរ​ថា ២០០ ទៅ ២៥០គីឡូបៃ/វិនាទី​ = 200KB/s ទៅ 250KB/s។

  26. ក្មេងកាមទេព ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 4:22 ល្ងាច

    ល្បឿន​ទាញ​យកបាន២០០ ទៅ ២៥០គីឡូបៃ/វិនាទី ហ្នឹង គឺល្បឿន 2mbps
    តែសង្ស័យប្រើតែម្នាក់ឯងទេ បានលឿនដូចនេះ នៅ សៀមរាបល្បឿនប៉ុនហ្នឹង ចាត់ទុកថាធម្មតាទេ ព្រោះទុកឲ្យជនជានគេប្រើ ដើម្បីកុំឲ្យរិះគន់។
    កន្លងមក ជនជាតិគេដែលប្រើអ៊ីនធឺណេតស្រុកខ្មែរ តែងតែត្អូគត្អែរ រិះគន់ ចំពោះល្បឿនអ៊ីនធឺណេត ស្រុកយើង!!!!

  27. -:-បាត់ដំបង-:- ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 5:13 ល្ងាច

    អូហច្រលំដាក់speed ខុស! ការពិតដោនបាន 300kb/s ទៅ 400kb/s មែនតើ។ អត់ច្រលំទេ។ Unlimited=35$

  28. KHPOP ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 5:38 ល្ងាច

    នៅពេល​ចូល​ទៅប្រើប្រាស់​អ៊ីនធឺណែត​តាមហាង​កាហ្វេ​ ខ្ញុំសង្កេតឃើញ​ថា​ វា​មាន​ល្បឿន​យឺត​ណាស់ ពេល​ខ្លះ​ មាន​ការ​ធុញទ្រាន់​ក្នុងការ​រងចាំ​វា​នោះ​។

  29. សុវិចិត្រ ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 6:36 ល្ងាច

    លោក​ពូ kooms ស្គាល់ Global Net ដែរ? ក្បែរ​ផ្ទះ​ខ្ញុំ​នឹង! ដើរ ៣០​ម៉ែត្រ​ដល់!

  30. ទឹម បឿន ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 6:39 ល្ងាច

    ឃ្យូប ៣៥​ដុល្លារ ដូច​ជា​ថោក​ដែរ

  31. ក្មេងកាមទេព ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 6:44 ល្ងាច

    300kb/s ទៅ 400kb/s ល្បឿន ពី ៣មេកាប៊ិតទៅ ៤មេកាប៊ិត លឿនណាស់តើ
    ៣៥$ មិនខ្លចចំនាយ ស្អែកឡើង ប្តូរតែម្តង ដើម្បីមួយថ្ងៃៗ ដោនឡតឲ្យបាន 10GB ទៅ 20GB​​ ឲ្យណាណីម្តង!!!

  32. ទឹម បឿន ថ្ងៃពុធ ទី 12 ខែ​ឧសភា 2010 / 6:54 ល្ងាច

    តាម​ខ្ញុំ​ស្មាន ប្រហែល​គាត់​ចង់​និយាយ ៣០០​គីឡូប៊ិត​ទេ ។

  33. វីរិយា ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែ​ឧសភា 2010 / 6:07 ព្រឹក

    qb មិនមាន​​unlimited package ទេ! ៣៥$ គឺ​ប្រើបាន​តែ 1.5GB/month ហើយ​សេវា​ពេញបាន​ប្រើបាន​អញ្ចឹង នៅ​ម្តុំ​ផ្ទះ​ខ្ញុំ​វិញទាល់តែ​ថែម​ជណ្តើរ​ ឬ ពេល​ប្រើ​រត់​ទៅរក​បង្អួច​បាន​សេវា​ឡើយបាន​២កាំ បើ​នៅក្នុង​ផ្ទះ មិត្ត​ហ្វូន​ពេញ ឃ្យូបសូន្យ​សុង! មតិ​ផ្ទាល់ខ្លួន​រឿង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណ​ភាព​សេវាកម្ម​របស់ខ្លួន​ ម៉ា​ក្រុម​ហ៊ុន​ទូរស័ព្ទទាំង​អស់ ០១៨ ស៊ីឌីអឹមអេ អន់បំផុត បន្ទាប់​មក​គឺ​ឃ្យូប​នឹងឯង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s