ហាង​តែគុជ ប្រឈម​មុខ​នឹង​ការបិទទ្វារ


ក្នុង​សប្ដាហ៍​នេះ អាជ្ញាធរ និង​មន្ត្រី​ប៉ូលិស​នឹង​ចាប់ផ្ដើម​ចុះ​ឆែកឆេរ​ហាង​តែគុជ​ចំនួ៨​កន្លែង​ក្នុង​ខណ្ឌ​ចំការមន ប្រសិន​បើ​​មាន​ទាក់ទង​នឹង​គ្រឿងញៀន ឬ​មាន​សិស្ស​គេច​សាលា ហាង​ទាំង​នោះ នឹង​​ត្រូវ​បិទ​ទ្វារ និង​ម្ចាស់​ហាង​ត្រូវ​មាន​ទោស ហើយ​រឿងក្ដី​នឹង​បញ្ជូន​ទៅ​តុលាការ (ឌឹ ឃែមបូឌា ដេលី) ។

ចាប់ពី​ពេល​នេះ​ទៅ ម្ចាស់​ហាង​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​ មិន​ត្រូវ​លក់​ឲ្យ​សិស្ស​សាលា និង​អ្នក​ញៀន​ថ្នាំ​ទេ មិន​ដូច្នោះ នឹង​ត្រូវ​មានទោស ​ចំណែក​​ហាង​ត្រូវ​បិទ​ទៀត ។ ធ្វើ​ហ្នឹង​​ល្អ​ហើយ តែ​ដូច​អយុត្តិធម៌​ចំពោះ​ម្ចាស់​ហាង​ទេ​ដឹង ។

20 thoughts on “ហាង​តែគុជ ប្រឈម​មុខ​នឹង​ការបិទទ្វារ

  1. kooms ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 10:51 ព្រឹក

    វាចា​ចំណាត់​ការ​ល្អ​ ប្រសិន​បើ​ធ្វើ​អោយមាន​​តម្លាភាព​

  2. គំនិត ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 11:30 ព្រឹក

    មានអីត្រូវអយុត្តិធម៌ បើគាត់ធ្វើអាជិវកម្មស្របច្បាប់មាននរណាទៅបិទគាត់។ បើកហាងតែគុជ លក់តែ តែគុជទៅ មានអីខុស ហើយក៏មិនចាំបាច់បារម្ភដែរ…។
    សុំនិយាយក្រៅសាច់រឿងបន្តិចទៅចុះ…ក្នុង Word press នេះបើតាមការសង្កេតដូចជារើសអើសណាស់ ឃើញលេងតែប៉ុន្មាននាក់នេះទេ បើតែយ៉ាងនេះ អាលត់អាលាយហើយស្រុកខ្ញុំ បើគ្រាន់តែ Word press ក៏មានបក្សពួកដែរនោះ…វាមិនដូចពាក្យថាអនឡាញមានមនុស្សរាប់លានសោះ…

  3. posoky ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 11:53 ព្រឹក

    😀 ចាំលោកគំនិត ដើរហុច free Internet ទើបមានរាប់លានបាន បើសិនជាអាចចូល មើលតំលៃ internet ហើយប្រៀបធៀប មិនបាច់ទៅណាឆ្ងាយទេស្រុកយួន ក៏បានដែរ គឺថាខុសដូចមេឃនឹងដី ។ ហើយ បើស្រុកយើងគិតភាគរយ មិនបាន ៥%ផងទេ ដែលប្រើ internet នោះ។ អ្វីដែលត្រូវឆ្ងល់គឺថា ម្តេចបានជាគេថោក ឯយើងក្រហើយ ឥវ៉ាន់នោះវាថ្លៃទៀត!!

  4. ក្មេងកាមទេព ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 11:58 ព្រឹក

    ឃើញលេងតែប៉ុន្មាននាក់នេះទេ មកពី អ្នកខ្លះ នៅផ្ទះអត់មានអ៊ីនធឺណេតប្រើ ហើយប្រើតាមហាង!!! និយាយរួមទៅ ចាំ អ៊ីនធឺណេតថោកសិន ចាំ ខ្ញុំនាំ មិត្ត១០០ ឬ ២០០នាក់មកប្រើ ពួកគេអាយុ ១៣ ១៤ឆ្នាំដែរហ្នឹង!!!!

  5. ទឹម បឿន ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 12:36 ល្ងាច

    គំនិត៖ ដូច​អត់​មាន​នរណា​ហាមឃាត់​មិន​ឲ្យ​បញ្ចេញ​មតិ​ទេ តែ​ប្រហែល​ជា​គាត់​អ្នក​មើល​មិន​បញ្ចេញ​មតិ​របស់​គាត់ គឺ​គ្មាន​រើសអើង​នរណា​ទេ

  6. ភារម្យ ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 1:04 ល្ងាច

    ខ្ញុំគិតថាអាចឹងដែរ គិតថាពុំមានការរើសអើងទេ គ្រាន់តែថាអ្វីដែលគេបា post នោះវាចាប់អារម្មណ៍ដែលតម្រូវអោយ អ្នកអានកំរើកដៃលើ keyboard សរសេរបញ្ចេញនូវមតិរបស់គេតែប៉ុណ្ណោះ!

  7. សំណាង ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 1:33 ល្ងាច

    បើ​និយាយ​អោយ​ងាយ​ស្តាប់​​ទៅ​គឺ​ថា “ធ្វើ​អោយ​ល្អ​មើល!……….Good Looking”……ហាហា! យើង​ក៏​ដឹង​គាត់​ក៏​ដឹង​ថា​​អា​រឿង​ក្មេង​គេច​សាលា​ទៅ​ញ៉ាំ​តែ​គុជ អ្នក​ជក់​​ថ្នាំ​ញៀនទៅ​ពូន​ជក់​នៅ​ក្នុង​បា ក្នុង​ហាង​… តែ​បើ​គេ​បណ្តាយ​ការ​អប់​រំ​សង្គម​ និង​ការ​អនុវត្ត​ច្បាប់​នៅ​តែ​យ៉ាង​ហ្នឹង ទាល់​តែ​យូរ​ទើប​អាច​បិទ​បាន​អ្នក​​ជក់​ថ្នាំ​ញៀន…។ (មិន​ដឹង​ជា​អ្នក​ទាំង​អស់​គ្នា​យល់​ឬ​អត់​ទេ​)

  8. សុខហេង ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 1:49 ល្ងាច

    និយាយ​ចឹង ខ្ញុំ​អត់​ដែល​បាន​ចូល​ហាង​តែ​គុជ​ម្ដង​សោះ !

  9. វឌ្ឍនា ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 3:10 ល្ងាច

    អាក្មេងគេចសាលានោះមិនខ្វះកន្លែងវាដើរលេងទេ… ខ្ញុំយល់ថាដូចជាគ្មានអីទាក់ទងនិងហាងតែគុជសោះ..
    តែបើសិនជាគេរកឃើញអ្នកជក់គ្រឿងញៀននៅហាងហ្នឹង ហើយបិទហាងហ្នឹងចោលបានត្រូវ..

  10. ក្មេងកាមទេព ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 3:36 ល្ងាច

    ក្មេងគេចសាលា ចង់ដឹងកន្លែងដើរលេងពួកវានៅ ឯណា សួរតែអ្នករៀនអណតិ្តមុនទៅគឺដឹងហើយ!!!
    ក្មេងគេចសាលាគឺ នៅកន្លែងលេង snoker លេងប៉េងប៉ុង កន្លែងហ្គេមអ៊ីនធឺណេត មើលគេលេងបាល់!!! ទៅដើរលេងញ៉ាំអីនៅកន្លែងផ្សេងៗ!!

  11. ទឹម បឿន ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 5:03 ល្ងាច

    ហ្នឹង​ហើយ! បើ​បិទ គួរតែ​បិទ​កន្លែង​ស្នូឃ័រ​កន្លែង​អី​ហ្នឹង​មុន

  12. សុភា ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 5:52 ល្ងាច

    ខ្ញុំថាដូចកូនថ្លែនដែរ។ ព្រោះបើសិស្សគេចសាលា ចូលទៅក្នុងហាងអ្នកណាទៅដឹងទៅ

  13. ikhmerhome ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 6:00 ល្ងាច

    មើលពីក្រៅវាជាហាងតែគុជធម្មតាទេ បើចូលទៅក្នុងយើងនឹងឃើញក្រុមមនុស្សពាក់ឯកសណ្ឋាន សិស្សសាលាអង្គុយមួយគួៗក្នុងម៉ោងរៀនជាមិនខាន។ ដូច្នេះហើយបិទទៅប្រសើរជាង។

  14. សំណាង ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 9:28 ល្ងាច

    @ ikhmethome: ខ្ញុំ​មិន​​យល់​​ចឹង​ទេ! ចុះ​បើ​ហាង​លក់​ដូរ​ហូប​ចុក​មួយ​មាន​ភ្ញៀវ​ជា​សិស្ស​សាលា​ ហើយ​មិន​អនុញ្ញាត​អោយ​ចូលតើ​សម​ដែរ​អត់ មាន​កំហុស​ដែរ​អត់… បញ្ហា​មិន​នៅ​ត្រង់​សិស្ស​សាលា​​ទៅ​ញ៉ាំ​អី​នៅ​ឯណា​ទេ សំខាន់​គឺ​ការ​អប់​រំ​សង្គម។

  15. វិចិត្រ ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 10:32 ល្ងាច

    សិស្សសាលា​គេច​រៀន​ចូល​ហាង​តែ​គុជ ទៅ​បិទ​ហាង​តែគុជ ដូចជាមិន​សូវសម។

    ហាងតែគុជមាន​តួនាទី​លក់​តែគុជ មានមាន​តួនាទី​អប់រំគេ​ឯណា?

    សាលា​ឯណុះ​អ្នក​ខុស។ សិស្ស​គេ​ចរៀន គ្រប់​គ្រង​មិន​បាន។

    ហើយ​បើ​សិស្សគេច​រៀន​ដើរ​លេងមុខ​វាំង ប្រហែល​បិទ​មុខ​វាំង​ចោល​ដែរ​ហើយ​មើល​ទៅ?

  16. -:-បាត់ដំបង-:- ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 9:06 ព្រឹក

    ចឹងសិស្សដើរលេង នៅផ្សាសូរិយា នឹងបិទផ្សារដែរអត់លោកគ្រូ?😀

  17. ទឹម បឿន ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 9:44 ព្រឹក

    សង្ស័យ​ត្រូវ​បិទ​ផ្សារ​សុរិយា សុវណ្ណា អី​ដែរ​ហើយ​មើល​ទៅ… ស្រដៀង​នឹង​ពាក្យ ខឹង​គោ​វាយ​នង្គ័ល ។

  18. ក្មេងកាមទេព ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 10:27 ព្រឹក

    ចុះ ផ្ទះសំណាក់ សណ្ឋាគារ ផ្សារ ហាងលក់ទំនិញនោះ ម៉េចមិនបិទដែលទៅ?
    នេះសុទ្ធតែសិស្សសាលាចូលតែទាំងអស់ហ្នឹង!!!

  19. engsamnang ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 2:00 ល្ងាច

    ចុះម៉េញក៌ទាក់ទាងនឹងសិស្សសាលា?​អាគេសគឺវាគេសហើយ​ចុះខ្ងុំវីញពេលរៀនចប់ ក៌ដើរទៅទិញអីញុំ ទិញតែគុជផ្ងើប្អូនផងនឹង ក៌ចាប់ដែររឺ?​ ដូចជាម៉េញមិនដឹងទេ។ ពេលខ្លះស្តាប់ទៅអត់សូវសមចំពោះច្បាប់ដែលគេកំពុង ចែងឥឡូវ។

  20. សំណាង ថ្ងៃអង្គារ ទី 11 ខែ​ឧសភា 2010 / 11:35 ល្ងាច

    អ្នក​អត់​ចេះ​ច្បាប់​គេ​រៀន​ហើយ​គោរព​ច្បាប់​គឺ​ងាយ​បំផុត អា​ការ​ដែល​ពិ​បាក​នោះ​គឺ​ថា​ ចេះ​ហើយ​ដឹង​ហើយ​តែ​ធ្វើ​អត់​ចេះ​អត់​យល់ អា​ហ្មឹង​បាន​យ៉ាប់​និយាយ​គ្នា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s