ក្នុងសប្ដាហ៍នេះ អាជ្ញាធរ និងមន្ត្រីប៉ូលិសនឹងចាប់ផ្ដើមចុះឆែកឆេរហាងតែគុជចំនួ៨កន្លែងក្នុងខណ្ឌចំការមន ប្រសិនបើមានទាក់ទងនឹងគ្រឿងញៀន ឬមានសិស្សគេចសាលា ហាងទាំងនោះ នឹងត្រូវបិទទ្វារ និងម្ចាស់ហាងត្រូវមានទោស ហើយរឿងក្ដីនឹងបញ្ជូនទៅតុលាការ (ឌឹ ឃែមបូឌា ដេលី) ។
ចាប់ពីពេលនេះទៅ ម្ចាស់ហាងត្រូវតែធ្វើការត្រួតពិនិត្យ មិនត្រូវលក់ឲ្យសិស្សសាលា និងអ្នកញៀនថ្នាំទេ មិនដូច្នោះ នឹងត្រូវមានទោស ចំណែកហាងត្រូវបិទទៀត ។ ធ្វើហ្នឹងល្អហើយ តែដូចអយុត្តិធម៌ចំពោះម្ចាស់ហាងទេដឹង ។
វាចាចំណាត់ការល្អ ប្រសិនបើធ្វើអោយមានតម្លាភាព
មានអីត្រូវអយុត្តិធម៌ បើគាត់ធ្វើអាជិវកម្មស្របច្បាប់មាននរណាទៅបិទគាត់។ បើកហាងតែគុជ លក់តែ តែគុជទៅ មានអីខុស ហើយក៏មិនចាំបាច់បារម្ភដែរ…។
សុំនិយាយក្រៅសាច់រឿងបន្តិចទៅចុះ…ក្នុង Word press នេះបើតាមការសង្កេតដូចជារើសអើសណាស់ ឃើញលេងតែប៉ុន្មាននាក់នេះទេ បើតែយ៉ាងនេះ អាលត់អាលាយហើយស្រុកខ្ញុំ បើគ្រាន់តែ Word press ក៏មានបក្សពួកដែរនោះ…វាមិនដូចពាក្យថាអនឡាញមានមនុស្សរាប់លានសោះ…
😀 ចាំលោកគំនិត ដើរហុច free Internet ទើបមានរាប់លានបាន បើសិនជាអាចចូល មើលតំលៃ internet ហើយប្រៀបធៀប មិនបាច់ទៅណាឆ្ងាយទេស្រុកយួន ក៏បានដែរ គឺថាខុសដូចមេឃនឹងដី ។ ហើយ បើស្រុកយើងគិតភាគរយ មិនបាន ៥%ផងទេ ដែលប្រើ internet នោះ។ អ្វីដែលត្រូវឆ្ងល់គឺថា ម្តេចបានជាគេថោក ឯយើងក្រហើយ ឥវ៉ាន់នោះវាថ្លៃទៀត!!
ឃើញលេងតែប៉ុន្មាននាក់នេះទេ មកពី អ្នកខ្លះ នៅផ្ទះអត់មានអ៊ីនធឺណេតប្រើ ហើយប្រើតាមហាង!!! និយាយរួមទៅ ចាំ អ៊ីនធឺណេតថោកសិន ចាំ ខ្ញុំនាំ មិត្ត១០០ ឬ ២០០នាក់មកប្រើ ពួកគេអាយុ ១៣ ១៤ឆ្នាំដែរហ្នឹង!!!!
គំនិត៖ ដូចអត់មាននរណាហាមឃាត់មិនឲ្យបញ្ចេញមតិទេ តែប្រហែលជាគាត់អ្នកមើលមិនបញ្ចេញមតិរបស់គាត់ គឺគ្មានរើសអើងនរណាទេ
ខ្ញុំគិតថាអាចឹងដែរ គិតថាពុំមានការរើសអើងទេ គ្រាន់តែថាអ្វីដែលគេបា post នោះវាចាប់អារម្មណ៍ដែលតម្រូវអោយ អ្នកអានកំរើកដៃលើ keyboard សរសេរបញ្ចេញនូវមតិរបស់គេតែប៉ុណ្ណោះ!
បើនិយាយអោយងាយស្តាប់ទៅគឺថា “ធ្វើអោយល្អមើល!……….Good Looking”……ហាហា! យើងក៏ដឹងគាត់ក៏ដឹងថាអារឿងក្មេងគេចសាលាទៅញ៉ាំតែគុជ អ្នកជក់ថ្នាំញៀនទៅពូនជក់នៅក្នុងបា ក្នុងហាង… តែបើគេបណ្តាយការអប់រំសង្គម និងការអនុវត្តច្បាប់នៅតែយ៉ាងហ្នឹង ទាល់តែយូរទើបអាចបិទបានអ្នកជក់ថ្នាំញៀន…។ (មិនដឹងជាអ្នកទាំងអស់គ្នាយល់ឬអត់ទេ)
និយាយចឹង ខ្ញុំអត់ដែលបានចូលហាងតែគុជម្ដងសោះ !
អាក្មេងគេចសាលានោះមិនខ្វះកន្លែងវាដើរលេងទេ… ខ្ញុំយល់ថាដូចជាគ្មានអីទាក់ទងនិងហាងតែគុជសោះ..
តែបើសិនជាគេរកឃើញអ្នកជក់គ្រឿងញៀននៅហាងហ្នឹង ហើយបិទហាងហ្នឹងចោលបានត្រូវ..
ក្មេងគេចសាលា ចង់ដឹងកន្លែងដើរលេងពួកវានៅ ឯណា សួរតែអ្នករៀនអណតិ្តមុនទៅគឺដឹងហើយ!!!
ក្មេងគេចសាលាគឺ នៅកន្លែងលេង snoker លេងប៉េងប៉ុង កន្លែងហ្គេមអ៊ីនធឺណេត មើលគេលេងបាល់!!! ទៅដើរលេងញ៉ាំអីនៅកន្លែងផ្សេងៗ!!
ហ្នឹងហើយ! បើបិទ គួរតែបិទកន្លែងស្នូឃ័រកន្លែងអីហ្នឹងមុន
ខ្ញុំថាដូចកូនថ្លែនដែរ។ ព្រោះបើសិស្សគេចសាលា ចូលទៅក្នុងហាងអ្នកណាទៅដឹងទៅ
មើលពីក្រៅវាជាហាងតែគុជធម្មតាទេ បើចូលទៅក្នុងយើងនឹងឃើញក្រុមមនុស្សពាក់ឯកសណ្ឋាន សិស្សសាលាអង្គុយមួយគួៗក្នុងម៉ោងរៀនជាមិនខាន។ ដូច្នេះហើយបិទទៅប្រសើរជាង។
@ ikhmethome: ខ្ញុំមិនយល់ចឹងទេ! ចុះបើហាងលក់ដូរហូបចុកមួយមានភ្ញៀវជាសិស្សសាលា ហើយមិនអនុញ្ញាតអោយចូលតើសមដែរអត់ មានកំហុសដែរអត់… បញ្ហាមិននៅត្រង់សិស្សសាលាទៅញ៉ាំអីនៅឯណាទេ សំខាន់គឺការអប់រំសង្គម។
សិស្សសាលាគេចរៀនចូលហាងតែគុជ ទៅបិទហាងតែគុជ ដូចជាមិនសូវសម។
ហាងតែគុជមានតួនាទីលក់តែគុជ មានមានតួនាទីអប់រំគេឯណា?
សាលាឯណុះអ្នកខុស។ សិស្សគេចរៀន គ្រប់គ្រងមិនបាន។
ហើយបើសិស្សគេចរៀនដើរលេងមុខវាំង ប្រហែលបិទមុខវាំងចោលដែរហើយមើលទៅ?
ចឹងសិស្សដើរលេង នៅផ្សាសូរិយា នឹងបិទផ្សារដែរអត់លោកគ្រូ? 😀
សង្ស័យត្រូវបិទផ្សារសុរិយា សុវណ្ណា អីដែរហើយមើលទៅ… ស្រដៀងនឹងពាក្យ ខឹងគោវាយនង្គ័ល ។
ចុះ ផ្ទះសំណាក់ សណ្ឋាគារ ផ្សារ ហាងលក់ទំនិញនោះ ម៉េចមិនបិទដែលទៅ?
នេះសុទ្ធតែសិស្សសាលាចូលតែទាំងអស់ហ្នឹង!!!
ចុះម៉េញក៌ទាក់ទាងនឹងសិស្សសាលា?អាគេសគឺវាគេសហើយចុះខ្ងុំវីញពេលរៀនចប់ ក៌ដើរទៅទិញអីញុំ ទិញតែគុជផ្ងើប្អូនផងនឹង ក៌ចាប់ដែររឺ? ដូចជាម៉េញមិនដឹងទេ។ ពេលខ្លះស្តាប់ទៅអត់សូវសមចំពោះច្បាប់ដែលគេកំពុង ចែងឥឡូវ។
អ្នកអត់ចេះច្បាប់គេរៀនហើយគោរពច្បាប់គឺងាយបំផុត អាការដែលពិបាកនោះគឺថា ចេះហើយដឹងហើយតែធ្វើអត់ចេះអត់យល់ អាហ្មឹងបានយ៉ាប់និយាយគ្នា។