អាស៊ឹស អិន​៦១​ជេ​ឃ្យូ អនាគត​កុំព្យូទ័រ​របស់​ខ្ញុំ


ថ្ងៃ​មិញ ខ្ញុំ​ទើប​តែ​កក់​លុយ​ទិញ​កុំព្យូទ័រ​ម៉ាក ASUS N61JQ អស់​មួយ​រយ​ដុល្លារ ប្រហែល​ជា​កន្លះ​ខែ​ទៀត​កុំព្យូទ័រ​នេះ​នឹង​ក្លាយ​ជា​របស់​ខ្ញុំ ។  វា​អាច​ចាត់​ថា​ជា​កុំព្យូទ័រ​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ដែរ ។ ស៊ីភីយូ i7 ​មាន cach ៦​មេកាបៃ clock speed ១,៦​ជីកាហឺត ដែល​ជា​ស៊ីភីយូ​ខ្ពស់​លើស​គេ​ទី​បី នៃ Intel Core i7, រេម ៤​ជីកាបៃ (ឌីឌីអ័រ​៣) ហាតឌីស ៦៤០​ជីកាបៃ ក្រាហ្វិក អិនវីឌៀ ១​ជីកាបៃ និង​ទំហំ​ស្គ្រីន ១៦​អ៊ីញ ។ រាង​របស់​វា​មិន​ស្អាត​អស្ចារ្យ​ប៉ុន្មាន​ទេ តែ​បើ​តាម​ទំហំ​គ្រឿង​របស់​វា ខ្ញុំ​យល់​ថា ថ្លៃ ១២៧០​ដុល្លារ មិន​ថ្លៃ​ទេ ។

កុំព្យូទ័រ​នេះ ប្រហែល​ជា​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ចំពោះ​ថ្លៃ និង​ទំហំ​របស់​វា ។ នាំ​ចូល​លើក​មុន មាន​ចំនួន​៣​គ្រឿង តែ​ត្រូវ​អ្នក​ប្រើ​កក់​យក​អស់​មុន​មក​ដល់ ។ លើក​នេះ​នាំ​ចូល​ចំនួន​៦​គ្រឿង​ទៀត ដែល​នឹង​មក​ដល់​ប្រហែល​ក្នុង​រយៈពេល​កន្លះ​ខែ​ទៀត តែ​ត្រូវ​អ្នក​ប្រើ​កក់​យក​អស់​៥​គ្រឿង​ទៅ​ហើយ បូក​រួម​ទាំង​ខ្ញុំ​មួយ​គ្រឿង​ផង ។ ដូច្នេះ​នៅ​សល់​តែ​មួយ​គ្រឿង​ទៀត​ប៉ុណ្ណោះ ។

ការនាំ​ចូល​លើក​ក្រោយ​នេះ ប្រហែល​ជា​អាច​ថោក​ជាង​ថ្លៃ​ដែល​ដាក់ ១២៧០​ហ្នឹង ប៉ុន្តែ នរណា​សុខចិត្ត​រង់ចាំ​មក​ដល់​សិន​សឹម​ទិញ ​ក្នុង​​សភាពការណ៍​បែប​នេះ ។

មិន​ដឹង​ថា​ជា​នយោបាយ​របស់​អ្នក​លក់​ឬ​អត់​ទេ ដែល​ថា​គេ​កក់​អស់​ចំនួន​៥​គ្រឿង​នេះ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​ពេញចិត្ត​ចំពោះ​តម្លៃ​នេះ ។

38 thoughts on “អាស៊ឹស អិន​៦១​ជេ​ឃ្យូ អនាគត​កុំព្យូទ័រ​របស់​ខ្ញុំ

  1. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 3:43 ល្ងាច

    គ្រាន​បើរបស់គេ តម្លៃ​ជាមួយ ១ពាន់តុលា​ហាហា សូម​ចួល​រួម​អបអរ

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 3:45 ល្ងាច

    ប្រពន្ធ​ខ្ញុំ​សុខចិត្ត​មិន​ហ៊ាន​ហូប​បាយ​ព្រឹក មិន​ទិញ​អី​ផ្ដេសផ្ដាស ព្រោះ​តែ​ខ្ញុំ​ចង់​បាន​កុំព្យូទ័រ😉

  3. មិត្ត ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 4:21 ល្ងាច

    16inch with 1366X768 screen resolution? You’re kidding.
    លោកនឹងដឹងថាវាមិនស្រួលពេលប្រើកម្មវិធីត្រូវការស្ពេះធំ ឬចង់ប្រៀបធៀបវិនដូ២​ឬ៣។ ១៣៦៦x៧៦៨​ តូចណាស់សំរាប់អេក្រង់១៦អ៊ិញ។

  4. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 4:24 ល្ងាច

    ហ្ហឹម…​តាំង​ពី​​​បឿន​មាន​ប្រពន្ធ​មក​ដូច​ជា​ កាក់កប ណាស់​មើល​ទៅ? ខ្ញុំ​គិត​រក​វិច​អង្ករ​ដើរ​រក​ប្រពន្ធ​ដែរ​ហើយ។

  5. បាត់ដំបង ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 5:02 ល្ងាច

    ងាប់ហើយ​ ខ្ទង់ពាន់?? មិនដឹងញុមមានសំនាងបានអត់ទេ? តែមើលទៅល្អដែរតើ ព្រោះទំហំសុទ្ធតែជាទំហំដែលញុមចង់បាន។ មែនស៊ីម៉ាដាមអើយគិតដើររកប្រពន្ធដែរ លោហ៏បានកាក់កបដូចគាត់

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 5:09 ល្ងាច

    មិត្ត៖ ខ្ញុំ​យល់​ថា​​ធំ​ហើយ​ចំពោះ resolution ប៉ុណ្ណឹង

    ល្បង​ពីរនាក់​ក្រោម៖ រក​បាន ហៅ​ខ្ញុំ​ស៊ី​ការ​ផង

  7. ក្មេងកាមទេព ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 5:34 ល្ងាច

    តាម​ទំហំ​គ្រឿង​របស់​វា ១២៧០​ដុល្លារ មិនថ្លៃមែននៅស្រុកគេ ចំនែកស្រុកឯងឯណេះ អ្នកខ្លះរកអង្ករច្រកឆ្នាំងមិនបានផង!!!!
    នៅហាង
    IT World Computer ជារបស់នាំចូលតំឡើងមកពីចិនទេ !!!! ភាគច្រើនហាងលក់កុំព្យូទ័រនៅភ្នំពេញ ជាកុំព្យូទ័រចិន
    latop Intel Core i7 នេះ គឺតំលៃ original គឺ មាន USB 3.0 ទៀតផង តើមានទេ?
    បើមានគឺតំលៃប៉ុននេះថោកពេកហើយ តែបើមិនមានទេ គឺតំលៃនេះ ថ្លៃមែនទែន គឹថ្លៃជាងធម្មតា ១៥០$

  8. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 5:42 ល្ងាច

    កុំព្យូទ័រ​ហ្នឹង​មាន USB 3.0 និង 2.0 ។ នៅ​ស្រុក​ខ្មែរ មាន​តែ​កុំព្យូទ័រ​ចិន​ហ្នឹង​ហើយ តែ​មិនមែន​ខ្ញុំ​ទិញ​ពី​ហាង អាយធី​វើល​ទេ ។

  9. ក្មេងកាមទេព ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 5:59 ល្ងាច

    USB 3.0!! កំពុងចង់បានផង!!! គិតឲ្យសន្សំលុយទិញមួយទៀត ឲ្យគ្រប់បួនដងតែម្តងទៅ!!!!
    ចំនែកខ្ញុំអាថ្មីមុននេះយកពី Canada ឥឡូវចង់ទិញកុំព្យូទ័រស្រុកខ្មែរម្តងក្រែង ស្រួលប្រើ ។ ចូលចិត្តជាងគេគឺ USB3.0 ហ្នឹងតែម្តង!!!!

  10. CRAZY**LESBIAN ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 9:22 ល្ងាច

    អត់លុយ!!!
    😉

  11. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 9:58 ល្ងាច

    ហើយ បឿន លែង​បេតីនាង Sony Vaio FW… ហើយ ?😀

  12. សុភា ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 10:21 ល្ងាច

    ខ្ញុំដូចលេងចង់ចេះស្រលាញ់កំព្យូទ័រ ទូរសព្ទហើយ ព្រោះតិញមកអស់លុយ មិនទាន់ញ៉ាំបាយបានស្រួលវិញផង វាចេញអាថ្មីមកទៀតហើយ😀

  13. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 8:50 ព្រឹក

    លោកគ្រូ​ចិត្រ៖ នៅ​ស្រឡាញ់ ស្រឡាញ់​សឹង​អី​ហើយ តែ​ឃើញ​កុំព្យូទ័រ​នេះ​ធំ​យ៉ាង​នេះ នរណា​មិន​ស្រក់​ទឹកមាត់? សូនី អែហ្វដាបិលយូ ថ្លៃ​ប៉ុណ្ណឹង​ទិញ​បាន​ត្រឹម​ស៊ីភីយូ T6600 អី​ទេ រេម ៤​ជី ឌីឌីអ័រ​២ ។

  14. សុខហេង ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 10:05 ព្រឹក

    ហ៊ឺ ខ្ទង់​ពាន់! ត្រឹម​បួន​ប្រាំ​រយ​ក៏​ខ្ញុំ​គ្មាន​លុយ​ទិញ​ដែរ ។

  15. ក្មេងស្រែ ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 10:06 ព្រឹក

    មិត្ត៖ 16 inches ហើយនៅថា តូចទៀត? ញ៉ុមរាល់ង៉ៃប្រើតែ អា ១៥ ហ្នឹងគិតថា ធំជ្រុល ហើយធ្ងន់សឹងអី ។
    លោកបឿន៖ គួរតែយល់ពីប្រពន្ធខ្លះទៅលោកបឿនអ៊ើយ! ឃើញគ្នាអត់ហ៊ានម៉ាកាយ៉េទេ សុខចិត្តសន្សំលុយទុកអោយលោកប្តី, ល្មមសន្សំលុយ ទុកទិញម្សៅក្រែមអោយពីពន្ធម្តងវិញទៅ ទុកថារួចគ្នា ។

  16. CRAZY**LESBIAN ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 10:24 ព្រឹក

    15 inches ចង់បាក់ស្មា ប៉ះថ្ងៃខ្លះត្រូវរៀន AutoCAD ផង, គូរប្លង់ផង ចង់សន្លប់ព្រោះរបស់ប្រើប្រាស់…😦

  17. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 10:32 ព្រឹក

    ខ្ញុំ​អត់​ចេះ​សន្សំ​លុយ​ផង

  18. វីរិយា ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 11:05 ព្រឹក

    ខ្ញុំ​មិន​ហ៊ាន​កំណត់​ទុក​អញ្ចឹង​ទេ ព្រោះ​ខ្លាច​ពេល​សន្សំ​លុយ​បាន ឃើញ​អាផ្សេង​ល្អ​ជាង ឬ​ចង់បាន​អាផ្សេងជាង… សុខ​ចិត្ត​កំណត់​អញ្ចេះ​វិញ … គឺ​នឹង​ត្រូវ​ទិញ​អាតម្លៃ​ប្រហែល​ប៉ុន្មាន អញ្ចឹង​ទៅ​ពេល​សន្សំ​លុយបាន​ប៉ុណ្ណឹង​ហើយ ចាប់​ផ្តើម​សម្លឹង​ហ្មង!

  19. ក្មេងកាមទេព ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 11:26 ព្រឹក

    ចាំបាច់ទិញអាថ្លៃធ្វើអីគ្រាន់តែប្រើ លេង អ៊ីនធឺណេតនោះ។ ​តែបើចង់ប្រើធ្វើការគ្រប់មុខនោះ គឺមិនទាន់សាកសមនៅឡើយទេ ត្រូវទិញ(desktop) intel core i7 3.1Ghz Ram 16GB HDD: 2TB videocard: 2GB network card 100/1000 or 1000/1000 យកអាស៊ីថាមពលតិច ដើម្បីកុំឲ្យអស់ថ្លៃភ្លើងច្រើន ហើយ monitor 19 ឬ ២២ inch គឺសាកសមបំផុតសំរាប់ប្រើគ្រប់តំរូវការ ហើយបើមានលុយទៀតនោះ គឺ យកmainframeតែម្តងក៏បាន។

    ចំនែក ឯ laptop វិញនោះ គឺ ត្រូវប្រើ intel core i7 គឺសាកសមបំផុតហើយ សំរាប់ធ្វើការគ្រប់យ៉ាងនោះ។ 1270$ ហ្នឹងថោកហើយ របស់បានថាទិញថ្លៃ កាលពីជំនាន់ម៉ាក់គាត់ទិញឲ្យនោះ dual cor 1.6Ghz 900$ ទៅហើយ!!!!

  20. CPA ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 12:17 ល្ងាច

    អបអរសាទរបឿន​ដែល​នឹង​បាន​កុំព្យូទ័រថ្មី ខ្ញុំ​ធ្លាប់ប្រើ HP, ACER, COMPAC, DELL, SONY VAIO និង​ថ្មីៗនេះទើប​តែបាន​ទិញ Macbook Pro. តាមបទពិសោធន៍របស់ខ្ញុំ Macbook Pro. ស្រួលនិងល្អ​ប្រើជាង​កុំព្យូទ័រយួរដៃដទៃឆ្ងាយណាស់ ទោះបីជា​វា​មានតំលៃ​ថ្លៃបន្តិចក៏ដោយ។

  21. ក្មេងកាមទេព ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 12:30 ល្ងាច

    CPA៖
    ធ្លាប់ប្រើ HP, ACER, COMPAC, DELL, SONY VAIO និង​ថ្មីៗនេះទើប​តែបាន​ទិញ Macbook Pro។ តាមទំនងស្តាប់មើលទៅ ឲ្យតែខូចអីបន្តិចគឺដូរចោលតែម្តងមែនទេ?

  22. ភារម្យ ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 2:54 ល្ងាច

    បើបានកុំព្យូទ័រល្អហើយ បងកុំភ្លេចទាញប្រយោជន៍ពីវាអោយបានច្រើន! អោយច្រើនជាងតំលៃដែលបងឯងទិញ!

  23. លោក​ លីវ​​ ក្មេងកំសត់ ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 3:26 ល្ងាច

    លោកអើយបើថ្លៃយ៉ាងនេះនរណាមានលុយទិញ?​បើម៉ាថ្ងៃៗរកលុយទិញបាយស៊ីមិនចង់បានផង​ ណាកូនរៀន ណាប្រពន្ធឈឺ,,,,,
    ទុកលុយទិញឡានវិញ,,,,,

  24. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 3:33 ល្ងាច

    ខ្ញុំ​ប្រើ​តាម​សមត្ថភាព មិន​អាច​បង្ខំ​ឲ្យ​ហួស​ទេ តែ​ចាំ​ខំ​ទាញ​ឲ្យ​បាន​ច្រើន តាម​ការណែនាំ​របស់​ភារម្យ

  25. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 3:39 ល្ងាច

    លោក លីវ និយាយ​អេម​ហ្មង! រក​លុយ​ទិញ​មិន​បាន​ទេ ទុក​លុយ​ទិញ​ឡាន

  26. ភារ: ថ្ងៃសុក្រ ទី 7 ខែ​ឧសភា 2010 / 4:57 ល្ងាច

    ស្តាប់គាត់ទាំងអស់គ្នានិយាយទៅដូចជាទំនងដែរ តែខ្ញុំនៅតែប្រើ Intel P4😦 Update ទៅណាអត់រួចនឹងគេ x_x ។ Render ម្តងៗគ្រាន់តែចំហាយភាយចេញពីPC ក្តៅម៉ាប៉ាទុប T_T

  27. what does my name mean ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​ឧសភា 2010 / 5:24 ព្រឹក

    hi wats your myspace page

  28. No Name ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 9:22 ល្ងាច

    ក្រៅពី Designer & Video Editor អ្នកប្រើ Mac សុទ្ធតែពួកជោចង់អួតតែប៉ុណ្ណោះ

    Mac Too Expensive too simple & lack Application Support…

  29. ភារ: ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 9:36 ល្ងាច

    ម៉េចក៏និយាយអីចឹង? Mac មានចំនុចជាច្រើនដែលPcមិនមាន។ខ្ញុំក៏ជាអ្នកប្រើPcដែរ តែខ្ញុំមិនគិតថា គេយ៉ាងម៉េចៗនោះទេ គេប្រើតាមតំរូវការ​ និង តាមសម្ថភាពរបស់គេ។ Design & Video.. កម្មវិធីបោះPcក៏មានដែរ តែប្រើអត់ស្រូលដូចកម្មវិធីមួយចំនូនដែលដំនើរការលើMacនោះទេ។ ថ្មីៗនេះ សូម្បីតែAutodeskក៏ទំនោរទៅរកMacដែរ! តែPcក៏មានចំនុចខ្លះល្អជាងMacដែរ បើនិយាយសរុបៗមិនកើតទេ

  30. វិចិត្រ ថ្ងៃសៅរ៍ ទី 5 ខែមិថុនា 2010 / 11:49 ល្ងាច

    ភារៈ ៖ កម្មវិធីដើរ​លើ Mac ប្រើស្រួល​ជាង​ដើរ​លើ Pc យ៉ាងម៉េច​ខ្លះ?
    ដូចជា​ Adobe ជា​ដើម លើ Mac និង​លើ Pc ខុសគ្នា?

  31. ភារ: ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 1:06 ព្រឹក

    ខ្ញុំក៏ដឹងមិនច្រើនអីណាដែរទែ តែស្តាប់No Name គាត់និយាយនោះដូចជាអគតិជ្រុល ក៏ជួយបញ្ចេញកំហឹងជំនួសអ្នកប្រើMacបន្តិចទៅ😀😀 ។
    តាមពិតផ្នែករឹងរបស់Mac&Pcខុសគ្នា អីចឹងដំណើរការវាក៏ខុសគ្នាដែរ ដូចជាសម្ថភាពMacដឹកជញ្ជូនFileដែលមានទំហំធំៗបានលឿនជាង គឺវាប្រើប្រព័ន្ធស្អីគេទេខ្ញុំអត់ចាំ តែបើPcគឺNTFS ហើយMacទ្រទ្រង់បានបរិមាណអង្គចង់ចាំRAMបានច្រើនជាង ប៉ុន្តែថ្មីៗនេះ Pc ប្រើ Win7 x64 pro… រឺ ស៊េរីហ្នឹង មួយចំនួនទ្រទ្រង់បរិមាណអង្គចងចាំហ្នឹងអត់កំណត់ ក៏ប្រសើរ តែMacក៏គេមិនឈប់ដំនើរទៅមុខរបស់គេដែរ បើនិយាយពីចំនុចណាមួយនៃរយ:ពេលអភិវឌ្ឍនោះ គឺMacបច្ចេកទេសគេខ្ពស់់់ជាង ។ ម៉្យាកម្មវិធីមួយចំនូនអាចដំណើរការទៅបានតែលើMacទេ ដូចជាShake Final Cut…តែយើងអាចតំលើងOSរបស់Pc-windowនិងកម្មវិធីដែលដំណើរការលើPcបានលើ Mac.មានច្រើនទៀត បើបងចង់ដឹងហេតុផលច្បាស់ពីវាលើបញ្ហាណាមួយសាកល្បងប្រើGoogleល្អជាងទទូលយកចំលើយពីខ្ញុំ។operating systems នោះមានច្រើនណាស់http://en.wikipedia.org/wiki/Comparison_of_operating_systems តែដោយសារPc នោះវាផ្តល់លទ្វភាពដល់អ្នកប្រើប្រាស់ជារូមបានជាវាទទួលប្រជាប្រីយភាពជាងគេ តែ Pcមួយដែលវិសេសវិសាល ក៏មិនមែនតិចលុយដែរ គ្រាន់តែGraphic card វាមួយ ទិញ Mac បាន១០គ្រឿងឯណុះ hihii

  32. No Name ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 11:07 ព្រឹក

    ភារៈ

    និយាយចុះ និយាយឡើងចំនុចល្អនៅ តែ សំរាប់ពួក Design & Media….
    Final Cut pro or Autodesk.Still For Designer and Video Editor

    តើលោកយក Mac ប្រើបានជាប្រយោជន៍អីខ្ឡះសំរាប់រូបលោកផ្ទាល់…..
    ហើយលោកយល់ថា PC មិនអាចធ្វើបាន ហើយចាំបាច់ត្រូវតែប្រើ Macឫ?

    ចង់ អួត ខ្ជះខ្ជាយលុយ…. ខ្ញុំជួបពីរ បីនាក់ហើយ ប្រើតែការងារ Office សោះ
    ទិញសុទ្ធតែ Mac ប្រើ…

  33. No Name ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 11:14 ព្រឹក

    ប្រើ Windows លើ Mac រិតតែខ្ជះខ្ជាយលុយ ព្រោះត្រូវ ទិញ License ទៀត…
    បើមិន ទិញ License ហើយ ប្រើ Pirate Windows មានបញ្ហា Activate ទៀត
    ស្រួលមិនស្រួល អត់ស្គាល់ Driver ទៀត…..

  34. ភារ: ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 2:06 ល្ងាច

    windowលើMacអត់ដែលមានបញ្ហាទេ! សូមបញ្ជាក់ថាAutodeskមិនមែនសំរាប់តែDesign&…កម្មវិធីបោះAutodeskភាគច្រើនជាកម្មវិធីទាក់ទងនឹង បច្ចេកទេស ដែលភាគច្រើនជាតំរូវការរបស់វិស្វករ។ មួយទៀតគឺការរចនារបស់Mac (Interface) ស្រួលប្រើនិងឆាប់ទទួលយកបាន ហើយកម្មវិធីបោះវាក៏អីចឹងដែរ ស្រួលយល់មិនស្មុគស្មាញ។ បើនិយាយពីរឿងការងារប្រើMacក៏បាន ប្រើPcក៏បាន តែworkflowលើMacងាយជាង សាមញ្ញជាង កាត់បន្ថយនិងជួយសំចៃពេលវេលា ដែលគេយល់ថាពេលវេលាជាមាសប្រាក់នោះ។ឧទាហរណ៍ដូចជាការងារផ្ទេរទឹកដាក់ពាងអីចឹង window ប្រើឡាំងយួរពីបាតអណ្តូងយ៉ាងជ្រៅ ចំណែកMacវិញគេមានអណ្តូងស្នប់ សូម្បីតែក្មេងក៏អាចសំរេចការងារនះបានដែរ។ រឿងLicenseនោះខ្ញុំមិនដែលខ្វល់ទេ ព្រោះបើនិយាយថាយកលុយទៅទិញLicenseគ្រប់កម្មវិធីនោះ ថ្លៃLicense បោះOperate sys នោះ មិនស្មើ ១ភាគ១០០ ថ្លៃLicenseកម្មវិធីដែលមានដំឡើងសំរាប់ដំនើរការលើម៉ាស៊ីនខ្ញុំផង។ សូមបញ្ជាក់ម្តងទៀត អ្នកប្រើMacមិនមែនសុទ្ធតែជាពួកជោរចង់អួតអីនោះទេ ព្រោះបើនិយាយពីតំលៃ Pc ក៏មិនប្រាកដថាថោកជាងMacដែរ។ គឺគេប្រើតាមតំរូវការ ភាពចាំបាច់ ភាពងាយស្រួល យើងប្រើវា ដើម្បីតែសំរេចការងារប៉ុណ្ណោះ មួយណាទទួលផលសំរាប់ការងាររហ័សជាង ងាយជាង គឺរើសយកមួយនោះហើយ!
    រឿងដែលខ្មាស់គេនោះ គឺ Pc ប្រើ Osys Windowនោះ គឺ សុទ្ធតែលួចចំលងគំនិតពីMacទាំងអស់ ហើយគ្មានកែប្រែអីថ្មីប៉ុន្មានទេ! សូមមើលតែwin7ទៅ ហើយwin8ក៏អីចឹងដែរ!

  35. វិចិត្រ ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 2:20 ល្ងាច

    បើ​តាម​ខ្ញុំ​ដឹង Hardware របស់ Apple ច្រើន​តែ​អន់​ជាង របស់ PC ដូចជា CPU, Graphic card,… អន់​ជាងគេ​មួយ​ចប់ខាង​ទំហំ ល្បឿន … គ្រាន់​តែ​របស់ Mac ​ជា​របស់​ម៉ាកអាច​ថា​គុណភាព​ល្អជាង។

    ខ្ញុំ​លឺគេ​ថា Mac ស្រួល​ប្រើជាង Pc/Windows តែខ្ញុំ​មិន​ដែល​ដឹង​គេ​ថា​ហេតុអ្វី​បាន​ស្រួល​ប្រើ​ជាង​ផង។ ព្រោះ​ធម្មតា ឧទាហរណ៍ពេលខ្ញុំ​ត្រូវ​ការ​បើក​ Words ប្រើ នៅ​លើ​Windows pc ខ្ញុំ​បើក​កុំព្យូទ័រ ចាំ​មួយ​ភ្លែត រួច​Double click លើ Icon words, រួចប្រើ Words បាន​ហើយ។ ហើយ​ចុះ​Mac OS គេ​ធ្វើ​យ៉ាងម៉េច​បាន​ជា​គេ​ថា​ស្រួល​ជាង?

    បញ្ហា​របស់អ្នក​ប្រើ Windows បើ​តាម​ការ​សង្កេត​របស់​ខ្ញុំគឺប្រូក្រាម​ច្រើន​ពេក ដូច្នេះ Install ផ្ដេសផ្ដាស ដោយរោយ​ទាំង​ប្រូក្រាម​មាន​មេរោគ ប្រូក្រាម​មិន​ល្អ។ល។ ដូច្នេះ​ក៏​ចេះ​តែមាន​បញ្ហា។ បើ Apple ធ្វើ​ដូចគ្នា ខ្ញុំ​ជឿថាមានបញ្ហា​ដូច​តែគ្នា ដូចជា​ថ្មីៗនេះ Apple បាន​បិទមិន​អោយ​ប្រើ Flash លើ iPhone OS ជា​ដើម។

  36. ភារ: ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 2:45 ល្ងាច

    អត់ឯណាអីបង? Hardware បោះAppleនោះបើសំរាប់Macគឺល្អជាងPcហើយ អីចឹងបានភាគច្រើនអ្នកGraphich desinger, Video… ភាគច្រើនប្រើMacជាងPcនោះ គឺល្បឿនវាដឹកជញ្ជូន,Load ឯកសារលឿនជាង។ ខ្ញុំឧទារណ៍ថាPhotoshopចុះ ពេលយើងធ្វើការលើឯកសារដែលមានResolutionធំមួយ ទំហំឯកសារដែលយើងកំពុងតែដំណើរការនោះគឺធំសម្បើម(ធៀបនឹងទំហំឯកសារសំរេច)វាScratch disk ទៅទីតាំងណាមួយនៃHD អីចឹងភ្លាមៗនោះពេលដែលយើងការលើឯកសារនោះវាហ្នឹងផ្ទេរព៌តមានលើRam&HD ទៅវិញទៅមក,Macដោះស្រាយបញ្ហាអីចឹងៗបានលឿនជាង អីចឹងមិនអាចនិយាយថាMacអន់បានទេ។

  37. វិចិត្រ ថ្ងៃអាទិត្យ ទី 6 ខែមិថុនា 2010 / 11:53 ល្ងាច

    អ៊ីចឹងមែន? ដូចជាកុំព្យូទ័រខ្ញុំCPU 2×2.8GHz, Ram 8GB កាតក្រាហ្វិច ram 1GB, តំលៃតែ1600euro តែបើ​ទិញកុំព្យូទ័រApple CPU ល្បឿន​ប្រហែល​គ្នា Ram ប្រហែល​គ្នា កាត​ក្រហ្វិច​ប្រហែល​គ្នា ប្រហែលតំលៃ​យ៉ាង​តិចក៏ 2500 euro ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s