ថ្ងៃមិញ ខ្ញុំទើបតែកក់លុយទិញកុំព្យូទ័រម៉ាក ASUS N61JQ អស់មួយរយដុល្លារ ប្រហែលជាកន្លះខែទៀតកុំព្យូទ័រនេះនឹងក្លាយជារបស់ខ្ញុំ ។ វាអាចចាត់ថាជាកុំព្យូទ័រដែលខ្ញុំស្រឡាញ់ខ្លាំងដែរ ។ ស៊ីភីយូ i7 មាន cach ៦មេកាបៃ clock speed ១,៦ជីកាហឺត ដែលជាស៊ីភីយូខ្ពស់លើសគេទីបី នៃ Intel Core i7, រេម ៤ជីកាបៃ (ឌីឌីអ័រ៣) ហាតឌីស ៦៤០ជីកាបៃ ក្រាហ្វិក អិនវីឌៀ ១ជីកាបៃ និងទំហំស្គ្រីន ១៦អ៊ីញ ។ រាងរបស់វាមិនស្អាតអស្ចារ្យប៉ុន្មានទេ តែបើតាមទំហំគ្រឿងរបស់វា ខ្ញុំយល់ថា ថ្លៃ ១២៧០ដុល្លារ មិនថ្លៃទេ ។
កុំព្យូទ័រនេះ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើនចំពោះថ្លៃ និងទំហំរបស់វា ។ នាំចូលលើកមុន មានចំនួន៣គ្រឿង តែត្រូវអ្នកប្រើកក់យកអស់មុនមកដល់ ។ លើកនេះនាំចូលចំនួន៦គ្រឿងទៀត ដែលនឹងមកដល់ប្រហែលក្នុងរយៈពេលកន្លះខែទៀត តែត្រូវអ្នកប្រើកក់យកអស់៥គ្រឿងទៅហើយ បូករួមទាំងខ្ញុំមួយគ្រឿងផង ។ ដូច្នេះនៅសល់តែមួយគ្រឿងទៀតប៉ុណ្ណោះ ។
ការនាំចូលលើកក្រោយនេះ ប្រហែលជាអាចថោកជាងថ្លៃដែលដាក់ ១២៧០ហ្នឹង ប៉ុន្តែ នរណាសុខចិត្តរង់ចាំមកដល់សិនសឹមទិញ ក្នុងសភាពការណ៍បែបនេះ ។
មិនដឹងថាជានយោបាយរបស់អ្នកលក់ឬអត់ទេ ដែលថាគេកក់អស់ចំនួន៥គ្រឿងនេះ ប៉ុន្តែខ្ញុំនៅតែពេញចិត្តចំពោះតម្លៃនេះ ។
គ្រានបើរបស់គេ តម្លៃជាមួយ ១ពាន់តុលាហាហា សូមចួលរួមអបអរ
ប្រពន្ធខ្ញុំសុខចិត្តមិនហ៊ានហូបបាយព្រឹក មិនទិញអីផ្ដេសផ្ដាស ព្រោះតែខ្ញុំចង់បានកុំព្យូទ័រ 😉
16inch with 1366X768 screen resolution? You’re kidding.
លោកនឹងដឹងថាវាមិនស្រួលពេលប្រើកម្មវិធីត្រូវការស្ពេះធំ ឬចង់ប្រៀបធៀបវិនដូ២ឬ៣។ ១៣៦៦x៧៦៨ តូចណាស់សំរាប់អេក្រង់១៦អ៊ិញ។
ហ្ហឹម…តាំងពីបឿនមានប្រពន្ធមកដូចជា កាក់កប ណាស់មើលទៅ? ខ្ញុំគិតរកវិចអង្ករដើររកប្រពន្ធដែរហើយ។
ងាប់ហើយ ខ្ទង់ពាន់?? មិនដឹងញុមមានសំនាងបានអត់ទេ? តែមើលទៅល្អដែរតើ ព្រោះទំហំសុទ្ធតែជាទំហំដែលញុមចង់បាន។ មែនស៊ីម៉ាដាមអើយគិតដើររកប្រពន្ធដែរ លោហ៏បានកាក់កបដូចគាត់
មិត្ត៖ ខ្ញុំយល់ថាធំហើយចំពោះ resolution ប៉ុណ្ណឹង
ល្បងពីរនាក់ក្រោម៖ រកបាន ហៅខ្ញុំស៊ីការផង
តាមទំហំគ្រឿងរបស់វា ១២៧០ដុល្លារ មិនថ្លៃមែននៅស្រុកគេ ចំនែកស្រុកឯងឯណេះ អ្នកខ្លះរកអង្ករច្រកឆ្នាំងមិនបានផង!!!!
នៅហាង
IT World Computer ជារបស់នាំចូលតំឡើងមកពីចិនទេ !!!! ភាគច្រើនហាងលក់កុំព្យូទ័រនៅភ្នំពេញ ជាកុំព្យូទ័រចិន
latop Intel Core i7 នេះ គឺតំលៃ original គឺ មាន USB 3.0 ទៀតផង តើមានទេ?
បើមានគឺតំលៃប៉ុននេះថោកពេកហើយ តែបើមិនមានទេ គឺតំលៃនេះ ថ្លៃមែនទែន គឹថ្លៃជាងធម្មតា ១៥០$
កុំព្យូទ័រហ្នឹងមាន USB 3.0 និង 2.0 ។ នៅស្រុកខ្មែរ មានតែកុំព្យូទ័រចិនហ្នឹងហើយ តែមិនមែនខ្ញុំទិញពីហាង អាយធីវើលទេ ។
USB 3.0!! កំពុងចង់បានផង!!! គិតឲ្យសន្សំលុយទិញមួយទៀត ឲ្យគ្រប់បួនដងតែម្តងទៅ!!!!
ចំនែកខ្ញុំអាថ្មីមុននេះយកពី Canada ឥឡូវចង់ទិញកុំព្យូទ័រស្រុកខ្មែរម្តងក្រែង ស្រួលប្រើ ។ ចូលចិត្តជាងគេគឺ USB3.0 ហ្នឹងតែម្តង!!!!
អត់លុយ!!!
😉
ហើយ បឿន លែងបេតីនាង Sony Vaio FW… ហើយ ? 😀
ខ្ញុំដូចលេងចង់ចេះស្រលាញ់កំព្យូទ័រ ទូរសព្ទហើយ ព្រោះតិញមកអស់លុយ មិនទាន់ញ៉ាំបាយបានស្រួលវិញផង វាចេញអាថ្មីមកទៀតហើយ 😀
លោកគ្រូចិត្រ៖ នៅស្រឡាញ់ ស្រឡាញ់សឹងអីហើយ តែឃើញកុំព្យូទ័រនេះធំយ៉ាងនេះ នរណាមិនស្រក់ទឹកមាត់? សូនី អែហ្វដាបិលយូ ថ្លៃប៉ុណ្ណឹងទិញបានត្រឹមស៊ីភីយូ T6600 អីទេ រេម ៤ជី ឌីឌីអ័រ២ ។
ហ៊ឺ ខ្ទង់ពាន់! ត្រឹមបួនប្រាំរយក៏ខ្ញុំគ្មានលុយទិញដែរ ។
មិត្ត៖ 16 inches ហើយនៅថា តូចទៀត? ញ៉ុមរាល់ង៉ៃប្រើតែ អា ១៥ ហ្នឹងគិតថា ធំជ្រុល ហើយធ្ងន់សឹងអី ។
លោកបឿន៖ គួរតែយល់ពីប្រពន្ធខ្លះទៅលោកបឿនអ៊ើយ! ឃើញគ្នាអត់ហ៊ានម៉ាកាយ៉េទេ សុខចិត្តសន្សំលុយទុកអោយលោកប្តី, ល្មមសន្សំលុយ ទុកទិញម្សៅក្រែមអោយពីពន្ធម្តងវិញទៅ ទុកថារួចគ្នា ។
15 inches ចង់បាក់ស្មា ប៉ះថ្ងៃខ្លះត្រូវរៀន AutoCAD ផង, គូរប្លង់ផង ចង់សន្លប់ព្រោះរបស់ប្រើប្រាស់… 😦
ខ្ញុំអត់ចេះសន្សំលុយផង
ខ្ញុំមិនហ៊ានកំណត់ទុកអញ្ចឹងទេ ព្រោះខ្លាចពេលសន្សំលុយបាន ឃើញអាផ្សេងល្អជាង ឬចង់បានអាផ្សេងជាង… សុខចិត្តកំណត់អញ្ចេះវិញ … គឺនឹងត្រូវទិញអាតម្លៃប្រហែលប៉ុន្មាន អញ្ចឹងទៅពេលសន្សំលុយបានប៉ុណ្ណឹងហើយ ចាប់ផ្តើមសម្លឹងហ្មង!
ចាំបាច់ទិញអាថ្លៃធ្វើអីគ្រាន់តែប្រើ លេង អ៊ីនធឺណេតនោះ។ តែបើចង់ប្រើធ្វើការគ្រប់មុខនោះ គឺមិនទាន់សាកសមនៅឡើយទេ ត្រូវទិញ(desktop) intel core i7 3.1Ghz Ram 16GB HDD: 2TB videocard: 2GB network card 100/1000 or 1000/1000 យកអាស៊ីថាមពលតិច ដើម្បីកុំឲ្យអស់ថ្លៃភ្លើងច្រើន ហើយ monitor 19 ឬ ២២ inch គឺសាកសមបំផុតសំរាប់ប្រើគ្រប់តំរូវការ ហើយបើមានលុយទៀតនោះ គឺ យកmainframeតែម្តងក៏បាន។
ចំនែក ឯ laptop វិញនោះ គឺ ត្រូវប្រើ intel core i7 គឺសាកសមបំផុតហើយ សំរាប់ធ្វើការគ្រប់យ៉ាងនោះ។ 1270$ ហ្នឹងថោកហើយ របស់បានថាទិញថ្លៃ កាលពីជំនាន់ម៉ាក់គាត់ទិញឲ្យនោះ dual cor 1.6Ghz 900$ ទៅហើយ!!!!
អបអរសាទរបឿនដែលនឹងបានកុំព្យូទ័រថ្មី ខ្ញុំធ្លាប់ប្រើ HP, ACER, COMPAC, DELL, SONY VAIO និងថ្មីៗនេះទើបតែបានទិញ Macbook Pro. តាមបទពិសោធន៍របស់ខ្ញុំ Macbook Pro. ស្រួលនិងល្អប្រើជាងកុំព្យូទ័រយួរដៃដទៃឆ្ងាយណាស់ ទោះបីជាវាមានតំលៃថ្លៃបន្តិចក៏ដោយ។
CPA៖
ធ្លាប់ប្រើ HP, ACER, COMPAC, DELL, SONY VAIO និងថ្មីៗនេះទើបតែបានទិញ Macbook Pro។ តាមទំនងស្តាប់មើលទៅ ឲ្យតែខូចអីបន្តិចគឺដូរចោលតែម្តងមែនទេ?
បើបានកុំព្យូទ័រល្អហើយ បងកុំភ្លេចទាញប្រយោជន៍ពីវាអោយបានច្រើន! អោយច្រើនជាងតំលៃដែលបងឯងទិញ!
លោកអើយបើថ្លៃយ៉ាងនេះនរណាមានលុយទិញ?បើម៉ាថ្ងៃៗរកលុយទិញបាយស៊ីមិនចង់បានផង ណាកូនរៀន ណាប្រពន្ធឈឺ,,,,,
ទុកលុយទិញឡានវិញ,,,,,
ខ្ញុំប្រើតាមសមត្ថភាព មិនអាចបង្ខំឲ្យហួសទេ តែចាំខំទាញឲ្យបានច្រើន តាមការណែនាំរបស់ភារម្យ
លោក លីវ និយាយអេមហ្មង! រកលុយទិញមិនបានទេ ទុកលុយទិញឡាន
ស្តាប់គាត់ទាំងអស់គ្នានិយាយទៅដូចជាទំនងដែរ តែខ្ញុំនៅតែប្រើ Intel P4 😦 Update ទៅណាអត់រួចនឹងគេ x_x ។ Render ម្តងៗគ្រាន់តែចំហាយភាយចេញពីPC ក្តៅម៉ាប៉ាទុប T_T
hi wats your myspace page
ក្រៅពី Designer & Video Editor អ្នកប្រើ Mac សុទ្ធតែពួកជោចង់អួតតែប៉ុណ្ណោះ
Mac Too Expensive too simple & lack Application Support…
ម៉េចក៏និយាយអីចឹង? Mac មានចំនុចជាច្រើនដែលPcមិនមាន។ខ្ញុំក៏ជាអ្នកប្រើPcដែរ តែខ្ញុំមិនគិតថា គេយ៉ាងម៉េចៗនោះទេ គេប្រើតាមតំរូវការ និង តាមសម្ថភាពរបស់គេ។ Design & Video.. កម្មវិធីបោះPcក៏មានដែរ តែប្រើអត់ស្រូលដូចកម្មវិធីមួយចំនូនដែលដំនើរការលើMacនោះទេ។ ថ្មីៗនេះ សូម្បីតែAutodeskក៏ទំនោរទៅរកMacដែរ! តែPcក៏មានចំនុចខ្លះល្អជាងMacដែរ បើនិយាយសរុបៗមិនកើតទេ
ភារៈ ៖ កម្មវិធីដើរលើ Mac ប្រើស្រួលជាងដើរលើ Pc យ៉ាងម៉េចខ្លះ?
ដូចជា Adobe ជាដើម លើ Mac និងលើ Pc ខុសគ្នា?
ខ្ញុំក៏ដឹងមិនច្រើនអីណាដែរទែ តែស្តាប់No Name គាត់និយាយនោះដូចជាអគតិជ្រុល ក៏ជួយបញ្ចេញកំហឹងជំនួសអ្នកប្រើMacបន្តិចទៅ 😀 😀 ។
តាមពិតផ្នែករឹងរបស់Mac&Pcខុសគ្នា អីចឹងដំណើរការវាក៏ខុសគ្នាដែរ ដូចជាសម្ថភាពMacដឹកជញ្ជូនFileដែលមានទំហំធំៗបានលឿនជាង គឺវាប្រើប្រព័ន្ធស្អីគេទេខ្ញុំអត់ចាំ តែបើPcគឺNTFS ហើយMacទ្រទ្រង់បានបរិមាណអង្គចង់ចាំRAMបានច្រើនជាង ប៉ុន្តែថ្មីៗនេះ Pc ប្រើ Win7 x64 pro… រឺ ស៊េរីហ្នឹង មួយចំនួនទ្រទ្រង់បរិមាណអង្គចងចាំហ្នឹងអត់កំណត់ ក៏ប្រសើរ តែMacក៏គេមិនឈប់ដំនើរទៅមុខរបស់គេដែរ បើនិយាយពីចំនុចណាមួយនៃរយ:ពេលអភិវឌ្ឍនោះ គឺMacបច្ចេកទេសគេខ្ពស់់់ជាង ។ ម៉្យាកម្មវិធីមួយចំនូនអាចដំណើរការទៅបានតែលើMacទេ ដូចជាShake Final Cut…តែយើងអាចតំលើងOSរបស់Pc-windowនិងកម្មវិធីដែលដំណើរការលើPcបានលើ Mac.មានច្រើនទៀត បើបងចង់ដឹងហេតុផលច្បាស់ពីវាលើបញ្ហាណាមួយសាកល្បងប្រើGoogleល្អជាងទទូលយកចំលើយពីខ្ញុំ។operating systems នោះមានច្រើនណាស់http://en.wikipedia.org/wiki/Comparison_of_operating_systems តែដោយសារPc នោះវាផ្តល់លទ្វភាពដល់អ្នកប្រើប្រាស់ជារូមបានជាវាទទួលប្រជាប្រីយភាពជាងគេ តែ Pcមួយដែលវិសេសវិសាល ក៏មិនមែនតិចលុយដែរ គ្រាន់តែGraphic card វាមួយ ទិញ Mac បាន១០គ្រឿងឯណុះ hihii
ភារៈ
និយាយចុះ និយាយឡើងចំនុចល្អនៅ តែ សំរាប់ពួក Design & Media….
Final Cut pro or Autodesk.Still For Designer and Video Editor
តើលោកយក Mac ប្រើបានជាប្រយោជន៍អីខ្ឡះសំរាប់រូបលោកផ្ទាល់…..
ហើយលោកយល់ថា PC មិនអាចធ្វើបាន ហើយចាំបាច់ត្រូវតែប្រើ Macឫ?
ចង់ អួត ខ្ជះខ្ជាយលុយ…. ខ្ញុំជួបពីរ បីនាក់ហើយ ប្រើតែការងារ Office សោះ
ទិញសុទ្ធតែ Mac ប្រើ…
ប្រើ Windows លើ Mac រិតតែខ្ជះខ្ជាយលុយ ព្រោះត្រូវ ទិញ License ទៀត…
បើមិន ទិញ License ហើយ ប្រើ Pirate Windows មានបញ្ហា Activate ទៀត
ស្រួលមិនស្រួល អត់ស្គាល់ Driver ទៀត…..
windowលើMacអត់ដែលមានបញ្ហាទេ! សូមបញ្ជាក់ថាAutodeskមិនមែនសំរាប់តែDesign&…កម្មវិធីបោះAutodeskភាគច្រើនជាកម្មវិធីទាក់ទងនឹង បច្ចេកទេស ដែលភាគច្រើនជាតំរូវការរបស់វិស្វករ។ មួយទៀតគឺការរចនារបស់Mac (Interface) ស្រួលប្រើនិងឆាប់ទទួលយកបាន ហើយកម្មវិធីបោះវាក៏អីចឹងដែរ ស្រួលយល់មិនស្មុគស្មាញ។ បើនិយាយពីរឿងការងារប្រើMacក៏បាន ប្រើPcក៏បាន តែworkflowលើMacងាយជាង សាមញ្ញជាង កាត់បន្ថយនិងជួយសំចៃពេលវេលា ដែលគេយល់ថាពេលវេលាជាមាសប្រាក់នោះ។ឧទាហរណ៍ដូចជាការងារផ្ទេរទឹកដាក់ពាងអីចឹង window ប្រើឡាំងយួរពីបាតអណ្តូងយ៉ាងជ្រៅ ចំណែកMacវិញគេមានអណ្តូងស្នប់ សូម្បីតែក្មេងក៏អាចសំរេចការងារនះបានដែរ។ រឿងLicenseនោះខ្ញុំមិនដែលខ្វល់ទេ ព្រោះបើនិយាយថាយកលុយទៅទិញLicenseគ្រប់កម្មវិធីនោះ ថ្លៃLicense បោះOperate sys នោះ មិនស្មើ ១ភាគ១០០ ថ្លៃLicenseកម្មវិធីដែលមានដំឡើងសំរាប់ដំនើរការលើម៉ាស៊ីនខ្ញុំផង។ សូមបញ្ជាក់ម្តងទៀត អ្នកប្រើMacមិនមែនសុទ្ធតែជាពួកជោរចង់អួតអីនោះទេ ព្រោះបើនិយាយពីតំលៃ Pc ក៏មិនប្រាកដថាថោកជាងMacដែរ។ គឺគេប្រើតាមតំរូវការ ភាពចាំបាច់ ភាពងាយស្រួល យើងប្រើវា ដើម្បីតែសំរេចការងារប៉ុណ្ណោះ មួយណាទទួលផលសំរាប់ការងាររហ័សជាង ងាយជាង គឺរើសយកមួយនោះហើយ!
រឿងដែលខ្មាស់គេនោះ គឺ Pc ប្រើ Osys Windowនោះ គឺ សុទ្ធតែលួចចំលងគំនិតពីMacទាំងអស់ ហើយគ្មានកែប្រែអីថ្មីប៉ុន្មានទេ! សូមមើលតែwin7ទៅ ហើយwin8ក៏អីចឹងដែរ!
បើតាមខ្ញុំដឹង Hardware របស់ Apple ច្រើនតែអន់ជាង របស់ PC ដូចជា CPU, Graphic card,… អន់ជាងគេមួយចប់ខាងទំហំ ល្បឿន … គ្រាន់តែរបស់ Mac ជារបស់ម៉ាកអាចថាគុណភាពល្អជាង។
ខ្ញុំលឺគេថា Mac ស្រួលប្រើជាង Pc/Windows តែខ្ញុំមិនដែលដឹងគេថាហេតុអ្វីបានស្រួលប្រើជាងផង។ ព្រោះធម្មតា ឧទាហរណ៍ពេលខ្ញុំត្រូវការបើក Words ប្រើ នៅលើWindows pc ខ្ញុំបើកកុំព្យូទ័រ ចាំមួយភ្លែត រួចDouble click លើ Icon words, រួចប្រើ Words បានហើយ។ ហើយចុះMac OS គេធ្វើយ៉ាងម៉េចបានជាគេថាស្រួលជាង?
បញ្ហារបស់អ្នកប្រើ Windows បើតាមការសង្កេតរបស់ខ្ញុំគឺប្រូក្រាមច្រើនពេក ដូច្នេះ Install ផ្ដេសផ្ដាស ដោយរោយទាំងប្រូក្រាមមានមេរោគ ប្រូក្រាមមិនល្អ។ល។ ដូច្នេះក៏ចេះតែមានបញ្ហា។ បើ Apple ធ្វើដូចគ្នា ខ្ញុំជឿថាមានបញ្ហាដូចតែគ្នា ដូចជាថ្មីៗនេះ Apple បានបិទមិនអោយប្រើ Flash លើ iPhone OS ជាដើម។
អត់ឯណាអីបង? Hardware បោះAppleនោះបើសំរាប់Macគឺល្អជាងPcហើយ អីចឹងបានភាគច្រើនអ្នកGraphich desinger, Video… ភាគច្រើនប្រើMacជាងPcនោះ គឺល្បឿនវាដឹកជញ្ជូន,Load ឯកសារលឿនជាង។ ខ្ញុំឧទារណ៍ថាPhotoshopចុះ ពេលយើងធ្វើការលើឯកសារដែលមានResolutionធំមួយ ទំហំឯកសារដែលយើងកំពុងតែដំណើរការនោះគឺធំសម្បើម(ធៀបនឹងទំហំឯកសារសំរេច)វាScratch disk ទៅទីតាំងណាមួយនៃHD អីចឹងភ្លាមៗនោះពេលដែលយើងការលើឯកសារនោះវាហ្នឹងផ្ទេរព៌តមានលើRam&HD ទៅវិញទៅមក,Macដោះស្រាយបញ្ហាអីចឹងៗបានលឿនជាង អីចឹងមិនអាចនិយាយថាMacអន់បានទេ។
អ៊ីចឹងមែន? ដូចជាកុំព្យូទ័រខ្ញុំCPU 2×2.8GHz, Ram 8GB កាតក្រាហ្វិច ram 1GB, តំលៃតែ1600euro តែបើទិញកុំព្យូទ័រApple CPU ល្បឿនប្រហែលគ្នា Ram ប្រហែលគ្នា កាតក្រហ្វិចប្រហែលគ្នា ប្រហែលតំលៃយ៉ាងតិចក៏ 2500 euro ដែរ។