លោកស្រី មូរ សុខហួរ ​អាច​​នឹង​ទទួល​បាន​ពានរង្វាន់​ក្នុង​ឆ្នាំ​២០១០


ការបោះឆ្នោត​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​​ផ្ដល់​ពានរង្វាន់​ក្នុង​ឆ្នាំ​២០១០ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​បាន​ដឹង ធ្វើ​ពី​ថ្ងៃ​ទី ១៦ មីនា ដល់​ថ្ងៃ​ទី ២៦ មេសា បាន​បញ្ចប់ ហើយ​សេចក្ដី​ប្រកាស​ជយលាភី នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា​នេះ ។

បើ​តាម​ ឌឹ ឃែមបូឌា ដេលី ចេញ​ផ្សាយ​ថ្ងៃ​នេះ អាច​រំពឹង​ថា អ្នកស្រី មូរ សុខហួរ ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​សម្រាប់​ឆ្នាំ​២០១០​នេះ ដោយ​លោកស្រី ជាប់​ចំណាត់​ថ្នាក់​លើ​គេ​ក្នុង​ការបោះឆ្នោត គឺ​៨៧៨​សំឡេង នាំ​មុខ Malalai Joya សមាជិក​សភា​អាហ្វហ្គានីស្ថាន ដែល​មាន​សំឡេង ៦៦១ ។

លទ្ធផល​យ៉ាងណា​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ សូម​ចាំ​អ៊ុត​មើល​នៅ​វិបសាយ Global Exchange នៅ​ថ្ងៃ​ទី ២៧ ឧសភា ។ ខ្ញុំ​សង្ឃឹម​ថា បេក្ខជន​ខ្មែរ​យើង​នឹង​បាន​ទទួល​ពានរង្វាន់​នេះ ។

http://humanrightsaward.org

9 thoughts on “លោកស្រី មូរ សុខហួរ ​អាច​​នឹង​ទទួល​បាន​ពានរង្វាន់​ក្នុង​ឆ្នាំ​២០១០

  1. Samady KS ថ្ងៃពុធ ទី 5 ខែ​ឧសភា 2010 / 12:03 ល្ងាច

    បាន​ពាន​រង្វាន់​​ស្ដី​ពី​សិទ្ធិមនុស្ស​មែន ប៉ុន្តែ​​យក​ចូល​ស្រុក​ខ្មែរ​ច្បាស់​ជា​គេ​បំបិត​មិន​ឲ្យ​មាន​ទេ​។ បរទេស​គេ​ទទួល​ស្គាល់​តែ សម្រាប់​អ្នក​ដឹក​នាំ​ក្នុង​ស្រុក​​យើង​វិញ​គេ​មិន​ទទួល​ស្គាល់​ឡើយ…

  2. ទឹម បឿន ថ្ងៃពុធ ទី 5 ខែ​ឧសភា 2010 / 1:46 ល្ងាច

    ពិភពលោក​ទទួល​ស្គាល់ បាន​ន័យ​ថា មាន​ខ្មែរ​នៅ​ក្នុង​នោះ​ដែរ​ហើយ

  3. nhekborin ថ្ងៃពុធ ទី 5 ខែ​ឧសភា 2010 / 3:34 ល្ងាច

    យ៉ាងហោចណាស់ក៏ធើ្វអោយមនុស្សមួយចំនួនមានទឹកចិត្តបន្តិដែរ ។ ចំពោះខ្ញុំមិនប្រកាន់ខាងណាទេ ប៉ុន្តែខ្ញុំចង់អោយបក្សប្រឆាំងមានទឹកមាត់ប្រៃបន្តិច ដើម្បីកុំអោយមនុស្សក្នុងបក្សកាន់អំណាចបច្ចុប្បន្នមួយចំនួនប្រើប្រាស់អំណាច​របស់ខ្លួនតាមខុសច្បាប់តាមតែអំពើចិត្ត។

  4. posoky ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 12:15 ល្ងាច

    ចាញ់លោកជំទាវស្រ្តីទីមួយ ស្រុកខ្មែរ រឺសម្តេចស្រុកខ្ញុំទេ មិនបាច់បោះឆ្នោត នាំហត់គឺគេប្រគេនជូនមកដល់ប្រទេសខ្មែរទៀតផង ។ ពេលប្រគល់គេចាក់បន្តផ្ទាល់តាមវិទ្យុ ទូរទស្សន៍ផ្អើលអស់ ម់ាស្រុកខ្មែរ ពេលណាក៍គេផ្សាយ រូបឈុតនឹងដែរ សឹងរាល់ម៉ោង រាល់ថ្ងៃផង និយាយអោយត្រង់ លោកស្រីមួសុខហួរ នឹងកំរដែលឃើញអ្វើអីផង ចាញ់លោកជំទាចខ្ញុំ គាត់សង់ផ្ទះពួកកែប្រែអ្នកញៀនថ្នាំនៅ បន្ទាយមានជ័យ តែប​ន្តិចគេថ្វាយបង្គំ ដឹងគុណ ចេញវុលខារ៉ាអូខេ តាមគ្រប់ TV អ្នកណាមិនដឹង។😀

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 2:30 ល្ងាច

    បង​គី​នៅ​ឯណា​ឯណោះ ដឹង​រឿង​ហ្នឹង​ដែរ lolz

  6. posoky ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​ឧសភា 2010 / 11:29 ល្ងាច

    បឿនអើយនៅទីនេះ គេមានពីប៉ុស្តិដែលអាចមើលបាន ដោយតាមរយះក្រុមហ៊ុនខ្សែកាប Verizon គឺ ទទក នឹង CTN តាមពិតទៅភាគច្រើនអ្នកនៅទីនេះ គឺសំរាប់ចំរៀងនឹងកម្មវិធីកំសាន្ត តែបើនយោបាយវិញ គឺបិទចោល ដូចដឹងស្រាប់ហើយអ្នកនៅទីនេះ គឺចូលចិត្ត ភាពជាក់ស្តែង ការពិត ទាន់ហេតុការ សេរីភាពនៃការបញ្ជេញមតិ តែ TV ស្រុកខ្មែរ មានតែអាដែលៗ ដែលលើកជើង បើមិនជេថៃ ទេ គឺតែងលឺពាក្យ បានគុណសម្តេច តែគេមិនបានបង្ហាញពីការបាតុកម្ម ការរិះគន់ ជាពិសេស ពត៌មាន អនឡាញ (breaking news) ដែលបង្ហាញពិតៗមិនឆ្លងកាត់ ក្រសួង ពិនិត្យសិន មកបានមកផ្សាយ!

  7. kooms ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 11:26 ព្រឹក

    បង Posoky បើ​អោយ​ក្រសូង​សម្រេច​ទាល់​លុច​ទៀត​ហើយ ម្យ៉ាង​ទៀត​ព័ត៌មាន​ថ្មីបែប​នេះ​គឺត្រូវ​រង់ចាំទាល់តែ​យួរ​ ទម្រាប់សម្រេច​រួច​រាល់ ព័ត៌មាន​នេះលែង​ទៅ​ជា Breaking News ហើយ!

  8. posoky ថ្ងៃចន្ទ ទី 10 ខែ​ឧសភា 2010 / 11:56 ព្រឹក

    ហាហា ថ្ងៃនេះមាន អ្នកពរកូន(មានកូន)ហៅខ្ញុំបងដែលអត់មានកូន😀 ចាស់ខ្ញុំអស់ហើយ ល្បង Kooms

  9. PORAN ថ្ងៃអង្គារ ទី 10 ខែសីហា 2010 / 5:27 ល្ងាច

    ខ្ញុំចង់បានព៏ត៍មានអំពីលោកស្រី​​មួរ​សុខហួរតាំងពីបំបូងមក។​និងព័ត៍មានអន្តតរជាតិទាក់ទង់និងព្រឹត្តិការណ៍ពិភពលោកនឹងព័ត៍មានដែលទាក់ទង់និងអាស៊ាន។សូមបញ្ចាក់ថារាលឯកសារដែលបានផ្តល់អោយជាភាសារខ្មែរ។សូមអគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s