អក្សរសាស្ត្រ

កម្ពុជា


ពេល​នេះ ខ្ញុំ​ចង់​រំឭក​អំពី​ការអាន​ពាក្យ​កម្ពុជា មិនមែន​និយាយ​ទូទៅ​អំពី​កម្ពុជា​ទេ ។ ពាក្យ​កម្ពុជា​នេះ ខ្លះ​អាន កំ-ពុច-ជា ខ្លះ​អាន ក័ម-ពុច-ជា តែ​ការអាន​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​គឺ ក័ម-ពុច-ជា ។ ដូច្នេះ​គួរតែ​កែ​តម្រូវ​ដែរ ប្រសិន​បើ​ការអាន​ពុំ​ទាន់​ត្រឹមត្រូវ ។

13 thoughts on “កម្ពុជា”

  1. ហេហេ! សូម​បន្ថែម​បន្តិច​ចុះ! កម្ពុ = មាស, ជ រឺ ជា = កំណើត,ទីកំណើត ដូច្នេះ​កម្ពុជា​មាន​ន័យ​ថា “សុវណ្ណភូមិ” ពោល​គឺ​ ទី​កើត​មាស។ 😀 ប្រសិន​ជា​អាន​មិន​ត្រូវ លែង​ក្លាយ​ជា​ទី​កើត​មាស​ហើយ។ :mrgreen:

  2. Fidel: ទ្រឹស្តី កម្ពុជា ថា​ជា​សុវណ្ណភូមិ​ គ្រាន់​តែ​ជា​ទស្សនៈមួយ ដែល​គ្មាន​ការ​ទទួល​ស្គាល់​ជាទូទៅ​តែប៉ុណ្ណោះ។ ពាក្យ​សុវណ្ណ​ភូមិ​ ជា​ពាក្យ​ដែល​មាន​ក្នុង​គម្ពីរ​បុរាណ​ដែល​មិន​មាន​ចែង​ថា ច្បាស់​លាស់​នៅ​ត្រង់​ណា​ផង ហើយ​កើត​មាន​មុន​សម័យ​នាង​លីវយី​ទៅ​ទៀត។ ជួនកាល​ឈ្មោះ​នេះ គ្រាន់​តែ​ឈ្មោះ​បែប​ក្នុង​រឿងព្រេង​ផង​ក៏​មិន​ដឹង។ បើ​យើង​អាន​អត្ថបទ​និយាយ​ពី​ដំនើរ​របស់​មហាថេរ ឧត្តរថេរ និងសោនថេរ មក​ដល់​ទឹក​ដីសុវណ្ណភូមិ យើង​នឹង​ឃើញ​ថា រឿងនេះ​ប្រកប​ដោយ​ព្រឹត្តិការណ៍​អច្ឆរិយៈ ប្រៀបដូចជា​រឿងនិទាន។

    ខ្មែរមិន​ដែល​ហៅ​ប្រទេស​ខ្លួន​ឯងថា​សុវណ្ណភូមិ​ទេ គិត​រហូត​មក​សវទី២០។ ពាក្យ​កម្ពុជទេសៈ ត្រូវបាន​បង្កើត​ឡើង​ជា​លើក​ដំបូងដោយ​ស្តេច​ខ្មែរនៅ​ម្ដុំ​សវទី១១? (សុរិយវរ្ម័ន?)។

  3. ខ្ញុំ​មិន​សូវ​ដឹង​ពី​ដើម​កំណើត​នៃ​ពាក្យ “កម្ពុជា” ទេ។ ខ្ញុំ​គ្រាន់​តែ​ដក​ស្រង់​ចេញ​ពី​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិច​ចេញ​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​តែ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​រក​ឃើញ​នៅក្នុង​ការ​ពន្យល់​ពាក្យ “កម្ពុជ” ​:mrgreen:

  4. វិចិត្ត! ខ្ញុំមិនបានបដិសេធគំនិតរបស់បងទេ តែបងគួរយល់ថា ប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍ខុសគ្នា។ ប្រវត្តិសាស្ត្រ គឺជារឿងដែលកើតមានប្រាកដ នៅក្នុងសម័យណាមួយ ដែលត្រូវបានសរសេរទុកសម្រាប់អ្នកជំនាន់​ក្រោយដឹង​ពីដើមកំណើតរបស់​ខ្លួនពិតប្រាកដ។ ចំណែកអក្សរសិល្ប៍ គឺកើតចេញពីគំនិត និងមនោគតិ របស់អ្នកនិពន្ធ រួមផ្សំនឹងប្រពៃណី និងបរិយាកាសក្នុងប្រទេសនោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s