រឿង កលល្បិចក្នុងរាជវាំង (宮心計) នេះល្អមើលគួរសម មិនថាតែប្រពន្ធខ្ញុំ ប្អូនថ្លៃអីទេ ខ្ញុំក៏ជក់មើលណាស់ដែរ ។ ឥឡូវកំពុងបញ្ចាំងនៅទូរទស្សន៍ខ្សែកាប្ល៍ ប្រហែលជាប៉ុស្តិ៍លេខ៨ ឬលេខ៩(?) ប៉ុន្តែជិតចប់ដែរហើយ ។ បើលោកអ្នកចាប់អារម្មណ៍ចង់មើល សូមបន្តមើលតាមលិងខ៍ខាងក្រោម ដែលអាចមើលលើអ៊ីនធើណិត ឬដោនឡូតយកមកមើលបាន ។
អាចមើល ឬដោនឡូតនៅទីនេះ
អត់ដែលបានមើលសោះម៉ង!
មកពីខំរៀនពេក អត់មានពេលច្រើនដូចខ្ញុំ
ខ្ញុំក៍ចូលចិត្តមើលដែរ
និយាយចិននឹងមើលម៉េចយល់ទៅ លោកប្អូន?
ប៉ុស្តិ៍លេខ ១០… រឿងនេះល្អមើលបែបតានតឹង និងមានគំនិតអប់រំច្រើន តែរឿងក្រោយហ្នឹងមួយរឿង “កូនប្រសារស៊ីនឆាង” (ហុងកុងដូចគ្នា) ក៏ល្អមើលដែរ តែល្អមើលបែបធូរស្រាលកំប្លែងៗ!
ខ្ញុំឯណេះតាមដានភាគជាមួយម៉ែរាល់ថ្ងៃដែរហ្នឹងណា!
ខ្ងុំមើលរឿងនេះឡើងចប់ទៅហើយតាមអ៊ិនធើណែត និងបាននិយាយគ្នាពីរឿងជាមួយអ្នកនៅហុងកុង តំាងពីរឿងនេះ
លេងនៅហុងកុងម្ល៉េះ។ តួស្រីសំដែងតួជីនលីង បានពានរង្វាន់តួអង្គស្រីល្អបំផុត។ការសំដែងរបស់នាងគឺល្អមែនទែន។តួអង្គសានហោរាងដូចជាការពិតសោះ។ អ្នកនៅហុងកុងរិះគន់ពីនាងច្រើន។ សរុបរឿងនេះល្អមើល មានភាពតឹងទ្រូងច្រើន អាថ៌កំបាំង និងល្បិចគួរអោយចូលចិត្ត។ វាជារឿងខ្នាតធំ របស់ tvb។បើអ្នកចង់បានការសំរាយយកពីនេះ http://k-tvb.net/beyond-the-realm-of-conscience/។
បងវីរីយា ប្រហែលជាច្រលំហើយមើលទៅ នោះគឺរឿង បុត្រីស៊ីនឆាងមិនមែន កូនប្រសារទេ។
យល់មិចដែរក្រុមកំប្លែងថ្មី ?
i see too good movie just look at 13
2 ហ្នឹងមួយណាក៏បានដែល យកបានដូចគ្នាទេ
http://flyingwolf4hk.wordpress.com/2009/12/31/%e5%ae%ab%e5%bf%83%e8%ae%a1-beyond-the-realm-of-conscience/
http://hktwdramaonline.blogspot.com/2009/09/tvb-beyond-realm-of-conscience-gong-sum.html
I watch it too but not following every day.
ចប់យប់មិញបាត់ហើយ!
ហ្នឹងហើយ
វគ្គចុងបញ្ជប់ទោះបីជាខ្ងុំមើលតាមហុងកុងតំាងពីឆ្នាំមុនក៌ដោយ ក៌ខ្ងុំនូវតែចូលចិត្ត។ តួអង្គជីងលីង សំដែងបានល្អមែនទែន ហើយ ការអភិវឌ្បន៌ តួអង្គក៌សរសេរបានយ៉ាងល្អ។ ខ្ងុំពេញចិត្តអោយនាងឆ្តួតជាងអោយនាងក្លាយជា
ល្អ រឺស្លាប់។ ។។
ក្នុងរឿងហ្នឹង ខ្ញុំចូលចិត្តចរិតតួអង្គស្ដេចជាងគេ ។
បើនិយាយពីតួអង្គបុរស ខ្ងុំក៌ចូលចិត្តតួអង្គស្តេចដែរ។ បើតួអង្គអង្គរក្សកៅ រឺ សានហួ គឺលក្ខណះ មិនសូវមានការអភិឌ្បន៌ សើ្ទរ និង ការសំដែងចាត់ទុកគួរសម ប៉ុននោះ៕ ខ្ងូំចង់អោយរឿងនេះមានភាគ 40 ទៅ 50 ព្រោះ វាល្អមើល ពិសេសចង់អោយតួជីងលីង អាចដល់ជាចាស់ទៀតទៅ
ណា។ តែនេះដោយសារនៅហុងកុង គេបន្ទាន់បញ្ជក់រឿងនេះ ដើម្បីបានចូលប្រកួតពានរង្វាន់ ទើបគេថតតែ 33 អញ្ជឹង។ លឺថាវគ្គ2 គឺនៅជាគំរោង ការថតប្រហែលចុងឆ្នាំ 2010។សាច់រឿងប្តួរមកជាសម័យវិញ។
និយាយពីពូហ្នឹង មិនមែន http://www.hkcinemagic.com/en/people.asp?id=260
ត្រូវហើយខ្ងុំចូលចិត្តការសំដែងរបស់គាត់។
ខ្ញុំស្គាល់ឈ្មោះ ពូៗច្រើននាក់ដែរ ព្រោះប្អូនជីទួតមួយនៅហុងកុងស្រាប់!!!! (អួតពេកទែដឹង)
ឥឡូវរវល់បកប្រែ subtitle ជាភាសាខ្មែរ តែមិនទាន់ដឹងថាធ្វើម៉េចទើបអាចមើលឃើញក្នុង DVD player ទេ។
បើស្គាល់អ្នកចេះ ប្រាប់គេមួយម៉ាត់ផងណាបាទ!!!
ខ្ងុំវិញក៌ស្គាល់ឈ្មោះពួកគាត់ច្រើនដែរ តែតាមអ៊ិចធែណែតទេ!!!!
ពួកម៉ាកខ្ញុំមើលឡើងលែងរវល់គូរប្លង់អស់ហើយ! ជក់ដល់ក…
គេថាល្អមើល…
🙂