បិទ​ផ្ទះ​សំណាក់​ចំនួន​៤​ក្នុង​ខណ្ឌ​ឫស្សីកែវ


យោង​តាម ឌឹ ឃែមបូឌា ដេលី ចេញផ្សាយ​ថ្ងៃ​សៅរ៍​អាទិត្យ​នេះ ឲ្យដឹង​ថា អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ គ្រោង​បិទផ្ទះសំណាក់​ទាំងអស់​ក្នុង​ខណ្ឌ​ឫស្សីកែវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ខណៈ​ដែល​ផ្ទះ​សំណាក់​ចំនួន​៤​ត្រូវបាន​បិទ​ទ្វារ​​រួច​ទៅ​ហើយ ។

លោក ឃ្លាំង ហួត បាន​មាន​ប្រសាសន៍​ថា “ផ្ទះ​សំណាក់​ទាំងនោះ ជា​កន្លែង​បម្រើ​សេវាកម្ម​ផ្លូវភេទ មិនមែន​ជា​កន្លែង​បម្រើ​ភ្ញៀវ​ទេសចរណ៍ ឬ​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ​ទេ ។” គាត់​បន្ថែម​ថា វា​​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​យ៉ាងធ្ងន់ធ្ងរ ។

ផ្ទះ​សំណាក់​ខ្លះ​មិន​មាន​ការត្រួតពិនិត្យ​អត្តសញ្ញាណបណ្ឌ​ភ្ញៀវ​ដែល​ចូល​ស្នាក់​នៅ មិន​មាន​ការចុះឈ្មោះ​ជា​ដើម ។

ផែនការ​បិទទ្វារ​ផ្ទះ​សំណាក់​នេះ នឹង​ធ្វើ​ឡើង​ក្រោយ​ពី​ផ្ទះ​សំណាក់​នោះ​ផុត​កុងត្រា “នៅ​ពេល​ដែល​ផុត​កំណត់​កុងត្រា យើង​នឹង​បិទ ប៉ុន្តែ​យើង​នឹង​អនុញ្ញាត​ឲ្យ​បើក​ជា​ភោជនីយដ្ឋាន ឬ​ជា​អ្វី​ផ្សេង​ដែល​ស្របច្បាប់​វិញ” ។

លោក​ហួត​បាន​បញ្ជាក់​ថា ចំពោះ​សណ្ឋាគារ​នឹង​នៅ​​ឲ្យ​ដំណើរការ​ដដែល ព្រោះ​មិន​ប្រព្រឹត្ត​ខុស​ក្រមសិលធម៌ ដូចជា​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន មាន​កន្លែង​ហាត់ប្រាណ មិនមែន​ជា​កន្លែង​អាថ៌កំបាំង ។

ទន្ទឹម​នឹង​ព័ត៌មាន​នេះ លោក បាន សុថន ប្រធាន​ផ្ទះ​សំណាក់​មហាលាភ មាន​ការព្រួយបារម្ភ ដោយ​មាន​ប្រសាសន៍​ថា បើ​ផ្ទះ​សំណាក់​បិទ នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​ភាព​អត់​ការងារ​ធ្វើ​ជា​ច្រើន អាច​បណ្ដាល​ឲ្យ​ពួក​គេ​វិលត្រឡប់​ទៅ​ស្រុក​វិញ ។

ផ្ទះ​សំណាក់​មហាលាភ បាន​បើក​រយៈពេល​៤​ឆ្នាំ ដែល​ត្រូវ​ផុត​កំណត់​កុងត្រា​ក្នុង​រយៈពេល បីបួន​ខែ​ខាងមុខ​នេះ ។

ប្រធាន​ផ្ទះ​សំណាក់ ហេងមហាសាល លោក សេង ក៏​បាន​ត្អូញត្អែ​ចំពោះ​ការចេញ​ច្បាប់​បិទ​ផ្ទះ​សំណាក់​នេះ ។ “បើ​បិទ​ផ្ទះ​សំណាក់​នេះ ជំនួញ​របស់​យើង​នឹង​ត្រូវ​បញ្ចប់ ប៉ុន្ដែ​​យើង​​មិន​អាច​ធ្វើអ្វី​បាន​ទេ ក្រៅ​ពី​អនុវត្ត​ទៅ​តាម​ច្បាប់ ។

2 thoughts on “បិទ​ផ្ទះ​សំណាក់​ចំនួន​៤​ក្នុង​ខណ្ឌ​ឫស្សីកែវ

  1. Huot ថ្ងៃអាទិត្យ ទី 25 ខែ​មេសា 2010 / 2:35 ព្រឹក

    មិនមានប្រយោជន័អីដល់យើងគឺត្រូវតែបិទចឹងហើយ។ មានស្រីបំរើថ្មីៗមិនដែល
    នឹកដល់យើងទេ​អីចឹងមានតែបិទ។​​ គ្មានកំណល់គ្រូ គឺមានបញ្ហាហើយ។ បើវាមិន
    ដឹងប្រពៃណីរបស់យើងៗមិនថាទេ នេះដឹងហើយវានៅតែបំពាន។

  2. khmer stars ថ្ងៃអង្គារ ទី 27 ខែ​មេសា 2010 / 10:37 ព្រឹក

    ក្រោយ​ពី​នាយករដ្ឋមន្ត្រី​ធ្វើ​ការ​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​មូល​ដ្នាន​ដោយ​មិន​យ​ក​ចិត្ត​ទុកដាក់​ក្នុង​ការ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​។​ ប្រសិន​បើ​និយក​រដ្ឋមន្ត្រី​មិន​និយាយ​ ប្រហែល​ជា​ផ្ទះ​សំណាក់​ទាំង​នោះ​នឹង​មិន​បិទ​ទ្វារ​ឡើយ ពី​ព្រោះ​ពួក​គេ​បាន​ចិញ្ចឹម​អាជ្ញាធរ​មូលដ្ឋាន​នោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s