យោងតាម ឌឹ ឃែមបូឌា ដេលី ចេញផ្សាយថ្ងៃសៅរ៍អាទិត្យនេះ ឲ្យដឹងថា អាជ្ញាធរខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ គ្រោងបិទផ្ទះសំណាក់ទាំងអស់ក្នុងខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៦ ខណៈដែលផ្ទះសំណាក់ចំនួន៤ត្រូវបានបិទទ្វាររួចទៅហើយ ។
លោក ឃ្លាំង ហួត បានមានប្រសាសន៍ថា “ផ្ទះសំណាក់ទាំងនោះ ជាកន្លែងបម្រើសេវាកម្មផ្លូវភេទ មិនមែនជាកន្លែងបម្រើភ្ញៀវទេសចរណ៍ ឬភ្ញៀវជាលក្ខណៈគ្រួសារទេ ។” គាត់បន្ថែមថា វាបង្កផលប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ ។
ផ្ទះសំណាក់ខ្លះមិនមានការត្រួតពិនិត្យអត្តសញ្ញាណបណ្ឌភ្ញៀវដែលចូលស្នាក់នៅ មិនមានការចុះឈ្មោះជាដើម ។
ផែនការបិទទ្វារផ្ទះសំណាក់នេះ នឹងធ្វើឡើងក្រោយពីផ្ទះសំណាក់នោះផុតកុងត្រា “នៅពេលដែលផុតកំណត់កុងត្រា យើងនឹងបិទ ប៉ុន្តែយើងនឹងអនុញ្ញាតឲ្យបើកជាភោជនីយដ្ឋាន ឬជាអ្វីផ្សេងដែលស្របច្បាប់វិញ” ។
លោកហួតបានបញ្ជាក់ថា ចំពោះសណ្ឋាគារនឹងនៅឲ្យដំណើរការដដែល ព្រោះមិនប្រព្រឹត្តខុសក្រមសិលធម៌ ដូចជាក្នុងនោះមានភោជនីយដ្ឋាន មានកន្លែងហាត់ប្រាណ មិនមែនជាកន្លែងអាថ៌កំបាំង ។
ទន្ទឹមនឹងព័ត៌មាននេះ លោក បាន សុថន ប្រធានផ្ទះសំណាក់មហាលាភ មានការព្រួយបារម្ភ ដោយមានប្រសាសន៍ថា បើផ្ទះសំណាក់បិទ នឹងផ្ដល់ផលប៉ះពាល់ដល់ភាពអត់ការងារធ្វើជាច្រើន អាចបណ្ដាលឲ្យពួកគេវិលត្រឡប់ទៅស្រុកវិញ ។
ផ្ទះសំណាក់មហាលាភ បានបើករយៈពេល៤ឆ្នាំ ដែលត្រូវផុតកំណត់កុងត្រាក្នុងរយៈពេល បីបួនខែខាងមុខនេះ ។
ប្រធានផ្ទះសំណាក់ ហេងមហាសាល លោក សេង ក៏បានត្អូញត្អែចំពោះការចេញច្បាប់បិទផ្ទះសំណាក់នេះ ។ “បើបិទផ្ទះសំណាក់នេះ ជំនួញរបស់យើងនឹងត្រូវបញ្ចប់ ប៉ុន្ដែយើងមិនអាចធ្វើអ្វីបានទេ ក្រៅពីអនុវត្តទៅតាមច្បាប់ ។
មិនមានប្រយោជន័អីដល់យើងគឺត្រូវតែបិទចឹងហើយ។ មានស្រីបំរើថ្មីៗមិនដែល
នឹកដល់យើងទេអីចឹងមានតែបិទ។ គ្មានកំណល់គ្រូ គឺមានបញ្ហាហើយ។ បើវាមិន
ដឹងប្រពៃណីរបស់យើងៗមិនថាទេ នេះដឹងហើយវានៅតែបំពាន។
ក្រោយពីនាយករដ្ឋមន្ត្រីធ្វើការស្តីបន្ទោសយ៉ាងខ្លាំងទៅលើអាជ្ញាធរមូលដ្នានដោយមិនយកចិត្តទុកដាក់ក្នុងការចាត់វិធានការប្រឆាំងនឹងការជួញដូរមនុស្ស។ ប្រសិនបើនិយករដ្ឋមន្ត្រីមិននិយាយ ប្រហែលជាផ្ទះសំណាក់ទាំងនោះនឹងមិនបិទទ្វារឡើយ ពីព្រោះពួកគេបានចិញ្ចឹមអាជ្ញាធរមូលដ្ឋាននោះ។