សារព័ត៌មាន

ក្រដាស​១០០​ដុល្លារ​ចេញ​ថ្មី


លុយ​​១០០​ដុល្លារ​ដែល​ឌីសាញ​ថ្មី បន្ថែម​នូវ​សវត្ថភាព​កាន់តែ​ខ្លាំង​​​អំពី​ការបន្លំ​លុយ​ក្លែងក្លាយ ។

លុយ​ដែល​ឌីសាញ​ថ្មី​នេះ បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២១ និង​គម្រោង​ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០១១​ខាងមុខ​នេះ ។

លក្ខណៈ​ពិសេស​សំខាន់​​ៗ​ដែល​បន្ថែម​ថ្មី​របស់​លុយ​នេះ គឺ​ឆ្នូត​ពណ៌​ខៀវ​ធំ​មួយ​កាត់​ទទឹងចំ​ពាក់​កណ្ដាល ដែល​នៅ​លើ​នោះ​មាន​រូប 100s ​បើ​យើង​ផ្អៀង​លុយ​បន្ដិច​វា​នឹង​រត់​រំកិល​​មក​ជា​រូប​ជួង ។ ពណ៌​​នៅ​លើ​លេខ 100 ផ្លាស់ប្ដូរ​ពេល​ផ្អៀង​ក្រដាស គឺ​ពី​ពណ៌​ទឹកមាស​ទៅ​ពណ៌​ស្វាយ​ភ្លឺ​ឬ​បញ្ច្រាស​មក​វិញ ។ បន្ថែម​រូប​ព្រាល​របស់​លោក បេចាមីន ហ្វ្រែងគ្លិន ​នៅ​ផ្នែក​ខាង​ស្ដាំ ។ និង​លក្ខណៈ​ពិសេសៗ​​មួយ​ចំនួន​ផ្សេង​ទៀត ។

មិន​ដឹង​ថា​បច្ចេកទេស​ថ្មី​នេះ គេ​នៅ​អាច​បន្លំ​ក្រដាស​ប្រាក់​បាន​ឬ​ក៏​អត់​ទេ…

Advertisements

15 thoughts on “ក្រដាស​១០០​ដុល្លារ​ចេញ​ថ្មី”

  1. ការ​ឌីហ្សាញ​ដូច​ជា​មិន​សូវ​ស្អាត​ប៉ុន្មាន​ឡើយ ព្រោះ​​ប្រើ​ពណ៍​ទឹកមាស​លេច​ធ្លោ​ខ្លាំង​ពេក ខ្ញុំ​គិត​ថា​លុយ​អូស្ត្រាលី​ស្អាត​ហើយ​គុណភាព​ល្អ​ទៀត ប្រើ​សុទ្ធ​តែ​ផ្លាស្ទិក​

  2. ស្អាតមិនស្អាតខ្ញុំមិនដឹងទេ ឲ្យតែចាយបាន គេយកគេទទួល គឺប្រើផ្លូវការបានហើយ!!!! លុយដុល្លារ កំរមានពណ៌ណាស់ ឃើញគេដាក់ពណ៌ចឹងទៅ មិនសូវចង់ហ៊ានចាយទេ។​
    (ខ្ញុំកាន់យកទៅទិញនំម្តងៗ គេពិនត្យចុះពិនិត្យឡើង ដូចមិនដែលឃើញលុយ)

  3. @លោកបឿន៖ ម៉េចក៏ថាមិនបាន, ចាំញ៉ុមធ្វើជាអ្នកទី១ក្នុងការក្លែងក្រដាស់ប្រាក់នេះ! 😀
    @បងសុភ័ក្ត្រ, បងស៊ីម៉ាដាម, បង nhekborin៖ ម៉េចក៏មើលឃើញថា ឌីហ្សាញអន់ណ៎? មិនដឹងអ្នកឌីហ្សាញលុយហ្នឹងគាត់ស៊ីថ្លៃម៉ានទេ?
    @ពូវិចិត្រ៖ ហេស ហេហ…គិតចឹងដែរ។

  4. ទោះ​ជា​គេ​ចេញ​​អា​ក្រដាស់ 1​ម៉ឺន​ដុល្លា​ក័​ខ្ញុំ​​មិន​ខ្វល់​ដែរ ព្រោះ​ឥឡូវ​នេះ​អត់​មាន​លុយ​ចាយ​ផង ចាំ​ពេល​ណា​មាន​លុយ​សិន ចាំ​គិត​មើល​ទៀត

  5. ខ្ញុំគិតថាមិនងាយនឹងបង្កើតស្រួលៗទេ រាល់ការបង្កើតគឺ​ត្រូវឆ្លងកាត់ ជំនាញនឹងសាកល្បង​រាប់ឆ្នាំ ។ អាមួយនេះទាល់តែឆ្នាំ២០១១ ទើបចេញចាយ។
    និយាយអីចឹងខ្ញុំចូលចិត្តចាយនៅអាគាំងនេះ ព្រោះលុយដុល្លា ទោះរហែកយ៉ាងណា ក៍គេចាយដែរ មិនថាក្រដាស ១០០ រឺ ៥០ទេ មិនដូចនៅស្រុកយើង តែរហែកបន្តិចគឺកាត់ទឹកហើយ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s