រាល់​ពេល​យល់សប្ដិ មិន​ដែល​ឃ្លាត​ពី​ប្រពន្ធ


ចាត់ទុក​ថា​ជា​រឿង​ចម្លែក​មួយ​ដែរ ដែល​ខ្ញុំ​យល់សប្ដិ​ពេល​ណា​ក៏​តែងតែ​មាន​ប្រពន្ធ​របស់​ខ្ញុំ​នៅ​ជាមួយ ។

ចាប់ពី​ពេល​ដែល​ស្គាល់​គ្នា ចាប់​ស្រឡាញ់​​គ្នា​ជា​សង្សារ ខ្ញុំ​មាន​អារម្មណ៍​ថា អារម្មណ៍​របស់​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ ដូច​ជា​​នៅ​ជាមួយ​គ្នា ។ ជា​ច្រើន​ដង ពេល​ដែល​ខ្ញុំ​ចុច​ទូរសព្ទ​ទៅ ប្រពន្ធ​ខ្ញុំ​ក៏​ចុច​មក ពេល​ខ្ញុំ​ឈឺ ប្រពន្ធ​ខ្ញុំ​ក៏​អត់​ស្រួល​ខ្លួន ពេល​ខ្ញុំ​នឹក​ដល់​ប្រពន្ធ​របស់​ខ្ញុំ ប្រពន្ធ​ខ្ញុំ​ក៏​នឹក​មក​ដូច​គ្នា ។ ​ពួក​ខ្ញុំ​តែងតែ​ជួប​គ្នា​មិន​ដែល​លុះ​មួយ​ថ្ងៃ​ឡើយ ។ ក្នុង​មួយ​ថ្ងៃ យ៉ាងហោច​ណាស់​ក៏​ជួប​គ្នា​បាន​មួយ​ដង ឬ​ពីរ​ដង​​យ៉ាង​តិច ។

គ្រា​ដែល​ខ្ញុំ​ចូល​ស្ដី​ដណ្ដឹង​ប្រពន្ធ​ខ្ញុំ តា​ក្មេក​របស់​ខ្ញុំ​ដែល​ប្រកាន់​ខ្ជាប់ និង​គោរព​តាម​ក្បួន​ចិន និយាយ​​យ៉ាង​ម៉ឺងម៉ាត់​ថា​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ ជា​គូ​ដែល​ចារ​មក​ឲ្យ​ត្រូវ​ជួប​គ្នា​អ៊‍ីចឹង! ។ ឆ្លង​កាត់​រឿងរ៉ាវ​ជា​ច្រើន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​​នឹង​សំដី​របស់​គាត់ និង​ជឿ​សប់​ថា​ប្រាកដ​ជា​ដូច្នោះ ។ ខ្ញុំ​មាន​អារមណ៍​ចូលចិត្ត​ឪពុក​ក្មេក ម៉ែ​ក្មេក​ខ្ញុំ​ខ្លាំង​ចាប់​ពី​ពេល​ដែល​ជួប​គាត់​លើក​ដំបូង តាម​រយៈ​ពាក្យ​ដែល​គាត់​និយាយ​មក​កាន់​ខ្ញុំ ដែល​គួបផ្សំ​នឹង​ការ​អប់រំ និង​លើក​ទឹកចិត្ត ។ ខ្ញុំ​ចូលចិត្ត​បងប្អូន​សាច់ញាតិ​ដែល​ស្រឡាញ់​រាប់អាន​ខ្ញុំ​ដូច​គ្រួសារ​តែ​មួយ​ចាប់​ពី​ពេល​ខ្ញុំ​ឈាន​ជើង​ចូល​ផ្ទះ​​លើក​ទី​មួយ ។ កាល​ដែល​ខ្ញុំ​ចូល​ទៅ​ហូប​បាយ​នៅ​ផ្ទះ​ប្រពន្ធ​ខ្ញុំ​​ដំបូង ដែល​មាន​តែ​បងប្អូន​នៅ​ជាមួយ​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជា​សមាជិក​ក្នុង​គ្រួសារ​នោះ ។ នេះ​បញ្ជាក់​ថា អ្វីៗ​​ហាក់​ដូច​ជា​បាន​​កំណត់​​ទុក​មក​សម្រាប់​ខ្ញុំ​រួច​ទៅ​ហើយ ។

អាច​ចាត់ទុក​ថា​ជា​រឿង​កម្រ​មាន ដែល​រាល់​ពេល​​យល់សប្ដិ​តែងតែ​មាន​ប្រពន្ធ​នៅ​ក្បែរ និង​តែងតែ​ឃើញ​មុខ​ប្រពន្ធ​ជានិច្ច ទោះ​ជា​ក្នុង​សប្ដិ​នោះ ជា​សប្ដិ​ល្អ ឬ​អាក្រក់​ក្ដី ។ សប្ដិ​ខ្លះ​ដូច​ជា​គួរ​ឲ្យ​អស់​សំណើច ។ មួយ​ថ្ងៃ​ពីរ​មុន​នេះ ខ្ញុំ​យល់សប្ដិ​ថា​ប្រពន្ធ​របស់​ខ្ញុំ​ជា​​បង​ប្អូន​បង្កើត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តាម​មើល​ថែ​ប្អូន​ជាប់​ជា​និច្ច​ផង ។ ប៉ុន្តែ​រឿង​ទាំងនេះ ប្រហែល​បណ្ដាល​មក​ពី​ខួរក្បាល​ខ្ញុំ​ដិតដាម​ជាប់​ជាមួយ​ប្រពន្ធ​ខ្ញុំ​រហូត និង​នៅ​ជាមួយ​ប្រពន្ធ​រហូត​មិនដែល​ឃ្លាត​គ្នា​សូម្បី​មួយ​ថ្ងៃ តាំង​ពី​ស្គាល់​គ្នា​នៅ​ជា​សង្សារ​​រហូត​សព្វថ្ងៃ ។

32 thoughts on “រាល់​ពេល​យល់សប្ដិ មិន​ដែល​ឃ្លាត​ពី​ប្រពន្ធ

  1. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 10:33 ព្រឹក

    *sweet*😛

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 10:43 ព្រឹក

    មិន​បាន​ថែម​ស្ករ​ទេ ម៉េច​ក៏​ផ្អែម?😛

  3. សុភា ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 10:54 ព្រឹក

    very very sweet!! ដូចជាចង់បានអញ្ចឹងដល់ហើយ! ធ្វើម៉េចបានដូច បឿន ឯងទៅហ្ន

  4. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 11:00 ព្រឹក

    កុំ​ដាក់​ខ្លួន​អី! ច្បាស់​ជា​ប្រសើរ​ជាង​ខ្ញុំ​ហើយ ។ ខ្ញុំ​ជូន​ពរ​ណា!

  5. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 11:11 ព្រឹក

    ដំបូង​តែ​ប៉ុណ្ណឹង​ឯង… ចាំ​មើល​ឲ្យ​តែ​​ក្រោយ​ៗ​ទៅ បាន​កូន​បួន​ប្រាំ ច្បាស់​ជា​ដឹង​មិន​ខាន​ឡើយ! អាឡូវ​នៅ និយាយ​ផ្អែម អូន​សម្លាញ់ បង​សម្លាញ់​ដាក់​គ្នា ថ្ងៃ​ក្រោយ​ទៅ​ច្បាស់​ជា ប្រើ​ពាក្យ តាកញ្ចាស់-យាយ​កញ្ចាស់ ដាក់​គ្នា​​មិន​ខាន​រ៉េ..

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 11:12 ព្រឹក

    រឿង​នេះ​សំខាន់​លើ​ខ្លួន​យើង​ផ្ទាល់​ទេ បើ​ចិត្ត​នៅ​តែ​មិន​ដាច់​អាល័យ​ពី​ភាពនៅ​តែ​ឯង ។ ខ្ញុំ​មិន​ដែល​គិត​ដល់​រឿង​នេះ​ទេ តែ​បើ​ជា​រឿង​ដែល​ជៀស​មិន​ផុត មិន​អាច​បន្ទោស​អ្នក​ណា​បាន​ទេ ព្រោះ​វា​ជា​ធម្មជាតិ ។

  7. ជីវិតអមតៈ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 11:14 ព្រឹក

    បើអាចឹងមែន មិនបាច់ប្រើទូរសព្ទ័ទេណា លោកបឿន។
    ប្រើតែទូរសព្ទ័បេះដូងទាក់ទងគ្នារាល់ង៉ៃទៅបានហើយ អាចសន្សំសំចៃលុយកាក់បានទៀតផងណា…😀

  8. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 11:16 ព្រឹក

    បើ​អាច​ដល់​ថ្នាក់​នោះ ពិត​ជា​ប្រសើរ​ហើយ😀

  9. ភារម្យ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 11:34 ព្រឹក

    ស្នេហ៍ពិត! គិតថាចង់វេចសម្ពាយដើររកស្នេហ៍ពិត មិនដឹងថារកបានរឺអត់ទេមើលទៅ!!!!!

  10. nimol ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 1:00 ល្ងាច

    សូម​ឲ្យ​បឿន​ថត​ទុក​និង​ថែ​រក្សា​អារម្មណ៍​ទាំង​នេះ​រហូត​ទៅ កុំ​បី​ប្រែ​ប្រួល​ចិត្ត​នៅ​ពេល​ក្រោយណ៎ា!

  11. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 2:10 ល្ងាច

    មែន​ហើយបឿន រឿង​អារម្មណ៍​ខ្ញុំ​ជឿ ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​ដែរ​អា​រឿង​នឹង។

  12. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 2:19 ល្ងាច

    ខ្ញុំ​ឃើញ​បងភី​ផ្អែមល្ហែម​នឹង​ប្រពន្ធ​ណាស់ រាល់​ពេល​បាយ​តេ​ទៅ​សួរសុខទុក្ខ​ប្រពន្ធ​ហើយ ។

  13. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 2:23 ល្ងាច

    អរគុណ​និមល​ផង

  14. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:03 ល្ងាច

    មានរឿងយ៉ាងនេះដែរហ្ន៎?
    ញ៉ុមជាមនុស្សមិនមានជំនឿលើអបិយជំនឿ, មិនជឿលើព្រហ្មលិខិត!
    តែអាអារម្មណ៍ចេះរត់រកគ្នាហ្នឹង ប្រហែលជាមាន ជាពិសេសរវាងមនុស្សផ្ទុយភេទគ្នា, អ្នករៀនជាមួយគ្នាធម្មតាៗម៉េច នៅនឹកឃើញគ្នាស្របពេលគ្នា ចុះទំរាំស្រឡាញ់គ្នាតាំងពីសង្សារ រហូតដល់ក្លាយជាប្តីប្រពន្ធ!
    ញ៉ុមនិយាយអាចនឹងមិនចូលត្រចៀក តែក៏សូមជូនពរលោកបឿន និងភរិយា ឆាប់ៗវ៉ាកងផង! ហេស ហេហ….😀

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:08 ល្ងាច

    មិនមែន​មិន​ចូល​ត្រចៀក​ទេ ។ ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​ជឿ​សប់​លើ​រឿង​អស់​នេះ​ដែរ ប៉ុន្តែ​ម្ដងម្កាល ពេល​ខ្ញុំ​នឹក​ដល់​​ហេតុផល​ខ្លះៗ វា​​គួរ​ឲ្យ​ជឿ​ខ្លះ​ដែរ ។ ចំពោះ​រឿង​វ៉ាកង មិន​ងាយ​ទេ😀

  16. SilvAនីន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:23 ល្ងាច

    កុំ​ឲ្យដូច
    – ពេលការ​ថ្មី​ថ្មោង ៖ “មេឃ​ស្រទុំ?​ ==> ព្រោះចាញ់​សម្រស់​អូន! ”
    – បានកូន ១ ៖ “មេឃ​ស្រទុំ?​ ==> ភ្លើទេហី វាចង់ភ្លៀងហ្នឹង​ណ៎ា! ”
    និយាយលេង​ទេ😀

  17. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:26 ល្ងាច

    សង្ស័យ​ដែរ តែ​ចាំ​ព្យាយាម😀

  18. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:34 ល្ងាច

    ក្មេង​ស្រែ វា​មិន​មែន​អបិយជំនឿ​ អី​ទេ​តែ​វា​ជា​រឿង​ពិត ពេល​ណា​ខ្ញុំ​នឹក​ប្រពន្ធខ្ញុំ​ ហើយ​ខ្ញុំ​ខល​ទៅ ជានិច្ចកាល​ប្រពន្ធ​ខ្ញុំ​តែង​និយាយ​ថា​ កុំពុង​តែនឹក​ចងខល​មក​ ស្រាប់តែខល​មក​ ហើយ​ពេល​ខ្លះ​គាត់​ចង់​អោយ​ខ្ញុំ​ទិញ​អ្វី​មួយ​ផ្ញើ​គាត់ ពេល​ចេញ​ពីធ្វើការ​តែ​គាត់​មិន​បាន​ប្រាប់ខ្ញុំ​ តែ​ពេល​ចេញ​ពីធ្វើការ​ក៏ទិញ​ទៅ​ផ្ញើគាត់​ ដល់​ផ្ទះ​គាត់​តែង​និយាយថា កំពុង​តែ​ចង់​អោយ​ទិញ​បង​ឯង​ទិញ​មក​ផ្ញើ​ត្រូវ​តាម៉ង។ នៅ​មាន​រឿង​ចៃដន្យ​ជាច្រើន​ទៀត​ដែល​ចិត្ដ​យើង​ទាំង​ពីរ​គិតដូចគ្នា​ដូចបឿន​និយាយអញ្ចឹង។
    ​​​ក្មេង​ស្រែ សូមគិត​ដល់​ទូស័ព្ទ​ហេតុ​អ្វី​យើង​អាច​និយាយ​ឆ្លើយ​ឆ្លង​គ្នា​បាន ទាំង​អស់​នេះ​វាស្រ័យ​លើ​បរិស្ថាន​ដែល​នៅ​ជំវិញ​ខ្លួន​យើង ទើប​យើងអាច​និយាយ​គ្នា​ឮតាម​រយៈទូរស័ព្ទ​ ចំណែក​ការ​នឹករវាង​មនុស្ស​ពីរនាក់ ឫច្រើន​គ្នា​ក៏ដូច្នេះ​ដែរ បើសិន​ភាគី​ម្ខាងៗ មាន​ការគិត​ ឬនឹក​គ្នា​ទៅវិញ​មក​ ហើយ​ការគិត ឬនឹក​នោះ​មាន​វិសាល​ភាពធំទៅៗ អញ្ចឹង​វា​នឹង​បែក​ខ្ញែក​ គំនិត​ទាំងអស់នេះ​ទៅ​បរិយាកាស​ខាង​ក្រៅ ចំនុចនេះ​ហើយ​វា​អាច​ធ្វើ​អោយ​ទំនោ​នៃ​ចិត្ត​អ្នក​ទាំង​​សង​ខាង​ អាច​សាយ​ភាយ​ទៅដល់ភាគីម្ខាង​ទៀត។ ហាហា​ចេះ​តែនិយាយា play play😆

  19. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:37 ល្ងាច

    ស្ដាប់​បងភី​និយាយ​ដូច​ចង់​ជឿ​សប់​ ហាហា សង្ស័យ​តែ​និយាយ​ហ្នឹង​ពិត​ក៏​មិន​ដឹង ។

  20. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:41 ល្ងាច

    @លោកបឿន៖ អោយតាច្បាស់! តិចហៅបាត់ទៅជប់លៀងបង្កក់កូន១ឆ្នាំខាងមុខអី អត់ទេណា!
    @បងគូម៖ ហេស ហេហ… និយាយដូចមិនមែនអ្នកអាយធី! ទូរស័ព្ទនិយាយគ្នាលឺ ដោយសារបរិស្ថានជុំវិញឯណា! អារឿងចៃដន្យហ្នឹង វាមានមែនហើយ តែមានចេះតែចៃដន្យរាល់លើកឯណា, មិនមែនពេលបងទិញរបស់ទៅ គឺសុទ្ធតែប្រពន្ធបងត្រូវការរហូតឯណា, និយាយពីរឿងនឹក, ប្តីប្រពន្ធនឹកគ្នាគ្រប់តាពេលហ្នឹង, តែមានអាពេលនឹកទ្រាំមិនបាន (មិនចាំបាច់ញ៉ុមប្រាប់ថាពេលណាទេមែនទេ:evil:) ចឹងអាពេលហ្នឹងវាដូចគ្នាចឹងហើយ! បងចេះប្រើពាក្យថាចៃដន្យ ចឹងចៃដន្យគឺចៃដន្យ!

  21. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:47 ល្ងាច

    ក្មេង​ស្រែ ខ្ញុំ​និយាយ​ថា​ ទូរស័ព្ទនិយាយគ្នាលឺ ដោយសារបរិស្ថានជុំវិញឯណា! ខុស​ ឬក៏ត្រូវ? ហើយ​អ្វី​ដែល​ថាមិន​មែន​បរិស្ថាន ខ្ញុំ​លឺ Radio និយាយថា​បរិស្ថាន​គឺអ្វីៗគ្រប់​យ៉ាង​ដែល​នៅ​ជុំវិញខ្លួនយើង​​ ហាហាហាហា

  22. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:54 ល្ងាច

    ត្បិតថា របកគំហើយបច្ចេកវិទ្យាខ្លះ ត្រូវបានរកឃើញពឹកដោយភាពចៃដន្យ, តែបច្ចេកវិទ្យា ត្រូវបានបែងចែកដាច់ចេញពីបរិស្ថានធម្មជាតិ, នឹកថា បងចង់និយាយពីបរិស្ថានធម្មជាតិ, ញ៉ុមខុសក៏បាន!😀

  23. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:56 ល្ងាច

    អត់មាន​ខុស​ត្រូវ​អីទេ គ្រាន់តែនិយាយ​លេង​ទេ និយាយ​អញ្ចឹង​ការ​ប្រលងសងមេចដេរ? ហើយ​បាន​សំណួរ​សម្រាប់​បញ្ចប់ឆ្នាំហើយ​នៅ?

  24. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 4:59 ល្ងាច

    យើស! អ្នក​អាយធី មួយ​អ៊‍ីចេះ មួយ​អ៊‍ីចុះ ។ ខ្ញុំ​អ្នក​អាយធី​ដែរ អត់​ដឹង​ទៅ​ខាង​ណា​ទេ ហាហា

  25. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 5:05 ល្ងាច

    យ៉េស បងគូមនេះ, ដល់និយាយអត់ឈ្នះគេ លេងហែកកេរ្តិ៍កណ្តាលវាលម៉ង!😀 គឺជាប់អស់ហើយ, សំនួរត្រៀមស្តេតឬ? នៅទេបង, បងបានហើយឬ?
    លោកបឿន៖ ទៅខាងត្រូវទៅ! ហើយបើអត់ដឹងខាងណាត្រូវទេ, ចឹងខាងណាត្រូវចិត្តខ្លួនឯងជាងគេ គឺខាងហ្នឹងហើយ!

  26. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 5:12 ល្ងាច

    ក្មេង​ស្រែ សូមទោស ចំណែក​ខ្ញុំ​ដល់ទៅបីមុខ​តែ​រួចរាល់អស់ហើយ សំណូរត្រៀមបាន​រួចហើយ​ម្សិល​មិញ។

    បឿន​អើយ​បើមិនដឹង​ ទៅ​ខាង​ប្រពន្ធទៅ។

  27. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 5:25 ល្ងាច

    😀

  28. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែ​មេសា 2010 / 10:26 ល្ងាច

    គេង​ជា​មួយ​ប្រ​ពន្ឋ​អោយ​ទៅ​យលសប្ត​ឃើញ​អ្នក​ផ្សេង​ម៉េច​កើត ចេះ​តា​និយាយ​ម៉ង!

  29. ទូកមាស ថ្ងៃសៅរ៍ ទី 24 ខែ​មេសា 2010 / 2:21 ព្រឹក

    ទើបការហើយចឹងចេះតែយល់សប្ដិឃើញប្រពន្ធនៅក្បែរ តែចាំមើលមានកូនពីរបី បានដឹង…..ប្រហែលលែងយល់សប្ដិទៀតហើយឬក៏ប្ដូរយល់សប្ដិវិញ…….

    និយាយលេងទេណាបឿន

    សំណាងល្អ

  30. khmer stars ថ្ងៃអង្គារ ទី 27 ខែ​មេសា 2010 / 10:48 ព្រឹក

    នេះ​ដោយ​សារ​តែ​​អ្នក​តែង​តែ​នឹក​គិត​ និង​ស្រឡាញ់​ភរិយា​ខ្លាំង​ពេក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យអ្នក​តែង​តែ​ស្រមៃ​ និង​សុបិន្ត​ឃើញ​គាត់​ដូច្នេះ​។​ ជូន​ពរ​ឲ្យ​អ្នក​ និង​ភរិយា​ទទួល​បាន​តែ​សេចក្តី​សុខ​​ និង​មាន​កូន​ឆាប់​ៗ​ពេល​ខាង​មុខ​នេះ​៕

  31. បងភាព ថ្ងៃពុធ ទី 28 ខែ​មេសា 2010 / 1:55 ព្រឹក

    ស្វីតណាស់ ប្អូនប្រុសខ្ញុំ។ សុំអោយស្វីតចឹងរហូតណា។ ស្រលាញ់គ្នា ប្រហែលជាងាយ ប៉ុន្តែ ថែរក្សាក្តីស្រលាញ់នេះ គឺវាដូចជាពិបាកបន្តិច។ សំខាន់ គឺព្យាយាមយល់ចិត្តគ្នាម្តងបន្តិចៗ នោះច្បាស់ជាអាចនឹងនៅតែស្វីតចឹងរហូតហើយ។

  32. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែ​មេសា 2010 / 8:55 ព្រឹក

    បាទ​បងស្រី! អរគុណ🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s