ដូរ​លេខ​ទូរសព្ទ


គេ​ថា​ខ្ញុំ​ប្រើលេខ​ទូរសព្ទ​ដូរ​ដូច​សំផិង តាមពិត​មិន​ខុស​ទេ ។ លេខ​ទូរសព្ទ អូន​វ័ន​ស៊ិច ស៊ិច​វ័ន​ធូរ​ ហ្នឹង​ឈប់​ប្រើ​ហើយ ដោយសារ​តេ​ចេញ​អស់​លុយ​ច្រើន​ពេក ហើយ​មក​ដល់​ឥឡូវ ខ្ញុំ​មិន​ចង់​ចំណាយ​លុយ​ទិញ​កាត​ដាក់​ទៀត ។ ប្រហែល​កន្លះ​ឆ្នាំ​នេះ ខ្ញុំ​ប្រើ​ទូរសព្ទ​របស់​ស្មាត​មួយ​លេខ​​ទៀត ឃើញ​ថា​មិន​សូវ​ចំណាយ​លុយ​ច្រើន តេ​ទៅ​ប្រព័ន្ធ​ដូច​គ្នា​មិន​អស់​លុយ អស់​លុយ​ហើយ ក៏​នៅ​តែ​តេ​ទៅ​ប្រព័ន្ធ​ដូច​គ្នា​បាន វា​ងាយស្រួល​សម្រាប់​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​ទាក់ទង​គ្នា ។ ខាងក្រោម​ជា​លេខ​ថ្មី​របស់​ខ្ញុំ បើ​ចាំបាច់​ត្រូវ​ទាក់ទង សូម​ទាក់ទង​មក​លេខ​ខាងក្រោម​នេះ​ម្ដង ។ អរគុណ!

12 thoughts on “ដូរ​លេខ​ទូរសព្ទ

  1. វិចិត្រ ថ្ងៃពុធ ទី 7 ខែ​មេសា 2010 / 8:12 ល្ងាច

    តាំង​ពីមាន​ប្រពន្ធមក​ ដូចជា​ចេះ​សន្សំ​សំចៃ😀

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែ​មេសា 2010 / 8:51 ព្រឹក

    សង្ស័យ​ថា​លោកគ្រូ​ចិត្ត សន្សំ​សំចៃ​ជាង​ខ្ញុំ​ផង ព្រោះ​មាន​កូន​ទៀត

  3. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែ​មេសា 2010 / 9:27 ព្រឹក

    មិនមែនទេ! គឺប៉ាពន្ធ ដកហូតអាលេខចាស់ទេដឹង??? លឺនិយាយង៉ៃជួបគ្នាថា កុំអោយពួកច្រីៗនៅខារ៉ាអូខេ ប៉ិនតេរមកពេក!

  4. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែ​មេសា 2010 / 1:59 ល្ងាច

    ដល់​ពេល​មាន​កូន​ ទូរស័ព្ទ​ដៃ​លែង​ប្រើ​តែ​ម្ដង😀

  5. khpop ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែ​មេសា 2010 / 4:41 ល្ងាច

    ខ្ញុំ​សង្កេត​ឃើញ​ថា​ យុវេវ័យ​ភាគ​ច្រើន​តែង​តែ​ប្តួរ​លេខ​ទូរស័ព្ទ​ជា​ញឹក​ញាប់​ បន្ទាប់​ពី​មាន​ក្រុម​ទូរស័ព្ទ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​ហេតុ​អ្វី​ជា​គេ​ចូលចិត្ត​ប្តូរ​លេខ​បែប​នេះ​?​ វា​អាច​ដោយ​ការ​ហៅ​ក្នុង​ប្រព័ន្ធ​ដូច​គ្នា​សម្រាប់​ក្រុមហ៊ុន​ទើប​ចូល​មក​ថ្មី​ មាន​តម្លៃ​ថោក​ជាង​ ហើយ​មាន​ promotion ច្រើន​ ដោយ​ក្រុម​ចង់​បាន​អ្នក​ប្រើ​ប្រាស់​ច្រើន​។

  6. កុមារកាមទេព ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែ​មេសា 2010 / 4:53 ល្ងាច

    អូនវ័នសិច សិចវ័នយូ​​ ​មាន​កូន​ទៀត។
    Sim Promotion បើគេចង់ធ្វើឧក្រិដ្ឋជន មិនដឹងឈឺក្បាលយ៉ាងណា តែទីផ្សារវាចង្អៀតពេក ទើបគេមិនរើសកម្ពុជាជាមុខសញ្ញា។
    ដឹងទេ!!!

  7. កួរ​ស្រូវ ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែ​មេសា 2010 / 7:09 ល្ងាច

    ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច​មក កម្លោះ​ដ៏​ស្រស់​សង្ហារ​ម្នាក់ ​​​ដែល​មាន​ឈ្មោះ​ថា កែវ បញ្ញាវុធ បាន​ទៅ​ប្រឡង​​ប្រជែង​ចូល​ធ្វើ​ជា​​ទាហាន​ទ័ព​អាកាស​នៅ​ក្នុង​​កង​ខេមរ​ភូមិន្ទ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។ដោយសារ​រូប​គេ​​ធ្លាប់​ជា​​សិស្ស​ឆ្នើម​​នៅ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា និងធ្លាប់​​មាន​ឈ្មោះ​​ល្បីល្បាញ​ខាង​ដោះ​ស្រោយ​លំហាត់​គណិតវិទ្យា ​បាន​យ៉ាង​លឿន​រហ័ស​​​ដូច​ផ្លេក​បន្ទោរ​ កម្លោះ​ កែវ បញ្ញា​វុធ ​ក៏​បាន​​ប្រឡង​ជាប់ និង​ត្រូវ​បាន​ជ្រើសរើស​​ជា​អាកាសយានិក ​​សម្រាប់​ការបើកបរ​យន្តហោះ​ប្រដេញ​​​ដ៏​ទំនើប​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​។

    ដោយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ពុំ​ទាន់​មាន​សាលា​​កង​ទ័ព​អាកាស និង​គ្រូ​បង្វឹក​​​​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ ក្នុង​ការបង្ហាត់​បង្រៀន​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ កម្លោះ​ កែវ បញ្ញាវុធ ក៏​ត្រូវ​បាន​​អគ្គបញ្ជាការ​នៃ​កងទ័ព​អាកាស បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​​​ស​ហព័ន្ធ​រុស្ស៊ី​​។
    >

  8. កួរ​ស្រូវ ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែ​មេសា 2010 / 7:10 ល្ងាច

    ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច​មក កម្លោះ​ដ៏​ស្រស់​សង្ហារ​ម្នាក់ ​​​ដែល​មាន​ឈ្មោះ​ថា កែវ បញ្ញាវុធ បាន​ទៅ​ប្រឡង​​ប្រជែង​ចូល​ធ្វើ​ជា​​ទាហាន​ទ័ព​អាកាស​នៅ​ក្នុង​​កង​ខេមរ​ភូមិន្ទ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។ដោយសារ​រូប​គេ​​ធ្លាប់​ជា​​សិស្ស​ឆ្នើម​​នៅ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា និងធ្លាប់​​មាន​ឈ្មោះ​​ល្បីល្បាញ​ខាង​ដោះ​ស្រោយ​លំហាត់​គណិតវិទ្យា ​បាន​យ៉ាង​លឿន​រហ័ស​​​ដូច​ផ្លេក​បន្ទោរ​ កម្លោះ​ កែវ បញ្ញា​វុធ ​ក៏​បាន​​ប្រឡង​ជាប់ និង​ត្រូវ​បាន​ជ្រើសរើស​​ជា​អាកាសយានិក ​​សម្រាប់​ការបើកបរ​យន្តហោះ​ប្រដេញ​​​ដ៏​ទំនើប​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​។

    ដោយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ពុំ​ទាន់​មាន​សាលា​​កង​ទ័ព​អាកាស និង​គ្រូ​បង្វឹក​​​​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ ក្នុង​ការបង្ហាត់​បង្រៀន​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ កម្លោះ​ កែវ បញ្ញាវុធ ក៏​ត្រូវ​បាន​​អគ្គបញ្ជាការ​នៃ​កងទ័ព​អាកាស បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​​​ស​ហព័ន្ធ​រុស្ស៊ី​​។
    អាន​បន្ត>>

  9. posoky ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែ​មេសា 2010 / 8:51 ល្ងាច

    បឿនមានក្លិបវីដេអូមួយនិយាយពីកូនខ្មែរដែលចញ្ជឹមដោយតួល្បីហូលីវូដ ត្រូវបាននាំមកលេងផ្ទះខ្មែរ នឹងក្រុមគ្រួសារខ្មែរ ចំជាអស្ចារ្យណាស់ គេមានលុយរាប់លានដុល្លា នឹងល្បី គេមិនដាក់ខ្លួនមលេងគ្រួសារខ្មែរ ដែលប្រៀបធៀបអ្នកនៅអាមេរិចជនជាតិខ្មែរយើងមិនសូវមានមុខមាត់ ធំដំនឹងគេប៉ុន្មានឡើយ។

  10. kooms ថ្ងៃសុក្រ ទី 9 ខែ​មេសា 2010 / 8:26 ព្រឹក

    @លោកគ្រួវិចិត្រ ត្រលប់​មក​ប្រើ​អាលើតុ​វិញ​កាន់​តែ​អស់​លុយ​តិច ទូស័ព្ទ​ខ្ញុំ​ដាក់​មួយ​តែពី​តុលា​ទេ កុំ​អោយ​គេ​កាត់​ស៊ីម​ បើ​ចង់​តេ​គឺ​ប្រើ​ទួរសព្ទ​លើតុក​ របស់​ មិត្ត​ហ្វូន​ អស់លុយ​តិច សម្រាប់​​ប្រើ​ក្នុង​គ្រួសា។

  11. peehs07 ថ្ងៃសុក្រ ទី 9 ខែ​មេសា 2010 / 10:48 ល្ងាច

    ឆ្ងល់ដែរ មានប្រពន្ធហើយ ទើបបានហ៊ានដាក់ ប្រកាសលេខទូរស័ព្ទ ឱ្យគេដឹង!

    ចំណែកពួកតួរឯកកុន នៅអាមេរិក ច្រើនតែមានចិត្តសប្បុរសធម៌ ហើយមិនសូវ ចេះប្រកាន់ខ្លួនទេ ដូចលោកស្រី Angeljuly នេះស្រាប់។ មានតួរឯកជាបុរស មួយទៀតដែរ ដែលមិនចេះប្រកាន់ខ្លួន ហើយជាកូនសិស្សរបស់លោកតាខ្ញុំ ព្រះនាមធម្មវរា មហាថេរា បែលឡុង ដែលមានព្រះជន្ម ១១១ព្រះវស្សាទើបព្រះ អង្គសុគតនៅឆ្នាំ១៩៩៩ តួរឯកនោះឈ្មោះថា Steven Seagle ចេះក្បាច់គុនវាយ ឥតទាស់ គាត់កាន់សាសនាព្រះពុទ្ធ ហើយចូលចិត្តធ្វើសមាធិ ខ្ញុំបានស្គាល់គាត់ នៅពេលដែលគាត់អញ្ជើញមក ធ្វើបុណ្យបូជាសព លោកគ្រូខាងលើ គាត់មកតែ ម្នាក់ឯង មានតែនារីក្មេងៗពីរនាក់ មកជាមួយ ហើយគាត់បានប្រាប់ឱ្យខ្ញុំជួយ ការពារគាត់។ល។

  12. khpop ថ្ងៃសៅរ៍ ទី 10 ខែ​មេសា 2010 / 10:08 ព្រឹក

    @ Posoky, thanks for your sharing this video clip. That is so cool.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s