កាលពីល្ងាចថ្ងៃអាទិត្យ មានកម្មវិធីជួបអ្នកប្លកតូចមួយ មានណារដ្ឋ និមល វីរិយា បណ្ឌិត ស្រីមុំ សម្បត្តិ(ក្មេងស្រែ) ខ្ញុំ ប្រពន្ធខ្ញុំ មិត្រភក្ដិខ្ញុំបីនាក់ទៀត និងម្នាក់ទៀត គឺភ្ញៀវដែលអត់បានអញ្ជើញទើបមកពីចាពុន ដួងចន្ទ ។ ការជួបហ្នឹង មានបំណងថាអញ្ជើញអ្នកប្លកទាំងអស់មកជួបជុំគ្នាសប្បាយម្ដង តែគម្រោងលើកមកកៀកថ្ងៃពេក ប្រកាសមិនទាន់ អញ្ជើញបានតែអ្នកដែលអាចទំនាក់ទំនងបាន ។ ការជួបជុំគ្នា ក្នុងបំណងរឹតចំណងមិត្រភាព និងដើម្បីបានស្គាល់គ្នាកាន់តែច្បាស់ ។
កម្មវិធីនេះ ប្រហែលជានឹងមានគម្រោងនៅពេលក្រោយទៀត… អ្នកដែលចង់ចូលរួមនៅពេលក្រោយ សូមត្រៀមខ្លួនឲ្យស្រេចចុះ ។
កម្មវិធីកាត់ចំណងដៃការបឿនសោះហ្នឹង!
ហាហា
😥
ជាកម្មវិធីជួបអ្នកប្លកទេ តែអ្នកដែលម៉ោសុទ្ធតែអ្នកត្រូវឲ្យចំណងដៃខ្ញុំ ហាហា
គូរអោយស្តាយណាស់បឿន Call ទៅខ្ញុំម៉ោងប្រាំបួនយប់ហើយ ពេលនោះខ្ញុំនៅឯខេត្តស្វាយរឿងទៅចួលរួមខួបកំណើតប្អូនជីដូនមួយខាងប្រពន្ត កុំអីបានចូលរួមដែរហើយ។
គូរអោយស្តាយណាស់បឿន Call ទៅខ្ញុំម៉ោងប្រាំបួនយប់ហើយ ពេលនោះខ្ញុំនៅឯខេត្តស្វាយរឿងទៅចួលរួមខួបកំណើតប្អូនជីដូនមួយខាងប្រពន្ត កុំអីបានចូលរួមដែរហើយ។ ហើយពីយមមិញនេះស៊យហើយមហាសែនស៊យត្រលប់មកដល់ផ្ទះម៉ោងជិត១២ យប់ទៅហើយ តាមផ្លូវប្អូនបើករថយន្ដបុកឆ្កែទៀត។
អត់មានរូបនៅង៉ៃហ្នុងហងអាណាគេជឿវ៉ី??
ឃើញបណ្ឌិតឯងហើមៗ ខ្ជិលថតមកដាក់ ខ្មាសគេ ហាហា
ការជួបជុំដែលមានគោលបំណង!!! តែម៉េចក៏អត់ប្រាប់ញ៉ុម កុំអីចងដៃដែរបាត់! ហេស ហេហ…តាមពិតអត់មានហៅការញ៉ុមសោះហ្នឹងណា! បើមាន ញ៉ុមទៅដែរហើយ!
@បងនិមល៖ អង្គុយជិតបងចាន់ មើលទៅស្មានតាឆង់ឆាគ្នា, ដឹងអីពេលចេញមកវិញ ឃើញបងចាន់ជិះជាមួយបងវិរីយ៉ាសោះ!
@បងបណ្ឌិទ៖ យ៉ាស់បានពីពន្ធសុទ្ធតាអ្នករបាំ! ឡូយអស់ទាស់!
@រចនា៖ អៀនឡក់! កូនក្មេងគេអត់អោយទៅហា!!!
@បង kooms៖ ស្តាយណាស់! កុំអីបានផឹកជាមួយបងបាត់! តាំងពីរៀនជាមួយគ្នា ជិតចប់ទៅវិញហើយ អត់ដែលបានជល់កែវសោះ!
@បងណារ័ត្ន៖ កំលោះសង្ហាប៉ិនអៀន ដូចជានៅមិនទាន់ឃើញមកដាក់វាចារ ផាគ្នានៅទីនេះទេ! សង្ស័យនៅអៀនរឿង “លក្ខិណា” មិនទាន់បាត់មើលទៅ!:D
ពាក្យថ្មីដែលបានរៀនពីយប់ម៉ិញ…
“វ៉ាកង, រៀនគួរ…” 😆
បងបឿនហ្នឹងឯង! បបួលពេលណាក៏ចំពេលគេនៅខេត្តដែរ! 😦
មកពីក្មេងហ្នឹង ចូលចិត្តតែទៅខែត្រ!
បង!ខ្ញុំចង់ចូលរួមដែរ!
ម៉េចអត់ហៅខ្ញុំផងចឹង! ចិត្តក្រក់ណាស់
ស្ដាប់ទៅ សប្បាយណាស់! ទើបតែដឹងថា ណារដ្ឋ ចេះអៀន 😆
@ផលអែងស្គាល់ខ្ញុំមុនក្មេងស្រែ បើគេនិយាយជឿគេដែរ? 😀
@ក្មេងស្រែ : ទើបតែស្គាល់នេះអែង ព្រោះតាំងពីមានក្មេងស្រែចូលក្នុងពិភពគុនមក ខ្ញុំហាក់នៅឆ្ងាយបន្តិចហើយ ព្រោះពុំមានពេលច្រើននៅនិយាយលេងទេ និយាយរួមខ្ញុំចាស់ទុំច្រើនហើយ ប្រាប់ឲ្យដឹងទៅ!! លក្ខិណា ជាឈ្មោះដែលខ្ញុំនឹក មិនមែនបានន័យថាអ្នកកំពុងនៅជាមួយខ្ញុំទេ កុំច្រឡំ!
@រចនា : អត់ទៅចឹង បងរដ្ឋពិបាកណាស់ អត់អ្នកណាចាប់សាច់អាំងឲ្យ ញ៉ាំសឹងមិនទាន់គេទេ ជ្រែងដៃផង ជ្រែងជើងផង ហាហាស៎!!
ជ្រិញណាស់ការដ្ឋ! អត់អ្នកចាប់សាច់ឲ្យ បើថាអត់មានអ្នកជួយការពារពេលត្រូវបានគេជជីកសួរមិនថាទេ ….
អត់អ្នកណាហៅខ្ញុំសោះ
គួរស្តាយណាស់ បុរសកំពុងពេញនិយម គួរតែឱ្យគាត់នៅទំនេរ ស្រាប់តែមាន ព្រានជានារីនាំយកទៅបាត់។ តែខ្ញុំនៅឆ្ងល់មិនច្បាស់ថា តើគាត់ជាព្រាននារី ឬនារីជាព្រានរបស់គាត់!
អ៊ូអរ!ម្លេះណៀក ចូលរួមដែរមើល!
@សុភា, សំណាង, ភារម្យ, ចាន់ផល៖ ចាំការបឿនលើកក្រោយ ពេលកាត់ចំណងដៃម្តងទៀត ចាំប្រាប់អោយហៅម៉ាភូមិយើងម៉ង! 😀
@ណារ័ត្ន៖ អីគេអត់អ្នកចាប់អោយ? បើថាឡែតាអៀនរឿង “លក្ខិណា” ហ្នឹងហើយ ក្រហមមុខមិនហ៊ានញ៉ាំថា! 😆
@បងបឿន៖ ថ្ងៃក្រោយ បើហ៊ានតែមានកម្មវិធីចំង៉ៃអូនរ៉ាច់រវល់ ត្រូវតែ cancel ជាដាច់ខាត! 😀
@បងរដ្ឋ៖ ហេហេ! កុំម៉ោចង់បោកក្មេងប្រើទៀត! កិកិកិ! 😉
បងៗឥឡូវបែបត្រូវចិត្តនឹង Jammy ខ្លាំងហើយ! ទៅលើកណាក៏ឮតែ Jammy, Jammy! 😛
អ្នកដែលមិនទាន់បានទៅកុំស្ដាយអី ចូលឆ្នាំខ្មែររួច ចាំជួបគ្នាម្ដងទៀត
Jammy ដាក់ស្នេហ៏ទេដឹង? 😀 មកហៅចំពេលរវល់ឆេងម៉េង ។
ជួយប្រាប់យ៉ាងហោចណាស់ម៉ាខែមុន(កក់មុនសំបុត្ររាងចុះថ្លៃ) បានអាចចូលរួមបាន ហើយសូមដេក២ថ្ងៃទំរាំបាត់tired គិតមើលទៅ អង្គុយដេកជិត ២០ម៉ោងជាងនៅលើ កាប៉ាល់ហោះ 😀 ។ មិនកើតទេពិបាកណាស់ គិតពេលផឹកស៊ីដាក់ VDO conference តាម skype យ៉ាហ៊ូ រឺក៍វិនដូម៉ាសិនជើ 😀
ចំណែកនៅទីនេះមិនបាច់បិបាកទេ រេដ ប្លូ ប្លេក លាយគ្រឿងក្លែម កម្មង់អីក៍បានដែរ 😀 ។
និយាយាតាមត្រង់គ្មានអីសប្បាយពេលញាំជុំគ្នាជជែកលេងពីនេះពីនោះនោះទេ។ តែខ្ញុំនៅឯនេះសោះកក្រោះមែនទែនគ្រឿងញាំផឹកស៊ី កាលីបណាស់ តែមានតែពីនាក់ ហាន់នីមើលមុខគ្នាម៉ង់ៗដល់ ស្រវឹងចូលគេងយកកំលាំង ស្អែកឡើងទៅខ្ញុំអាគាំងទៀតហើយ។
សុំទោសណាបងបឿន ង៉ៃហ្នឹងញុមធ្លាក់ភ្នែកតាំងពីនៅបាក់ខែងម្ល៉េះ! ចឹងហើយអត់បានទៅទេបងអើយ។បានគេឌុបមកផ្ទះទេ។ ចាំលើកក្រោយទៅចឹង។ ង៉ៃហ្នុងមកដល់ផ្ទះដេកស្ប៉ាប។
ខ្ញុំគ្មានចង់ចូលរួមស្អីទេស គំរោងពួកពូៗហ្នឹងគ្មានអីក្រៅពីនិយាយគ្នា ហើយផឹកស៊ីសប្បាយនោះទេ ។ បើចូលរួមទៅខ្លាចគេដើរជាន់ទៀត!!!
@យី! ប្រាកដប្រជាម៉េះ គ្រាន់តែឮឈ្មោះលក្ខិណា យ៉ាប់ហ្មង! ហាសហា៎ តាប៉ែ
@ស្គាល់បងរដ្ឋស្ដើងពេកហើយ ក្មេងស្រែ… ចឹងបានបរាជ័យ ឡ!
@អូនរ៉ាច់៖ មិនមែនកីឡាកាសទេចា៎…!!
@ម៉ាហ៊ឹកនេះ ស៊ីផឹកញាប់ម៉េះវ៉ី? បើកប្រាក់ខែមិនទាន់ ចាយមិនគ្រប់ទៀត!
😛 ង៉ៃក្រោយ បងឯងនាំបងឆីទៅផងទៅ សោះនឹងហត់អូនរ៉ាច់ចាប់នេះចាប់នោះឱ្យ! ^^*
@បងរដ្ឋ៖ ហេស ហេហ… ឡំហើយ! អ្នកបរាជ័យមិនមែនញ៉ុមទេ! អ្នកគុយក្បែរញ៉ុមតើ! anyway ចាប់អារម្មណ៍ទេ បរាជ័យ ជាពាក់កណ្តាលនៃ ជ័យជំនះ, ជោគជ័យ!
@ក្មេងស្រែ ៖ ស៊េរីតែមួយដឹង ឡ! ហ្នឹងហើយយកទៅពាក់កណ្ដាលស្អីគេនោះ…
@អូនរ៉ាច់៖ ហេហេ 😀
នេះជាការផ្តួចផ្តើមល្អ ជាភាតរភាព ចងមេត្រីភាពនិងជាសន្តានចិត្តទូលំទូលាយ ដើម្បីជម្រុញ បង្កើន ស្នាដៃផ្តោះប្តូរយោបល់រាល់ស្ថាបនិកប្លក ។
សូមអរគុណទុកជាមុន៕