កំពូល​រឿង​ខ្មែរ


សុំ​និយាយ​បង្អាប់​រឿង​ខ្មែរ​ដែល​កំពុង​បញ្ចាំង​នៅ​ប៉ុស្ដ៍​លេខ​៥​មួយ ព្រោះ​ពេល​​មើល​ទៅ តឹង​ទ្រូង​ពេក បើ​អាច ចង់​តែ​ទៅ​សំណូមពរ​ឲ្យ​ឈប់​បញ្ចាំង​តែ​ម្ដង​ ។ តែ​បើ​ថា​ធុញ មិន​មើល​ក៏​បាន ប៉ុន្តែ​​ដោយ​ហេតុ​ថា​ចង់​ដឹង ក្រែង​មាន​កន្លែង​ល្អ​ខ្លះ ទាល់តែ​មើល​ទៅ រក​កន្លែង​ល្អ សម​ជា​រឿង​មិន​ឃើញ​សោះ ។ បើ​លោក​អ្នក​ចង់​ដឹង សូម​ចុច​ប៉ុស្ដ៍​លេខ​៥ ប្រហែល​ជា​បញ្ចាំង​នៅ​ថ្ងៃ​ចន្ទ អង្គារ ម៉ោង​២០ ឬ​២០​កន្លះ ។

សាច់​រឿង​នេះ ខ្ញុំ​មិន​ដឹង​ថា​មាន​ន័យ​យ៉ាងម៉េច ឬ​ដំណើរ​ដើម​ទង​យ៉ាង​ណា​ទេ ដឹង​ត្រឹម​តែ​មាន​ក្រុមហ៊ុន​មួយ គឺ​ក្រុមហ៊ុន​ស្រា​ទឹកត្នោត ម្ចាស់​ក្រុមហ៊ុន​ជា​ប្ដី​របស់​ស្រី​ម្នាក់ ដែល​ប្ដី អង្គុយ​មើល​តែ​រឿង ឬ​ស្អី​អាសអាភាស ឬ​រូប​ស្រី​ក៏​មិនដឹង រួម​ជាមួយ​​បុគ្គលិក​ប្រុស​៣​នាក់​ផ្សេង​ទៀត ។ ដល់​ប្រពន្ធ​ចូល​មក​ដល់​ការិយាល័យ ក៏​ប្រញាប់​កាច់​ឡែបថប​បិទ ភ័យ​ស្លន់ស្លោ វៀច​មុខ វៀច​មាត់ ។ ខាង​ស្រី​នោះ ធ្វើ​របៀប​កាច​ឆ្នាស មក​ដល់​ធ្វើ​ឫក​កាច​ដាក់​ប្ដី ហើយ​របៀប​សប្បាយ​ចិត្ត ទ្រង់​ជោរ ពេល​ឃើញ​ប្ដី​ខ្លាច ។ ចំពោះ​បុគ្គលិក​នៅ​កន្លែង​ធ្វើការ​នោះ​វិញ ដូច​គ្មាន​ឃើញ​សកម្មភាព​ធ្វើការ​អី​ទេ ឈរ​ចាំ​តែ​និយាយ​ដើម ចាំ​តែ​អែបអប ពេប​ជ្រាយ ។ និយាយ​ឱ្យ​ខ្លី របៀប​សម្ដែង មិន​បាន​ប្រហែល​ក្មេង​លេង​បៃឡុក បៃឡ ទេ ។ ចំណែក​តួ​សម្ដែង​វិញ ជា​តួ​ជើង​ចាស់ ទេព រិនដារ៉ូ ឆានី អី​ហ្នឹង ។

កំពូល​មហា​រឿង​អន់ មើល​ទៅ​តឹងទ្រូង​ចង់​ដាច់​ខ្យល់​ស្លាប់… ។

29 thoughts on “កំពូល​រឿង​ខ្មែរ

  1. Samady ks ថ្ងៃអង្គារ ទី 30 ខែ​មីនា 2010 / 3:44 ល្ងាច

    នេះ បើ​មាន​ជា វិដេអូ ឃ្លិប សម្រាប់​ដាក់​ឲ្យ​មើល​ទៀត​ទើប​ដឹង​ព្រោះ​ថា​​ខ្ញុំ​មិន​សូវ​ជា​តាម​ដាន​ទូរទស្សន៍​ផង

  2. ទឹម បឿន ថ្ងៃអង្គារ ទី 30 ខែ​មីនា 2010 / 3:46 ល្ងាច

    ឆ្លៀត​ពេល​បើក​ទូរទស្សន៍​មើល​តែ​មួយ​នាទី ដឹង​ហើយ មិន​បាច់​តាមដាន​យូរ​ទេ ។

  3. nimol ថ្ងៃអង្គារ ទី 30 ខែ​មីនា 2010 / 4:50 ល្ងាច

    នេះ​គេ​ហៅ​ថា​រឿង​កំប្លែងបែប sitcom (situation comedy) វា​អាច​ខុស​ពី​ការ​ពិត​ខ្លះ​ហើយ ព្រោះ​បើ​មិន​អីចឹង​ ធ្វើ​ម៉េច​បាន​សើច។ រឿង​នេះ​ ខ្ញុំ​ចូល​ចិត្ត​ ត្រង់​ថា​តួសម្ដែង​និយាយ​ផ្ទាល់ ដោយ​អត់​បញ្ចូល​សំឡេង​។

  4. ទឹម បឿន ថ្ងៃអង្គារ ទី 30 ខែ​មីនា 2010 / 4:52 ល្ងាច

    សំឡេង​ខ្ទរៗ ស្ដាប់​មិន​ចង់​បាន ខ្ញុំ​យល់​ថា មិន​ល្អ​ទេ គួរ​តែ​យក​មក​កែ​សំឡេង​ជា​ថ្មី ។

  5. nimol ថ្ងៃអង្គារ ទី 30 ខែ​មីនា 2010 / 5:10 ល្ងាច

    តាម​ខ្ញុំ​យល់ រឿង​នេះ​ចូល​របៀប​រឿង​កាល​ពី​កំឡុង​ឆ្នាំ ៩០ របៀប​កាច់​កុង​គ្នា ឌឺ​ឲ្យ​គ្នា បង្ហាញ​ពី​ល្បិច​កំហូច​របស់​ប្ដី ដែល​កាល​នោះ មាន​ការ​គាំ​ទ្រ​ពី​ច្រើនពី​ប្រជាជន​ខ្មែរ ដូច​ជា​រឿង «ចុង​ស្រល់» «មេ​ផ្ទះ​លេខ​មួយ» ….. (ចាំ​មិន​អស់)។ គេ​មិន​សូវ​បង្ហាញ​ពី​ការ​ធ្វើ​ការ​របស់​ប្ដី​ទេ បើ​បង្ហាញ​ ក៏​បង្ហាញ​ថា​ធ្វើការ​រដ្ឋ​ដែរ ជួន​កាល​ បង្ហាញ​ថា​ខូច​ទាំង​មេ ខូច​ទាំង​កូន លួច​សៅ​គ្រី​ទាំង​អស់​គ្នា ទៅ​ម្ដុំ​ទួល​គោក ជិះ​ឡាន យក​ក្រណាត់​បាំង​ប្លាក​លេខ …។

  6. ទឹម បឿន ថ្ងៃអង្គារ ទី 30 ខែ​មីនា 2010 / 5:16 ល្ងាច

    ខ្ញុំ​ធ្លាប់​មើល​ដែរ រឿង​ចុងស្រល់ រឿង​មេផ្ទះ​លេខ​មួយ​​អី​ហ្នឹង តែ​មិន​ចាំ​ទេ តែ​ចំពោះ​រឿង​នេះ គ្មាន​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍ អត្ថន័យ​ក៏​មិន​ដឹង​ទៅ​ណា ការ​សំដែង​ដូច​ក្មេង​លេង​បៃឡុកបៃឡ ។

  7. nimol ថ្ងៃអង្គារ ទី 30 ខែ​មីនា 2010 / 5:26 ល្ងាច

    ចាំ​ស្ដាប់​យោបល់​អ្នក​និពន្ធ​ក្មេងៗ មើល៍ គេ​យល់​ថា​ម៉េច? អាចម៍​ផ្កាយ រចនា ចាន់​ផល… ចេញ​មក!🙂

  8. ក្មេងទំនើង ថ្ងៃអង្គារ ទី 30 ខែ​មីនា 2010 / 9:05 ល្ងាច

    បើជាញុម ញុមគិតថា រឿងហ្នឹង មានចំណុចល្អ និង ចំណុចមិនល្អរបស់វា។ ញុមគិតថា ចំណុចល្អនោះត្រង់ថា និយាយសម្លេងផ្ទាល់ (តែបច្ចេកទេសនៅមានកម្រិត មិនទាន់ល្អដូចបរទេស) និង មានន័យអប់រំខ្លះៗ…តែចំណុចមិនល្អ មិនបាច់និយាយដល់ទេណ៎! ញុមមើលមិនចូលភ្នែកដែរ ^_^ រឿងអីមិនដឹង រញ៉េរញ៉ៃ

  9. គំនិត ថ្ងៃពុធ ទី 31 ខែ​មីនា 2010 / 8:26 ព្រឹក

    ខ្ញុំមិនបានមើលទេ តែបានឃើញពាណិជ្ជកម្មហាយឡាយ និងចាប់អារម្មណ៍ខ្លះដែរ ព្រោះវាដូចប្លែកម្យ៉ាង។ តែដល់លឺលោកបឿននិយាយបែបនេះ មិនដឹងថាយ៉ាងម៉េច ដែរ។ ប៉ុន្តែបើសាច់ប្រភេទអប់រំនោះវាអាចជារឿងមួយផ្សេង ប៉ុន្តែបើតាមមើលទៅជាប្រភេទរឿងកំប្លែងប៉ុណ្ណោះ។ ដូច្នេះខ្ញុំយល់ស្របតាមលោកនិមល េព្រាះជារឿងកំប្លែង ដូច្នេះអ្វីត្រូវធ្វើឲប្លែក និងអាចច្បិចយកចំណុចណាមួយក្នុងសង្គម ដែលអាចគេគិតថានឹងចាប់អារម្មណ៌។ មិនខុសអីនឹងក្រុមកំប្លែងដែលលេងតាមទូរទស្សន៍នោះទេ គាត់គ្មានមូលដ្ឋានអីច្បាស់លាស់ទេ ចេះតែលេងតាមនឹកឃើញ​ និយាយចំអេសចំអាស កាយវិការមិនសមរម្យទៀតផង(បោចសក់​ ទាត់ធាក់គ្នា យកដៃទះកំប៉េះគូទគ្នា ពិសេសទះកំប៉េះគូទមនុស្សស្រី…) ហើយសួរថាទាំងនេះជាការអប់រំទេ គឺគ្មានទេ ព្រោះការសំដែងទាំងនោះ សម្រាប់ជនបរទេសទស្សនា គេនឹងវាយតម្លៃថា សង្គមយើងមិនថ្លៃថ្នូ មិនខាន ។ ប៉ុន្តែអ្វីដែលក្រុមអ្នកកំប្លែងចង់បាន គឺសំណើចទស្សនិកជននេះឯង​ ទោះដឹងថាវាមិនសមក៏ដោយ នេះជាសិល្បៈបែបកំប្លែងរបស់ខ្មែរដែលខុសនឹងបរទេស…។

  10. kooms ថ្ងៃពុធ ទី 31 ខែ​មីនា 2010 / 8:28 ព្រឹក

    បើ​និយាយ​អោយ​ខ្លី​គឺ​សាំ​ត្រប៉ែ ណាស់​រឿង​នេះ

  11. ចាន់ផល ថ្ងៃពុធ ទី 31 ខែ​មីនា 2010 / 10:55 ព្រឹក

    ចៃដន់​យប់​មិញ​ទៅ​ផ្ទះ​ទាន់​រឿង​នេះ ក៏​បាន​មើល​មួយ​ឈុត​ដែរ។ ប្អូនៗ​ខ្ញុំ​ថា រឿង​នេះ​គេ​ចូល​ចិត្ត​ច្រើន​ណាស់ ថា​សម្ដែង​សម​ដូច​មែន​ទែន! ខ្ញុំ​មើល​បាន​តែ​មួយ​ភ្លែត​មិន​ទាន់​ដឹង​ថា​ម៉េច​ទេ!

    សុំសួរ​មួយ ព្រោះ​ប្លក​នេះ​មាន​អ្នក​ចូល​មើល​ច្រើន ហើយ​ខ្ញុំ​គិត​ថា សុទ្ធ​តែ​អ្នក​ចេះ​កុំព្យូទ័រ​ច្រើន «តើ​អាច convert file PDF to Word of Khmer Unicode បាន​ទេ?» និយាយ​ទៅ​ខ្ញុំ​សរសេរ​រឿង​មួយ​វែង​ដែរ រួច​វា​បាត់​ file word នៅ​សល់តែ PDF ដល់​ចង់​កែសម្រួល​​វា ក៏​គ្មាន file word សម្រាប់​កែ។ ខ្ជិល​វាយ​អត្ថបទ​ម្ដង​ទៀត ទើប​ខ្ញុំ​ខំ​រក​វិធី តែ​ពេល​ convert file PDF to Word បាន ខ្ញុំ​អាន​វា​អត់​បាន!

    អរគុណ!

  12. គំនិត ថ្ងៃពុធ ទី 31 ខែ​មីនា 2010 / 11:53 ព្រឹក

    បើពី​ភីឌីអេស មក Word លីមូនធម្មតា ប្រើកម្មវិថិ PDF2Word Converter ទៅ ព្រោះខ្ញុំធ្លាប់ប្រើដែរ​​ ប៉ុន្តែមក Word Unicode នោះមិនដឹងទេ ប៉ុន្តែគិតទៅក៏ដូចជាមិនពាក់ព័ន្ធអីដែរ សាកសិនទៅ…។

  13. ទឹម បឿន ថ្ងៃពុធ ទី 31 ខែ​មីនា 2010 / 12:07 ល្ងាច

    បើ​មាន Adobe Acrobat Pro ចូល​ទៅ Tools > Advanced Editing > TouchUp Text Tool រួច​ Select លើ​អក្សរ​ទាំងអស់ និង​កូពី​មក​ដាក់​លើ Word បាន ។

  14. SilvAនីន ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែ​មេសា 2010 / 8:39 ព្រឹក

    បើនិយាយ​ពី​បច្ចេកទេស​ គឺ​ថា​ខ្មែរ​យើង​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ណាស់ ទាំង​បច្ចេកទេស​ថត និង​សំឡេង ចំណែក​និយាយ​សាច់​រឿង​វិញ គឺថាជា​ប្រភេទ​​រឿងកំប្លែង​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​សើច​ ក៏​ប៉ុន្តែ​មិន​ទាន់​ឃើញមាន​បញ្ចូល​ចំណុច​អប់រំ​នៅ​ឡើយ​ទេ ព្រោះ​តែ​ខ្មែរ​យើង​ ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ការ​យល់​ទាប​ ដែល​អាច​ជះឥទ្ធិពល​ ​និង​អាច​យក​តម្រាប់​មិន​ល្អ​តាម​សាច់​រឿង​នោះ​ ។ នេះ​គ្រាន់​តែ​ជា​គំនិត​ខ្ញុំ

  15. posoky ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែ​មេសា 2010 / 9:58 ព្រឹក

    ចាំមើលសិន តែមិនដឹងជាមើលតាមណាទេ?

  16. កុមារកាមទេព ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែ​មេសា 2010 / 12:31 ល្ងាច

    រឿងនេះបើដាក់ថា ស្រីកាចប្រុសខូច បានត្រូវ ហើយ ពូដារ៉ូ និងអ្នកឯទៀត គ្រាន់តែសំដែង តាមតែគេប្រាប់ទេ គាត់មានទៅចង់ធ្វើអាចឹងឯណា!!!!!

  17. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែ​មេសា 2010 / 1:05 ល្ងាច

    មក​ពី​អ្នក​តែង​និង​ដឹក​នាំ​រឿង​ហ្នឹងណា! និយាយ​រួម​ទៅ​គឺ គំនិត​អត្តនោម័ត! អោយ​តែ​ជា​របស់​ខ្លួន គំនិត​របស់​ខ្លួន​គឺ​ល្អ អ្នក​ណារិះ​គន់​មិន​ព្រម​ទទួល​យក! ដូច​ឆ្កួត​ចឹង!

  18. engsamnang ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែ​មេសា 2010 / 1:30 ល្ងាច

    ការនិយាយសម្លេងផ្ទាល់ក្នុងរឿងគឺគ្រាន់បើ​​ ទាល់តែគោកអត់មានទឹកដម។​​សាច់រឿងរាងតាប៉េ។​

  19. khmer ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែ​មេសា 2010 / 5:00 ល្ងាច

    Sure, when we criticize Khmer film and then someone will say that we do not know support our khmer stars and films. In fact, we really want to do that but Khmer films is not so good including performing, meaning of stories and so on.

  20. engsamnang ថ្ងៃសុក្រ ទី 2 ខែ​មេសា 2010 / 1:30 ល្ងាច

    extremely agree with you khmer. you really know about the fact of support khmer film. As one of khmer viewer and one of those who want to improve khmer film industry, I been supported for years since the new wave in 2003 but everything not like my expected that change to the unquality script, bad acting, typical plot as well as begin plagarism to other. When we stand up to talk about this, the elders who never notice about this mistake in khmer film say we not support our film. Just see how many time we support them and sacrific much money to watch them.

  21. កួរ​ស្រូវ ថ្ងៃសៅរ៍ ទី 3 ខែ​មេសា 2010 / 8:31 ព្រឹក

    ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

    កួរ​ស្រូវ

  22. Broskomjel ថ្ងៃសៅរ៍ ទី 3 ខែ​មេសា 2010 / 8:53 ព្រឹក

    i dont agree with you all. .better accept what Khmer have done ( as currently you are talking about film) dont compare to the developed country yet… you cant take a small borned fish to compare with a big one…

    ber mer min kert.. change to other channel tov.. while others like to see this film. sometimes film just for creation… education or not.. it is up to ur evaluation… you can not degrade s.o’s achievement. if you can produce a film better then this, ok you can degrade it.

    Anyways, this films is popular among the audience. Everything is developed by step.. you can make a step up to the sky right? or make a step to reach 5 steps.

    I dont want to mess up here.. but just my idea…

  23. Broskomjel ថ្ងៃសៅរ៍ ទី 3 ខែ​មេសា 2010 / 9:05 ព្រឹក

    Kom Net : i agree with you over the Comedy, especially Neay Krem group.. damn rude and act like crazy people.

  24. រដ្ឋ ថ្ងៃសៅរ៍ ទី 3 ខែ​មេសា 2010 / 5:38 ល្ងាច

    ស៊ីញ៉ូ​ស្អី? ទូរស័ព្ទ​អត់​មាន​លុយ​ទេ😛

  25. ក្មេងស្រែ ថ្ងៃចន្ទ ទី 5 ខែ​មេសា 2010 / 11:42 ព្រឹក

    តាមញ៉ុមបានមើលមួយរយៈខ្លី (ញ៉ុមមិនមែនជាអ្នកតាមដានរឿងទេ) ឃើញថា មានអី គួរសម, ទាំងកាយវិការ, ទាំងសំលេងនិយាយ, គឺមិនសូវឆ្គងប៉ុន្មានដែរ ដែលឆ្គងគឺដូចប៊ឿនយាយ ត្រង់ថាវាមិនដូចជីវិតពិត! សង្ឃឹមថា ការថតរឿង ថតកុននេះ នឹងមានការអភិវឌ្ឍន៍ខ្លួនបានល្អជាងនេះ!
    បើប្រៀបធៀបទៅនឹងរឿងកុនដុំ ដែលខ្មែរថតវិញ គឺរឿងនេះល្អជាងដាច់! រឿងដុំខ្មែរ មិនបាច់ចូលមើល មើលតែចំណងជើង (ព្រលឹងម្តាយខ្ញុំលង, ខ្មោចដាច់ក្បាលតាមលង…) និងរូបខាងក្រៅមុខរោងហ្នឹង គឺដឹងភ្លាមថាអត់ល្អមើល!

  26. សុខហេង ថ្ងៃអង្គារ ទី 6 ខែ​មេសា 2010 / 9:46 ព្រឹក

    ចំពោះ​សាច់​រឿង ខ្ញុំ​ក៏​យល់​ថា​ច្របូក​ច្របល់​រញេ​រញៃ​ដែរ និង​មាន​ការ​ខ្វះ​ខាត​ច្រើន ទាំង​ការ​ដឹក​នាំ ទាំង​ការ​សម្ដែង ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​ការ​ថត​ដែល​យក​សំលេង​ផ្ទាល់​ៗ​ចឹង ។ សុំ​ទោស​ផង ខ្ញុំ​គ្មាន​ចេះ​អី​ទេ ចេះ​តែ​មើលៗ​ប៉ុន្នោះ !

  27. ឡេង សេងហាន ថ្ងៃពុធ ទី 11 ខែសីហា 2010 / 7:37 ព្រឹក

    ការទស្សនាខ្សែភាពយន្ដខ្មែរធ្វើឲ្យខ្ញុំជាកូនខ្មែរមានមោតភាពចំពោះខ្លួន។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប អ្វីជាស្នាដៃរបស់ខ្មែរវាជាមោតភាពល្អបំផុត សម្រាប់រូបខ្ញុំ ។ ខ្ញុំមិនដឹងថាកូនខ្មែរគ្រប់រូបយល់ដូចខ្ញុំដែរឫទេ? អញ្ចឹងគ្រប់រឿងទាំងអស់ដែលជាស្នាដៃរបស់ខ្មែរខ្ញុំចូលចិត្ត ហើ្យចង់មើលអំពីស្នាដៃខ្មែរឯងផង ។

    ក្នុងនាមជាកូនខ្មែរត្រូវចេះលើកស្ទូយវប្បធម៌ខ្មែរឲ្យបានរុងរឿង ថ្លៃថ្លាសំបូរទៅដោយសម្បត្តិនៃជំនឿឲ្យស្របតាមកេរ្មិ៍ឈ្មោះខ្មែរដែលកំពុងតែល្បីល្បាញសព្វថ្ងៃនេះ ។
    អញ្ចឹងមិនថារឿងទុំ ទាវ ឫរៀងផ្សេងៗទៀតក៍ចូលចិត្តដូចគ្នា ។
    សម្រាប់ខ្ញុំ សេងហាន I love khmer ។

  28. Georgina ថ្ងៃពុធ ទី 8 ខែតុលា 2014 / 9:17 ល្ងាច

    Helloo there, just becamee alert too your blog through Google,
    annd fouind thawt iit is really informative. I’m gonna
    watcfh oout forr brussels. I will appreciate iff you continue this in future.
    Numerous peoplee will bbe benefited from your writing.
    Cheers!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s