ចម្រៀង​ខ្មែរ

“អនុស្សាវរីយ​បាត់ដំបង” ល្បី​មុន​ចេញ​ស៊ីឌី


បទ”​អនុស្សាវរីយ​បាត់ដំបង” របស់​ខេមរៈ សេរីមន្ត មិន​ទាន់​ចេញ​លក់​ជា​ស៊ីឌី​នៅ​ឡើយ​ទេ ប៉ុន្តែ​កំពុង​ពេញនិយម​សម្រាប់​យុវវ័យ ។ ខ្ញុំ​ឮ​គេ​ថា បទ​នេះ​ខេមរៈ សេរីមន្ត លើក​យក​មក​សម្ដែង​នៅ​​ក្នុង​កម្មវិធី​តន្ត្រី​មួយ ក្នុង​ខែត្រ​បាត់ដំបង ហើយ​ក៏​បែក​ចេញ និង​ផ្ញើ​តៗ​គ្នា​តាម​ទូរសព្ទ​ដៃ រហូត​ដល់​មាន​ការ​ពេញនិយម​​ចំពោះ​យុវវ័យ​ទាំងឡាយ​ដែល​ធ្លាប់​គាំទ្រ​លោក ។ បទ​ដើម ច្រៀង​ដោយ​លោក ស៊ិន ស៊ីសាមុត ។

យក​បទ​នេះ

ឱ​!បាត់ដំបង​គេងផ្សង​យូរ​ហើយ
បាណន់​កុំ​ឡើយ​បំភ្លេច​សំដី
ភ្នំ​សំពៅ​ អើយ អ្នក​ជា​សាក្សី
ជ្រៃ មោង ឫស្សី ធ្វើ​ជា​មេបា ។

ឱ!​បាត់ដំបង​ ខ្ញុំ​សូម​ច្រៀង​ផ្ដាំ
អូន​ភ្លេច​បង​ចាំ ពាក្យពេជន៍​ស្នេហា
អូន​អើយ អូន​ស្រី ល្មម​យល់​ចិន្តា
សូមតែ​មេត្តា​ស្នេហា​បង​ផង ។

កំរៀង ​ភ្នំព្រឹក នឹក​ឡើង​អួល​ងំ
សំលូត ឯកភ្នំ ទួញ​យំ​អាណិត
ស្ទឹង​សង្កែ​ អើយ ជួយ​លួង​ដួងចិត្ត
ថ្មគោល​អ្នក​ពិត​អាណិត​ខ្ញុំ​ទេ ។

ឱ!​ បាត់ដំបង​បណ្ដូល​ចិត្ត​អើយ
មេត្តា​អ្នក​ឆ្លើយ​ឱ្យ​បង​យល់​ន័យ
ស្មោះ​ ប៉ុណ្ណឹង​ហើយ ម្ដេច​ឡើយ​រូបស្រី
បំភ្លេច​ភក្ដី ដី​បាត់ដំបង ។

Advertisements

21 thoughts on ““អនុស្សាវរីយ​បាត់ដំបង” ល្បី​មុន​ចេញ​ស៊ីឌី”

  1. បទ​ដើម​ច្រៀង​ដោយ​លោក​ស៊ិន ស៊ី​សាមុត? ដូច​ជា​មិន​មែន។ បើ​តាម​ស្ដាប់​បទ​ភ្លេង គឺ​ជា​បទ​ចម្លង​ពី​បទ​របស់​ថៃ ហើយ​ទើប​តែង​ទំនុក​ថ្មី។

  2. អត់ទេបងហ្នឹងបទពីដើមតើ? ព្រោះញុមធ្លាប់ស្តាប់តាំងពីនៅក្មេងៗ គឺដឹងតែបទរបស់ លោកតាស៊ិន​ ស៊ីសាមុតហ្នឹងហើយ។ ប្រហែលជាថៃគេយកទៅចំលងផង ក៏មិនដឹង ព្រោះជំនាន់សង្គមរាស្រ្តនិយម ថៃក៏ចូលចិត្តយកបទខ្មែរទៅច្រៀងដូចយើងយកបស់គេមកច្រៀង រាល់ថ្ងៃដែរតើ

  3. ពិតជាលំនាំដើមតែគ្រាន់តែយកមកលាយឡំជាមួយបទផ្សេងមួយទៀត
    ចំពោះបទភ្លេងមិនមែនជាទំនុកថ្មីអីទេ គឺធ្លាប់មានហើយ យើងចំលងពីគេ
    ហើយ។ តែអ្នកចំរៀងច្រៀងបានពិរោះ

  4. បទនេះកំពុងតែពេញនិយមមែនទែនមិនថាចាស់រឺក៏ក្មេងទេគឺចូលចិត្តស្តាប់បទនេះ
    ទាំងអស់ តាមពិតបទនេះមិនមែនជាថ្មីអ្វីទេវាគ្រាន់តែជាបទពីដើម

  5. ខ្ញុំ​សុំ​ឆ្លៀត​សួរ តិច​មើល ពេល​​​បង្កើត Player នេះ​​បឿន​ឯង Upload Mp3 file ទុក​ក្នុង​ Website ណា? ជួយ​ប្រាប់​ផង​មើល៍​ ព្រោះ​ខ្ញុំ​ឆ្ងល់​ហេតុ​អី ក៏​មិន​អាច Store ទុក​ក្នុង WordPress Account បាន​ចឹង?

  6. មិត្ត​ភក្តិ​ខ្ញុំ​​យក​បទ​នេះ​ឱ្យ​ខ្ញុំ​ស្ដាប់ ខ្ញុំ​ស្មាន​ថា ជា​ចម្រៀង​ចេញ​លក់​ហើយ​តើ!​ បទ​ពី​ដើម​របស់ លោក ស៊ីន ស៊ីសាមុត ច្រៀង​ថា «ឱ!បាត់ដំបង​បណ្ដូរចិត្ត ខ្ញុំ​សូម​លា​ហើយ​លាទាំង​អាល័យ…» ប៉ុន្តែ​ភ្លេង​លឿន​ជាង​បទ​នេះ។

  7. ហាយ៎!
    បទ​នេះ​យក​លំនាំ​តាម​បទ​ពីដើម ចឹង​មិត្ត​អាច​ប្រាប់​ខ្ញុំ​បាន​ទេ តើ​អាច​យក​បទ​ពី​ដើម​នេះ​ទុក​ស្ដាប់​តាម​វិប​សាយ​ណា​ទៅ? ព្រោះ​ខ្ញុំ​ពិត​ជា​ចង់​ស្ដាប់​នេះ​ច្រៀង​ដោយ​អ្នក​ចំរៀង​ពីដើម​ណាស់៕
    អរគុណ

  8. បទនេះគឺយកលំនាំតាមបទពីដើម តែខ្ញុំមិនច្បាស់ថាបទពីដើមជារបស់លោកស៊ីន ស៊ីសាមុតឡើយ ព្រោះខ្ញុំមិនដែលស្តាប់ប៉ះទាល់តែសោះ មានតែបទផ្សេងទៅវិញអំពីបាត់ដំបង ហើយវាជាបទដែលខ្ញុំធ្លាប់ស្តាប់ទាំងអស់​ដូចជា ចំប៉ាបាត់ដំបង អនុស្សាវរីយ៍បាត់ដំបង…..មិនមែនជាបទនោះឡើយ។ ខ្ញុំបានព្យាយាមស្វែងរក្នុង youtube ដែរតែរកមិនបានទេ ហើយខ្ញុំក៏បានទៅរកទិញបទនេះនៅហាងលក់ស៊ីឌីដែរ ឃើញតែបទផ្សេងទៅវិញ ដែលខ្ញុំបានរៀបរាប់ខាងលើ។ សូមបញ្ជាក់ថា បទចំរៀងលោកស៊ីន ស៊ីសាមុត ៩០% ទៅហើយដែលខ្ញុំចេះច្រៀងនោះ ប៉ុន្តែមិនដែលប្រទះបទនេះឡើយ ។

    ប៉ុន្តែអ្វីដែលខ្ញុំច្បាស់ប្រាកដ់នោះគឹខ្ញុំធ្លាប់ស្តាប់បទចំរៀងនេះកាលពី ១០ឆ្នាំមុន ច្រៀងដោយ តារាចំរៀងវ័យក្មេង យ៉ែម សំអូន​ ហើយវាក៏ជាបទដែលខ្ញុំប៉ុនប៉ង ទិញ​យក​មក​ច្រៀង​លេង​ដែរ ប៉ុន្តែខ្ញុំ​រកមិន​បាន​ឡើយ​។ ទំនុកច្រៀងនៅដដែលប៉ុន្តែន័យត្រូវបានកែ។ តាមខ្ញុំចាំច្បាស់ត្រង់កន្លែង (R) ពីដើមច្រៀងថាៈ

    R: ដើមចំប៉ីបង បងដាំផ្ទាល់ដៃ ………. បើមានគេបេះ ចងសក់អោយអូន ដើមចំប៉ីស្ងួនច្បាស់ជាក្សិនក្ស័យ។

  9. អ្វីដែលខ្ញុំច្បាស់ប្រាកដ់នោះគឹខ្ញុំធ្លាប់ស្តាប់បទចំរៀងនេះកាលពី ១០ឆ្នាំមុន ច្រៀងដោយ តារាចំរៀង យ៉ែម សំអូន ប៉ុន្តែមិនដឹងចំណងជើងឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s