ទាក់ទង​នឹង​ខ្ញុំ

ត្រឡប់​ពី​ហូលីដេ


ទន្ទឹង​ចាំ​ថ្ងៃ​ការ​ទម្រាំ​មក​ដល់​ដូចជា​យូរ​ណាស់ តែ​ដល់​ពេល​ការ បាន​ដឹង​ថា​ហត់​សម្បើម​ណាស់ ក្រាញ​លែង​ចង់​ទៀត​ហើយ ។ ការ​រួច ចាស់ៗ​ឲ្យ​​​នៅ​ផ្ទះ​បី​​ថ្ងៃ ផុត​បី​ថ្ងៃ ទើប​ចេញ​ដើរ​លេង​បាន ។

ថ្ងៃ​ទី​១៨ ខែ​មីនា ខ្ញុំ​ទៅ​លេង​នៅ​កំពង់សោម​ជាមួយ​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​ទី​២១​ទើប​ត្រឡប់​មក​វិញ ​​។ ទៅ​កំពង់សោម​ប៉ុន្មាន​ថ្ងៃ បាន​ដើរ​ឆ្អែត​ហើយ ​ដើរ​ផ្សារ ដើរ​តាម​ឆ្នេរ និង​ទៅ​លេង​កោះ​ចំនួន​បី មុជ​មើល​ផ្កាថ្ម និង​ត្រី​នៅ​បាត​សមុទ្រ​ក្បែរ​កោះ តែ​​ប្រពន្ធ​ខ្ញុំ​ឈឺ ពេល​ត្រឡប់​មក​វិញ ព្រោះ​រលក​ធំៗ​ពេក ។

ទៅ​ដើរលេង​ជាមួយ​ប្រពន្ធ សប្បាយ និង​រូមេនទិក​ដល់​ហើយ ដើរ​លើ​ឆ្នេរ ងូត​ទឹក ហូប​អី​តែ​ពីរ​នាក់ 🙂 ។

រូប​ថត​នៅ​ឆ្នេរ​អូរឈើទាល

67 thoughts on “ត្រឡប់​ពី​ហូលីដេ”

  1. ស្តាប់ទៅពិតជា​មានសេចក្តីសុខមែន! អបអរសាទរប្អូនទាំងពីរ និង​សូមជូនពរអ្នកទាំងពីរអោយ​ស្រលាញ់គ្នារហូតចាស់ព្រឹទ្ធចាស់ព្រង​ និង​រកស៊ីមានបាន។៚

  2. ពុទ្ធោ…! ទៅ​លេង​កោះ មក​វិញ​ពុល​រលក អស់​កម្លាំង​ទៀត? ហើយ​បឿន​ឯង​ ម៉េច​ក៏​មិន​ចាក់​ថ្នាំ​ឲ្យ​ប្រពន្ធ 2-3 ម្ជុល​ទៅ​ក្រែង​​បាន​ជា​សះ​ស្បើយ​វិញ​អ្ហី..?

  3. មុខពីពន្ធ ដូចមិនមែនអ្នកអីទៅញ៉ាំស៊ុបនៅសុម៉ារីតាង៉ៃមុន! ដឹងមានម៉ាននាក់ទេ បឿនឯង! យ័ត្នតាង៉ៃណាញ៉ុមប្រាប់ពីពន្ធ ដោយយកទូច ធ្វើអ្នកនាំសារ! lolz

  4. និមល៖ ទំនៀម​ចាស់ៗ ការ​រួច​មិន​ឲ្យ​ដើរលេង​ភ្លាម​ទេ ត្រូវ​នៅ​ផ្ទះ ទៅ​ជម្រាបសួរ​បងប្អូន​យក​គួរ និង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​​ដើម្បី​កាត់​អំបោះ​ចំណងដៃ និង​ទទួល​ពរ​ពី​ព្រះសង្ឃ ។

    ក្មេងស្រែ៖ មើល​ឲ្យ​ច្បាស់​មើល! ខ្ញុំ​អត់​ខូច​ដូច​សម្បត្តិ​ឯង​ទេ 😀

  5. hehe បែកមុខយូមកវិញមានភរិយាបាត់ទៅហើយ សូមស្វាគមន៍ចូលក្លឹបអ្នកមានគូរ ត្រៀមខ្លួនទៅជាឪពុកបណ្តើរអោយហើយទៅ 😀 ជូនពរគូស្វាមីភរិយា ជួបតែសុភមង្គល នឹងមានកូនចៅឆាប់ៗ

  6. លោកគ្រូ​ចិត្រ៖ ខ្ញុំ​ទម្លាប់​ពាក់​អាវ​អត់​បិទ​ឡេវ​លើ​អ៊‍ីចឹង

    ជីវិត​អមតៈ៖ អរគុណ តែ​ម៉េច​ក៏​មើល​ឃើញ​ខ្ញុំ​ស៊ិចស៊ី? 😀

    សុភា៖ អរគុណ

    បង​សុគី៖ ត្រៀម​ធ្វើ​ឪ​គេ​រួច​ហើយ អរគុណ​!

    កុយ៖ ប្រពន្ធ​ឈឺ ប្ដី​នៅ​មើល​មិន​បាន​ដេក 😀

    កូន​ខ្មែរ-បារាំង៖ merci beaucoup តែ​មិន​ដឹង​ថា​និយាយ​ខាង​លើ​ហ្នឹង​មានន័យ​ថា​ម៉េច​ទេ 😀

  7. ^^* ទៅ​ស៊ុប​ទៅ​អី​ចេះ​ហៅ​ប្អូន​ៗ​ទៅ​ដល់​ទៅ​ដើរ​លេង​ចឹង ទៅ​តែ​ពីរ​នាក់! 😀 ជូន​ពរ​បង​បឿន​ស្រឡាញ់​បង​ឆី​ដល់​ចាស់​កោង​ខ្នង! ឆាប់​បាន​ក្មួយ​ឱ្យ​រចនា​ពរ​លេង​ណា៎!

  8. ដួងចន្ទ៖ បន់​ឲ្យ​គេ​បាន​កូន ចុះ​ខ្លួនឯង​ហ្នឹង​អង្កាល់​បាន​ការ?

    រចនា៖ ហៅ​ទៅ​ស៊ី​ស៊ុប​ហើយ​យ៉ាងម៉េច​ទៀត? ចង់​ឲ្យ​ហៅ​ទៅ​ទប់​ជើងគ្រែ​អ្ហ កូន​ក្មេង! ហាហា

  9. ស្គាល់តើ! គឺប្រពន្ធបឿនហ្នឹងហើយ! យាយលេងទេ, ស្គាល់ញ៉ុម? ញ៉ុមថាដូចជា ប្រហែលៗដែរមុខគាត់ហ្នឹង, តែមិនដឹងជាស្គាល់នៅទីណា, សួរគាត់អោយញ៉ុមផង!

  10. .
    សួស្តី បឿន អូន ..

    ចុះការពីកាលណាហ្អឹង ? បងអត់ដឹងសោះ !. ជាប្អូនស្រីម្នាក់
    ដែលធ្លាប់ប្រាប់បងមែនទេនៀក ?
    សូមប្អូនទាំងពីរមានសុភមង្គលជានិច្ចនិរន្តរ៍…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s