សារព័ត៌មាន, ស្រុក​ខ្មែរ

យក​ពន្ធ​អចលនទ្រព្យ និង​ដំឡើង​​ពន្ធ​ផ្លូវ​​នៅ​ឆ្នាំ​២០១០


រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ថា នឹង​ដំឡើង​​ការ​យក​ពន្ធ​ផ្លូវ លើ​យាន​យន្ត​យ៉ាង​ខ្ពស់ គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ឆ្នាំ​២០១០។ ពោល​គឺ​ឡើង​ពី ២៥ ដុល្លារ ក្នុង​រថយន្ត​មួយ​គ្រឿង ទៅ ៣០០ ដុល្លារ។ ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​ក៏​បាន​កំណត់​យក​ពន្ធ​ដី ផ្ទះ អគារ និង សំណង់​នានា​ផង​ដែរ នៅ​ឆ្នាំ​ក្រោយ​នេះ។

ស្ដាប់​វិទ្យុ​បារាំង​អន្តរជាតិ

ការ​កំណត់​យ៉ាង​ដូច្នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា គូស​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​ថវិកា​​ជាតិ​ឆ្នាំ​២០១០។ នោះ​គឺ​ការ​កំណត់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង យាន​ជំនិះ គ្រប់​ប្រភេទ នៅ​ឆ្នាំ​២០១០ បាន​ចែង​យ៉ាង​ច្បាស់​អំពី​តម្លៃ​ពន្ធ​ផ្លូវ ដោយ​ចែក​ពី​កម្លាំង​ម៉ាស៊ីន។ ពោលគឺ រថយន្ត​មួយ​គ្រឿង​ធ្លាប់​តែ​បង់​ពន្ធ​ផ្លូវ​តែ ២៥ ដុល្លារ នៅ​ឆ្នាំ​នេះ នឹង​ត្រូវ​បង់​ពន្ធ​ផ្លូវ​រហូត​ដល់ ៣០០ ដុល្លារ​នៅ​ឆ្នាំ​២០១០។ ចំណែក​រថយន្ត​ទំនើបៗ ដូចជា Landcruiser ធ្លាប់​តែ​បង់​ពន្ធ ២៥០ ដុល្លារ នៅ​ឆ្នាំ​ក្រោយ​នឹង​ត្រូវ​បង់​ពន្ធ​ផ្លូវ​ទ្វេ​ដង គឺ ៥០០ ដុល្លារ។

នៅក្នុង ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១០ ក៏​បាន​កំណត់​ពី​ការ​យក​ពន្ធ ០.១ % លើ​អចលន​ទ្រព្យ រួម​មាន៖ ដី​ធ្លី ផ្ទះ អគារ និង សំណង់​ផ្សេងៗ ដែល​មាន​តម្លៃ​លើស​ពី ១០០ លាន​រៀល ស្មើ​ប្រមាណ ២៤០០០ ដុល្លារ​ឡើង​ទៅ។ ក៏​ប៉ុន្តែ ការ​យក​ពន្ធ​លើ​ដី ផ្ទះ អគារ និង​សំណង់​នៅ​ឆ្នាំ​២០១០ ត្រូវ​បាន​លើក​លែង​ចំពោះ​ដី​កសិកម្ម ដី​អគារ​របស់​រដ្ឋាភិបាល អគារ​បម្រើ​សាសនា ឬ សប្បុរសធម៌ និង​ផ្ទះ​ស្នាក់​នៅ​របស់​ប្រជាជន​សាមញ្ញ និង​ផ្ទះ​អ្នក​ការ​ទូត។

ការតម្លើងពន្ធផ្លូវ និង​ការ​កំណត់​យក​ពន្ធ​លើ​ដី​ធ្លី ផ្ទះ​សម្បែង​នេះ មិន​ទាន់​មាន​អត្ថាធិប្បាយ​ពន្យល់​ពី​រដ្ឋាភិបាល​ទេ ដោយ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដែល​កាន់​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១០ មិន​អាច​ទាក់​ទង​បាន​ទេ នៅ​មុន​នេះ។

ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋសភា​ថា ការ​តាក់​តែង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១០ ដែល​មាន​ការ​បង្កើន​ពន្ធ​ផ្លូវ និង ការ​យក​ពន្ធ​លើ​ដី​ផ្ទះ​នេះ រៀបចំ​ឡើង​ក្នុង​បរិការណ៍ នៃ​វិបត្តិ​សេដ្ឋកិច្ច ហើយ​កម្ពុជា ក៏​ជួប​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​ដែរ។ ដូច្នេះ​ច្បាប់​ថវិកា​ជាតិ​នេះ ជា​ឧបករណ៍​គោល​នយោបាយ​ដ៏​សំខាន់ សម្រាប់​បន្ត​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ។

ចំណែក​លោក​តំណាង​ រាស្ត្រ សុន ឆៃ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្កើន​ចំណាយ​របស់​រដ្ឋាភិបាល តាម​រយៈ​ការ​បន្ថែម​យក​ពន្ធ​លើ​អចលនៈវត្ថុ ដីធ្លី ផ្ទះ និង ពន្ធ​ផ្លូវ នៅ​ឆ្នាំ​ក្រោយ ក្នុង​ពេល​ដែល​ដី​ធ្លី​នៅ​កម្ពុជា ធ្លាក់​តម្លៃ និង​ជីវភាព​ប្រជាជន​ជួប​ការ​លំបាក។

ទោះជាយ៉ាងណា ច្បាប់​ថវិកា​ឆ្នាំ​២០១០ ដែល​មាន​ចំនួន​សរុប​ជាង ២ ពាន់ លាន​ដុល្លារ នឹង​ត្រូវ​រដ្ឋសភា បើក​កិច្ចប្រជុំ អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ វិច្ឆិកា ឆ្នាំ​២០០៩។ រដ្ឋាភិបាល​បាន​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ និង សន្តិសុខ រហូត​ដល់ ២៧៤ លាន​ដុល្លារ ខណៈ​ដែល​ការ​ចំណាយ​សរុប​លើ​វិស័យ​សង្គមកិច្ច រួមមាន វិស័យ​អប់រំ សុខាភិបាល និង អភិវឌ្ឍន៍​ជនបទ ជាដើម មាន​ចំនួន​ប្រមាណ ៤៤៦ លាន​ដុល្លារ៕

វិទ្យុ​បារាំង​អន្តរជាតិ

Advertisements

32 thoughts on “យក​ពន្ធ​អចលនទ្រព្យ និង​ដំឡើង​​ពន្ធ​ផ្លូវ​​នៅ​ឆ្នាំ​២០១០”

  1. អ្ហើយ…. បង្កើន​ការ​បង់​ពន្ធ? ឮ​សូរ​ថា​ចំណាយ​សម្រាប់​វិស័យ អប់​រំ សុខាភិបាល…​ល និង​ ល ។ ងាប់​អ្ហើយ… ​គេ​ដំឡើង ថ្លៃ​ពន្ធ​ព្រោះ​បុគ្គលិក រដ្ឋាភិបាល​ក្នុង​អាណាត់​នេះ​ មាន​ច្រើន​ពេក, បើ​មិន​ដំឡើង​បាន​លុយ​ឯណា​បើក​ប្រាក់​ខែ ឲ្យ​លោក ឯកឧត្ដម​ៗ ទាំង​នោះ​ទៅ?

  2. ឱលោកអើយ! មិនដឹងជាលោកស្តេចផែនដីណា ហ៊ានយកពន្ឋដីពីយាយភូ (ក្រុមហ៊ុន ផានអ៊ីមិច) បើគិតទៅវាជិតលានសែន ហិចតាហើយម៉ាស្រុកខ្មែរ ដ៍អច្ឆិរយះ រយាយ នោះ។ នេះបើអនុវត្តន៍មែនតែម៉ាឆ្នាំ ក្រុមហ៊ុននឹង តៃហោងហើយ ព្រោះដីអត់ត្រូវប៉ាន់ផង ហេហេ

  3. ម្យ៉ាងដែរ ដីខ្ញុំ​​ផ្ទះរបស់ខ្ញុំ​លក់សរុប​ទាំង​អស់​មិន​ដល់ ១ម៉ឺន​តុលា​ផង! មាន​ន័យ​ថា​យក​ព័ន្ធ​លើ​អ្នក​មាន​។​ មុន​នឹង​ក្រោយ​គង់តែដល់​ក្រដូចតែគ្នាទេ។

  4. ស្អីគេ ឡានហ្នឹងបង់ ៣០០តុលា??? ទៅងាប់ទៅចឹង មិនបាច់ប្រឹងរកលុយចង់ទិញឡានខ្មោចយ៍អីទេចឹង ជិះអាឆាលីកញ្ចាស់ខ្ញុំហ្នឹងអាដែលទៅ អឺស!!! ខំជំរិតទៅរាស្រ្តលានអណ្តាតគ្រប់គ្នា​ហើយចាំមើល អ្នកមានគេមិនអីទេ ៣០០ ៥០០ដុល្លា ដូចលុយខ្មែរចឹង តែអ្នកល្មមៗដូចខ្ញុំអី គិតថាចង់ទិញឡានគ្រាន់បានទៅណាស្រួលជាមួយគ្រួសារ ប្រាកដជាដូចទិញច្រវ៉ាក់មកពាក់ហ្នឹង មិនខាន!! 😦

  5. យូរនឹងឆាប់ ប្រទេស​ណាក៏ត្រូវតែ​បង់ពន្ធដែរ។

    តែមិនដឹងថា គាបពីក្រទៅជួយ​អ្នកមាន រឺគាបពីអ្នកមាន​ទៅជួយ​អ្នក​ក្រ រឺ គាបទាំងមានទាំងក្រទៅ​ជួយ​អ្នកធំ?

  6. បើតាមច្បាប់ដែលចែងមកនេះ ហាក់ដូចជាយកលុយភាគច្រើនពីអ្នកមាន តែមិនដឹងគេហ៊ានធ្វើត្រឹមត្រូវរឺអត់។ តែយាប់រឿងឡានមែន។ អ្នកខ្លះគ្នាមានឡានកញ្ចះមួយគ្រាន់រត់តាក់ស៊ី រកអង្ករដាក់ឆ្នាំង បើយកពន្ធ ៣០០ ដុល្លានោះ ងាប់ប្តោយ។ គិតទៅ ម៉ាខែសឹង ៣០ដុល្លាហើយណឹង។

  7. សុំទោសអាវ៉ា បានចឹងក៍ស្រួលដែរ ដំបូងថាទុកលុយទិញឡាន តែអាលូវ យកអាលុយទិញឡានហ្នឹងដូរអាឆាលីកញ្ជាស់ហ្នឹងតម៉ងទៅអឺស គិតថារកទិញអាហ្វីណូម្នាក់មួយមើលវាទៅជាស្អីវិញ!!! តែសុំឆ្ងល់មួយ ពិតដែរអត់ពត៌មានហ្នឹង? ដូចមិនទំនង ឡានធ្លាប់បង់តែ ២៥ ស្រាប់តាឡើងដល់ ៣០០ ?? ដូចជាជ្រុលពេកហើយហី? យើងគិតមើលធ្លាប់បង់ ២៥ ឡើងដល់ ៣០០ វាមិន ឡើងគុណ១២ដងហើយ ខណៈដែលឡានទំនើបៗ ឡើងត្រឹមពីរដង ២៥០ ឡើង ៥០០ ចឹង???? ហ្នឹងហៅថា យកលុយភាគច្រើនពីអ្នកមានដែរ??? បើចឹងមែន មានតា យកពីអ្នកមាន ២ដង ច្របាច់កពីអ្នកមិនសូវមាន ១២ ដង?? ល្អមើលដែរស្រុកខ្មែរ សង្ស័យតាធ្លាក់សន្លឹកឆ្នោតទេអាណតិ្តក្រោយហ្នឹង រដ្ឋាភិបាលសេដ្ឋកិច្ចយើង ហេហេហេហ 😀

  8. ហិហិហិ ទើបតែមើលពត៑មានទៀតង៉ៃណឹង មើលរឿងគេយកពន្ធលើប្រាក់ខែ។

    ចាំតែលានអណ្តាតទៅចឹងនោះ។

    @បណ្ឌិត ខ្ញុំថាគេយកពន្ធពីអ្នកមាន បើគេយកត្រឹមត្រូវនិងចាយត្រឹមត្រូវ ដូចជាករណីដីជាដើម។ តែបើយកមិនត្រឹមត្រូវទេ ចាំតែវេទនាទៅចឹង។

  9. ស្អីគេយកពន្ធលើប្រាក់ខែទៀត?? ទៅងាប់ទៅចឹង ចុះមើលតាមវិបសាយណា ប្រាប់ លីង តិចមើល ចង់មើលដែរ។តាមលឺមក ស្រុកគេយកពន្ធលើប្រាក់ខែ ដល់ចាស់គេ​ឲ្យវិញជាប្រាក់រឺត្រែត តើចឹងមែនទេ? ចុះស្រុកស្មែរ យើងម៉េចវិញ?? ខ្លាចតាស៊ីដាច់បិតៗ ទេ!! 😦

  10. ខ្ញុំនៅអាគាំង ឡានខ្ញុំម៉ាក ហុងដា accord សេរី ឆ្នាំ២០០០ ម៉ាឆ្នាំបង់ពន្ឋតែ ៤០ ដុល្លាទេ។ ចំណេកប្រាក់ចំណូល ខ្ញុំម៉ាខែ ជិត ២០០០ដុល្លា កាត់ពន្ឋអស់ នឹង ធានារ៉ាប់រង សល់បានតែ ១៥០០។ ចុះស្រុកខ្មែរ អ្នកមានឡាន ធម្មតា នឹងគាត់រកចំណូលបានម៉ាខែ ប៉ុន្មានទៅ បើបង់ដល់៣០០ ដុល្លា?

  11. ងាប់…​កាត់​ប្រាក់​ខែ​ឡើង​ប្រាក់​អាត្រែក ប៉ាកាច់ យ៎ ស្អី? សុភា​ឯង អត់​​ស្គាល់​ស្រុក​ខ្មែរ​ទេ​អ្ហី… ? អាយុ​60 ទៅ​70 ឆ្នាំ​ក៏​គេ​មិន​ចង់​ស៊ី​ប្រាក់​ខែ​អាត្រែត​ដែរ សុខ​ចិត្ត​អោយ​ប្រាក់​ខែ​ហ្នុង​ទៅ​ថ្នាក់ ដើម្បី​​នៅ​កាន់​ដំណែង​បន្តរ​ទៀត…

  12. oh horrrrrrr…..nis jong thver douch weastern countries hery tha neak!
    Min kert create jobs, scure business ey te, tov increase tax! tich teat dak tax on bike, rubbish, road, health, people…………….dak ouy os tov…..coz its better for the future….to improve the economy..we must increase tax…tax tax tax…soon to improve the environment of cambodia ..we have established a new law…its a 2% tax rate on air! because we inhale thousands of breaths each day ! we must help the environment by charging a 2% rate, this money will go towards helping trees! 🙂 YAP MEAN!

  13. កាត់​ពន្ធ​ប្រាក់​ខែ​គ្រប់​គ្នា​ចឹង​ទៅ​បាន​ស្មើ​ភាព ញុំ​ធើ​ការ​ម៉ា​ខែ​ៗ​តាម​អង្គការ​គេ​កាត់​ដែរ ចុង​ក្រោយ​អត់​បាន​ប្រាក់​រឺត្រែត​ផង​នោះ អ្នក​ធើ​ការ​រដ្ឋ​សម​តែ​កាត់​ឲ្យ​ច្រើន​បាន​ត្រឹម​ត្រូវ!

    មុខ​នឹង​ជិះ​អា​ហ្វីណូ​អត់​សម​ទេ អា​ឆាលី​ស​កញ្ចាស់​នឹង​ស័ក្ដិសម​បំផុត​ហើយ ទាន​ជ្រាប!

  14. ដៀមដាមមន្រ្តីរាជការម៉េសវ៉ី?? កាត់អីកាត់ទៅ ម៉ាប្រាក់ខែមិនទាំងគ្រប់ ៥០ម៉ឺនហង ទាល់តាលើសបានត្រូវបង់ ហេហេហ…. ។ សូមជំរាប មិនបាច់មុខឡូយ ខ្លួនល្អិតដូចអ្នកខ្លះបានជិះហ្វីណូបានរ៉េ សំខាន់មានលុយទិញអត់!!! 😀 ក្រែងអ្នកខ្លះជិះអាស្តេប ផេលផាលៗ ដែរតាស់ហី??

  15. ចុមយក្សហើយលោកអ៊ើយ ! រួចចុះស៊ីក្លូ LX 470 របស់តាស៊ីក្លូធាក់រាល់ថ្ងៃនោះ
    ត្រូវបង់ពន្ធប៉ុន្មានដែរទៅ? ឮល្បីល្ហៀងៗថាត្រូវបង់ ២លានរៀល នៅឆ្នាំក្រោយ
    នេះ ព្រោះអីរាល់ឆ្នាំបង់ ១លានរៀលទៅហើយ …..

    អូយ !!!!!!! បែបនេះត្រូវតែខំធាក់ស៊ីក្លូរកលុយយកមកបង់ពន្ធជូនរដ្ឋហើយមើលទៅ
    ទើបជាប់ឈ្មោះថាជាពលរដ្ឋល្អ និងពលរដ្ឋគំរូ ហេហេហេហេហេហេហ ….

    ប្រឹងទៅតាស៊ីក្លូអ៊ើយ ……….. ធ្លាក់យារដល់កែងហើយ ហេហេហេហេហ

  16. អារឿងនេះគេដឹងគ្រប់គ្នាហើយ មិនចាំបាច់ផ្យាយនាំអស់ space ទេ។
    នាំគ្នាទ្រាំទៅ!!!! បំនាច់នៅក្នុងប្រទេសខ្មែរហើយនោះ។
    កុំចូលទៅប្លកខ្ញុំនាំតែ អត់ប្រយោជន៍ទេ។ good bye…forever.

  17. ប្លែកខ្មោចយក៏អី តិចទៀត គេចាប់ធ្វើទ័ពទាំងអស់គ្នា គ្មានរណារួចខ្លួនទេ។
    ចំនែកខ្ញុំ ចង់កាន់ជាងគេ គឹ sniper ទុកបាញ់អ្នកដែលខ្ញុំស្អប់ទៀតផង។
    ហាត់ ១៨ខែ ចេញមកវិញ ជំនាញមានសញ្ញប័្រត កុំជោរ។
    ស.ជ.ណ ចេញមកហើយ ចាំតែធ្វើទ័ពទៅ។

  18. មិនមែនសជណទេ​គឺអនុក្រឹត្យ។
    មករកខ្មោច ក្រែងបានព្រលឹងខ្លះយកទៅវិញ។
    មានប្រពន្ធមានកូនដែរ សូមនិយាយឲ្យបានសុភាពបន្តិចទៅមើល។
    អនុក្រឹត្យ ២៤ វិច្ឆិកា ២០០៩។

  19. 🙂 🙂 🙂 ខ្ញុំរីករាយណាស់ដែលអាចអានអក្សរ និងសរសេរខ្មែរបាន។
    បងបណ្ឌិត ខ្ញុំសូមទោសផងកុំរករឿងពេក ខ្ញុំចូលមកតបម្តងណា ក៏ថាឲ្យខ្ញុំដែរ
    មិនដែលមារឿងល្អនឹងគេទេ ខ្ញុំទើបតែថាឲ្យវិញប៉ុន្មានម៉ាត់ ចង់វាយខ្ញុំ ឬក៏ចង់
    ប្រើអំពើហិង្សាដាក់ខ្ញុំទៀត។ បងអីក៏មានចិត្តឆេវឆាវម្ល៉េះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s