ខ្ញុំ​គួរ​សរសេរ របាយការ ឬ របាយការណ៍?


យូរៗ​ទៅ រក​នឹក​សរសេរ​ពាក្យ​ខ្មែរ​លែង​ត្រូវ មិន​ដឹង​ថា​គេ​សរសេរ​ពាក្យ របាយការណ៍ យ៉ាង​នេះ​ត្រូវ​ឬ​ខុស បើ​សំដៅ​លើ​របាយ​នៃ​ការងារ​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ ។

តាមពិត​ទៅ ពាក្យ​នេះ នរណា​ក៏​សរសេរ របាយការណ៍​ដែរ តែ​បើ​គិត​ទៅ​ដូច​ពុំ​ត្រូវ​​ ។ តាម​ន័យ​​ពាក្យ ការ និង​ពាក្យ ការណ៍ ខ្ញុំ​យល់​ថា របាយការ ដូច​ជា​ត្រឹមត្រូវ​សម្រាប់​ការរាយ​ការងារ​ដែល​បាន​ធ្វើ​ក្នុង​ក្រុមហ៊ុន ។ ពាក្យ ការណ៍ គេ​​ប្រើ​ដូច​ជា រាយការណ៍ ឬ​សរសេរ​របាយការណ៍​ដូច្នេះ​ដែរ តែ​​សំដៅ​ទៅ​លើ​​ហេតុការណ៍ ឬ​ព្រឹត្តិការណ៍​​ដែល​គេ​យក​មក​រាយ ឬ​ប្រាប់​អ្នក​ផ្សេង​ទៀត ពាក្យ ​របាយការ ​ដែល​សរសេរ​ដូច្នេះ គឺ​​សម្រាប់​រៀបរាយអំពី​ការងារ ឬ​កិច្ច​ដែល​បាន​បំពេញ​ ។

ខ្ញុំ​មិន​ដឹង​ថា​ការចែក​ដូច្នេះ ត្រូវ​ឬ​ខុស​នោះ​ទេ ​ព្រោះ​គំនិត​ខ្ញុំ​មិន​ទូលាយ​នឹង​អាច​ចែក​ពាក្យ​នេះ​ឱ្យ​ច្បាស់លាស់​បាន ។ ព្រោះ​ត្រូវ​យក​ពាក្យ​នេះ​មក​ប្រើ តើ​គួរ​សរសេរ របាយការណ៍ ឬ​របាយការ​យ៉ាងនេះ​វិញ ?

43 thoughts on “ខ្ញុំ​គួរ​សរសេរ របាយការ ឬ របាយការណ៍?

  1. សុថារដ្ឋ ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 10:51 ព្រឹក

    តាមពិតទៅពាក្យថា​ “ការ” និង​ពាក្យថា “ការណ៍” គឺមានន័យខុសគ្នា។
    ពាក្យ​ “ការ” មានន័យថា “​កិច្ច, អំពើ, ភារកិច្ច”។ ឧៈ កិច្ចការ,​ ការងារ,​ ការកូន, មានការអ្វី? ជាដើម…។

    ចំណែកពាក្យ “ការណ៍” មានន័យថា “ហេតុ,​ ដំណើរ​នៃព្រឹត្តិការណ៍ណាមួយដែល បានកើតឡើង រឺបានបំពេញ”។ ឧៈ ហេតុការណ៍,​ រាយការណ៍។
    ​​​
    ដូច្នេះពាក្យថារបាយការណ៍គឺត្រឹមត្រូវព្រោះថា ការធ្វើរបាយការណ៍អ្វីមួយគឺ តំរូវអោយយើងរៀបរាប់ពីដំណើរហេតុនៃកិច្ចអ្វីមួយដែលយើងបានបំពេញ។ ចូរចាំថា របាយការណ៍ ក្នុងន័យនេះមិនមែនជំនួសន័យអោយកិច្ចការងារ ដែលយើងបានបំពេញនោះឡើយ គឺវាជំនួសន័យអោយព្រឹត្តការណ៍,​ ហេតុការណ៍ នៃការងារនោះ។

    យ៉ាងម៉េចដែរ លោកពូសម្លាញ់? អាចទទួលយកបានទេការបកស្រាយប៉ុណ្ណឹង? តាមពិតទៅខ្ញុំមិនអួតទេ កាលនៅរៀនខ្ញុំបានជាប់ឈ្មោះជាសិស្សពូកែ​ ភាសាខ្មែរទៀតផង។ តែខានអនុវត្តយូរហើយ គឺរយះពេល៣ឆ្នាំហើយ ខ្ញុំប្រើជំនាញ IT និងភាសាអង់គ្លេសរហូត។ ប៉ុន្តែ ទោះជាយ៉ាងណា​ ក៍ខ្ញុំយល់ថា ការបកស្រាយប៉ុណ្ណេះវាគ្រប់គ្រាន់ហើយ។

    អរគុណ!

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 11:05 ព្រឹក

    សុទ្ធតែ​អួត​​អ្នក​ពូកែ​អក្សរសាស្ត្រ​ខ្មែរ ចុះ​បើ​ខ្ញុំ​ថា​ខុស​ទៅ មិន​អន់​ចិត្ត​ស្លាប់​ហើយ​ទេ!

    និយាយ​ហ្នឹង​ដូច​ជា​សមរម្យ​ដែរ ។ មើល៍ បើ​យើង​សរសេរ​របាយការណ៍ ហើយ​ន័យ​ហ្នឹង​គឺ​ជា​ការរៀបរាប់​អំពី​ដំណើរប្រព្រឹត្តទៅ​នៃ​ការងារ ​ដូច​ជា​ស៊ី​គ្នា​ណាស់ គឺ​គេ​ប្រាប់​អំពី​ការងារ​ហ្នឹង​ប្រព្រឹត្តិ​ទៅ​យ៉ាង​ដូចម្ដេច ។ ប្រាប់​ខ្ញុំ​អ៊‌ីចឹង​មក ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ​ដល់​ពាក្យ​ដែល​គេ​និយាយ​ថា របាយការណ៍​ការងារ អាច​បញ្ជាក់​ថា ពាក្យ ការណ៍ ដែល​នៅ​ខាង​ក្រោយ​របាយ មិនមែន​សំដៅ​លើ​ការងារ​នោះ​ទេ ដូច្នេះ​ខ្ញុំ​ជឿ​ថា សុថារដ្ឋ​បកស្រាយ​ហ្នឹង​ពិត​ជា​ត្រឹមត្រូវ​ហើយ ។

    អរគុណ

  3. សុថារដ្ឋ ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 11:13 ព្រឹក

    អូខេ! ចឹងបានត្រឹមត្រូវ ;D ។​ ខ្ញុំមិនអួតទេ តែវាជាការពិត។ ហើយខ្ញុំមិនគិតថា ការបកស្រាយនេះ វាខុសទេព្រោះខ្ញុំជឿជាក់លើចំណេះដឹងខ្ញុំ។ រៀនអស់លុយ មួយគំនរ បើគ្រាន់តែសំនួរប៉ុណ្ណេះ ក្មួយឆ្លើយមិនរួចដូចជាយកលុយទៅបោះចោល ទទេរៗ!!!😛 បើឆ្ងល់ពាក្យអីទៀត សូមសួរចុះ ខ្ញុំរីករាយនឹងបកស្រាយ ព្រោះចំជំនាញខ្ញុំម៉ាច់តែម្តង។😉

  4. បណ្ឌិត ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 9:13 ល្ងាច

    ក្បឿនហើយ គេសរសេរតែ របាយការណ៍ ចឹងយូរណាស់ហើយ តឹមដឹង??

  5. ទឹម បឿន ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 4:51 ព្រឹក

    ដឹង​ថា​គេ​សរសេរ របាយការណ៍ ដូច្នេះ​ហើយ តែ​គិត​ទៅ ក្រែង​ថា​គេ​សរសេរ​អ៊‌ីចឹង​ខុស

  6. areak ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 12:20 ល្ងាច

    Thanks

  7. areak ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 12:20 ល្ងាច

    Thank you, sir.

  8. steven ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 1:45 ល្ងាច

    Hey Mai, i really like the way u comment, hrmm if u ever have time to blog could u plz add me…Stevenlim33@yahoo.com. i wanna thank ya n ask for sum more help…dats if ur willing to help…no preassure..

    thanx bye

  9. សេរីបណ្ឌិត ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 2:04 ល្ងាច

    ចុះ​បើ​ខ្ញុំ​ថា​​ពាក្យ « របាយ​ » មិន​មែន​ក្លាយ​មក​ពី​ពាក្យ « រាយ » ។ អូ៎ ! មិន​មែន​ខ្ញុំ​ថា​ទេ គឺ​វចនានុក្រម​ខ្មែរ ។
    របាយ (កិ.) (ស.) (រះប៉ាយ អ.ថ. រ៉ៈ–) គូរ, លាប​ថ្នាំ, ផាត់​ថ្នាំ, រំលេច​ព័ណ៌ ៖ របាយ​ព័ណ៌, របាយ​ថ្នាំ​រំលេច​ព័ណ៌ ។
    បើ​តាម​គំនិត​ខ្ញុំ គួរ​តែ​ឆ្ងល់​ថា​ត្រូវ​សរសេរ​ជា « សេចក្ដី​រាយការ » ឬ « សេចក្ដី​រាយ​ការណ៍ » ។
    យល់​យ៉ាង​ម៉េច​ដែរ ?

  10. សេរីបណ្ឌិត ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 2:13 ល្ងាច

    ខ្ញុំ​ដឹង​ហើយ,
    យើង​គួរ​សរសេរ​ជា « រាយ​ការណ៍ » (កិ.) (សូម​មើល​វចនានុក្រម​ខ្មែរ ត្រង់​ពាក្យ « រាយ ») និង « សេចក្ដី​រាយ​ការណ៍ » (ន.)
    អរគុណ​សម្រាប់​អត្ថបទ​ដ៏​មាន​តម្លៃ​របស់​បង​បឿន….😀

  11. ទឹម បឿន ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 3:17 ល្ងាច

    ដូច្នេះ​ពាក្យ របាយ មក​ពី​ណា? បណ្ឌិត​យល់ថា​ជា​ការសរសេរ​ខុស​ឬ​ទេ?

  12. peehs07 ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 3:47 ល្ងាច

    ខ្ញុំចង់ស្គាល់ សុថារដ្ឋ ឮល្បីខាងអក្សរសាស្ត្រខ្មែរ កំពង់តែរក ចង់សុំអោយ ជួយសរសេរសៀវភៅ មួយក្បាល បានទេ ? ចេញមកពីព្រៃយូរក្រែលដែរ ហើយ មិនដែលបានជួបអ្នកចិត្តល្អសោះ ទើបតែពេលនេះ ប្រហែលបានជួប ហើយមើលទៅ ! សុំបង្ហាញមុខផងមើល !

  13. សុថារដ្ឋ ថ្ងៃចន្ទ ទី 9 ខែវិច្ឆិកា 2009 / 10:08 ព្រឹក

    ចា៎!​ មានទៅស្អី…. តែបើស្គាល់ហើយកុំខកចិត្តណា ព្រោះខ្ញុំមិនសូវចេះគួរសមទេ។​ អេ! ពូជាមិត្តភក្តិពូបឿនមែនទេ? ចឹងសួរគាត់ទៅ ព្រោះគាត់ស្គាល់ខ្ញុំខ្លះហើយ។ ហើយចង់អោយសរសេរសៀវភៅអីដែរ? ខ្ញុំរីករាយនឹងជួយគ្រប់ពេល។
    និយាយចឹងចង់បកស្រាយពីពាក្យ “របាយ”​ តិចសិនៈ
    ពាក្យថា របាយ នេះគឺត្រឹមត្រូវដូច​លោកពូបណ្ឌិតនិយាយអីចឹង! ចេះបើខ្ញុំថា​ “របាយ”គឺក្លាយមកពីពាក្យ “ល្បាយ” ត្រឹមត្រូវទេ? គឺជាល្បាយនៃធាតុផ្សំអ្វីមួយ ដូចគាត់បានថា “របាយ​”គឺបានន័យថាគូរ,​ លាប,​ ផាត់….។ល។ ចឹងបន្ទាប់ពីការផាត់ រឺគូរអ្វីមួយនោះបង្កើតបានជាល្បាយមួយ។ ហេតុនេះពាក្យថារបាយការណ៍មានន័យថាម៉េច? តើយើងគ្រប់គ្នាតែងតែធ្វើ របាយការណ៍នៃការងារ រឺរបាយការណ៍នៃអ្វីមួយនៅពេលណា? ទាល់តែបញ្ចប់ នៃកិច្ចការនោះទើបយើងអាចធ្ចើរបាយការណ៍បាន, បើមិនទាន់សំរេ​ចការងារ នោះផង តើយើងអាចធ្វើរបាយការណ៍នៃការងារនោះបានទេ? ហេតុនេះ ពាក្យ “របាយការណ៍” គឺចង់និយាយបីហេតុដំណើរនៃកិច្ចការដែលសំរេចរួចហើយ។​ ចឹងចុះ ពាក្យ​ “ធ្វើរបាយការណ៍”? មានន័យថាម៉េច? បើអោយខ្ញុំរៀបរាប់១ថ្ងៃវាល់ល្ងាចមិនទាន់ចប់ផង ហើយខ្ជិលសរសេរណាស់។ បើអោយនិយាយ direct​ តែម្តងវាស្រួលជាង មិនសូវស៊ីពេលទៀត។ ខំរៀនអង់គ្លេសសឹងស្លាប់ មកសួរខ្មែរ…..ហេស ហេ….. lolz!😛

  14. sokkha ថ្ងៃចន្ទ ទី 9 ខែវិច្ឆិកា 2009 / 2:53 ល្ងាច

    Thanks for your information.

  15. សុភា ថ្ងៃចន្ទ ទី 9 ខែវិច្ឆិកា 2009 / 4:36 ល្ងាច

    ចុះគេបែងចែកខុសគ្នាយ៉ាងមេចរវាងរបាយការណ៏និងសារណា។ ទាំងខ្មែរ បារាំង អង់គ្លេស ប្រើពាក្យពីណឹងខុសគ្នាទាំងអស់។ ពាក្យសារណានេះមកពីអីទៅ?

    អ្នកណាមានលីងវចនានុក្រមខ្មែរទេ ជួយផ្ញើរអោយខ្ញុំផង ដាក់នៅនេះក៏បាន ដាក់នៅមុខផ្ទះខ្ញុំក៏បាន ព្រោះខ្ញុំដូរកំព្យូទ៍រហើយ ធ្លាប់មានដែរតែបាត់ទៅហើយ។

    អរគុណជាមុន

  16. peehs07 ថ្ងៃចន្ទ ទី 9 ខែវិច្ឆិកា 2009 / 5:07 ល្ងាច

    អរគុណា សុថារដ្ឋ ដែលបានបង្ហាញមុខ មានអីស្រស់ដែរតើ ទាស់តែរូបតូចពេក មើលមិនសូវច្បាស់ ។ កាលពីម្សិលមិញ គាត់បានចូលទៅប៉ុសខ្ញុំដែរ តែមិនបានតប អោយទាន់ពេលវេលា រវល់តែ ស្នេហានយោបាយត្រីកោណ តាមពិតខ្ញុមញញើតនិង ឆ្លើយ ខ្ញុំច្រឡំឈ្មោះ ស្មានថា អតីតមេបញ្ជាការកងអាវុធហត្ថ លើផ្ទៃប្រទេសនោះ ដែលមានពាក់ព័ន្ធ និងទឹកអាស៊ីដផង ចឹងបានខ្លាច តែដល់ពិនិត្យឈ្មោះទៅ ហើយនិងចេញមុខមកទៀត ដឹងថា មិនមែនទេ ។ សុំទោសផង ខ្ញុំប្រហែលជាមាន សំនួរច្រើនហើយ តែមិនមែនដេញដោល រឿងពាក្យវប្បធម៌ទេ មានសួរខ្លះហើយ នៅប៉ុសខ្ញុំ សូមឆ្លើយផង ។

  17. សុថារដ្ឋ ថ្ងៃចន្ទ ទី 9 ខែវិច្ឆិកា 2009 / 6:37 ល្ងាច

    ចា៎!​ មិនអីទេ, អរគុណ។ ខ្ញុំមិនប្រកាន់ទេ….Lolz😛

  18. សេរីបណ្ឌិត ថ្ងៃអង្គារ ទី 10 ខែវិច្ឆិកា 2009 / 7:47 ល្ងាច

    បង​បឿន ៖ បើ​បង​សួរ​ខ្ញុំ​ថា​ខុស ឬ ត្រូវ ខ្ញុំ​ក៏​មិន​ដឹង​ឆ្លើយ​ថា​យ៉ាង​ម៉េច​ដែរ ។ ខ្ញុំ​យល់​ឃើញ​ដូច​សុថារដ្ឋ​បក​ស្រាយ​ដែរ ។ ប៉ុន្តែ​សុំ​បន្ថែម​បន្តិច​ទៀត (ចំណុច​ហ្នឹង​ខ្ញុំ​មិន​សូវ​ច្បាស់​ទេ តែ​ខ្ញុំ​ថា​តាម​វចនានុក្រម​ខ្មែរទេ) ពាក្យ « របាយ » ហ្នឹង​ជា​ពាក្យ​របស់​សៀម ។

    សុថារដ្ឋ ៖ កុំ​ហៅ​ខ្ញុំ​ដល់​ទៅ « ពូ​បណ្ឌិត », ចាស់​ខ្ញុំ​ងាប់​ហើយ ! អាយុ​មិន​ទាន់​គ្រប់​ជា​នីតិជន​ផង….😀

  19. សុថារដ្ឋ ថ្ងៃពុធ ទី 11 ខែវិច្ឆិកា 2009 / 3:29 ល្ងាច

    ចុះខ្ញុំហៅពូបឿនថាពូដែរហ្នឹង ហើយបណ្ឌិតហៅពូបឿនថាបង ចឹងខ្ញុំក៏ហៅថា​ពូបណ្ឌិតដែរទៅ! សុំប្រាប់អាយុដល់ខ្ញុំផង​ ស្រួលខ្ញុំហៅ។

  20. រតនាតារាមុន្នី ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែវិច្ឆិកា 2009 / 10:33 ព្រឹក

    យី!!! ជជែកគ្នា នាំតែខុសទេ។​ ចំនាស់នេះអស់ហើយ ជជែកតែពីពាក្យក្មេងៗ
    រៀននៅថ្នាក់កុមារទៀត។

  21. សុថារដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែវិច្ឆិកា 2009 / 7:02 ល្ងាច

    មើលអ្នកចាស់ទុំ​ សូមជួយប្រាប់តិចមើលពាក្យណាដែលថាជាពាក្យក្មេងៗរៀនថ្នាក់​កុមារ? ខ្ញុំមិនសូវដឹងខុសត្រូវទេ ជួយតម្រង់ទិសផង!!!

  22. រតនាតារាមុន្នី ថ្ងៃសុក្រ ទី 13 ខែវិច្ឆិកា 2009 / 4:06 ល្ងាច

    ពាក្យរបាយការណ៍នេះ គេឲ្យរៀនតាំពីថ្នាក់ទី៤ ទី៥ ឯណោះ។
    សុថារដ្ឋឯងច្រឡំន័យទេដឹង? ខ្ញុំគ្រាន់តែប្រាប់ថាពាក្យណាសរសេរត្រូវ ពាក្យណា
    សរសេរខុសតែប៉ុណ្ណោះ ។​មិនបាច់ថាច្រើនទេ ព្រោះចង់ភ្លេចភាសាខ្មែរអស់
    ហើយ ព្រោះតែនិយាយច្រើនភាសាពេក។

  23. សុថារដ្ឋ ថ្ងៃសុក្រ ទី 13 ខែវិច្ឆិកា 2009 / 4:40 ល្ងាច

    បើគេមិនសួរក៏ខ្ញុំមិនឆ្លើយដែរ។ មកពីមានគេសួរវែកញែកច្រើនទើបខ្ញុំត្រូវនិយាយ​ច្រើនដែរ។ បើមិនវែកញែកបានអីពិភាក្សាទៀត បើ Topic គេនិយាយពីពាក្យហ្នឹង!😀

  24. សេរីបណ្ឌិត ថ្ងៃសុក្រ ទី 13 ខែវិច្ឆិកា 2009 / 8:24 ល្ងាច

    ខ្ញុំ​ទម្លាប់​តែ​ហៅ​គាត់​ហ្នឹង​ថា បង​បឿនៗ ទៅ​ហើយ…..

  25. warriorskid ថ្ងៃចន្ទ ទី 16 ខែវិច្ឆិកា 2009 / 3:25 ល្ងាច

    សុថារដ្ឋឯង ក៏មិនត្រូវ និយាយច្រើនជាង topic ដែលគេដាក់មកដែរ ព្រោះវាអាច
    ល្បីជាង ម្ចាស់ផ្ទះគេ។ អត់ខ្លាចគេច្រណែនទេឬ?

  26. សុថារដ្ឋ ថ្ងៃចន្ទ ទី 16 ខែវិច្ឆិកា 2009 / 6:45 ល្ងាច

    ច្រណែនអីប៉ុននឹង? ចែកគ្នាល្បីខ្លះផងមើល៍! lolz……. ពូបឿនគាត់មិនខ្លាចខ្ញុំល្បី​ជាងគាត់ទេ។ គាត់ចិត្តល្អណាស់…has ha😀

  27. កុមារចម្បាំង ថ្ងៃអង្គារ ទី 17 ខែវិច្ឆិកា 2009 / 9:13 ព្រឹក

    មកពីគាត់ចូលចិត្តសុថារដ្ឋឯងទេដឹង? ប្រយ័ត្នខ្លួនផង ព្រោះគាត់ជាប្រុស។
    ឃើញគាត់មិនមាត់ៗ កុំស្មានគាត់ស្លូត។

  28. សុថារដ្ឋ ថ្ងៃអង្គារ ទី 17 ខែវិច្ឆិកា 2009 / 10:07 ព្រឹក

    អូ! ចា៎….អរគុណដែលរំលឹក។ ខ្ញុំមិនភ្លេចទេ​រឿងប្រយ័ត្ននោះ។🙂

  29. សេរីបណ្ឌិត ថ្ងៃពុធ ទី 18 ខែវិច្ឆិកា 2009 / 10:45 ព្រឹក

    បាត់​មុខ​បាត់​មាត់​យូរ ឥឡូវ​ហ្វឹក​ហាត់​ក្លាយ​ជា​កុមារ​ចម្បាំង​ហើយ​ឬ​អី ?
    ហាត់​នៅ​ណា​ដែរ

  30. សេរីបណ្ឌិត ថ្ងៃពុធ ទី 18 ខែវិច្ឆិកា 2009 / 10:48 ព្រឹក

    បើ​ក្នុង​វចនានុក្រម​ខ្មែរ ខ្ញុម​មិន​ទាន់​ឃើញ​ពាក្យ​ថា របាយការណ៍ ទេ, តែ​ធ្លាប់​ឃើញ​ពាក្យ​ថា សេចក្ដី​រាយការណ៍ ដែល​មាន​ក្នុ​ង​ការ​ពន្យល់​អត្ថន័យ​របស់​ពាក្យ ព្រឹត្តិ​បត្រ ដែល​គេ​ឱ្យ​ន័យ​ថា ព្រឹត្តិ​បត្រ ៖ …..; សេចក្ដី​រាយការណ៍​​ជា​ផ្លូវ​ការ​អំពី​រឿងរ៉ាយ​អ្វី​មួយ;….

  31. សេរីបណ្ឌិត ថ្ងៃពុធ ទី 18 ខែវិច្ឆិកា 2009 / 10:49 ព្រឹក

    សុំ​កែ​ត្រង់
    ខ្ញុម–>ខ្ញុំ

  32. កុមារចម្បាំង ថ្ងៃពុធ ទី 18 ខែវិច្ឆិកា 2009 / 11:38 ព្រឹក

    ហាត់នៅផ្ទះ ពេលនេះទើបតែសាងសង់បន្ទប់ក្រោមដីរួច ។
    អក្សរខ្មែរសរសេរខុសមកពីពួកចាស់ៗមិនព្រមកែ ឲ្យយកគំរូតាម ទើបសរសេរ
    ខុសតៗគ្នាបែបនេះ។

  33. timboeun ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែវិច្ឆិកា 2009 / 10:51 ព្រឹក

    យើង​ក្មេងៗ​ចេះ​តែ​ខំ​កែ​ទៅ កុំ​ឲ្យ​ខុស​ច្រើន​ពេក ទម្រាំ​ចាស់ៗ​ស្លាប់​បាត់​អស់ អក្សរ​ខ្មែរ​លែង​ខុស​រញ៉េរញ៉ៃ​អ៊‌ីចឹង​ទៀត​ហើយ ហាហា

  34. សេរីបណ្ឌិត ថ្ងៃសុក្រ ទី 20 ខែវិច្ឆិកា 2009 / 4:15 ល្ងាច

    បើ​និយាយ​ពី​រឿង​ខុស​ហ្នឹង នៅ​មាន​ច្រើន​ណាស់​ដូច​ជា ៖
    វិប្បដិសារៈ យើង​ច្រឡំ​ប្រើ​ជា វិប្បដិសារី
    វិប្បដិសារៈ ជា​នាមសព្ទ ដែល​ខ្ចី​ពី​បាលី និង​សំស្ក្រឹត ដែល​សំដៅ​ទៅ​លើ​ន័យ​ថា​សេចក្ដី​​ស្ដាយ​ក្រោយ ឬ សេចក្ដី​នឹង​តូច​ចិត្ត ព្រោះ​ដឹង​ថា​ខ្លួន​ខុស ។ ឧ. « មក​ពី​ខ្ញុំ​មិន​ប្រឹង​រៀន ទើប​ប្រឡង​ធ្លាក់ ។ ខ្ញុំ​ពិត​ជា​មាន​វិប្បដិសារៈ​ខ្លាំង​ណាស់ ។ »
    ឯ វិប្បដិសារី ជា​នាមសព្ទ ដែល​ខ្ចី​ពី​បាលី និង​សំស្ក្រឹត​ដែរ ដែល​សំដៅ​លើ​មនុស្ស​ដែល​មាន​វិប្បដិសារី ។ ភេទ​ស្រី « វិប្បដិសារិនី » ។ ឧ. « ខ្ញុំ​មាន​វិប្បដិសារៈ​ខ្លាំង​ណាស់ ។ ខ្ញុំ​ជា​វិប្បដិសារី ។ »
    ប៉ុន្តែ​ខ្ញុំ​ធ្លាប់​និយាយ​បែប​ហ្នឹង​ដែរ តែ​គេ​នាំ​គ្នា​ថា​ខ្ញុំ​ហ្នឹង​ឆ្កួត​តែ​ម្នាក់​ឯង ​ហើយ​ថា​​ខ្ញុំ​ហ្នឹង​អត់​ចេះ​ភាសា​ខ្មែរ​ខំ​ធ្វើ​ឯង​ចេះ ឡើង​ខូច​ភាសា​ខ្មែរ​អស់ ។

  35. សុថារដ្ឋ ថ្ងៃសៅរ៍ ទី 21 ខែវិច្ឆិកា 2009 / 10:21 ព្រឹក

    ខ្ញុំយល់ថាបងបណ្ឌិតនិយាយត្រូវហើយ។ បងឯងចេះខ្ញែរច្រើនចឹងជួយបង្រៀនខ្ញុំ​ផង ព្រោះខ្ញុំមិនសូវចេះទេ។ ពេលខ្លះប្រើពាក្យខុសអោយពាសវាលពាសកាល។

  36. បណ្ឌិត ថ្ងៃចន្ទ ទី 23 ខែវិច្ឆិកា 2009 / 5:01 ល្ងាច

    មិនអាប់ដេតអីទេណស់ រវល់ណាត់សង្សាពេកមើលទៅ ហាហាហាហ…. កំណាញ់ណាស់វ៉ីយ នែនាំហើយ ម៉េចមិនប្រាប់ឈ្មោះផងហា??

  37. ទឹម បឿន ថ្ងៃអង្គារ ទី 24 ខែវិច្ឆិកា 2009 / 8:32 ព្រឹក

    យ៉ាប់! មី​ក្ឌិត! ហាហា

  38. សេរីបណ្ឌិត ថ្ងៃពុធ ទី 25 ខែវិច្ឆិកា 2009 / 9:39 ព្រឹក

    សុថារដ្ឋ ៖ ខ្ញុំ​មិន​មែន​ចេះ​អី​ច្រើន​ទេ, តែ​បើ​ជួយ​បាន​ចេះ​តែ​ជួយ​ទៅ ដើម្បី​អភិវឌ្ឍ​ទាំង​អស់​គ្នា ។ ​វេទិកា​អក្សរសាស្ត្រ​ខ្មែរ​ ប្រារព្ធ​ឡើង​រាល់​ថ្ងៃ​សុក្រ នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ។ បើ​មាន​ពេល​ទំនេរ​ គួរ​តែ​ចូល​រួម ឯ​ខ្ញុំ​នេះ​រវល់​ពេក​ទៅ​អត់​បាន​ទេ ។

    បង​បឿន ៖ ហៅ​ចឹង​ដឹង​ថា ព្រួញ​មួយ​បាញ់​បាន​ចាប់​ពីរ​ឬ​អត់ ?

  39. បណ្ឌិត ថ្ងៃពុធ ទី 25 ខែវិច្ឆិកា 2009 / 6:04 ល្ងាច

    មនុស្សមានខ្លួនតាប៉ិនហ្នឹង

  40. សេរីបណ្ឌិត ថ្ងៃពុធ ទី 25 ខែវិច្ឆិកា 2009 / 7:37 ល្ងាច

    ចុះ​បង​បណ្ឌិត​ឯង​អត់​ខ្លួន​ទេ​ឬ​អី ?

  41. បណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែវិច្ឆិកា 2009 / 11:53 ល្ងាច

    អត់ខ្លួនមានតែអាប?? មានម៉ាកំប្លេអាវ៉ា…. អត់ខ្លួននេះខ្ញុំចង់និយាយពីអ្នកខ្លះ គេនិយាយត្រូវរឿងខ្លួន មកហៅគេដាច់សាច់ដូច្នេះ😀

  42. សេរីបណ្ឌិត ថ្ងៃចន្ទ ទី 30 ខែវិច្ឆិកា 2009 / 12:27 ល្ងាច

    ដូច​គ្នា …….

  43. res ថ្ងៃសុក្រ ទី 22 ខែមករា 2010 / 6:19 ព្រឹក

    I see symbols not text, can someone please help

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s