ខែ​កត្តិក​ ផ្ដើម​រងារ


ពាក់កណ្ដាល​ខែ​កត្តិក​ទៅ​ហើយ ទើប​ថ្ងៃ​នេះ ចាប់ផ្ដើម​ធ្លាក់​ខ្យល់​រងារ ថ្ងៃ​ចាំង​ មេឃ​ខៀវ​ស្រឡះ​​ល្អ​ណាស់ ខ្ញុំ​ដេក​​អត់​​អាវ​ផង គ្រលំ​ភួយ​មិន​ចង់​ក្រោក​ទេ ។ ដល់​រងា​អ៊‌ីចឹង​បាន​ខ្ញុំ​លែង​ឆ្ងល់​ថា​ហេតុអី​គេ​ចង់​បាន​ប្រពន្ធ​ខែ​ហ្នឹង😀 តែ​ប្លែក​តែ​ខ្ញុំ អត់​ចង់​បាន​នឹង​គេ​ទេ ។

តាមពិត​ទៅ ខ្ញុំ​កំពុង​តែ​ឆ្ងល់​ថា​ហេតុអ្វី​ខែ​កត្តិក​​ឆ្នាំ​នេះ​អត់​ត្រជាក់ អត់​រងា​សោះ ស្រាប់តែ​ព្រឹក​នេះ​រងា​រហូត​រួញ​ខ្លួន ។ ប្អូន​ជីដូន​មួយ​ខ្ញុំ​សួរ បង​បឿន​បើក​កង្ហារ​ធ្វើ​អី​រងា​សឹង​អី តែ​តាមពិត​គឺ​ខ្យល់​កត្តិក​ទេ កង្ហារ​ខ្ញុំ​មាន​បើក​ឯណា ។

រាល់​ខែ​កត្តិក ខ្ញុំ​តែង​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​ខែ​ផ្សេងៗ ព្រោះ​អាកាសធាតុ​ត្រជាក់ ផ្ទៃ​មេឃ​ពណ៌​ខៀវ ខ្យល់​ត្រសៀកៗ និង​ថ្ងៃ​ចាំង​​ពន្លឺ​ល្អ​ណាស់ បើ​នៅ​ស្រុកស្រែ​នឹង​ឃើញ​ផ្កា​ទន្ទ្រានខេត្ត​រីក​ស្គុះស្គាយ ។ ក្នុង​ខែ​ហ្នឹង បើ​អ្នក​កំពុង​​លួច​ស្រឡាញ់​គេ​វិញ អណ្ដែតអណ្ដូង​​កម្សត់​ខ្លួន​ណាស់ ហើយ​បើ​អ្នក​ដែល​មាន​ស្នេហា​វិញ ប្រាកដ​ជា​​រីក​ស្រស់ស្រាយ​​ដូច​អាកាសធាតុ ។

34 thoughts on “ខែ​កត្តិក​ ផ្ដើម​រងារ

  1. kooms ថ្ងៃពុធ ទី 4 ខែវិច្ឆិកា 2009 / 3:41 ល្ងាច

    មិន​ជឿ​ទេ​បឿន​អើយ​ ថា​មិន​ចង់​បាន​ប្រពន្ធ​នោះ! អញ្ចឹង​ខ្ញុំ​មិន​សល់​លុយ​ហើយ​ទេ!

  2. ទឹម បឿន ថ្ងៃពុធ ទី 4 ខែវិច្ឆិកា 2009 / 3:46 ល្ងាច

    ជឿ​ទៅ​បង​សុភី​អើយ

  3. posoky ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 1:14 ល្ងាច

    ម៉ោអាមេរិចមកបើចង់រងារនោះ ចាប៉ពីខែ ៩ រហូតដល់ខែ ៥ គឺ៩ខែឯនោះ តែថា មិនអាចមើលឃើញ ស្រូវទំ ផ្កាស្មៅ ពណ៌ឆើតឆាយ នឹងក្លិន កញ្ជ្រាំង ស្រូវទើបច្រូត ហើយថ្មីៗ ទេសភាពខៀវស្រងាត់ នឹងពេលព្រលឹមអុរ មានគេដុតភ្លើងអាំង តាមជនបទ ។ល។ ហឹមនឹកស្រុកដល់ហើយខ្ញុំ! ជាពិសេសខែនេះ ខ្ញុំចូលញាំត្រី កញ្ជ្រូក ស្ងោជ្រក់ យាំ​​ យាំ

  4. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 1:37 ល្ងាច

    រួញ​តែ​ខ្លួន​ទេ​ហ្អី?!

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 1:40 ល្ងាច

    តែ​ខ្លួន​រួញ ក្រៅ​ពី​ខ្លួន​ក៏​រួញ​ដែរ ចេះ​សួរ​ទៅ​កើត😛

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 1:41 ល្ងាច

    អត់​ចូលចិត្ត​ត្រជាក់​ដូច​នៅ​ស្រុក​អាមរិក​ទេ ត្រជាក់​ចឹង​ធុញ​ណាស់ មាន​ប្រពន្ធ​ឱប​ក៏​អត់​ស្រួល​ដែរ😀

  7. ថារដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 3:03 ល្ងាច

    នាំគ្នានិយាយពីរឿងរួញស្អីទេ ខ្ញុំមិនយល់សោះ។​​ បងបឿនថាក្រៅពីខ្លួនក៍រួញដែរ ចុះរួញអីគេទៅ??? ខ្ញុំនៅក្មេងមិនសូវយល់រឿងចាស់ៗទេ ចេះតែសួរទៅ សូមជួយ ប្រាប់ខ្ញុំយកតែបុណ្យទៅណា!!! ព្រោះខ្ញុំគ្មានបទពិសោធន៍ទេ​​:/

  8. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 3:05 ល្ងាច

    បើ​នៅ​ក្មេង​មិន​ទាន់​យល់ ដេក​ឆ្ងល់​សិន​ទៅ កុំ​យល់​នាំ​តែ​ពិបាក​ចិត្ត ហាហា

  9. ថារដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 3:35 ល្ងាច

    ខ្ញុំមិនចេះពិបាកចិត្តផ្តេសផ្តាសទេ។ គ្រាន់តែចង់ផងក៍មិនបាន!!!​ ចិត្តអាក្រក់ម្លេះ?😦

  10. រដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 3:42 ល្ងាច

    យប់​មិញ​ខ្ញុំ​ដេក​ព្រលែង​ខ្លួន​ទទេតាម​ធម្មជាតិ​ ហើយ​ដាក់​កង្ហា​ទៀត រងា​តែ​បន្តិច​ប៉ុណ្ណោះ ឬ​មួយ​មក​ពី​ខ្ញុំ​ធាត់ បាន​មិន​សូវ​រងា😀

  11. ថារដ្ឋ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 3:49 ល្ងាច

    ស្លាប់ហើយ ព្រះអើយ! ដេកព្រលែងខ្លួន ក៍ប្រាប់គេដែរ។​ អត់ចេះខ្មាស់ខ្ញុំទេហ្អី? ខ្ញុំដូចជារឹងខ្លូនដល់ហើយដល់លឺតាប៉ិរដ្ឋនិយាយអីចឹង។

  12. សុវុឌ្ឍី ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 6:10 ល្ងាច

    យីអស់ទាស់ហ្មងដេកព្រលែងខ្លួនតាមធម្មជាតិ ចឹងៗប្រាប់គេដែរ ហាហា

  13. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 6:56 ល្ងាច

    ការដ្ឋ​ហ្នឹង​អត់​ចេះ​ខ្មាស​គេ ខ្មាស​ដល់​ខ្ញុំ​ឯណេះ​ទៀត ពុម្ព​តែ​មួយ😉

  14. បណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 11:17 ល្ងាច

    ទៅខំយកប្រពន្ធខខែកត្កិក ទៅចាំតាបាត់រងារតើ សួរឯងណេះ ថាយកប្រពន្ធហើយ​បានភួយសាច់បាត់រងារ ឯណា រងារលើសដើម…. ហាហាហាហា😀

  15. ទឹម បឿន ថ្ងៃសុក្រ ទី 6 ខែវិច្ឆិកា 2009 / 1:44 ព្រឹក

    សង្ស័យ​ពីរ​នាក់​ប្រពន្ធ​ដេក​អត់​ពាក់​អាវ​បាន​ចឹង ហាហា

  16. សុថារដ្ឋ ថ្ងៃសុក្រ ទី 6 ខែវិច្ឆិកា 2009 / 10:18 ព្រឹក

    អេ! និយាយរឿងអីហ្នឹង? ចាស់ៗ មានបទពិសោធន៍ច្រើនហើយមើលទៅ! ចែករំលែកខ្ញុំផង…….ហេ ហេ……..😀

  17. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 6 ខែវិច្ឆិកា 2009 / 2:58 ល្ងាច

    រឿង​អី​មិន​រងា​បើ… ក្ឌិត​នឹង!

  18. phuylai ថ្ងៃសុក្រ ទី 6 ខែវិច្ឆិកា 2009 / 10:02 ល្ងាច

    អឺ!!ទៅជានិយាយរឿងអីណា រួញមិនរួញអី!!😳

  19. បណ្ឌិត ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 12:53 ព្រឹក

    អឺ យើងមានគ្នាចឹងហើយ មិនដូចក្រភាក់ឯង ដេកអោបតែខ្នើយអោប ឡើងសឹក ហើយដូចជាមានធ្លុះដោយកន្លែងខ្លះផងនុះ

  20. បណ្ឌិត ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 12:57 ព្រឹក

    To ក្បឿនៈ មានគ្នាពីរនាក់ហើយដេកពាក់អាវធើអីស្អុះងាប់ហើយ….😀

  21. happylkt ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 7:01 ព្រឹក

    please visit my web today

  22. រដ្ឋ ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 7:50 ព្រឹក

    មាន​អី​ត្រូវ​ខ្មាសតាម​ធម្មជាតិ ចង់​ធ្វើ​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង 😀

  23. ទឹម បឿន ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 8:12 ព្រឹក

    ចង់​ធ្វើ​អីរបស់​ខ្លួនឯង ប្រយ័ត្ន​ង៉ៃ​ក្រោយ​ធ្វើ​អី​របស់​គេ​​ណា​ការដ្ឋ​ឯង ហាហា

  24. សុថារដ្ឋ ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 11:27 ព្រឹក

    ចុះបើខ្ញុំចង់បានប្តី ធ្វើម៉េចទៅ? កំព្រីកំព្រាដូចកូនកំប្រុក ពិតជាឯកោណាស់! ស្រណោះខ្លូនដល់ហើយខ្ញុំ។​😦

  25. ទឹម បឿន ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 11:28 ព្រឹក

    យី! មក​ចង់​បាន​ប្ដី អត់​ចេះ​ខ្មាស​គេ​ទេ​អី? ខ្ញុំ​ជួយ​អត់​បាន​ទេ​ មាន​តែ​ធើ​ប្រពន្ធ​ចុង lolz

  26. សុថារដ្ឋ ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 2:45 ល្ងាច

    ទៅខ្មាសអ្នកណាគេ? នេះជារឿងធម្មតារបស់មនុស្សទៅហើយ។ បើគ្មានប្តីប្រាកដជារងារស្លាប់មិនខានទេខ្ញុំ! តែទោះជាយ៉ាងណា​ក៏​មិនធ្វើប្រពន្ធចុងគេដែរ។ សំរស់នៅមាន យ៉ាងផូរផង់ ទៅខ្វះអីកំលោះៗហូរហែរ ពេញទឹកពេញដី។ មិនដូចអ្នកខ្លះទេចាស់ឡើងដុះស្លែហើយ អត់មានប្រពន្ធ មិនដឹងថាមិនយក រឺក៏គ្មានអ្នកត្រូវការទេ?

  27. បណ្ឌិត ថ្ងៃសៅរ៍ ទី 7 ខែវិច្ឆិកា 2009 / 9:17 ល្ងាច

    តាមរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្រ្តគេថា អ្នកនៅយូរក្រមានប្តី ឬប្រពន្ធ ឬនៅព្រៅអីហ្នឹង ច្រើន​តែអាយុមិនសូវវែង និយាយស្រួស្តាប់ ឆាប់ងាប់ ជាងអ្នកមាន ហាហាហាហ…. ប្រយ័ត្នទៅក្បឿន ឯង!!!

  28. ទឹម បឿន ថ្ងៃអាទិត្យ ទី 8 ខែវិច្ឆិកា 2009 / 4:49 ព្រឹក

    អត់​ជឿ​ទេ ក្រែង​តែ​អ្នក​មាន​ប្ដី​​មាន​ប្រពន្ធ​ហ្នឹង ទន់​ជង្គង់​ទន់​លោង អស់​កម្លាំង​ឆាប់​ងាប់​ជាង​អ្នក​អត់​ទេ​ដឹង

  29. សុថារដ្ឋ ថ្ងៃចន្ទ ទី 9 ខែវិច្ឆិកា 2009 / 10:32 ព្រឹក

    ចុះខ្ញុំលឺពូបឿនឯងត្អូញប្រាប់ខ្ញុំថាចង់បានប្រពន្ធនោះអី? បើយកប្តីយកប្រពន្ធទៅ ទន់លោង គ្រប់គ្នាចឹងគេនាំគ្នាយកប្តីយកប្រពន្ធធ្វើអី? សូម្បីតែពូបឿន​​ក៏ចឹងដែរ ត្អូញប្រាប់ខ្ញុំថាចង់បានប្រពន្ធអោយរាល់ថ្ងៃ នៅធ្វើឯងគ្រាន់បើបង្អាប់គេអ្នកមានគូ​ផង! នេះបែបច្រនែនគេហើយមើលទៅ។ បើគ្មានគូទេយកខ្ញុំតាហ្មងទៅ!!! ខ្ញុំចេះផ្គាប់ផ្គន់១ចប់ហ្មង ធានាមិនអោយពូខកចិត្ត។

  30. timboeun ថ្ងៃអង្គារ ទី 10 ខែវិច្ឆិកា 2009 / 6:20 ព្រឹក

    មក​ចង់​ធ្វើ​ប្រពន្ធ​ខ្ញុំ​ទៀត! ​មិន​ចង់​ធ្វើ​បាប​ក្មេង​ទេ😀

  31. សុថារដ្ឋ ថ្ងៃអង្គារ ទី 10 ខែវិច្ឆិកា 2009 / 9:54 ព្រឹក

    យី! បានក្មេងមានមនោសញ្ចេតនាជាមួយហើយនៅមិនសុខចិត្តទៀត។

  32. បណ្ឌិត ថ្ងៃអាទិត្យ ទី 15 ខែវិច្ឆិកា 2009 / 2:39 ព្រឹក

    ច្រលំធ្មេញហើយអាវ៉ា…. ចាំតាទល់លោងតើ គេមានរបបផស់គេ ចេះសំចៃកំលាំងណាស់វ៉ី…. សឹមៗកុំបំបោល ក្រែងពុំដល់នាំទន់លោង ហាហាហា​😀

  33. res ថ្ងៃសុក្រ ទី 22 ខែមករា 2010 / 6:20 ព្រឹក

    I see symbols not text, can someone please help

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s