ស្រុក​ខ្មែរ

ខែ​កត្តិក​ ផ្ដើម​រងារ


ពាក់កណ្ដាល​ខែ​កត្តិក​ទៅ​ហើយ ទើប​ថ្ងៃ​នេះ ចាប់ផ្ដើម​ធ្លាក់​ខ្យល់​រងារ ថ្ងៃ​ចាំង​ មេឃ​ខៀវ​ស្រឡះ​​ល្អ​ណាស់ ខ្ញុំ​ដេក​​អត់​​អាវ​ផង គ្រលំ​ភួយ​មិន​ចង់​ក្រោក​ទេ ។ ដល់​រងា​អ៊‌ីចឹង​បាន​ខ្ញុំ​លែង​ឆ្ងល់​ថា​ហេតុអី​គេ​ចង់​បាន​ប្រពន្ធ​ខែ​ហ្នឹង 😀 តែ​ប្លែក​តែ​ខ្ញុំ អត់​ចង់​បាន​នឹង​គេ​ទេ ។

តាមពិត​ទៅ ខ្ញុំ​កំពុង​តែ​ឆ្ងល់​ថា​ហេតុអ្វី​ខែ​កត្តិក​​ឆ្នាំ​នេះ​អត់​ត្រជាក់ អត់​រងា​សោះ ស្រាប់តែ​ព្រឹក​នេះ​រងា​រហូត​រួញ​ខ្លួន ។ ប្អូន​ជីដូន​មួយ​ខ្ញុំ​សួរ បង​បឿន​បើក​កង្ហារ​ធ្វើ​អី​រងា​សឹង​អី តែ​តាមពិត​គឺ​ខ្យល់​កត្តិក​ទេ កង្ហារ​ខ្ញុំ​មាន​បើក​ឯណា ។

រាល់​ខែ​កត្តិក ខ្ញុំ​តែង​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​ខែ​ផ្សេងៗ ព្រោះ​អាកាសធាតុ​ត្រជាក់ ផ្ទៃ​មេឃ​ពណ៌​ខៀវ ខ្យល់​ត្រសៀកៗ និង​ថ្ងៃ​ចាំង​​ពន្លឺ​ល្អ​ណាស់ បើ​នៅ​ស្រុកស្រែ​នឹង​ឃើញ​ផ្កា​ទន្ទ្រានខេត្ត​រីក​ស្គុះស្គាយ ។ ក្នុង​ខែ​ហ្នឹង បើ​អ្នក​កំពុង​​លួច​ស្រឡាញ់​គេ​វិញ អណ្ដែតអណ្ដូង​​កម្សត់​ខ្លួន​ណាស់ ហើយ​បើ​អ្នក​ដែល​មាន​ស្នេហា​វិញ ប្រាកដ​ជា​​រីក​ស្រស់ស្រាយ​​ដូច​អាកាសធាតុ ។

34 thoughts on “ខែ​កត្តិក​ ផ្ដើម​រងារ”

  1. ម៉ោអាមេរិចមកបើចង់រងារនោះ ចាប៉ពីខែ ៩ រហូតដល់ខែ ៥ គឺ៩ខែឯនោះ តែថា មិនអាចមើលឃើញ ស្រូវទំ ផ្កាស្មៅ ពណ៌ឆើតឆាយ នឹងក្លិន កញ្ជ្រាំង ស្រូវទើបច្រូត ហើយថ្មីៗ ទេសភាពខៀវស្រងាត់ នឹងពេលព្រលឹមអុរ មានគេដុតភ្លើងអាំង តាមជនបទ ។ល។ ហឹមនឹកស្រុកដល់ហើយខ្ញុំ! ជាពិសេសខែនេះ ខ្ញុំចូលញាំត្រី កញ្ជ្រូក ស្ងោជ្រក់ យាំ​​ យាំ

  2. នាំគ្នានិយាយពីរឿងរួញស្អីទេ ខ្ញុំមិនយល់សោះ។​​ បងបឿនថាក្រៅពីខ្លួនក៍រួញដែរ ចុះរួញអីគេទៅ??? ខ្ញុំនៅក្មេងមិនសូវយល់រឿងចាស់ៗទេ ចេះតែសួរទៅ សូមជួយ ប្រាប់ខ្ញុំយកតែបុណ្យទៅណា!!! ព្រោះខ្ញុំគ្មានបទពិសោធន៍ទេ​​ :/

  3. យប់​មិញ​ខ្ញុំ​ដេក​ព្រលែង​ខ្លួន​ទទេតាម​ធម្មជាតិ​ ហើយ​ដាក់​កង្ហា​ទៀត រងា​តែ​បន្តិច​ប៉ុណ្ណោះ ឬ​មួយ​មក​ពី​ខ្ញុំ​ធាត់ បាន​មិន​សូវ​រងា 😀

  4. ស្លាប់ហើយ ព្រះអើយ! ដេកព្រលែងខ្លួន ក៍ប្រាប់គេដែរ។​ អត់ចេះខ្មាស់ខ្ញុំទេហ្អី? ខ្ញុំដូចជារឹងខ្លូនដល់ហើយដល់លឺតាប៉ិរដ្ឋនិយាយអីចឹង។

  5. ទៅខ្មាសអ្នកណាគេ? នេះជារឿងធម្មតារបស់មនុស្សទៅហើយ។ បើគ្មានប្តីប្រាកដជារងារស្លាប់មិនខានទេខ្ញុំ! តែទោះជាយ៉ាងណា​ក៏​មិនធ្វើប្រពន្ធចុងគេដែរ។ សំរស់នៅមាន យ៉ាងផូរផង់ ទៅខ្វះអីកំលោះៗហូរហែរ ពេញទឹកពេញដី។ មិនដូចអ្នកខ្លះទេចាស់ឡើងដុះស្លែហើយ អត់មានប្រពន្ធ មិនដឹងថាមិនយក រឺក៏គ្មានអ្នកត្រូវការទេ?

  6. តាមរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្រ្តគេថា អ្នកនៅយូរក្រមានប្តី ឬប្រពន្ធ ឬនៅព្រៅអីហ្នឹង ច្រើន​តែអាយុមិនសូវវែង និយាយស្រួស្តាប់ ឆាប់ងាប់ ជាងអ្នកមាន ហាហាហាហ…. ប្រយ័ត្នទៅក្បឿន ឯង!!!

  7. ចុះខ្ញុំលឺពូបឿនឯងត្អូញប្រាប់ខ្ញុំថាចង់បានប្រពន្ធនោះអី? បើយកប្តីយកប្រពន្ធទៅ ទន់លោង គ្រប់គ្នាចឹងគេនាំគ្នាយកប្តីយកប្រពន្ធធ្វើអី? សូម្បីតែពូបឿន​​ក៏ចឹងដែរ ត្អូញប្រាប់ខ្ញុំថាចង់បានប្រពន្ធអោយរាល់ថ្ងៃ នៅធ្វើឯងគ្រាន់បើបង្អាប់គេអ្នកមានគូ​ផង! នេះបែបច្រនែនគេហើយមើលទៅ។ បើគ្មានគូទេយកខ្ញុំតាហ្មងទៅ!!! ខ្ញុំចេះផ្គាប់ផ្គន់១ចប់ហ្មង ធានាមិនអោយពូខកចិត្ត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s