ខ្ញុំមានអារម្មណ៍ថាធុញពេក នៅពេលបើកទូរទស្សន៍មើល ឬស្ដាប់វិទ្យុ គ្រប់ពិធីករ មិនភ្លេចពាក្យលើកជើងលើកដៃដល់មនុស្សកំពូលៗរបស់ប្រទេសយើង ។ តើហ្នឹងជាវប្បធម៌ថ្មីរបស់អ្នកជាពិធីករខ្មែរមែនទេ?
ពេលមើលទូរទស្សន៍ម្ដងៗ ខ្ញុំធុញរកលេខដាក់គ្មានទេ មិនដឹងជាស្អីត្រូវទាក់ទងនឹងរឿងសរសើរ រឿងលើកជើងហ្នឹង កម្មវិធីច្រៀងក៏លើកជើង សូម្បីតែពិធីករផ្សាយអំពីការប្រណាំងទូក ក៏លើកជើងគ្មានពេលទំនេរដែរ ដល់យូរទៅ មិនត្រឹមលើកជើងបញ្ជោរដល់អ្នកកំពូលៗក្នុងស្រុកខ្មែរទេ សូម្បីតែទូកក៏លើកជើងរហូតជ្រុលហួសហេតុដែរ និងនៅឆ្លៀតរំឭកថ្ងៃ៧មករាអីឯណានោះទៅទៀត ។
ស្រុកខ្មែរ បើម្នាក់ៗចេះតែរឿងលើកដៃ លើកជើងអត់ហេតុផលអ៊ីចឹងមិនដឹងទៅជាយ៉ាងណាទេ ម្នាក់ៗនឹងស៊ីខ្សែជោរគ្រប់គ្នាអស់ហើយ ហើយម្នាក់ៗត្រូវតែរៀនឱ្យចេះបញ្ជោរគ្រប់គ្នាទើបរស់នៅស្រួល ។ បើធ្វើបាន ខ្ញុំចង់តែទៅប្រាប់នាយករដ្ឋមន្ត្រីថាកុំឱ្យអ្នកទាំងនោះ បញ្ជោរហួសហេតុពេក បញ្ជោរត្រឹមមានហេតុផលបានហើយ ព្រោះវាធុញរហូតមើលកម្មវិធីផ្សេងលែងល្អមើល ។
សុំទោស ត្អូញបន្តិចហើយ ព្រោះធុញទ្រាន់ពេក ។
បើនាយករដ្ឋមន្ត្រីជាមនុស្សស៊ីជោរ អ៊ីចឹងវាគ្មានអីប្លែកនោះទេ ។ នាំគ្នាបញ្ជោរម្នាក់មួយដៃមួយជើងទៅ ដើម្បីគាត់មានកម្លាំងចិត្តនាំអភិវឌ្ឍន៍ឲ្យចម្រើនទ្វេ ។ តែប្រសិនបើគាត់មិនចេះស៊ីជោរទេ ម្ល៉េះសមគាត់ហាមឃាត់មន្ត្រីក្រោមឱវាទឲ្យជួយមើលការខុសត្រូវ ឲ្យខាងប្រព័ន្ធផ្សព្វផ្សាយសម្រួលពាក្យពេចន៍ឡើងវិញ កុំឲ្យមានភាពច្រំដែលពេក អាចប៉ះពាល់អារម្មណ៍រាស្ត្រ ។
និយាយដល់រឿងនេះ បឿនដែលឮគេនិយាយថា “នេះជាសន្តានចិត្តរបស់ប្រជារាស្ត្រ ដែលមានការត្រេកអរនឹងសេចក្ដីរុងរឿងដែលដឹកនាំដោយសម្ដេចអគ្គ… (ហូរហែចឹងម៉ោ) អ៊ីចឹងទេ ការកោតសរសើរ អំណរទាំងនោះគឺចេញពីទឹកចិត្តពួកគាត់ យើងមិនអាចហាមគាត់បានទេ អាហ្នឹងជាសំដីរាស្ត្រដែលមានការយល់ដឹង ពេញចិត្តពេញថ្លើម…”[…] ហេហេ នេះអាចជាចម្លើយតបនឹងការត្អូញរបស់បឿនហើយ ចឹងទេឈប់ត្អូញទៀតទៅ ។
តិចទៀតតូញសរសេរអត្ថបទមួយហើយ
មានអាហម្មណ៍ឌៀខ្នូច!
មិនមែនវប្បធម៌ថ្មីអីនោះទេ។ បើយើងត្រលប់ទៅកាន់អតីតកាល។ សម័យកុម្មុយនីស គេបញ្ជោរបក្ស។ សម័យខ្មែរក្រហម គេបញ្ជោរអង្គការមហាភ្លឺស្វាង មហាលោតផ្លោះ។ សម័យលន់ណុល មិនដឹងព្រោះកើតអត់ទាន់។ សម័យសង្គមរាស្ត្រនិយម ប្រហែលដូចឥលូវដែរ ព្រោះកើតអត់ទាន់ដូចគ្នា តែអានសៀវភៅព្រះអាទិត្យថ្មីរះលើផែនដីចាស់ ដឹងតិចៗ។…
បើយើងក្រលេកមើលប្រទេសកូរ៉េខាងជើងវិញ។ គេសរសេរថ្នាក់ដឹកនាំគេ ដូចយើងកំពុងតែធ្វើសព្វថ្ងៃនេះអញ្ចឹង៖ ប្រកបដោយគតិបណ្ឌិត មហាអស្ចារ្យ សឹងថាលើលោកនេះគ្មាននរណាឆ្លាតដូច…។
តែបើអោយខ្ញុំនិយាយវិញ ខ្ញុំនឹងនិយាយបញ្ជោរដូចតែគេដែរហ្នឹង 😀
ប្រហែលវប្បធម៌នេះមានយូរមក ដូចលោកគ្រូចិត្រថាមែន ។ សម័យពលពត បាយគ្មានស៊ី នៅតែស្រែក អង្គការមហាអស្ចារ្យ តែកាលនោះ ព្រោះគេខ្លាចស្លាប់ ។ ដល់ឥឡូវ គេស្រែកដើម្បីអី? ដើម្បីអំណាច ដើម្បីលុយ ដើម្បីអែបអប? ខ្ញុំអាម៉ាស់ជំនួសអ្នកដែលស្រែកទាំងនោះណាស់ ក្បត់ឧត្ដមគតិ ក្បត់ជាតិខ្លួនឯង ក្បត់មនុស្សរាប់លាននាក់ ដើម្បីតែខ្លួនឯងម្នាក់?
គ្រាន់បើអញ្ចឹងសាកទៅជួបសម្តេចផ្ទាល់ មើល៍ បើមិនញ័រជើង 😀
គេម៉េចឱ្យខ្ញុំទៅជួប? តែបើបានទៅជួប ខ្ញុំអត់ខ្លាចនិយាយទេ ចង់តែជួបតើរាល់ថ្ងៃហ្នឹង
ខ្ញុំថាចាំស្គាល់ស្ថានសួគ៌លោកិយសិនទៅអ្ហី!! ប្រពន្ធកូនក៏មិនទាន់មាន គិតឲ្យច្បាស់ណាបឿន!!
រដ្ឋទាល់ស្គាល់ស្ថានសួគ៌លោកិយ បានអាចជួបស្តេចមែនទេ? 😆
ស្រុកយើងចេះក្បួនបព្ជោរទើបរស់ស្រួល, រៀនទៅវាមិនខាតទេមានតែចំនេញ!
ស្វាមីរបស់ខ្ញុំក៏ធុញទ្រាន់អាពាក្យលើកជើងហ្នឹងដែរ ឲ្យតែគាត់ឭម្តងៗគាត់បិទ
ទូរទស្សន៏ហើយ។ សូម្បីតែConcert ធម្មតាសោះក៏និយាយលើកជើងដែរ ពិធីក៏
មួយៗចង់ធ្វើដូចលោក ជុំកុសល ក្រែងបានឡើងបរមងារជាឯកឧត្តម លោកជំទាវ
ហ្នឹងគេ
ហេហេ បែបអ៊ីចឹងមែនហើយ
និយាយរឿងអស់នេះឈឺក្បាលដល់ហើយ។ មុនស្សយើងអ្នកណាក៍ដូចអ្នកណា ដែរគឺថា មិនស៊ីជោរទេ តែបើបង្អាប់ខឹង។ អីចឹងហើយបានជាបញ្ជោរលេងៗទៅ ក្រែងបានឋានះខ្លះ។
អ្នកទាំងអស់គ្នានិយាយត្រូវ តែភ្លេចមួយជ្រុងទៀត គឺថាះនៅពេលដែលគេកំពុងបញ្ជោរមនុស្សមួយក្រុម គេក៏ត្រូវឆ្លៀតជេរបញ្ចោរមនុស្សមួយក្រុមផ្សេងទៀត។ការពិតទៅ«បញ្ជោរ និង បញ្ចោរ»គឺជាជំនាញពិតប្រាកដរបស់គេ តែវាអាចផ្លាស់ប្តូរបានទៅតាមកាលះទេសះ ថ្ងៃនេះគេបញ្ជោរអ្នកនេះ បញ្ចោរអ្នកនោះ តែថ្ងៃក្រោយថាមិនត្រូវ គេអាចបញ្ជោរអ្នកនោះ ហើយមក បញ្ចោរអ្នកនេះវិញ ក៏ថាបាន។តែយើងមិនអាចធ្វើបានដូចគេ ហើយវាចេះតែធុញ ព្រោះទាំងការបញ្ជោរនិងការបញ្ចោរ វាសុទ្ធសឹងតែធ្វើឡើងដោយគ្មានសម្បជញ្ញះ តែសូមកុំភ្លេចថា ពេលដែលដើមឈើរលំ ស្វាច្បាស់ជារត់ព្រោងព្រាតមិនខាន។
ពូជាឌុចជាមានជំនាញខាងហ្នឹងដែរហើយបានត្រូវ។ អាចារ្យធំយល់ស្របដែលមិនបាច់បញ្ជោច្រើពេកទេ និយាយតែម្ដងម្កាលទៅបានហើយ តែបើចងើបានឋានះ និយាយតែម្ដងទៅបានភ្លាម ឲ្យតែគេចងើឲ្យ។ មិនចាំបាច់ក្លាយជាវប្បធម៌ទេមែនទេ?
កាពិតពួកគេគ្រាន់តែបង់បាន អ្វីពីការសរសើរតែ ប៉ុណ្ណោះ។ នេះជារឿងធម្មតាទៅហើយ បើមិនលើកជើងខ្លះបានអីស៊ី មានលុយណាឲ្យកូនទៅរៀន។
បងបឿន ខ្ញុំយល់ថាការធ្វើបែបនេះវាជាការខុសតែ ធ្វើម៉េចបានអាចកែប្រែបាន? តែបើគេចង់លេងតែមួយវិនាទីក៏បានដែរណា។
ពេលខ្លះអ្នកធំពិតជាមិនបានដឹងទេ តែក៏មិនមែនថាអត់ដឹងដែរ តែគេមិនម៉ាត់ពីព្រោះគ្មានប្រយោជន៍ ដូចនេះបើគេបានអីខំតាមគេខ្លះទៅ។ ក្រែងប្រពន្ធកូនបានរស់ស្រួលជាងនេះ។ តែបើសូវកុំលូកដៃតែម្ដងជាការប្រសើរ។
ដល់សរសេរពាក្យ២ហ្នឹង ក្បែរគ្នាទៅ ទើបខ្ញុំចាប់អារម្មណ៍
បញ្ជោរ និង បញ្ចោរ។
ខ្ញុំមិនដែរមើលប៉ុស្តិខ្មែរឲ្យគ្រប់បានមួយម៉ោងទេ ខ្ញុំមើលដែរ មើលតែកម្មវិធី
ដែលមានក្មេង សំដែង ឬកម្មវិធីសំរាប់កុមារតែប៉ុណ្ណោះ។
help
ថ្ងៃប្រវត្តិសាស្រ្តគឺជាថ្ងៃដែលប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួម។ អ្នកមិនចង់រំលឹកគឺប្រហែលមិនបានឆ្លងកាត់ទេ។ អ្វីដែលធ្វើទៅវាមិនមាន ភាពសៅហ្មងគួរធ្វើទៅប្រសើរជាង កុំបញ្ចេញនូវចំណាប់អារម្មណ៍ តែមិន ដែលបានធ្វើអ្វីសោះ។