ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ

មនុស្ស​នៅ​តែ​សម្រុក​ចូល​មើល​រឿង នេសាទ​ក្រពើ


ពួកម៉ាក​បបួល​ទៅ​មើល​រឿង​នេសាទ​ក្រពើ ដំបូង​គិត​ថា​មិន​ទៅ​ទេ ព្រោះ​ធ្លាប់​មើល​ម្ដង​រួច​ទៅ​ហើយ ក្រោយ​មក​ក៏​ប្ដូរ​ចិត្ត​ចង់​ទៅ​មើល​វិញ តែ​ពួកម៉ាក​គេ​ទិញ​សំបុត្រ​ពីរ សម្រាប់​គេ និង​សង្សារ​គេ​រួច​ទៅ​ហើយ ។ ខ្ញុំ​គិត​ថា ដល់​ម៉ោង​ចូល​មើល​ចាំ​ទិញ​សំបុត្រ​ក៏​បាន តែ​លុះ​ដល់​ម៉ោង សំបុត្រ​សម្រាប់​ម៉ោង ២​រសៀល​លក់​អស់ អត់​មាន​សល់​ទេ ។ ខ្ញុំ​មិន​ដឹង​ទៅ​ណា ក៏​ទៅ​ចូល​មើល​រឿង ភូមិ​ខ្មោច នៅ​រោងកុន​លុច្ស ។ រឿង​នោះ ខ្ញុំ​មិន​ដឹង​ថា​ជា​រឿង​របស់​ប្រទេស​ណា​ទេ តែ​ទំនង​ដូច​ហ្វីលីព្ពីន ក៏​មិន​ដឹង ។ រឿង​ភូមិ​ខ្មោច​នោះ គួរ​ឱ្យ​ធុញ​ណាស់ ពី​ដើម​ដល់​ចប់ ចេញ​តែ​ខ្មោច មិន​ដឹង​ខ្មោច​មួយ​ណា​ប្រាកដ ប្រហែល​១០​វិ​នាទី​លេច​ខ្មោច​ម្ដង ភ្លេង​ឆុងឆាំងៗ​ សាច់​រឿង​ដូច​គ្មាន​អី​ពិសេស​សោះ ។ងាក​មក​រឿង​នេសាទ​ក្រពើ​នេះ​វិញ រហូត​មក​ដល់​ឥឡូវ ដូច​ជា​បី​បួន​ឆ្នាំ​ហើយ ប្រជាប្រិយភាព​នៅ​តែ​មិន​បាត់ មនុស្ស​នៅ​តែ​ដណ្ដើម​គ្នា​ទិញ​សំបុត្រ​ចូល​មើល គួរ​ឱ្យ​កោត​សរសើរ​មែន ។ បើ​ធៀប​រឿង​ផ្សេងៗ​របស់​ខ្មែរ​ក្នុង​សម័យ​ក្រោយ​នេះ កម្រ​មាន​រឿង​ណា​ទទួល​បាន​ជោគជ័យ​ដូច​រឿង​នេះ​ណាស់ ។

ទៅ​អនាគត បើ​ហង្សមាស​នៅ​បន្ត​ថត​ភាពយន្ត​ខ្មែរ​ត​ទៅ​ទៀត ពិត​ជា​អាច​ជួយ​លើក​ស្ទួយ​វិស័យ​​ភាពយន្ត​ខ្មែរ​មួយ​កម្រិត​ដែរ ។ ជា​ពិសេស អាច​ជា​គំរូ​ដល់​ផលិតកម្ម​ផ្សេងៗ​ឱ្យ​ខិតខំ​ផលិត​ភាពយន្ត​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ​ពុំ​ខាន​ឡើយ ។

5 thoughts on “មនុស្ស​នៅ​តែ​សម្រុក​ចូល​មើល​រឿង នេសាទ​ក្រពើ”

  1. នេសាទក្រពើ លេងនៅឯណា បងបឿន?​និយាយទៅលឺ ថាហង្សមាស កំពុងរៀប ចំ ថតរឿង សេ្តចកន ចំនាយលុយច្រើ​ន​ ដោយ សេ្តចកងសំដែង ដោយ ព្រាបសុវត្តិ និង អ្នកមា្នង ផាឡែង សំដែងដោយសារាយ លក្ខណា។

  2. ខ្ញុំកើតនៅវៀតណាម ឮល្បីរឿង នេសាទក្រពើ តែពុំបានមើលសោះ។ ស្វែងរកលើ យូធុប ក៏ពុំឃើញ បើសិនជាបងប្អូនណាមាន link ជួយផ្ញើឲ្យខ្ញុំផង។ សូមអរគុណច្រើនណា
    YM: msuvanh@yahoo.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s