ជួប​ជជែក​ជាមួយ​អ្នក​កាសែត​ជនជាតិ​ហូឡង់


geraldine molema
Geraldine Molema, Dutch journalist

អ្នក​កាសែត​ជនជាតិ​ហូឡង់ ឈ្មោះ Geraldine Molema មក​ស្រុក​ខ្មែរ​រយៈពេល​មួយ​អាទិត្យ ដែល​នឹង​ត្រឡប់​ទៅ​នៅ​ល្ងាច​​ថ្ងៃ​សៅរ៍​នេះ ។ ខ្ញុំ​បាន​ទៅ​ជួប​គាត់​នៅ​ហាង​កាហ្វេ ធី​អែន​ស៊ី ប៉ាស្ទ័រ កាល​ពី​​ម៉ោង​៦​ល្ងាច ។ ពេល​ទៅ​ដល់ ខ្ញុំ​ឃើញ​គាត់​អង្គុយ​ចាំ​ខ្ញុំ តែ​ខ្ញុំ​មិន​ដឹង​ថា​ជា​គាត់​ទេ ដំបូង ខ្ញុំ​នឹក​ថា​​ឈ្មោះ​នេះ​​ជា​ប្រុស​ទេ ខ្ញុំ​ក៏​ទៅ​អង្គុយ​ចាំ​គាត់​ជិត​២០​នាទី ។ ខ្ញុំ​ចេះ​តែ​សំឡឹង​មើល មិន​ឃើញ​ប្រុស​បរទេស​ណា​ចម្លែក​សោះ តែ​ឃើញ​គាត់​ងាក​ចុះ ងាក​ឡើង ខ្ញុំ​ក៏​ចាប់​ភ្លឹក​ថា​ជា​គាត់ ។

Geraldine ចាប់​ផ្ដើម​សួរ​ពី​ការងារ​ខ្ញុំ ខ្ញុំ​​ឆ្លើយ​ហូរហែរ​រហូត​ដល់​ការបង្កើត​ប្លក​ ។ គាត់​ក៏​ចាប់ផ្ដើម​សួរ​ពី​ដំណើរ​ដើមទង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​បង្កើត​ប្លក ។ មាន​ពេល​ខ្លះ គាត់​ភ្ញាក់​ផ្អើល និង​យល់​ថា​ចម្លែក ដូច​ជា​ពេល​ដែល​ខ្ញុំ​ប្រាប់​គាត់​ថា មុន​ខ្ញុំ​ចូលរៀន​មហាវិទ្យាល័យ ខ្ញុំ​មិន​ដែលស្គាល់​ស្អី​ជា​កុំព្យូទ័រ គាត់​ភ្ញាក់ផ្អើល​នឹង​តម្លៃ​ប្រើ​អ៊ីនធើណិត​ក្នុង​ស្រុក​ខ្មែរ​ដែល​ថ្លៃ​ជាង​នៅ​ហូឡង់ ថ្លៃ​ម្ហូប​អាហារ និង​ទំនិញ​ផ្សេងៗ ថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​កុំព្យូទ័រ​ក្នុង​ស្រុក​ខ្មែរ ដែល​មិន​ស្រប​ទៅ​នឹង​ប្រាក់ខែ ។ ខ្ញុំ​ប្រាប់​គាត់​អំពី​ការវិវឌ្ឍ​នៃ​ប្លក និង​អ្នក​ប្លក​ដែល​កើនឡើង​រាប់​មិន​អស់ អំពី​បច្ចេកវិទ្យា អំពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​នៃ​​បច្ចេកវិទ្យា​ក្នុង​ស្រុក​ខ្មែរ​ និង​អ្ន​ក​ប្រើ​អ៊ីនធើណិត​កើត​លើស​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ រឿង​ដែល​គាត់​ចម្លែក​ចិត្ត​មួយ​ទៀត គឺ​នៅ​ពេល​ដែល​គាត់​ដឹង​ថា ម្ដាយ​ខ្ញុំ​មិន​ស្គាល់​កុំព្យូទ័រ និង​អ៊ីនធើណិត ។

បើ​តាម​ដែល​គាត់​ប្រាប់​ខ្ញុំ គាត់​ចាប់អារម្មណ៍​ស្រុក​ខ្មែរ​ជា​ខ្លាំង ។ គាត់​យល់​ថា មនុស្ស​នៅ​ស្រុក​ខ្មែរ រួសរាយ រាក់ទាក់ ទីក្រុង​គួរ​ឱ្យ​ចង់​រស់​នៅ ព្រោះ​គាត់​មិន​ចូលចិត្តអគារ​ខ្ពស់ៗ​ដូច​នៅ​កូឡាឡាំពួរ ហើយ​គាត់​ចង់​មក​លេង​ស្រុក​ខ្មែរ​ម្ដងទៀត​នៅ​ពេល​អនាគត ។

គាត់​ជា​មនុស្ស​រួសរាយ និង​ពូកែ​និយាយ ។  មក​ស្រុក​ខ្មែរ គាត់​បាន​ជួប​បង បេ ចន្ត្រា ហើយ​បង​ចន្ត្រា​ណែនាំ​ខ្ញុំ​ ទើប​ខ្ញុំ​និង​គាត់​បានជួប​គ្នា ។

7 thoughts on “ជួប​ជជែក​ជាមួយ​អ្នក​កាសែត​ជនជាតិ​ហូឡង់

  1. សាយ័ន្ត ថ្ងៃសៅរ៍ ទី 17 ខែតុលា 2009 / 1:18 ព្រឹក

    វ៉ូវ…ពូកែមែន ស្គាល់តាំងពីអ្នកកាសែត ហូឡង់ទៀត! ហេហេ

  2. achharia ថ្ងៃសៅរ៍ ទី 17 ខែតុលា 2009 / 2:34 ព្រឹក

    មើលតាមរូបថត ថ្ងាសគាត់ធំទូលាយណាស់ ខ្ញុំជឿថាគាត់ក៏មាន
    ចិត្តទូលាយ។ សង្ឃឹមថាបឿននឹងមានទំនាក់ទំនងល្អជាមួយគាត់
    តទៅថ្ងៃមុខ ។

  3. ទឹម បឿន ថ្ងៃសៅរ៍ ទី 17 ខែតុលា 2009 / 4:56 ព្រឹក

    – សាយ័ន្ត៖ មិនមែន​ខ្ញុំ​អ្នក​ស្គាល់​ទេ សាយ័ន្ត គឺ​បង​ចន្ត្រា ដូច្នេះ ខ្ញុំ​នៅ​តែ​អត់​ពូកែ​ដដែល lolz

    – ឆាយា៖ ខ្ញុំ​ក៏​យល់​ថា គាត់​មិន​ចិត្ត​ចង្អៀត​ដែរ😉

  4. Samady KS ថ្ងៃសៅរ៍ ទី 17 ខែតុលា 2009 / 9:40 ព្រឹក

    សង្ស៍យ​តែ​បឿន​ឯង លួប​ បេតី គេ​ទេ​ដឹង​បាបាន​ជា​មក​ប្រកាស់ ប្រាប់​គេ​ឯង អោយ​ដឹង​បែប​នេះ​?

  5. ទឹម បឿន ថ្ងៃសៅរ៍ ទី 17 ខែតុលា 2009 / 10:44 ព្រឹក

    បើ​លួច​បេតី មិន​ប្រកាស​ប្រាប់​ឱ្យ​ដឹង​ទេ

  6. Chantra ថ្ងៃអាទិត្យ ទី 18 ខែតុលា 2009 / 10:08 ល្ងាច

    Great! to heard that you had talked with her.

  7. res ថ្ងៃសុក្រ ទី 22 ខែមករា 2010 / 6:21 ព្រឹក

    Visit me site for free backlink

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s