
អ្នកកាសែតជនជាតិហូឡង់ ឈ្មោះ Geraldine Molema មកស្រុកខ្មែររយៈពេលមួយអាទិត្យ ដែលនឹងត្រឡប់ទៅនៅល្ងាចថ្ងៃសៅរ៍នេះ ។ ខ្ញុំបានទៅជួបគាត់នៅហាងកាហ្វេ ធីអែនស៊ី ប៉ាស្ទ័រ កាលពីម៉ោង៦ល្ងាច ។ ពេលទៅដល់ ខ្ញុំឃើញគាត់អង្គុយចាំខ្ញុំ តែខ្ញុំមិនដឹងថាជាគាត់ទេ ដំបូង ខ្ញុំនឹកថាឈ្មោះនេះជាប្រុសទេ ខ្ញុំក៏ទៅអង្គុយចាំគាត់ជិត២០នាទី ។ ខ្ញុំចេះតែសំឡឹងមើល មិនឃើញប្រុសបរទេសណាចម្លែកសោះ តែឃើញគាត់ងាកចុះ ងាកឡើង ខ្ញុំក៏ចាប់ភ្លឹកថាជាគាត់ ។
Geraldine ចាប់ផ្ដើមសួរពីការងារខ្ញុំ ខ្ញុំឆ្លើយហូរហែររហូតដល់ការបង្កើតប្លក ។ គាត់ក៏ចាប់ផ្ដើមសួរពីដំណើរដើមទងដែលធ្វើឱ្យខ្ញុំចង់បង្កើតប្លក ។ មានពេលខ្លះ គាត់ភ្ញាក់ផ្អើល និងយល់ថាចម្លែក ដូចជាពេលដែលខ្ញុំប្រាប់គាត់ថា មុនខ្ញុំចូលរៀនមហាវិទ្យាល័យ ខ្ញុំមិនដែលស្គាល់ស្អីជាកុំព្យូទ័រ គាត់ភ្ញាក់ផ្អើលនឹងតម្លៃប្រើអ៊ីនធើណិតក្នុងស្រុកខ្មែរដែលថ្លៃជាងនៅហូឡង់ ថ្លៃម្ហូបអាហារ និងទំនិញផ្សេងៗ ថ្លៃធ្វើដំណើរ ថ្លៃកុំព្យូទ័រក្នុងស្រុកខ្មែរ ដែលមិនស្របទៅនឹងប្រាក់ខែ ។ ខ្ញុំប្រាប់គាត់អំពីការវិវឌ្ឍនៃប្លក និងអ្នកប្លកដែលកើនឡើងរាប់មិនអស់ អំពីបច្ចេកវិទ្យា អំពីការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងស្រុកខ្មែរ និងអ្នកប្រើអ៊ីនធើណិតកើតលើសពីប៉ុន្មានឆ្នាំមុន ។ រឿងដែលគាត់ចម្លែកចិត្តមួយទៀត គឺនៅពេលដែលគាត់ដឹងថា ម្ដាយខ្ញុំមិនស្គាល់កុំព្យូទ័រ និងអ៊ីនធើណិត ។
បើតាមដែលគាត់ប្រាប់ខ្ញុំ គាត់ចាប់អារម្មណ៍ស្រុកខ្មែរជាខ្លាំង ។ គាត់យល់ថា មនុស្សនៅស្រុកខ្មែរ រួសរាយ រាក់ទាក់ ទីក្រុងគួរឱ្យចង់រស់នៅ ព្រោះគាត់មិនចូលចិត្តអគារខ្ពស់ៗដូចនៅកូឡាឡាំពួរ ហើយគាត់ចង់មកលេងស្រុកខ្មែរម្ដងទៀតនៅពេលអនាគត ។
គាត់ជាមនុស្សរួសរាយ និងពូកែនិយាយ ។ មកស្រុកខ្មែរ គាត់បានជួបបង បេ ចន្ត្រា ហើយបងចន្ត្រាណែនាំខ្ញុំ ទើបខ្ញុំនិងគាត់បានជួបគ្នា ។
វ៉ូវ…ពូកែមែន ស្គាល់តាំងពីអ្នកកាសែត ហូឡង់ទៀត! ហេហេ
មើលតាមរូបថត ថ្ងាសគាត់ធំទូលាយណាស់ ខ្ញុំជឿថាគាត់ក៏មាន
ចិត្តទូលាយ។ សង្ឃឹមថាបឿននឹងមានទំនាក់ទំនងល្អជាមួយគាត់
តទៅថ្ងៃមុខ ។
– សាយ័ន្ត៖ មិនមែនខ្ញុំអ្នកស្គាល់ទេ សាយ័ន្ត គឺបងចន្ត្រា ដូច្នេះ ខ្ញុំនៅតែអត់ពូកែដដែល lolz
– ឆាយា៖ ខ្ញុំក៏យល់ថា គាត់មិនចិត្តចង្អៀតដែរ 😉
សង្ស៍យតែបឿនឯង លួប បេតី គេទេដឹងបាបានជាមកប្រកាស់ ប្រាប់គេឯង អោយដឹងបែបនេះ?
បើលួចបេតី មិនប្រកាសប្រាប់ឱ្យដឹងទេ
Great! to heard that you had talked with her.
Visit me site for free backlink