ដេក​ក្នុង​បន្ទប់​ធ្វើការ


ថ្ងៃមិញ​នេះ ងងុយ​ដេក​ចម្លែក បើក​ភ្នែក​មិន​រួច ហើយ​ក៏​ចាប់ផ្ដើម​ឈឺ​ក្បាល ទៅ​លុបមុខ​ក៏​មិន​ស្វាង មួយ​សន្ទុះ​ក៏​រលេះ​លក់​លើ​កៅអី​ក្នុង​បន្ទប់​ធ្វើការ​ទៅ មិន​ដឹង​ថា​លក់​ពី​ម៉ោង​ប៉ុន្មាន​មក​ទេ ដល់​ម៉ោង ២​កន្លះ នាយក​ក្រុមហ៊ុន​មក​ដល់ ខ្ញុំ​ស្ទុះ​ភ្ញាក់​ព្រើត ។ គាត់​ក៏​សួរ​ងងុយ​ដេក​អ្ហី​អូន ខ្ញុំ​ក៏​រអិករអាក់​ឆ្លើយ​បាទ​ទៅ ។ ពេល​​យក​ឯកសារ​ឱ្យ​គាត់​ពិនិត្យ គាត់​ឆ្លៀត​សួរ ក្រែង​យប់មិញ​ខ្ញុំ​ធ្វើ​អី​អត់​បាន​ដេក ។

ឥឡូវ​មិន​ដឹង​កើត​អី ស៊ី​បាយ​ហើយ ងងុយ​ដេក​ទ្រាំ​មិន​ចង់​បាន ទោះ​ជា​ដេក​ពី​យប់​ឆ្អែត​ហើយ​ក៏​ដោយ បើ​បង្ខំ​កុំ​ឱ្យ​ដេក​ពេល​ថ្ងៃ​ហ្នឹង ទៅ​ជា​ឈឺ​ក្បាល ធ្វើ​អី​លែង​កើត ។ តើ​ធ្វើ​យ៉ាងម៉េច​ទៅ? មាន​ថ្នាំ​ព្យាបាល​ឬ​ទេ​ហ្ន៎!

18 thoughts on “ដេក​ក្នុង​បន្ទប់​ធ្វើការ

  1. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 12:10 ព្រឹក

    ការ​ប្រពន់​រ៉ូវ

  2. ទឹម បឿន ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 12:13 ព្រឹក

    យក​ប្រពន្ធ​បាត់​ងងុយ​ដេក​អ្ហ​លោកភាក់? បើ​បាត់​ ខ្ញុំ​នឹង​យក​ពីរបី​ហ្មង

  3. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 12:14 ព្រឹក

    ចង់​ដឹង​សាក​មើល៍​រ៉ូវ!

  4. ទឹម បឿន ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 12:17 ព្រឹក

    ចាំ​មើល​លោក​ភាក់​ឯង​សិន ខ្លាច​យក​មក​ខុស ។ និយាយ​អ៊‌ីចឹង អង្កាល់​ស៊ី​ស៊ុប? ឃ្លាន​ដល់​ហើយ!

  5. rainbowpig ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 12:19 ព្រឹក

    ពេលថ្ងៃត្រង់ គេមិនសូវអោយញ៉ាំបាយឆ្អែតជ្រុលពេកទេ ព្រោះពេលរំលាយអាហារ ធ្វើអោយយើងងងុយដេកចំលែកណាស់។ ចឹងហើយ បានជាថ្ងៃត្រង់ បងមិនសូវញ៉ាំអោយឆ្អែតជ្រុលទេ ញ៉ាំបាយតិច តែញ៉ាំផ្លែឈើ រឺបន្លែ បំពេញក្រពះ ទើបពេលរំលាយអាហារ មិនសូវងងុយដេក។ បើទំលាប់កាហ្វេ ដាក់កាហ្វេមួយកែវទៀត ស្វាងចែស។ តែអ្នកខ្លះដាក់កាហ្វេ ក៏នៅតែងងុយដេកដដែលហ្នឹង។ អាស្រ័យលើមនុស្សម្នាក់ៗ។
    សាកធ្វើតាមបងសាកមើល ញ៉ាំបាយកុំអោយឆ្អែតជ្រុល រឺក៏កុំញ៉ាំសាច់ជ្រុលពេក នៅពេលថ្ងៃត្រង់ ប្រហែលជាអាចជួយបានខ្លះ។ ហេហេហេ

  6. ទឹម បឿន ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 12:24 ព្រឹក

    ខ្ញុំ​ពួយ​បាយ​ឡើង​ឆ្អែតៗ​ពេល​ថ្ងៃត្រង់​ព្រោះ​ខ្លាច​ឃ្លាន ទម្រាំ​ដល់​ល្ងាច ។ សាក​តាម​បង​មើល ក្រែង​បាន​ធូរ​ខ្លះ ។ ចំពោះ​កាហ្វេ​វិញ ខ្ញុំ​ផឹក​មិន​បាត់​ងងុយ​ដេក​ទេ ។

  7. អគ្គលីបុត្រ ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 8:31 ព្រឹក

    អីយ៉ាមកវិញហើយតើបងកូនជ្រូក! ចូលចិត្តញុំាយប់ច្រើន ប្រយ័ត្នធាត់វិញទៅ!

  8. ធារ៉ា ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 8:42 ព្រឹក

    ហេហេ! ស៊េរីតែមួយទេ ខ្ញុំក៏ចឹងដែរ គឺដូចបងកូនជ្រូកនិយាយចឹងមកពីញុំាឆ្អែតពេក ។

  9. ទឹម បឿន ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 11:02 ព្រឹក

    ធារ៉ា​ចឹង​ដែរ​អ្ហ?😀

    ថ្ងៃៗ​កុំ​ស៊ី​ច្រើន​ពេក​ចឹង😛

  10. បណ្ឌិត ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 4:21 ល្ងាច

    យ៉ាប់មែន បើងងុយដេក ដេកទៅ វាមានទៅខាតអី ដេកពេលថ្ងៃល្អម្យ៉ាងដែរ តើ ឲ្យរាងកាយបានសំរាក តែដេកតែមួយភ្លែតបានហើយត្រឹម កន្លះម៉ោងអីជាការប្រសើរហើយ ពេលដេក​ដាក់ម៉ោងរោទិ៍ផងស្រួលងើបធ្វើការវិញ ខ្ញុំធ្វើតែចឹង រាល់ដងនៅអូហ្វីស។ បើជឿក្រភាក់ចប់បណ្តោយ យកប្រពន្ធរិតតែងងុយ ដេកវិញទេអាវ៉ា…. ខ្ញុំសាកហើយៗ ហេហេហេ😀

  11. ទឹម បឿន ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 5:00 ល្ងាច

    ហាហា ដេក​អត់​បាន​ទេ​នៅ​អហ្វីស​បស់​ខ្ញុំ ព្រោះ​ពី​ខាង​មុខ​មាន​កញ្ចាក់ ហើយ​អហ្វីស​នៅ​ជិត​អហ្វីស​នាយក តែ​គាត់​ឡើង​មក មើល​ឃើញ​ខ្ញុំ​ហើយ ។ ថ្ងៃ​នេះ ដាក់​កាហ្វេ​ឱ្យ​ចាស់​មក លែង​ងងុយ​ដេក​​ហើយ ។😀

    ធើ​តាម​បង​ភាព សក្ដិសិទ្ធិ​មែន

  12. achharia ថ្ងៃសុក្រ ទី 16 ខែតុលា 2009 / 5:11 ល្ងាច

    ​មិនដឹងបឿនទៅញ៉ាំបាយឬគុយទាវនៅហាងណា ? ជួនកាលមកពីម្ហូបហ្នឹងដែរ
    អ្នកលក់ខ្លះអាចលួចដាក់កញ្ឆាក្នុងស៊ុបក្នុងឆាអោយឆ្ងាញ់ម្តងៗដែរ
    ព្រោះខ្ញុំធ្លាប់ប៉ះដែរ ញ់ាំគុយទាវព្រឹករួចអង្គុយធ្វើការ់បើកភ្នែកមិនរួច
    សួរទៅពួកម៉ាកដែលញ៉ាំជាមួយគ្នា គេថាងងុយដូចគ្នា​ ។ សំណាងហើយ
    បើព្រោះតែជាតិកញ្ឆា បើនៅតែមានអាការៈបែបនោះជាបន្ត គួរទៅរកគ្រូពេទ្យ
    ប្រយ៏ត្នឈានទៅដល់ការ់រលាកស្រោមខួរក្បាល អាចចេតរ៉យបាន :D។

  13. បណ្ឌិត ថ្ងៃសៅរ៍ ទី 17 ខែតុលា 2009 / 6:23 ព្រឹក

    បំភ័យគ្នាម៉េស?? ដូចបឿនហ្នឹងមិនងាប់ងាយស្រួលឆាប់យ៉ាងនេះទេ….
    មែនទេបឿន? បើងាប់ពិបាកជាងនេះបានត្រូវ…… ហាហាហាហា😀

  14. ទឹម បឿន ថ្ងៃសៅរ៍ ទី 17 ខែតុលា 2009 / 6:30 ព្រឹក

    ចឹង​មាន​តែ​បណ្ឌិត​ឯង​ងាប់​ពិបាក​ជាង​ខ្ញុំ ហាហា😛

  15. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 17 ខែតុលា 2009 / 10:11 ព្រឹក

    ប៉ាពន់​លោក​អែង​អត់​ប្រណី​សោះ​ម៉ង​ហ្ន៎ ក្ឌិត!

  16. kooms ថ្ងៃអង្គារ ទី 20 ខែតុលា 2009 / 3:16 ល្ងាច

    ប្រហែលជា​លង​ស្នេហ៍ និង​ Internet ខ្លាំងហើយ​មើល​ទៅ​បាន​ជាមកដេក​ក្នុង​ office បែប​នេះទៅ​វិញ បឿន។

  17. sokha ថ្ងៃអង្គារ ទី 10 ខែវិច្ឆិកា 2009 / 9:42 ព្រឹក

    ចុះកនែ្លងធ្វើការហ្នឹងគេឲ្យសំរាកប៉ុន្មានម៉ោងម៉េចក៏ពិបាកម៉្លេះបើគ្រាន់តែគេងថ្ងៃ 
    4-10នាទីនោះ?​​​ បើខ្ញុំវិញពេលខ្លះគេងដល់ហួសម៉ោងចូលធ្វើការន៎​ ព្រោះពេលខ្លះ
    ខ្លះខ្ញុំធ្វើការហួសម៉ោងគេមានទៅឲ្យលុយបន្ថែមម៉ោងឯណា។ ទោះជាមេមកទាន់
    ក៏គាត់មិនថាអីដែរព្រោះខ្ញុំមានទំងន់​ ត្រូវការសំរាកច្រើនគេមិនឲ្យអង្គុយយូរពេកទេ 
    ប៉ុន្តែយ៉ាងណា ខ្ញុំអង្គុយច្រើនជាងអ្នកដែលខ្លូនទរទេទៀត មិនដឹងជាក្បាលកូនយ៉ាង
    ម៉េចទេ :-(

  18. timboeun ថ្ងៃអង្គារ ទី 10 ខែវិច្ឆិកា 2009 / 10:08 ព្រឹក

    ខ្ញុំ​សម្រាក​បាន​មួយ​ម៉ោង តែ​គ្រាន់តែ​ចេញ​ទៅ​បាយ មក​វិញ​មួយ​ម៉ោង​បាត់​ទៅ​ហើយ ។ ឥឡូវ​មិន​អី​ទេ ដាក់​កាហ្វេ​ចាស់​មួយ​កែវៗ លែង​ងងុយ​ដេក​ហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s