ទាក់ទង​នឹង​ខ្ញុំ

ដេក​ក្នុង​បន្ទប់​ធ្វើការ


ថ្ងៃមិញ​នេះ ងងុយ​ដេក​ចម្លែក បើក​ភ្នែក​មិន​រួច ហើយ​ក៏​ចាប់ផ្ដើម​ឈឺ​ក្បាល ទៅ​លុបមុខ​ក៏​មិន​ស្វាង មួយ​សន្ទុះ​ក៏​រលេះ​លក់​លើ​កៅអី​ក្នុង​បន្ទប់​ធ្វើការ​ទៅ មិន​ដឹង​ថា​លក់​ពី​ម៉ោង​ប៉ុន្មាន​មក​ទេ ដល់​ម៉ោង ២​កន្លះ នាយក​ក្រុមហ៊ុន​មក​ដល់ ខ្ញុំ​ស្ទុះ​ភ្ញាក់​ព្រើត ។ គាត់​ក៏​សួរ​ងងុយ​ដេក​អ្ហី​អូន ខ្ញុំ​ក៏​រអិករអាក់​ឆ្លើយ​បាទ​ទៅ ។ ពេល​​យក​ឯកសារ​ឱ្យ​គាត់​ពិនិត្យ គាត់​ឆ្លៀត​សួរ ក្រែង​យប់មិញ​ខ្ញុំ​ធ្វើ​អី​អត់​បាន​ដេក ។

ឥឡូវ​មិន​ដឹង​កើត​អី ស៊ី​បាយ​ហើយ ងងុយ​ដេក​ទ្រាំ​មិន​ចង់​បាន ទោះ​ជា​ដេក​ពី​យប់​ឆ្អែត​ហើយ​ក៏​ដោយ បើ​បង្ខំ​កុំ​ឱ្យ​ដេក​ពេល​ថ្ងៃ​ហ្នឹង ទៅ​ជា​ឈឺ​ក្បាល ធ្វើ​អី​លែង​កើត ។ តើ​ធ្វើ​យ៉ាងម៉េច​ទៅ? មាន​ថ្នាំ​ព្យាបាល​ឬ​ទេ​ហ្ន៎!

18 thoughts on “ដេក​ក្នុង​បន្ទប់​ធ្វើការ”

  1. ពេលថ្ងៃត្រង់ គេមិនសូវអោយញ៉ាំបាយឆ្អែតជ្រុលពេកទេ ព្រោះពេលរំលាយអាហារ ធ្វើអោយយើងងងុយដេកចំលែកណាស់។ ចឹងហើយ បានជាថ្ងៃត្រង់ បងមិនសូវញ៉ាំអោយឆ្អែតជ្រុលទេ ញ៉ាំបាយតិច តែញ៉ាំផ្លែឈើ រឺបន្លែ បំពេញក្រពះ ទើបពេលរំលាយអាហារ មិនសូវងងុយដេក។ បើទំលាប់កាហ្វេ ដាក់កាហ្វេមួយកែវទៀត ស្វាងចែស។ តែអ្នកខ្លះដាក់កាហ្វេ ក៏នៅតែងងុយដេកដដែលហ្នឹង។ អាស្រ័យលើមនុស្សម្នាក់ៗ។
    សាកធ្វើតាមបងសាកមើល ញ៉ាំបាយកុំអោយឆ្អែតជ្រុល រឺក៏កុំញ៉ាំសាច់ជ្រុលពេក នៅពេលថ្ងៃត្រង់ ប្រហែលជាអាចជួយបានខ្លះ។ ហេហេហេ

  2. ខ្ញុំ​ពួយ​បាយ​ឡើង​ឆ្អែតៗ​ពេល​ថ្ងៃត្រង់​ព្រោះ​ខ្លាច​ឃ្លាន ទម្រាំ​ដល់​ល្ងាច ។ សាក​តាម​បង​មើល ក្រែង​បាន​ធូរ​ខ្លះ ។ ចំពោះ​កាហ្វេ​វិញ ខ្ញុំ​ផឹក​មិន​បាត់​ងងុយ​ដេក​ទេ ។

  3. យ៉ាប់មែន បើងងុយដេក ដេកទៅ វាមានទៅខាតអី ដេកពេលថ្ងៃល្អម្យ៉ាងដែរ តើ ឲ្យរាងកាយបានសំរាក តែដេកតែមួយភ្លែតបានហើយត្រឹម កន្លះម៉ោងអីជាការប្រសើរហើយ ពេលដេក​ដាក់ម៉ោងរោទិ៍ផងស្រួលងើបធ្វើការវិញ ខ្ញុំធ្វើតែចឹង រាល់ដងនៅអូហ្វីស។ បើជឿក្រភាក់ចប់បណ្តោយ យកប្រពន្ធរិតតែងងុយ ដេកវិញទេអាវ៉ា…. ខ្ញុំសាកហើយៗ ហេហេហេ 😀

  4. ហាហា ដេក​អត់​បាន​ទេ​នៅ​អហ្វីស​បស់​ខ្ញុំ ព្រោះ​ពី​ខាង​មុខ​មាន​កញ្ចាក់ ហើយ​អហ្វីស​នៅ​ជិត​អហ្វីស​នាយក តែ​គាត់​ឡើង​មក មើល​ឃើញ​ខ្ញុំ​ហើយ ។ ថ្ងៃ​នេះ ដាក់​កាហ្វេ​ឱ្យ​ចាស់​មក លែង​ងងុយ​ដេក​​ហើយ ។ 😀

    ធើ​តាម​បង​ភាព សក្ដិសិទ្ធិ​មែន

  5. ​មិនដឹងបឿនទៅញ៉ាំបាយឬគុយទាវនៅហាងណា ? ជួនកាលមកពីម្ហូបហ្នឹងដែរ
    អ្នកលក់ខ្លះអាចលួចដាក់កញ្ឆាក្នុងស៊ុបក្នុងឆាអោយឆ្ងាញ់ម្តងៗដែរ
    ព្រោះខ្ញុំធ្លាប់ប៉ះដែរ ញ់ាំគុយទាវព្រឹករួចអង្គុយធ្វើការ់បើកភ្នែកមិនរួច
    សួរទៅពួកម៉ាកដែលញ៉ាំជាមួយគ្នា គេថាងងុយដូចគ្នា​ ។ សំណាងហើយ
    បើព្រោះតែជាតិកញ្ឆា បើនៅតែមានអាការៈបែបនោះជាបន្ត គួរទៅរកគ្រូពេទ្យ
    ប្រយ៏ត្នឈានទៅដល់ការ់រលាកស្រោមខួរក្បាល អាចចេតរ៉យបាន :D។

  6. ចុះកនែ្លងធ្វើការហ្នឹងគេឲ្យសំរាកប៉ុន្មានម៉ោងម៉េចក៏ពិបាកម៉្លេះបើគ្រាន់តែគេងថ្ងៃ 
    4-10នាទីនោះ?​​​ បើខ្ញុំវិញពេលខ្លះគេងដល់ហួសម៉ោងចូលធ្វើការន៎​ ព្រោះពេលខ្លះ
    ខ្លះខ្ញុំធ្វើការហួសម៉ោងគេមានទៅឲ្យលុយបន្ថែមម៉ោងឯណា។ ទោះជាមេមកទាន់
    ក៏គាត់មិនថាអីដែរព្រោះខ្ញុំមានទំងន់​ ត្រូវការសំរាកច្រើនគេមិនឲ្យអង្គុយយូរពេកទេ 
    ប៉ុន្តែយ៉ាងណា ខ្ញុំអង្គុយច្រើនជាងអ្នកដែលខ្លូនទរទេទៀត មិនដឹងជាក្បាលកូនយ៉ាង
    ម៉េចទេ 😦

  7. ខ្ញុំ​សម្រាក​បាន​មួយ​ម៉ោង តែ​គ្រាន់តែ​ចេញ​ទៅ​បាយ មក​វិញ​មួយ​ម៉ោង​បាត់​ទៅ​ហើយ ។ ឥឡូវ​មិន​អី​ទេ ដាក់​កាហ្វេ​ចាស់​មួយ​កែវៗ លែង​ងងុយ​ដេក​ហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s