មហាក្សត្រ​ខ្មែរ​ចេញ​អន្តរាគមន៍​​រឿង​ក្ដី​លោក ហង្ស ចក្រា


វិទ្យុ​អាស៊ីសេរី ផ្សាយ​​ម្សិលមិញ​៖ ​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ពិនិត្យ​ឡើងវិញ​ជុំវិញ​ករណី​លោក ហង្ស ចក្រា ដែល​ត្រូវ​គេ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៩​លាន​រៀល ពី​បទផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយសារ​តែ​កាសែត​របស់​លោក​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ មួយចំនួន ដែល​ចោទ​ប្រកាន់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បំបែក​មន្ត្រី​អាក្រក់​និង​មន្ត្រី​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន និង​អត្ថបទ​មាន​ចំណងជើង​ថា មន្ត្រី​និយម លោក សុខ អាន ប្រឈម​មុខ​នឹង​ការដក​ចេញ​ពី​តំណែង​ជា​ច្រើន​នាក់ ។

ខ្លឹមសារ​នៃ​លិខិត​ “ខ្ញុំ​បាន​ទទួល​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០០៩ របស់​នាយក​អង្គការ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ, អនុ​ប្រធាន​អង្គការ​វេទិកា​ព័ត៌មាន​និង​បណ្ឌិត​សភា, ប្រធាន​សហភាព​អ្នក​កាសែត​ឯករាជ្យ, ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​អព្យាក្រឹត្យ ប្រជាធិបតេយ្យ, ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ, ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ឃ្លាំ​មើល​កម្ពុជា និង​ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​ដើម្បី​សេរីភាព បាន​ទូល​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ខ្ញុំ​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​ អង្គ​ចៅក្រម​ជួយ​បកស្រាយ​អំពី​សុក្រឹត​ភាព​តាម​ច្បាប់​នៃ​នីតិ​វិធី​របស់​​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​អនុវត្ត​លើ​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​នោះ” ។

នេះ​ជា​លើក​ទី​មួយ​ដែល​​ព្រះមហាក្សត្រ​ចេញ​ធ្វើ​អន្តរាគមន៍ បន្ទាប់​ពី​មាន​សំណើ​របស់​អង្គការ​មួយ​ចំនួន​ដូច​បាន​រៀបរាប់​ក្នុង​លិខិត​របស់​ព្រះអង្គ ប៉ុន្តែ​លទ្ធផល​នៃ​ការពិនិត្យ​​ក្ដី​នេះ​ឡើងវិញ នៅ​មិន​ទាន់​ដឹង​យ៉ាងណា​នៅ​ឡើយ ។

វិទ្យុ​អាស៊ី​សេរី

12 thoughts on “មហាក្សត្រ​ខ្មែរ​ចេញ​អន្តរាគមន៍​​រឿង​ក្ដី​លោក ហង្ស ចក្រា

  1. kooms ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 12:11 ល្ងាច

    ពិនិត្យ​ ចេះ​តែ​ពិនិត្យ​ហើយ​ តែ​លទ្ធ​ផល​សង្ឃឹម​តិច​ណាស់ រួច​ផុត​ទោស។ ស្រុក​ខ្មែរ​យើង​អញ្ចឹង​ គ្មាន​ប្រទេស​ណា​ធ្វើដូចទេ។

  2. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 12:25 ល្ងាច

    មេតុលាការកំពូលកំពុងតែ និយាយទូរស័ព្ឋ ទៅលេមេធំអស់ស្ទះ ថា៖ លោកម្ចាស់គិតយ៉ាងមិច មានគេលូកដៃហើយ កនយើង ។ (គាត់មិនអាចមានគំនិតឯករាជ្យ បានទេ) តែតាក់ទងនយោបាយច្បាស់ជាសួយោបល់មេធំហើយ។

  3. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 12:26 ល្ងាច

    អូភ្លេចប្រាប់ ខាងលើជារឿងដកស្រង់ពី រឿងចិនភាគបុរាណ😀

  4. សុឃាង ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 3:58 ល្ងាច

    មហាក្សត្រយើងគួរតែចេញមុខជួយឱ្យប្រទេសឱ្យច្រើន។ អញ្ចឹងទៅទើបប្រជាជនស្រឡាញ់

  5. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 4:17 ល្ងាច

    តាម​ដែល​ខ្ញុំ​ធ្លាប់​រៀន​ជាមួយ​សាស្ត្រាចារ្យ បារាំង-ខ្មែរ(កូន​ខ្មែរ​កាត់​បារាំង និងឥស្លាម កើត​នៅ​ម៉េឡេស៊ី រៀន​នៅ​បារាំង មក​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បារាំង​ខ្មែរ​នៅ​​ស.ភ.ន.វ.ស) មួយ​រូប ខ្ញុំ​បាន​សួរ​គាត់​ពី​បញ្ហា​ឯករាជ្យ​របស់​តុលាការ យុត្តិធម៌​របស់​តុលាការ ជា​ពិសេស​បញ្ហា​ទើប​នឹង​កើត​ឡើង​ថ្មី​នៅ​កម្ពុជា​យើង​ដែល​ទាក់ទង​នឹង​តុលាការ គាត់ក៏​បាន​ប្រាប់​មក​វិញ​ថា​នៅ​ប្រទេស​បារាំង អំណាច​ឯករាជ្យ​របស់​តុលាការ​ក៏​មាន​ការ​ជ្រៀតជ្រែក​ពី​អំណាច​នយោបាយ​(បើ​តាម​ការ​វិភាគ​របស់​គាត់) ។ គេ​ពុំ​សុខ​ចិត្ត​ឱ្យ​ប្រទេស​មួយ​មាន​យុត្តិធម៌​ដ៏​ល្អ តែ​បែ​ជា​មាន​នយោបាយ​ស្លាប់​មិន​កម្រើក​នោះ​ឡើយ ។
    (ខ្ញុំ​និយាយ​តាម​សម្ដី​របស់​គាត់​ឡើង​វិញ ប្រហែល​ជា​មាន​ការ​ខ្វះ​ចន្លោះ​សម្ដី​ខ្លះ​ហើយ)
    ;D

  6. ក្តាមសក ថ្ងៃសុក្រ ទី 28 ខែសីហា 2009 / 8:38 ព្រឹក

    Wait and see what’s gonna happen next!

  7. អគ្គលីបុត្រ ថ្ងៃសុក្រ ទី 28 ខែសីហា 2009 / 8:39 ព្រឹក

    ធ្វើឲ្យតែល្អមើលទេ តាមពិតទ្រង់​ក៏មិនសុខសាន្តប៉ុន្មានដែរសព្វថ្ងៃ ម្ង៉ៃៗ​ភ័យ​បារម្ភថា ឪអង្គអញហើយ សោយសុខ​បានយូរប៉ុន្មានទៀតទេ?

  8. Eric Edelhausen ថ្ងៃសុក្រ ទី 28 ខែសីហា 2009 / 9:44 ល្ងាច

    អូភ្លេចប្រាប់ ខាងលើជារឿងដកស្រង់ពី រឿងចិនភាគបុរាណ😀;. All the best!!

  9. សាយ័ន្ត ថ្ងៃសុក្រ ទី 28 ខែសីហា 2009 / 11:09 ល្ងាច

    យ៉ាងណាក៏ខ្ញុំ គ្រាំទ្រនូវព្រះរាជសន្តានចិត្ត(មិនដឹងត្រូវអត់ទេ:lol:) របស់ទ្រង់ដែរ! ស្តួចប្រសើរជាងដាច់(ទ្រឹស្តីអាពត)​ហេហេ

  10. កូនខ្មែរ-បារាំង ថ្ងៃសៅរ៍ ទី 29 ខែសីហា 2009 / 4:02 ព្រឹក

    នៅស្រុកខ្មែរ គ្មានស្ដេចណាធំជាង ហ៊ុន សែន ទេ !

  11. peehs07 ថ្ងៃអាទិត្យ ទី 30 ខែសីហា 2009 / 3:57 ល្ងាច

    បើចង់បានអន្តរាគមន៍បន្ថែមទៅមើលប៉ុស្តខ្ញុំ
    អាម៉ាកណាក៏មានដែរ!

    គេថាបើមិនចេះហ៊ុនទេ កុំសែន!

    http://peehs07.Wordpress.com/

  12. res ថ្ងៃសុក្រ ទី 22 ខែមករា 2010 / 6:22 ព្រឹក

    Visit me site for free backlink

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s