ទំនើបកម្ម​នៃ​វចនានុក្រម​ខ្មែរ សម្រាប់​កុំព្យូទ័រ


វចនានុក្រម​ខ្មែរ​​សម្រាប់​ប្រើ​លើ​កុំព្យូទ័រ បាន​ធ្វើ​ទំនើបកម្ម​គ្រា​ទី​២ តើ​មាន​អ្វី​ប្រសើរ​ជាង​វចនានុក្រម​ដែល​ចេញ​លើក​ទី​១ ?

ទំនើបកម្ម​វចនានុក្រម​គ្រា​ទី​២​នេះ ខ្ញុំ​ឃើញ​មាន​កែ​រចនាសម្ព័ន្ធ​នៅ​ផ្នែក​មុខ និង​បន្ថែម​​វេយ្យាករណ៍​ខ្មែរ ដែល​រៀបរៀង​ដោយ​លោក មៀច ប៉ុណ្ណ វេយ្យាករណ៍​នោះ​​លោក​គ្រាន់តែ​រៀបចំ​ជា​​ជាគោល​ៗ មិន​ទាន់​ក្បោះក្បាយ​​នៅ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​ប្លែក​ក្នុង​ចិត្ត​ដែរ ដែល​​ក្នុង​វេយ្យាករណ៍​នោះ​​ថា ខេត្ត, វិសេស, សេពគប់, បេតី, ចេតិយ, ប្រពៃណី ។ល។ ជា​អញ្ញត្រសព្ទ គឺ​​សំដៅ​លើ​ពាក្យ​ទាំងឡាយ​ណា​​ដែល​សំណូរ ខុស​ពី​សំណេរ តែ​តាម​ខ្ញុំ​យល់ ពាក្យ​ទាំង​នោះ​ប្រហែល​មិន​មែន​ជា​អញ្ញត្រសព្ទ​ទេ​ដឹង គឺ​ជា​ពាក្យ​ដែល​ខ្ចី​ពី​បាលី​-សំស្ក្រឹត ដែល​ស្រះ អេ អាន​ទៅ​ជា​ស្រះ អែ, ស្រះ​អិ អាន​ជា​ស្រះ អី, អាន​ជា ។ល។ ? ពាក្យ​ដែល​ជា​អញ្ញត្រសព្ទ ​ប្រហែល​មាន​តែ ឱ្យ, អ្នក, អញ… ។ ខ្ញុំ​មិ​ន​ហ៊ាន​ថា​ខុស​ទេ ទុក​ឱ្យ​លោក​អ្នក​ពិចារណា​ទៅ​​ចុះ ។

ទំនើបកម្ម​លើក​ទី​២​នេះ ឃើញ​ថា​ល្អ​ជាង​មុន ដោយ​មាន​បន្ថែម​​វេយ្យាករណ៍ បន្ថែម​កំណត់ចំណាំ ដែល​យើង​អាច​សរសេរ​ចំណាំ​គ្រាន់​មើល​ខ្លួនឯង​នៅ​ពេល​ក្រោយ (អ្វី​ផ្សេង​ទៀត​ខ្ញុំ​មិន​ដឹង) ប៉ុន្តែ​​គួរ​ឱ្យ​សោកស្ដាយ ព្រោះ​គេ​បាន​បិទ​សិទ្ធិ​ចម្លង​អត្ថបទ​ពន្យល់​ពាក្យ​នីមួយៗ គឺ​មិន​អាច​ចម្លង​មក​ប្រើ​ពី​ទីនោះ​បាន​ទេ បើ​យើង​ចង់​យក​អត្ថបទ​ពន្យល់​នោះ​មក​ប្រើ យើង​ត្រូវ​សរសេរ​តាម​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​តែ​ប្រើ​កម្មវិធី​មុន បើ​ទោះ​ជា​ដំឡើង​កំណែ​ទី​២​នេះ​នៅ​លើ​កុំព្យូទ័រ​ហើយ​ក្ដី ។ ចំពោះ​រូបរាង​មិន​ជា​បញ្ហា​ចោទ​សម្រាប់​ខ្ញុំ​ទេ ។

khmer-dictionary-2.0វចនានុក្រម​ខ្មែរ កំណែ​ទី​២

khmer-dictionary-1.0វចនានុក្រម​ខ្មែរ កំណែ​ទី​១

34 thoughts on “ទំនើបកម្ម​នៃ​វចនានុក្រម​ខ្មែរ សម្រាប់​កុំព្យូទ័រ

  1. Samady KS ថ្ងៃអង្គារ ទី 25 ខែសីហា 2009 / 11:23 ព្រឹក

    ខ្ញុំ​ក៏​ចឹង​ដែរ​ បើ​សម្លង​មិន​បាន​មាន​តែ​ប្រើ​អា​ចាស់​វិញ? ខ្ជិល​ប្រើ​​អា​ថ្មី​ណាស់ កុំ​អោយ​គេ​ថា​បាន​ថ្មី​ចោល​ចាស់​ ហាហា

  2. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 25 ខែសីហា 2009 / 2:07 ល្ងាច

    ឃើញ​គេ​ផុសត៍​ពេញ​ទឹក​ពេញ​ដី ខ្ញុំ​មិន​បាន​ខ្វល់​អី​ផង នៅ​តែ​ប្រើ​អា​ចាស់​នឹង​ដដែរ​ហ្នឹង ខ្ជិល​អាប់ដេត​អី​ណាស់។
    ខ្ញុំ​ឯកភាព​ជាមួយ​បង​បឿន ថា​ពាក្យ​នោះ​មិន​មែន​អញ្ញត្រសព្ទ​ទេ

  3. ទឹម បឿន ថ្ងៃអង្គារ ទី 25 ខែសីហា 2009 / 2:10 ល្ងាច

    ចេះ​ហៅ​បង​ហៅ​អី គួរសម​ម្ល៉េះ​ប្អូន​ភ័ក្ត្រ ?😛

  4. khmre star ថ្ងៃអង្គារ ទី 25 ខែសីហា 2009 / 4:56 ល្ងាច

    Thank for sharing this news. I will download and install it into my laptop. Because sometimes it is hard for me to find out for what i need in Khmer dictionary.

  5. វិចិត្រ ថ្ងៃអង្គារ ទី 25 ខែសីហា 2009 / 10:36 ល្ងាច

    ខ្ញុំ​តែ​ង​ជួប​បញ្ហា​.net framework ពេល​ប្រើ version ថ្មី​នេះ​។
    សុភ័ក្ត្រ ៖ អាចាស់មាន​ពាក្យ​​ខ្លះ​បញ្ចូល​ខ្វះ​រឺ​ខុស តែ​ខ្ញុំ​ភ្លេច​បាត់​ហើយ

    រឿង​អញ្ញាត្រសព្ទនោះ​គឺ​គេ​ដាក់​អញ្ចឹង​ត្រឹម​ត្រូវ​បស់​គេ​ហើយ នេះ​បើ​យោង​តាម​និយមន័យ​នៃ​ពាក្យ។ ដូច​ជា​ពាក្យ​ ស្តេច សរសេរ ស្តេច អាន​ថា​ ស្តាច់។ សម្រេច អាន់​ថា សំ រ៉ាច់ ក៏​ជា​អញ្ញត្រសព្ទ​ដែរ (វចនានុក្រម​ខ្មែរ​ …) នោះ​រឿង​អី​ពាក្យ ខេត្ត​ អាន​ថា ខែត មិន​មែន​ជា​អញ្ញត្រសព្ទ​។
    ត្រង់​និយម​ន័យ​នៃ​ពាក្យ​នេះ​ទៀត​សោត មិន​បាន​បែង​ចែក​ពាក្យខ្មែរ ពាក្យ​សំស្ក្រឹត ពាក្យ​បាលី​អី​នោះ​ទេ។
    សំគាល់​៖ ពាក្យ​សំស្ក្រឹត មិន​សុទ្ធ​តែ​ស្រះ​អេ អាន​ជា​ស្រះ​អែ នោះ​ទេ ដូច​ជា អនេក អានថា អៈ ណែក អភិសេក អាន​ថា អភិសែក តែ សេនា អានថា សេ-ណា មិន​ថា​សែ ណា ទេ។ សេវា អានថា សេ​វ៉ា។ ប្រទេស​ អានថា ​ប្រ-ទេស។ល។

  6. សាយ័ន្ត ថ្ងៃពុធ ទី 26 ខែសីហា 2009 / 10:04 ព្រឹក

    ខ្ញុំប្រើអាថ្មីមិនទាន់មានឃើញមានបញ្ហាអីទេ! ខ្ញុំឮថា មានអ្នកតិចណូចុះស្តារធ្វើ ខាងវចនានុក្រមនេះ ដែរ​ គឺ​ខាងសំលេង តែដល់ពេលចេញអោយប្រើអាថ្មី អត់មានឃើញមាន សំលេងទេ!

  7. ទឹម បឿន ថ្ងៃពុធ ទី 26 ខែសីហា 2009 / 10:06 ព្រឹក

    បើ​រាប់​ថា​ជា​អញ្ញត្រសព្ទ អ៊‍ីចឹង​ពាក្យ​ដែល​ខ្ចី​ពី​បាលី-សំស្ក្រឹត​ស្ទើរ​ទាំងអស់​ជា​អញ្ញត្រសព្ទ​ ដូច​ពាក្យ​ដែល​មិន​ប្រើ​បន្តក់ ហើយ​អាន​ដូច​ជា​មាន​បន្តក់ ពាក្យ​ប្រើ​ស្រៈ អិ នៅ​ខាង​ចុង ប្រកប​ជើង​ត្រួត ពួក​ស្រៈ អិ អាន​ស្រៈ អី ស្រៈ​អិ អាន​ស្រៈ​អេ ស្រៈ​អី អាន​ស្រៈ​អេ ស្រៈ​អេ អាន​ស្រៈ​អែ ដូច​ខ្ញុំ​រាប់​ខាងលើ សូរ​អ អាន​អាក់ សូរ​អ៊ អាន​អ៊ាក់ ។ល។

    បើ​តាម​ខ្ញុំ​យល់ ពាក្យ​ដែល​គេ​មាន​ក្បួន​អាន​ឱ្យ​ចេញ​ជា​សូរ​ដូច្នោះ​បាន មិនមែន​ចាត់​ជា​អញ្ញត្រសព្ទ​ទេ ឧទាហរណ៍ បើ​គេ​ឆ្ងល់​ថា ម៉េច​ក៏​សរសេរ បិតា អាន​ថា បីដា ហ្នឹង​យើង​អាច​ដោះស្រាយ​បាន ថា​ពាក្យ​ហ្នឹង​មក​ពី​បាលី-សំស្ក្រឹត ពាក្យ​ខ្លះ​សរសេរ​ស្រៈ​អិ ដូច្នេះ តែ​គេ​អាន​ជា​ស្រៈ​អី​វិញ អាហ្នឹង​ចាត់​ថា​មាន​ក្បួន​របស់​វា ។ ចុះ​បើ​គេ​ឆ្ងល់ ចុះ​ម៉េច​ពាក្យ ស្ដេច គេ​អាន​ថា​ស្ដាច់ ខុស​ពី​ការសរសេរ អាហ្នឹង​អត់​មាន​ក្បួន​ទេ (?) ដូច្នេះ​គេ​ចាត់​ថា​ជា​អញ្ញត្រសព្ទ​ទៅ​ចុះ គឺ​ជា​ពាក្យ​ដែល​គេ​មិន​ហ៊ាន​កែ​លុប ហើយ​គេ​មិន​ចាត់​ថា​វា​ខុស តែ​គេ​រក្សា​​ទៅ​តាម​ទម្លាប់​ដែល​ធ្លាប់​ប្រើ​មក​ជា​យូរ​មក​ហើយ ។

  8. Posoky ថ្ងៃពុធ ទី 26 ខែសីហា 2009 / 11:31 ព្រឹក

    ហឹមសួដូចឆោត ម៉េចចាំដាក់ពាក្យ ក្រោមការដឹកកនាំជឿនលឿនគ្រប់វិស័យ ក្រោមព្រះបារមី សម្តេចតេជៅហ៊ុនសែន? នេះសូម្បីតែវចនានុក្រមខ្មែរ ដែលមនុស្សដទៃបង្កើតសោះនឹង។ ប្រហែលពេលសម្តេចមើលឃើញ គាត់នឹងជួយដុល្លា ទាំងខ្ទាស់រឺ ប្រូម៉ូត អ្នកផលិតទៅជា ទីប្រឹក្សាហើយ ហេហេ ។

  9. ទឹម បឿន ថ្ងៃពុធ ទី 26 ខែសីហា 2009 / 1:26 ល្ងាច

    មានតែ​សួរ​អ្នក​ធ្វើ​បាន​ដឹង lolz

  10. សេរីបណ្ឌិត ថ្ងៃពុធ ទី 26 ខែសីហា 2009 / 3:05 ល្ងាច

    វា​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង​បើ​តាម​ការ​គំនិត​របស់​ខ្ញុំ​វា​អាច​បណ្ដាល​មក​ពី ៖
    ១. ដោយ​សារ​តែ​ការ​ដឹក​នាំ​ឱ្យ​ជឿនលឿន បើ​មិន​អញ្ចឹង​ទេ​មាន​កំព្យូទ័រ​ឯណា​សម្រាប់​ប្រើ ។
    ២. ដើម្បី​ឃោសនា​បង្រួប​បង្រួម​ឱ្យ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​មនុស្ស​ម្នាក់ ។ ពស់​ក្បាល​មួយ​ប្រសើរ​ជាង​ពស់​ក្បាល​ពីរ ។
    ៣. ប្រហែល​ជា​សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍ ឬ​ជួយ​ឧបត្ថម្ភ (ដូចPosokyនិយាយ​ផង​មិនដឹង) ។
    ៤. ដើម្បី​ឱ្យ​មើល​ឃើញ​ចំណុច​វិជ្ជមាន​របស់​មេ​ដឹកនាំ ។
    ៥. ………………………. (ប្រហែល​ជា​អ្វី​ដែល​ខ្ញុំ​លើក​ឡើង​ខុស​ទាំង​អស់​ផង​មិន​ដឹង)
    ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​បើ​ចង់​ច្បាស់​គួរ​តែ​ទៅ​សួរ​អ្នក​ធ្វើ​ទើប​បាន​ដឹង….😉

  11. សេរីបណ្ឌិត ថ្ងៃពុធ ទី 26 ខែសីហា 2009 / 3:06 ល្ងាច

    សុំ​កែ​មួយ
    ការ​គំនិត ទៅ​ជា គំនិត

  12. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 12:34 ព្រឹក

    និយាយ​ទៅ​ខ្ញុំ​ឃើញ​អាហ្នឹង​ហើយ បាន​ខ្ជិល​អាប់ដេត!😛

  13. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 7:57 ព្រឹក

    ហាហា

  14. សុឃាង ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 4:13 ល្ងាច

    ម៉េចក៏មិនធ្វើទំនើបកម្មទៅលើវចនានុក្រមផង ធ្វើតែលើកម្មវិធី?

  15. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែសីហា 2009 / 4:36 ល្ងាច

    បើ​តាម​ខ្ញុំ​ដឹង, គេ​កំពុង​តែ​ធ្វើ
    គេ​កំពុង​ពិនិត្យ​រក​មេពាក្យ, បង្កើត​ពាក្យ​ថ្មី…
    ជាក់​ស្ដែង​ដូច​ជាពាក្យ Computer ក៏​ជា​ប្រធានបទ​មួយ​ដែល​គេ​នឹង​លើក​យក​មក​ពិនិត្យ​ដែរ…🙂

  16. វិចិត្រ ថ្ងៃសុក្រ ទី 28 ខែសីហា 2009 / 4:24 ល្ងាច

    តប នឹង បឿន ខែ សីហា 26, 2009
    អា​ហ្នឹង​ទាល់​តែ​បឿន​ឯង​ទៅ​កែ និយម​ន័យ​ពាក្យ អញ្ញត្រសព្ទ​ ក្នុង​វចនានុក្រម​សិន។
    ដូច​ជា​បិតា អាន​ថា បីដា ហ្នឹង​បាលី​ក៏​គេ​មិន​អាន​ថា​បីដា​ ដែរ គឺ​គេ​អានថា ពិ-តា ។

  17. ទឹម បឿន ថ្ងៃសៅរ៍ ទី 29 ខែសីហា 2009 / 8:16 ព្រឹក

    សូម​លោក​វិចិត្រ​កុំ​ច្រឡំ​ការអាន​បាលី ជាមួយ​ពាក្យ​ខ្មែរ ។ ពាក្យ​ខ្មែរ​ដែល​ក្លាយ​ពី​បាលី វា​មិន​ដូច​នឹង​ការអាន​ភាសា​បាលី​តែម្ដង​នោះ​ទេ ។

  18. វិចិត្រ ថ្ងៃសៅរ៍ ទី 29 ខែសីហា 2009 / 9:16 ល្ងាច

    វា​ត្រឹម​ហើយ។ ការ​អាន​ជា​ខ្មែរ​ប្រាកដ​ជា​ខុស​ពី​ការ​អាន​ជា​បាលី។
    មាន​ន័យ​ថា ការ​អាន​ពាក្យ​អស់​នោះ​មិន​មាន​ក្បួន​អី​ច្បាស់​លាស់​ទេ គឺ​វា​អាស្រ័យ​នឹង​សំដី​អ្នក​ស្រុក ដែល​យក​ភាសា​បាលី​ មក​ប្រើ​ក្លាយ​តែ​ប៉ុណ្ណោះ។ ដូច​ជា​ ត ដែល​អាន​ថា ដ នេះ​មិន​មែន​ទាំង​អស់​ទេ។ ដែល​អាន​ថា ត ថា ដ នោះ​មក​ពី​ខ្មែរ​ពី​បុរាណ អក្សរ​ ត អាន​ថា​ ដ អញ្ចឹង​។ យើង​ឃើញ​ថា បិតា អាន​ថា បីដា តាម​សំដី​ខ្មែរ​យើង មិន​មែន​មាន​ន័យ​ថា អោយ​តែ​ ត របស់​បាលី យើង​អាន​ថា​ ដ នោះ​ទេ។ ឧទាហរណ៍ បេតី អាន​ថា ប៉ែត តី មិន​ថា ប៉ែត ដី ទេ។ តែ​ ​បិតា អាន​ថា បី ដា។
    តក្កៈ គេ​អាន​ថា តៈ មិន​ថា ដៈ
    មាតា អាន​ថា មា ដា
    មាតិកា អាន​ថា មា តិ កា
    មាតុភូមិ អាន​ថា មាតុ ភូម
    វេស្សន្តរ (បើ​យោង​តាម​ប្រភព​ពាក្យ ក្រោម​អក្សរ​ន ជា​ជើង​ត ) អានបាន​ពីរ​បែប វេស សន់ តៈ រ៉ៈ រឺ វេស សន់ ដ (តែ​តាំង​ពី​កើត​មក​ខ្ញុំ​មិន​ដែល​លឺ​នរណា​អាន​ថា វេស សន់ តៈ រ៉ៈ ទេ)

    ដូច្នេះ​សរសេរ​ត តែ​ជួន​កាល​អាន ត ជួន​កាល​អាន​ដ។ ដូច្នេះ​តើ​មាន​ក្បួន​អាន​យ៉ាង​ម៉េច? រឺ​មួយ​ក៏​បឿ​ន​មាន​ក្បួន​អាន? តែ​ខ្ញុំ​មិន​ជឿ​ថា​មាន​ទេ​។
    ហើយ​​បើ​មានក្បួន​បែប​នោះ​មែន នោះ​ក៏មិន​ចាំ​បាច់​មាន​ ពាក្យថា ​​អញ្ញត្រសព្ទ​ក្នុង​ភាសា​ខ្មែរ​ដែរ។
    ខ្ញុំ​ជឿ​ថា មូលហេតុ​ពិត​ប្រាកដ​មួយ គឺ​សំដី​អ្នក​ស្រុក បាន​ប្រាសចាក​សំដី​ដើម ដូច​ជា​ពាក្យ​អង់គ្លេស Free អ្នក​រក​ស៊ី​ច្រើន​និយាយ​ថា ព្រី ដូច្នោះ​ដែរ។ បន្ទាប់​មក​ទៀត ការ​បញ្ចូល​ពាក្យ​ទៅ​ក្នុង​វចនានុក្រម គឺ​គេ​ធ្វើ​តាម​វិធី​ជាតិសព្ទ​និយម(Transliteration) មាន​ន័យ​ថា បាលី​គេ​សរសេរ​យ៉ាង​ម៉េច ខ្មែរ​យើង​សរសេរ​យ៉ាង​ហ្នុង​ដែរ តែ​រក្សា​ការ​អាន​តាម​បែប​ខ្មែរ។ ឧទាហរណ៍ បិសាច នេះ​សរសេរ​អោយ​ដូច​ភាសាបាលី តែ​អាន​តាម​របៀប​ខ្មែរ ថា បីសាច។ ដូច្នេះ សរសេរ​ថា បិសាច តែ​អានខុស​ពី​សរសេរ មិន​អាន​ថា បិ សាច តាម​ការ​សរសេរ​។ បើ​មិន​អញ្ញត្រសព្ទ តើ​ជា​អ្វី? បើ​មិន​អញ្ចឹង​ទេ តើ​អញ្ញត្រសព្ទ​មាន​ន័យ​ថា​ម៉េច​វិញ?

  19. evannak ថ្ងៃចន្ទ ទី 31 ខែសីហា 2009 / 10:18 ព្រឹក

    កម្មវិធី​វចនានុក្រម​ភាសាខ្មែរ

    ដោយ ​ចាប់ផ្ដើម​ជា​គម្រោង​ដើម្បី​បង្កើត​កម្មវិធី​អេឡិចត្រូនិក​ដើម្បី​គាំទ្រ​ ការ​ប្រើប្រាស់​ភាសាខ្មែរ​ (កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ និង​វចនា​នុក្រម​អេឡិចត្រូនិក) ជា​គម្រោង​បាន​ធ្វើឲ្យ​ធនធាន​វចនានុក្រម​ដែល​មាន​ទាំងអស់​សម្រាប់​ភាសា​ខ្មែរ (វចនានុក្រម​ចាស់ៗ) ដែល​ភាគ​ច្រើន​ស្ទើរ​តែ​បាត់បង់​ក្នុង​របប​សម្លាប់​រង្គាល​ខ្មែរ​ក្រហម ។​ តាម​ឯកសារ​យោង​វចនានុក្រម​ភាសា​ខ្មែរ​មាន​និយមន័យ​សម្រាប់ ១៧០០០​ពាក្យ​នៃ​​ពាក្យ​​បច្ចុប្បន្ន​​ចំនួន​​៥០០០០​ពាក្យ​ (ដោយ​មិន​បាន​បញ្ចូល​ទៅ​ក្នុង​ផ្នែក​ណា​មួយ​ជាក់លាក់) ការ ​រីក​ចម្រើន​នៃ​វចនានុក្រម​ខ្មែរ​គឺ​ត្រូវ​ធ្វើ​តាម​រយៈ​ការ​សរសេរ និយមន័យ​នៃ​ពាក្យ​ដែល​មិន​ទាន់​មាន ។ នេះ​គឺ​ជា​ដំណើរ​ការ​ដ៏​វែង ប៉ុន្តែ​គម្រោង​បាន​ចាប់ផ្ដើម​រួច​ហើយ ហើយ​សង្ឃឹម​ថា​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ វា​នឹង​អាច​មាន​វចនានុក្រម​ភាសា​ខ្មែរ​ដែល​មាន​ពាក្យ ៥០០០០ ពាក្យ​ ក្នុង​នោះ ។

    មើល​បន្ថែម​នៅ http://open.org.kh/km/%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B8

  20. ទឹម បឿន ថ្ងៃចន្ទ ទី 31 ខែសីហា 2009 / 10:42 ព្រឹក

    វិចិត្រ៖ និយាយ​ហ្នឹង​ត្រូវ​ហើយ គេ​មិន​កំណត់​ថា​ ត ត្រូវ​អាន ដ អិ ត្រូវ​អាន អី ដូច្នេះ​រហូត​ទេ តែ​វា​គ្រាន់តែ​ជា​កំណត់​សម្គាល់ ។ ដូច​លោក​ដឹង​ស្រាប់​ហើយ ថា​អញ្ញត្រសព្ទ គេ​យក​តែ​ពាក្យ​ណា​ដែល​យើង​មិន​អាច​រក​សេចក្ដី​មក​ពន្យល់​គេ​បាន បើ​កាលណា​គេ​ឆ្ងល់ អ៊‍ីចឹង គេ​ក៏​ចាត់​ថា​ជា​អញ្ញត្រសព្ទ ដើម្បី​ឱ្យ​គេ​សរសេរ​តាម អាន​តាម កុំ​ឱ្យ​ឆ្ងល់ ។

    ​ទោះ​យ៉ាង​ណា យើង​យល់​ផ្សេង​គ្នា ណាមួយ​វា​មិនមែន​ជា​រឿង​សំខាន់​ខ្លាំង គួរ​ឱ្យ​ជជែក​វែកញែក​មិន​ចប់​មិន​ហើយ​នោះ​ដែរ ។

  21. វិចិត្រ ថ្ងៃចន្ទ ទី 31 ខែសីហា 2009 / 6:37 ល្ងាច

    មែន​ អញ្ញត្រសព្ទ​រឺ​មិន​មែន មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ។ យ៉ាង​ណា​វចនានុក្រម​គេ​ប្រាប់​ថា​អាន​យ៉ាង​ម៉េច​ទៅ​ហើយ។ ក្នុង​ភាសា​អង់គ្លេស​ មិន​ដឹង​ជា​គេ​ចាំ​បាច់​មាន​ពាក្យ​ថា អញ្ញត្រសព្ទ​ ផង​ក៏​មិន​ដឹង។
    ខ្ញុំ​នៅ​តែ​មិន​យល់​ថា គេ​អាច​រក​សេចក្តី​ពន្យល់ មក​ពន្យល់​ពាក្យ​បិតា អាន​ថា បីដា បាន តែ​មិន​អាច​រក​សេចក្តី​ពន្យល់ មក​ពន្យល់​ពាក្យ អ្នក អាន​ថា នាក់​បាន​សោះ​ (ព្រោះ​គ្រាន់​តែ​និយាយ​ថា ពាក្យ​នេះ​ជា​ពាក្យ​បាលី មិន​មែន​ជា​ការ​ពន្យល់​ទេ ព្រោះ​បើ​បែប​នេះ ខ្ញុំ​នឹង​ពន្យល់​ថា​ ពាក្យ​អ្នក​ អាន​ថា នាក់​ ព្រោះ​ជា​ពាក្យ​ខ្មែរ​ដែរ)។

  22. ទឹម បឿន ថ្ងៃអង្គារ ទី 1 ខែកញ្ញា 2009 / 10:56 ព្រឹក

    ចុះ​ពាក្យ កសិករ កឋិន ថវិកា បដិមា អគតិ អនាថា បរមាណូ សភាព លតា ពហុកិច្ច មហិច្ឆតា ភរិយា ភារកិច្ច សុជីវធម៌ ស្ថានភាព មោទនភាព វប្បធម៌ ជីវភាព មរណភាព ចិត្ត ក្សាន្ត ក្សេត្រ វិចិត្រ បពិត្រ អាចារ្យ ព្រឹទ្ធ ភ័ក្ដិ ព្រ័ត្រ… សុទ្ធតែ​ជា​អញ្ញត្រសព្ទ? ព្រោះ​ពាក្យ​ បិតា បិសាច និល បិដក មិគសិរ សិរ ក្សីរ តន្ត្រី តារា ខេត្ត ចេត្រ បេតី ស្នេហ៍ ហេតុ ពិតាន អតីត តុសិត… ក៏​មិន​ខុស​អី​នឹង​ពាក្យ​ដែល​រៀបរាប់​នេះ​ដែរ ។ (ប្រហែល​មាន​ពាក្យ រាប់​ម៉ឺន​រាប់​ពាន់​ពាក្យ​ទៅ​ទៀត)

    លោកគ្រូ​ចិត្រ​ស្រាវជ្រាវ​ទៅ​ទៀត​ចុះ ខ្ញុំ​ដូច​ជា​អស់​ត្រឹម​នេះ រក​នឹក​តប​លែង​ឃើញ​ហើយ ។

  23. វិចិត្រ ថ្ងៃអង្គារ ទី 1 ខែកញ្ញា 2009 / 4:12 ល្ងាច

    និយមន័យ អញ្ញត្រសព្ទ “ពាក្យ​ខ្លះ​ដែល​សរសេរ​ខុស​ពី​បែប​ប្រើ​អក្សរ ខុស​ពី​សំឡេង​និយាយ ដើម្បី​រក្សា​បែប​ដើម​អោយ​គង់​នៅ”

    តើ​នរណា​ទៅ​កំនត់​ថា​ពាក្យ​បែប​នេះ​ មាន​តិចតួច​នោះ?

  24. ទឹម បឿន ថ្ងៃអង្គារ ទី 1 ខែកញ្ញា 2009 / 4:22 ល្ងាច

    អ៊‍ីចឹង លោក​គ្រូ​ជួយ​ចាត់​មើល ថា​ពាក្យ​ខាង​លើ​ដែល​ខ្ញុំ​រាប់​នោះ ជា​អញ្ញត្រសព្ទ​ដែរ​ទេ?

  25. រ៉ាត់ ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 6:49 ល្ងាច

    ចំពោះខ្ញុំ​ ខ្មែរ​យីង​ធ្វើបានល្អណាស់

  26. រ៉ាត់ ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 6:57 ល្ងាច

    ខ្ញុំមិន​អាចទាញយក កម្ម​វចនានុក្រម​គ្រា​ទី​២​នេះ​បាន​ទេ ហេតុអ្វី?

  27. achharia ថ្ងៃពុធ ទី 2 ខែកញ្ញា 2009 / 9:00 ល្ងាច

    អាជំនាន់ឬគ្រាទី២នេះ មានផាស៊ីជាងអាទីមួយបន្តិចត្រង់ បើកមើលអោយធំ
    ពេញផ្ទៃបង្ហាញ ឬស្គ្រីនបាន និងមានបន្ថែមវេយ្យាករណ៍ឧិ្យមើល ទោះជាក្បួន
    វេយកយាករណ៍ចាស់ក៏ដោយ។ បើធ្វើអោយចម្លង(copy)ពាក្យយកទៅផេ្ទរ(past)ដាក់នៅតាម
    Text editor នានាបានទៀត ប្រសើរណាស់ ។

  28. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកញ្ញា 2009 / 12:38 ល្ងាច

    ខ្ញុំ​ឧទាហរណ៍​ត្រឹម​ពាក្យ កសិករ នេះ​មួយ។ បើ​យើង​យក​តាម​ក្បួន​ខ្មែរ ចន្លោះ ក និង សិ ជា​ស្រៈ​អ ។ តែ​បើ​យក​ក្បួន​គេមក​អាន ដោយ​អាន​តាម​បាលី គឺ​ស្រៈ អៈ (តាម​ពិត​នោះ​ប្រហែល​ជា គេ​អាន​ថា អឹ ផង)។ ដូច្នេះ​ស្រេច​តែ​យើង​ថា​ទេ។ បើ​យើង​យក​ក្បួន​ខ្មែរ​ជា​ធំ ហើយ​អាន​ថា កៈ សិ ក នោះ ពាក្យ​នេះ​ត្រូវ​តែ​ជា​អញ្ញត្រសព្ទ។ តែ​បើ​ក្បួន​សព្វ​ថ្ងៃ​ចែង​ថា ស្រះ​អ នេះ​អាន​បាន​ពីរ​បែប​ថា អៈ រឺ អ នោះ​វា​មិន​មែន​ទេ​។ ពាក្យ​ផ្សេង​ទៀត​មាន​លក្ខណៈ​ដូច​តែ​គ្នា។

    ប៉ុន្តែ​ដោយ​ឡែក លក្ខណៈ ពាក្យ ខេត្ត នេះ​ជា​ដើម គឺ​អាន​តាម​បាលី​ក៏​មិន​ចេញ​ ខែត អាន​តាម​ខ្មែរ​ក៏​មិន​ចេញ​ខែត​ដែរ​។ នេះ​គឺជា​​អញ្ញត្រសព្ទច្បាស់​ណាស់។

  29. ៉រ៉ាត់ ថ្ងៃសៅរ៍ ទី 5 ខែកញ្ញា 2009 / 6:28 ល្ងាច

    េតីមាន​ នរណាអាចប្រាប់ខ្ញុំ អំពីរបៀប​ទាញ​យក ​​វចនានុក្រម ​គ្រា​ទី​២ ​នេះ​បាន​ទេ ?
    បើមាន​ សូម​ជួយសរសេរ ជាភាសារ​ ខ្មែរ។ ហើយផ្ញើរទៅកាន់
    sumdinarath@gmail.com
    សូមអរគុណ

  30. សុធាខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែកញ្ញា 2009 / 5:31 ព្រឹក

    សួស្តី ល្បង បឿន !!តើសុខសប្បាយទេ?
    ​វចនានុក្រម​ខ្មែរ ហ្នឹង ខ្ញុំវិញបញ្ជូលទាំង២ទៅក្នុងកុំព្យូទ័រតែម្តង!!
    តែខ្ញុំប្រើតែ​វចនានុក្រម​ខ្មែរអាចាស់ វាងាយនឹងចំលងពាក្យបាន!!

  31. res ថ្ងៃសុក្រ ទី 22 ខែមករា 2010 / 6:23 ព្រឹក

    free backlink

  32. រ៉ាត់ ថ្ងៃអង្គារ ទី 20 ខែ​មេសា 2010 / 2:41 ល្ងាច

    អគុណបង achharia
    ប៉ុន្តែ address របស់បងខ្ញុំចូលអត់បានទេ។​ សូមបង​ជួយកែសំរួលផង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s