អក្សរសាស្ត្រ

សូម​ជួយ​ពន្យល់​ពាក្យ ជាតិនិយម


កាល​ពី​ថ្ងៃ​ទី ១៩ ខែ សីហា ឆ្នាំ ២០០៩ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​បាន​អនុម័ត​មេពាក្យ​មួយ​ដែល​ខ្ញុំ​សូម​លើក​យក​មក​បង្ហាញ​គឺ៖

ជាតិនិយម (បារ. Nationalisme; អង់. Nationalism) ការ​លើក​តម្កើង​ជាតិ​សាសន៍​ខ្លួន​ឯង​ដាច់​គេ ឲ្យ​តម្លៃ​ជាតិ​សាសន៍​ដទៃ​ដែល​ជា​រដ្ឋ​ឯករាជ្យ​ដូច​គ្នា​ ទាប​ជាង​ខ្លួន ។ លើស​ពី​នេះ​ទៀត​ ជាតិនិយម គឺ​ជា​ការ​ធ្វើ​ឲ្យ​មាន​មនោសញ្ចេតនា​ចំពោះ​ជាតិ​យ៉ាង​ពុះ​កញ្ជ្រោល ការ​ស្រឡាញ់​ជាតិ​ខ្លួន​នៅ​ក្នុង​​មហិច្ឆតា ហើយ​នៅ​ពេល​ខ្លះ​រហូត​ដល់​ស្អប់​ និង​រើស​អើង​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត ។

សូម​អស់​លោក​មេត្តា​ជួយ​ពិចារណា​ផង​ថា តើ​ពាក្យ​នេះ​គួរ​ត្រូវ​បាន​គេ​ពន្យល់​ទៅ​រក​ន័យ​អវិជ្ជមាន​ដូច​នេះ​រឺ​យ៉ាង ​ណា? បើ​ពិនិត្យ​មើល​វចនានុក្រម​ភាសា​អង់គ្លេស Encarta 2009 ពាក្យ​ថា ជាតិនិយម (Nationalism) គឺ​មិន​មាន​ន័យ​អវិជ្ជមាន​ទេ ។ មាន​ពាក្យ​ពីរ​ទៀតដែល​គួរ​ត្រូវ​បាន​លើក​យក​មក​ពិចារណា​​ផង​ដែរ​គឺ ជាតិនិយម​ជ្រុល (Extrem Nationalim?) និង ពូជសាសន៍​និយម (Racism) ។

សូម​មេត្តា​ផ្ញើ​យោបល់​ និង​ការ​យល់​ឃើញ​របស់​លោក​អ្នក​ទៅ​កាន់​អសយដ្ឋាន​​អ៊ីម៉ែល sorsokny@yahoo.com

អរគុណ

31 thoughts on “សូម​ជួយ​ពន្យល់​ពាក្យ ជាតិនិយម”

  1. ​វចនានុក្រមបារាំង Petit Larousse 1991:
    Nationalisme: 1. Doctrine qui affirme la prééminence de l’intérêt de la nation par rapports des groupes, des classes, des individus qui la constituent. 2. Mouvement politique d’individu qui veulent imposer la prédominance de la nation à la quelle ils appartiennent dans tous les domaines.
    ឃើញថា និយមន័យនៃពាក្យ ជាតិនិយម ជាភាសាខ្មែរ ហាក់ដូចជាមានភាព​ផ្ទុយស្រឡះពីការពន្យល់ទី១របស់ភាសាបារាំង។ ឯការពន្យល់ទី២ សំដៅលើ​ចលនានយោបាយ។ ហើយការពន្យល់និយមនៃពាក្យនេះជាភាសាបារាំងក៏មិនមានន័យជាអវិជ្ជ​មានដូចការពន្យល់របស់ភាសាខ្មែរដែរ។ ប្រហែលជាអ្នកដែលបានអនុម័ត​និយមន័យនៃពាក្យ ជាតិនយម នោះជាពួកយួនទេដឹង?!!

  2. I agreed with you, Sopheak and Khun Khmer Barang. In fact, there is definition of “nationalism” should not be so negative like that. The negative side of “nationalism” is “racism” and “extreme or ultra nationalism” that you mentioned. There is another alternative of the “nationalism” is “patriotism”. “Nationalism” is also an interesting topic in Philosophy, you can review a good article at http://plato.stanford.edu/entries/nationalism/.

    By the way, do you have the complete list and announcement of the National Language Committees? It is an ashame for such what called the national committee if they are so careless even with the word “nationalism”. Or what is their intention of defining this word in that sense?

  3. ម្សិលមិញ បន្ទាប់​ពី​ដាក់​អត្ថបទ​នេះ​រួច អ៊ីនធឺណិត​ដាច់ ។ ពាក្យ​ជាតិនិយម​នេះ ខ្ញុំ​ក៏​យល់​ថា​មិន​សម​ប្រែ​ទៅ​ជា​អវិជ្ជមាន​ដូច្នេះ​ដែរ ប៉ុន្តែ បើ​យល់​ឃើញ​ថា​គួរ​ប្រែ​​យ៉ាងណា​ទៀត សូម​ជួយ​ផ្ញើ​យោបល់​របស់​អ្នក​ទៅ​លោក ស សុខនី តាម​អ៊ីម៉ែល​ខាង​លើ ឬ​ដាក់​យោបល់​របស់​លោកអ្នក​នៅ​ទីនេះ​ក៏​បាន ព្រោះ​លោក​ជា​នាយក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ។

    កូនខ្មែរ-បារាំង៖ យោបល់​លោក​ត្រូវ តែ​សូម​កុំ​ទាន់​វាយ​តម្លៃ​ដល់​ថ្នាក់​នោះ​អី ព្រោះ​ពាក្យ​នេះ​គេ​កំពុង​ដាក់​ពិភាក្សា មិនទាន់​សម្រេច​ដូច្នោះ​នៅ​ឡើយ ។

    ច័ន្ទរឿន៖ អ៊ីម៉ែល​ខាងលើ ជា​អ៊ីម៉ែល​របស់​នាយក​ពុទ្ធសាសនបណ្ឌិត្យ ។

  4. ជាតិនិយម បើភាសារបរទេស​ មានពីគឺ Patriotism និង Nationalism នេះបើតាម​ឯកសារមួយដែល​​ Tharm ផ្តល់លីង្គអោយខ្ញុំ។ ហើយការពន្យល់ពាក្យ Nationalism របៀប negative នេះខ្ញុំយល់ស្រប។ មើលប្លករបស់ខ្ញុំ៖
    http://www.borin.ws/?p=600

    ហើយក្នុងនោះមាន comment របស់ ថារុំ ដែលមានឯកសារពន្យលក្បោះក្បាយពី​ជាតិនិយម

  5. ដោយ​មិន​ផ្អែក​លើ​អក្សរ​សាស្ត្រ​បរទេស (ព្រោះ “ជាតិ​និយម” ជា​ពាក្យ​ខ្មែរ ដូច្នេះ​ការ​ទាញ​សំយោគ​ន័យ​ឲ្យ​សមមូល​តាម​ន័យ​ភាសាបរទេស ដូច​ពុំ​សូវ​សម​ហេតុ​ផល​ប៉ុន្មាន​ទេ ព្រោះ​ ជាតិនិយម ពុំ​មែន​កម្ចី​មក​ពីណា​ឡើយ) តាម​យោបល់​ខ្ញុំ ការ​ពន្យល់​ន័យ​ខាង​លើ គឺ​សម​ន័យ​ដែល​ថា​ជាតិ​និយម​ហើយ ដោយ​សារ​ជាតិនិយម​គេ​តែង​សំដៅ​តែ​លើ​គំនិត​អវិជ្ជមាន​ច្នេះ​ឯង តាម​ការ​ដឹង​ឮកន្លង​មក ។ ពាក្យ​ជាតិនិយម​ ពុំ​ត្រូវ​បាន​ប្រើ​សម្រាប់​អ្នក​មាន​គំនិត​វិជ្ជមាន​ចំពោះ​ជាតិ​ទេ តែ​ការ​តាំង​ខ្លួន​ជា​អ្នក​ជាតិ​និយម​ក៏ ពុំ​មែន​មាន​ន័យ​ថា​ មិន​ស្មោះសរ​ចំពោះ​ជាតិ​នោះដែរ គ្រាន់​តែ​ថា​អ្នក​នោះ​នឹង​នាំ​ជាតិ​ឲ្យ​រុងរឿង ឬ​ហិនហោច​ប៉ុននោះ ។ ឧ. អ្នក​ឯង​កុំ​មាន​គំនិត​ជាតិ​និយម​ពេក!! ខ្ញុំ​យល់​ថា​ បើ​អ្ន​កណា​មាន​គំនិត​ជាជាតិ​និយម​គឺ​ប្រាកដ​ជា​​ដូច​និយម​ន័យ​ដែល​ស្ដែង​ខាង​លើ​នោះ​ហើយ លើកលែង​តែ​អ្នក​មិន​មាន​គំនិត​ជាតិ​និយម​ទេ ។

  6. ណារដ្ឋ៖ ន័យ​នេះ​មិន​សម​ទៅ​អវិជ្ជមាន​ទេ បើ​ខ្ញុំ​ថា ខ្ញុំ​មាន​គំនិត​ជាតិនិយម បានន័យ​ថា​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​ស្នេហា​ជាតិ ស្រឡាញ់​អ្វី​ដែល​ជា​របស់​ជាតិ​ខ្លួន តែ​បើ​ខ្ញុំ​ថា​ទៅ​នរណា​ម្នាក់ ឯង​គ្មាន​គំនិត​ជាតិ​និយម​សោះ ខ្ញុំ​ចង់​ថា​ម្នាក់​នោះ មិន​សូវ​ជា​ស្រឡាញ់​ជាតិ​ខ្លួន ឬ​លើក​តម្កើង​ជាតិ​ដទៃ​ជាង​ជាតិ​ខ្លួន ។ ​កាល​ណា​គេ​​ថា​ខ្ញុំ​ជា​អ្នក​ជាតិ​និយម ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួន​ខ្ញុំ តែ​បើ​ថា​ជាតិនិយម​ជ្រុល ប្រហែល​ជា​ទៅ​អវិជ្ជមាន​ដែរ ព្រោះ​វា​ជ្រុល​​ទៅ​ហើយ ។

  7. បើ​អញ្ចឹង​ត្រូវ​សួរ​អ្នក​កំនត់​និយម​ន័យ​ពាក្យ​នេះ​ថា​គាត់​ជាតិ​និយម​រឺ​អត់​សិន។

    ជាតិ +និយម ៖ មាន​ន័យ​ថា​និយម​ ជាតិ ស្រលាញ់​ជាតិ។
    ប៉ុន្តែ​ការ​ប្រើ​ប្រាស់​អាច​មាន​ន័យ​ហួស​ពី​នេះ​ទៅ​ទៀត។
    ដូច​ជា​អាត្មា​និយម មាន​ន័យ​ថា​ស្រលាញ់​អាត្មា ។ ន័យ​ត្រង់​ៗ​នោះ​មិន​ជា​អាក្រក់​អី​ទេ តែ​ពាក្យ​អាត្មា​និយម​នេះ​ជា​ពាក្យ​អាក្រក់។
    បន្ទាប់​មក​ទៀត​​យើង​មាន​គ្រួសារ​និយម។ គ្រួសារ​និយម​នេះ​ក៏​ដូច​ជា​អាក្រក់​ដែរ​។ បន្ទាប់​ពី​គ្រួសារ​មក​យើង​មាន​ជាតិ​និយម បន្ទាប់​មក​ទៀត​មាន​សកល​និយម។…

    ដូច្នេះ អាត្មានិយម គ្រួសារ​និយម ជាតិ​និយម សកល​និយម ត្រឹម​ណា​វិជ្ជមាន ត្រឹម​ណា​អវិជ្ជមាន? គល់​សូន្យ​នៅ​ត្រង់​ណា? 😀

  8. ខ្ញុំ​មិន​មែន​មាន​ន័យ​ថា​ប្រៀប​ធៀប​ពាក្យ​អស់​នេះ​ទេ តែ​មាន​ន័យ​ថា​ប្រៀប​ធៀប​ការ​”អោយ”​ ​ន័យ​ពាក្យ​អស់​នេះ។ ឧទាហរណ៍​ដូច​ជា អាត្មា+និយម ចេញ (-); គ្រួសារ+និយម ចេញ​(-) ដែរ។ ជាតិ+​និយម មិន​ទាន់​ដឹង។ សកលនិយម ខ្ញុំ​ជឿ​ថា​ចេញ​(+) ។

    ដូច្នេះ​វា​ប្រែ​ប្រួល​ទៅ​តាម​សម័យ​កាល​ទេ ន័យ​របស់​ពួក​វា​នោះ។

  9. មិនមែន​ប្រែប្រួល​តាម​សម័យ​កាល​ទេ ពាក្យ​ហ្នឹង​ទៅ​ជា​វិជ្ជមាន ឬ​អវិជ្ជមាន អាស្រ័យ​​លើ​ការឱ្យ​ប្រយោជន៍ ។ អាត្មានិយម ឱ្យ​ប្រយោជន៍​ចំពោះ​ខ្លួនឯង​ម្នាក់ ជួនកាល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ ដោយសារ​ការនិយម​តែ​ខ្លួនឯង​ក៏​មាន ហ្នឹង​គេ​ហៅ​ថា​មិន​ល្អ ឬ​ន័យ​​អវិជ្ជមាន ។ គ្រួសារនិយម ល្អ​ជាង​អាត្មានិយម​បន្តិច ព្រោះ​វា​ឱ្យ​ប្រយោជន៍​ក្នុង​គ្រួសារ​របស់​ខ្លួន តែ​នៅ​តែ​អវិជ្ជមាន​ដែរ ព្រោះ​ការនិយម​តែ​គ្រួសារ​ខ្លួន ធ្វើ​ឱ្យ​ខូច​ដល់​ប្រយោជន៍​​គ្រួសារ​ដទៃ ឬ​អ្នក​ដទៃ​ក៏​​មាន ។ ចុះ​ជាតិនិយម ? ផ្ដល់​ប្រយោជន៍​ឱ្យ​ជាតិ​ទាំងមូល​ទេ ? បើ​ខ្ញុំ​ជា​អ្នក​ជាតិនិយម ខ្ញុំ​ប្រើ​របស់​ជាតិ​ខ្លួន​ជាជាង​ជាតិ​ដទៃ ។ ជាតិ​ខ្ញុំ​ផលិត​សម្លៀកបំពាក់ ខ្ញុំ​ទិញ​របស់​ជាតិ​ខ្ញុំ មិន​ទិញ​របស់​នាំ​ចូល​ពី​ជាតិ​ដទៃ​ទេ ។ ហ្នឹង​គឺ​ជួយ​ជាតិ​ខ្លួនឯង ផ្ដល់​ប្រយោជន៍​ឱ្យ​ជាតិ​ឯង ខ្ញុំ​យល់​ថា​ល្អ ។ ចុះ​អា​ត្រង់​ខាត​ប្រយោជន៍​ជាតិ​ដទៃ​នោះ ? ត្រង់​ហ្នឹង​ជា​ចំណុច​អវិជ្ជមាន​ទេ ? លោកគ្រូ​ជួយ​ពិចារណា​ត្រង់​ហ្នឹង​បន្តិច ព្រោះ​ខ្ញុំ​នៅ​ស្ទាក់ស្ទើរ ពិបាក​ចែក​ឱ្យ​ដាច់ ។

  10. ខ្ញុំគិតថា បើ ពាក្យ ជាតិនិយម ជាមេពាក្យ ចឹងវាគួរតែមានអត្ថន័យ ណឺត​! ឬ អោយអត្ថន័យតាមពាក្យ ជាតិ+និយម​ តែកាលយើងថែមពាក្យខាងចុង ឬ ខាងដើម ទើបពាក្យនោះនឹងយកន័យវិជ្ជមានឬ អវិជ្ជមានតាមពាក្យដែលបន្ថែម! តែត្រឹមពាក្យ ជាតិនិយម មិនទាន់មានន័យអវិជ្ជមានទេ ហើយពាក្យនេះ គេអាចយល់តាមរយៈពន្យល់ន័យតាមទីសេចក្តី(ថ្នាក់ទី៨) ចឹងបើយកពាក្យនេះ មកដាក់ក្នុងវចនានុក្រម ហ្មង វាហាក់ដូចជាចង់អោយគេគិតតែមួយផ្លូវអំពីន័យ ដែលរបស់ពាក្យនេះ តាមអ្វីដែលគេចែងមក!

  11. បើនិយាយ​អោយត្រង់ទៅខ្ញុំយល់ថាជាតិនិយមគឺឆ្កួតៗ។ ម៉េច​បានចាំបាច់​មាន​ជាតិនេះ​ជាតិនោះ? បើទាំងអស់គ្នាសុធតែជាមនុស្ស។ កន្លែងណាដែលមាន​អារម្មណ៏​ជាតិ​និយម​ជ្រុល​តែ​ង​តែឈ្លោះគ្នា។ គ្មានអ្វីគួរអោយមោទនៈភាពទេ​អារឿងជាតិនិយមនេះ។
    I hope that this comment not offend anyone!

  12. ពាក្យ “ជាតិនិយម”

    ខ្ញុំយល់ថា ដើម្បីការយល់ដឹង ចំណេះដឹង និងការប្រើប្រាសគ្រប់យ៉ាង
    យើងគួរតែបកស្រាយនូវអត្ថន័យរបស់ពាក្យ ជាតិនិយម នេះអោយ
    បានក្បោះក្បាយ ហើយដាក់ពាក្យទាំងអស់ដែលមានន័យប្រហាក់
    ប្រហែលគ្នា និងពាក្យដែលផ្ទុយផងដែរ ដោយមិនត្រូវគិតបារម្ភអំពីន័យ ជាវិជ្ជមានឬអវិជ្ជមាននោះទេ ធ្វើយ៉ាងម៉េចដើម្បីអោយយើងបានយល់ នូវន័យរបស់ពាក្យអោយបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការ
    ប្រើប្រាស។ ប៉ុន្តែជៀសវាងកុំអោយនិយាយធ្វើអោយប៉ះពាល់ដល់
    ឈ្មោះប្រទេសនានានោះវាល្អណាស់ទៅហើយ។

    រឿងវិជ្ជមានឬអវិជ្ជមាន គឺស្រេចតែយើងយកទៅប្រើប្រាសទេតើ ចង់ប្រើ
    អោយអាក្រក់អោយល្អស្រេចតែអ្នកប្រើ ជាកំហុសអ្នកប្រើ អ្នកប្រើត្រូវ
    ទទួលខុសត្រូវ។ រឿងការបកស្រាយពាក្យ បើយើងបកស្រាយអំពីអវិជ្ជ-
    មាន យើងត្រូវបកស្រាយពន្យល់អំពីវិជ្ជមានផងដែរ នោះវាគ្រប់គ្រាន់ទៅ
    ហើយ។ រីឯអ្នកមិនយល់ស្រប ប្រហែលជាគាត់មិនទាន់យល់ គាត់ត្រូវ
    ការរៀនសូត្របន្ថែមទៀត មនុស្សយើងមានការយល់ដឹងមិនដូចគ្នាទេ
    បើចង់បានមានភាពរលូនជាមួយគ្នា ខ្ញុំយល់ថាយើងគួរតែខំប្រឹងប្រែង
    រៀនសូត្រអោយបានច្រើនអោយបានប្រសើរឡើងគ្រប់ៗគ្នា។ល។

    ពាក្យគួរពុំគួរសូមអភ័យទោសផង!

    សូមអរគូណដែលបានអនុញ្ញាតឱ្យពួកខ្ញុំមានមតិយោបល់!

  13. ខ្ញុំ​យល់​ស្រប​ជាមួយ​វិចិត្រ! សំខាន់​ការ​ឲ្យ​និយម​ន័យ​ជា​ផ្លូវ​ការ​របស់​រាជការ។ ប្រសិន​បើ​គាត់​​ឲ្យ​និយមន័យ​ពាក្យ​នេះ អ​វិជ្ជមាន ចុះ​ន័យ​ជា​វិជ្ជមាន ដូច​ដែល​ការ​ឲ្យ​និយមន័យ​របស់​បឿន យើង​គួរ​ប្រើ​ពាក្យ​អ្វី​វិញ? ឬ​មួយ​យើង​គួរ​បង្កើត​ពាក្យ​មួយ​ទៀត!

  14. បើ​តាម​យោបល់​របស់​ខ្ញុំ ការផ្តល់​និយម​ន័យ​អវិជ្ជមាន​ឲ្យ​ដល់​​​ពាក្យ “ជាតិ​និយម” គឺ​ប្រការ​ដ៏​ត្រឹមត្រូវ ជា​ពិសេស​ក្នុង​ន័យ​មនោគម​វិជ្ជា (ideology) ។ ដោយ​ហេតុ​​ថា បើ​តាម​ការសង្កេត​​កន្លង​មក គំនិត​ជាតិ​និយម​តែង​តែ​វិវឌ្ឍ​ទៅ​រក​គំនិត​ជាតិ​ជ្រុល (extreme nationalism) មាន​ដូច​ជា​គំនិត​ជាតិ​និយម​របស់​ពួក Nazi ហ៊ីត្លែ​ជាដើម (National sozialismus, ជាតិនិយម-សង្គមនិយម) ។ ហើយ​ជា​ទូទៅ គណបក្ស​ជាតិ​និយម​មួយ​ចំនួន​ធំ​នៅ​ក្នុង​ពិភពលោក​តែង​តែ​បាន​ក្លាយ​ទៅ​ជា​ពួក​ជ្រុល​និយម ដែល​បាន​ធ្វើ​ឲ្យ​មានការ​​សម្លាប់យ៉ាង​​រង្គាល​។ ដូច​នេះ ការផ្តល់​និយម​អវិជ្ជមានគឺ​​ជា​វិធី​បង្ការ​ទុក​មុន កុំ​លេច​ចេញ​នូវ​គំនិត​ជ្រុល​និយម​ទាំងឡាយនោះ​។

    មួយវិញ​ទៀត ទស្សនជាតិ​និយម​ហាក់​ដូច​ជា​ដើរ​ផ្ទុយ​នឹង​គំនិត​សកល​ភាវូបនីយកម្ម​នៅ​ពេលបច្ចប្បន្ន​។ ពីព្រោះ​សព្វថ្ងៃ​នេះ គេ​និយាយ​អំពី​ពិភពលោក​មួយ​គ្មាន​​ព្រុំដែន អំពី​ទីផ្សារ​អន្តរជាតិ និង​​អំពី Internet…

    ក៏​ប៉ុន្តែ មិនមែន​មាន​ន័យ​ថា យើង​នាំ​គ្នា​បំភ្លេច​ចោល​និយម​ន័យ​វិជ្ជមាន​របស់ពាក្យ “ជាតិ​និយម” នេះ​ទេ តែ​យើង​អាចប្រើ​ពាក្យ​ផ្សេង​ទៀត​​ជំនួសឲ្យ​​ពាក្យ​នេះបាន ដូច​ជា​ពាក្យ​ថា “អភិវឌ្ឍ” ជា​ដើម ព្រោះ​មាន​ពាក្យ​​ខ្លះ​មិន​នាំ​មក​នូវ​សង្រ្គាម​​រវាង​ជាតិ​មួយ​នឹង​ជាតិ​មួយ​ទៀត ដូច​ជា​ពាក្យ​ថា “ជាតិ​និយម​” នេះ​ទេ​។

  15. អរគុណ​ចំ​ពោះ​វិចារ​ទាំង​អស់
    សម្រាប់​ខ្ញុំ​បើ​យើង​ឲ្យ​និយម​ន័យ​ពាក្យ​នេះ​មាន​ទំនោ​រទៅ​រក​លក្ខណៈ​អវិជ្ជមាន​យ៉ាង​នេះ ក្រែង​មាន​ផល​វិបាក​ក្នុង​ការ​ប្រើ​ទៅ​ថ្ងៃ​ក្រោយ ។ យើង​ព្យាយាម​ទាញ​មេពាក្យ​នេះ​ ឲ្យ​ត្រូវ​នឹង​ពាក្យ​ថា Nationalism, Nationalisme ក្នុង​ពេល​ដែល​​ពាក្យ​ក្នុង​ភាសា​គេនេះ មិន​មាន​ន័យ​ដូច​ដែល​មាន​ក្នុង​ភាសា​ខ្មែរ គឺ​វា​ផ្ទុយ​គ្នា​​ច្រើន​ពេក ។ ខ្ញុំ​បារម្ភ​ថា នៅ​ពេល​ដែល​យើង​ប្រើ​ពាក្យ​នេះ​ដែល​មាន​ន័យ​អវិជ្ជមានក្នុង​ការ​បកប្រែ ក្នុង​សារព័ត៌មាន ក្នុង​និក្ខេបទ…​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ទស្សនៈ ។​អរគុណ

  16. ខ្ញុំសូមបន្ថែមនូវអត្ថន័យនៃពាក្យ ជាតិនិយម ដូចខាងក្រោមជាភាសារអង្គ្លេស៖

    NATIONALISM devotion and allegiance to the nation and the shared charateristics of its people; used to motivate people to patriotic acts, sometimes leading a group to seek dominance over another group.

    NATIONAL INTEREST the interest of the state, most basically the protection of territory and sovereignty; in realist thinking, the interest is a unitary one defined in terms of the pursuit of power; in liberal thinking, there are many national interests; in radicalist thinking, it is the interest of a ruling elite.

    ន័យខាងលើខ្ញុំបានដកស្រង់ចេញពីសៀវ ទំនាក់ទំនងអន្តរជាតិ INTERNATIONAL RELATIONS ដែលខ្ញុំធ្លាប់បានរៀន។

  17. អ៉ៃ​យ៉ូ…​គិត​ទៅ​ពាក្យ​ដែល​យើង​ប្រើ​ប្រាស់​ទាំង​ឡាយ…​គឺ​សុទ្ធ​តែ​មាន​អត្ថន័យ​ពិបាក​នឹង​ពន្យល់​ណាស់ បើ​​យើង​ប្រើ​ប្រាស់​ធម្មតា​ប្រហែល​ជា​មិន​អី​តែ​បើ​ពន្យល់​រក​ន័យ​ពិត​ប្រាកដ​វិញ​គឺ​វា​ពិបាក​អញ្ចឹង​ហើយ..​សុំ​ទោស​ខ្ញុំ​អត់​មាន​យោបល់​ទេ ព្រោះ​អត់​សូវ​ចេះ​ខាង​អក្សរ​ស្មែរ..

  18. តប​នឹង​យោបល់​របស់​បឿន ថ្ងៃ សីហា 22, 2009៖
    លក្ខណៈ​ជាតិ​និយម ថា​វិជ្ជមាន​រឺ​អវិជ្ជមាន គេ​មិន​គួរ​កត់​ចូល​ក្នុង​និយម​ន័យ​នៃ​ពាក្យ​ក្នុង​វចនានុក្រម​នេះ​មែន គេ​គួរ​តែ​ពន្យល់​តែ​លក្ខណៈ​ដូច​ម្តេច​ដែល​ហៅ​ថា​ជាតិ​និយម ប៉ុណ្ណេះ​បាន​ហើយ។
    តែ​ត្រង់​ខ្ញុំ​ថា ជាតិ​និយម​មាន​ន័យ​អាច​វិជ្ជមាន រឺ​អវិជ្ជមាន គឺ​អាស្រ័យ​តាម​កាលៈទេសៈ តាម​សម័យ​កាល។ ខ្ញុំ​ឧទាហរណ៍​ ដូច​ជា​ពាក្យ គ្រួសារ​និយម​នេះ​មួយ។ បើ​យើង​ពិនិត្យ​ ពីក្នុង​សមាជិក​គ្រូសារ​មួយ បុគ្គល​នេះ​ជា​ឪពុក​ បាន​គិត​គូ​គ្រួសារ​ជា​ខ្លាំង គាត់​ស្រលាញ់​គ្រួសារ​គាត់​ខ្លាំង​ណាស់ ដូច្នេះ​សំរាប់​សមាជិក​គ្រួសារ​គាត់​ គាត់​ល្អ​ណាស់។ តែ​គាត់​មិន​បាន​ជួយ​អ្នក​ដទៃ​ទេ គាត់​គិត​តែ​ពី​ប្រយោជន៍​គ្រួសារ​របស់​គាត់។ ដូច្នេះ​អ្នក​ដទៃ ថា​គាត់​មិន​ល្អ។ អញ្ចឹង​បើ​យើង​នៅ​ក្រៅ​រង្វង់​គ្រួសារ​នេះ យើង​នឹង​រិះគន់​ថា​គាត់​មិន​ល្អ។
    ដូច​គ្នា​ដែរ អំពី​ពាក្យ​ថា​ជាតិ​និយម។ បើ​យើង​ជា​ជាតិ​ខ្មែរ ខ្មែរ​និយ​ម​ល្អ​សំរាប់​យើង​ជា​ខ្មែរ តែ​មិន​ប្រាកដ​ថា​ល្អ​សំរាប់​គេ​ផ្សេង​ទេ។ តែ​ក៏​គង់​តែ​ពាក្យ​ជាតិ​និយម​នេះ​ល្អ​សំរាប់​ប្រទេស​និមួយ​ៗ តែ​រៀង​ខ្លួន។ អាមេរិច យួន សៀម ពួក​គេសុទ្ធ​តែ​​ជាតិ​និយម បាន​ជា​មក​ទំលាក់​គ្រាប់​បែក ឈ្លានពាន ខ្មែរ។ សំរាប់​ជនជាតិ​អាមេរិច យួន សៀម គេ​ថា​ល្អ តែ​ខ្មែរ យើង​ថា​ យូន សៀម​ធ្វើ​ហ្នឹង​ល្អ​រឺ​អត់?។
    ដូច្នេះ​មាន​ន័យ​ថា ពាក្យ​នេះ​មាន​ន័យ​ល្អ​រឺ​មិន​ល្អ វា​អាស្រ័យ​នឹង​យើង​ឈរ​នៅ​ត្រង់​ណា​តែ​ប៉ុណ្ណោះ។ ពិត​មែន​ហើយ​ពាក្យ​ជាតិ​និយម​នេះ មិន​មាន​ន័យ​ឯណា​ទៅ​ដល់​ឈ្លាន​ពាន​គេ​នោះ​ទេ តែ​….។
    ឧទាហរណ៍​មួយ​ទៀត បើ​សិន​ជា​បឿន​មិន​ដែល​ដឹង។ ដូច​ជា​ ពាក្យ​ជាតិ​និយម​ជ្រុល។ ឧទាហរណ៍​នៅ​ស្រុក​បារាំង​និង​ប៊ែលស៊ីក សព្វ​ថ្ងៃ​មាន​ចលនា​មួយ គឺពួក Extrem droite។ ពួក​នេះ​សន្យា​ថា បើ​ជាប់​ឆ្នោត នឹង​បណ្តេញ​ពួក​ជន​បរទេស​ចេញ​ពី​ស្រុក​គេ​ទាំង​អស់ ព្រោះ​ពួក​បរទេស​ទោះ​ចូល​សញ្ជាតិ​គេ​ហើយក៏​ដោយ ក៏​សុទ្ធ​តែ​មិន​គួរ​អោយ​ចូល (ប្រៀប​ដូច​យួន​កាន់​សញ្ជាតិ​ខ្មែរ​នៅ​ស្រុក​ខ្មែរ​ដែរ​)។ ធ្វើ​បែប​នេះ បើ​ពីមុន​ប្រហែល​គេ​សរសើរ​ថា​ល្អ តែ​ឥលូវ​នេះ​គេ​ថា​ជា​ទង្វើ​មិន​បាន​ការ បង្ក​តែ​បញ្ហា។ តែ​ប្រហែល​ជា​ខ្មែរ​យើង​នៅ​តែ​គិត​ថា​ល្អ​ដដែល​ផង។
    ​….

  19. លោក​ចិត្រ​និយាយ​ហ្នឹង​ដូច​ត្រូវ ចុះ​ឥឡូវ​យើង​មូល​ន័យ​មក​វិញ​ថា​យ៉ាងម៉េច ? គួរ​ពន្យល់​យ៉ាងណា​ដើម្បី​ឱ្យ​ស្ដាប់​បាន សម​ទៅ​នឹង​ន័យ​របស់​វា ? សូម​សរសេរ​ដើម្បី​បាន​ជា​គំនិត​បន្ថែម ។

    អរគុណ

  20. សាសន៏ជាតិណាក៏មានអ្នកជាតិនិយមដែរ..ទោះថា
    ជាតិនិយមមានន័យជាវិជ្ជមានឫអវិជ្ជមាននោះ។យើងមិនចាំបាច់់
    គិតវែងឆ្ងាយទេ…មើលតែពេលអ្នករៀបការហើយ..អ្នកខំប្រឹងថ្វើការ កសាងគ្រួសារ
    អ្នកឯង ដើម្បីនរណា? ឫក៏អ្នកឯងប្រឹង ស្វែងរកទ្រព្យមក រុកលុយមក
    ទិញផ្ទះ ឡាន ហើយចេះថែរក្សាកាពារនោះ ក៏ដើម្បីខ្លួនឯង និងកូនចៅរបស់់ខ្លួនឯង!មិនមែនដើម្បីអ្នកឯណាផ្សេងឡើយ..នេះជាជំហាន
    មួយដែលអ្នកគិតចេញពីគំនិតមុនដំបូងបង្អស់់..រួចហើយអ្នកគិតក្រុមគ្រួសារ
    សាច់់ញាតិបងប្អូន មិត្តភក្តិ រួចជនរួមជាតិ របស់់ខ្លួន.. រួច គិតដល់់សន្តិភាព
    និងភាពសប្បាយរុងរឿងរបស់់ពិភពលោកទាំងមូលតែម្ដង!…តែវាវែងឆ្ងាយដែរ
    ទំរាំគិតដល់់ដំណាក់់ចុងក្រោយនេះ..។ជាតិនិយមមិនមែនមានន័យផ្នែកនយោបាយ
    នោះទេ…វាជាលក្ខណៈទូទៅនៃមនុស្សលោកទៅហើយ..អញ្ចឹងបានជា
    លោក Aristoteបាននិយាយថា មនុស្សុគឺជាសត្វនរយោបាយ(Animal politique)គឺថា មិនមែនរស់់នៅស្វែងរកផលប្រយោជន៏ ឫទ្រព្យសម្បត្តិអោយ
    អ្នកដទៃឯណា..គឺស្វែងបានមកដើម្បីខ្លួន និងជនរួមជាតិរបស់់ខ្លួនសិន …
    ជាតិខ្លួនឯង? ព្រោះជាតិរបស់់ខ្លួន ដូចជាក្រុមគ្រួសាររបស់់ខ្លួនដែរ..មិនដែលមាន
    ឱពុកម្ដាយឯណាស្វែងរកបានទ្រព្យសម្បត្តិមបានមក មិនទុកចែកចាយកូនៗរបស់់ខ្លួនឯងនោះទេ!!!យើងត្រូវគិតឃើញអញ្ចឹង…
    មនុស្សគ្រប់់គ្នាគឺជាអ្នកជាតិនិយម..ដូចជាឱពុកម្ដាយនៃគ្រួសារមួយអញ្ចឹង!!!
    ឯកូនៗក៏ជាអ្នកជាតិនិយមដែរ ព្រោះក៏ដឹងគុណឱពុកម្ដាយ ហើយស្រឡាញ់់
    បងប្អូន និងសាច់់សាលោហិត ព្រមទាំងមិត្តភក្ដិរបស់់ខ្លួន!!

  21. Howdy! I know thus iss kinda ooff topic howeever I’d figured I’d ask.
    Would youu be interested inn exchanging linkls or mayge guest writing a blg poost or vice-versa?
    My wdbsite goes oover a lot oof thee same topics as yours and I fesel we ould
    grearly benefit rom each other. If you’re inbterested fwel frtee too senbd mee an e-mail.
    I look forwared too hearing from you! Wondsrful blog
    bby the way!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s