ប្រយ័ត្ន ! ជិះ​ម៉ូតូ​អត់​កញ្ចក់ អត់​មួក


ឥឡូវ​ច្បាប់​គេ​តឹងរ៉ឹង​ណាស់ ទាំង​ថ្ងៃ​ទាំង​យប់ ប៉ូលិស​ព្រោងព្រាត​ចាំ​ចាប់​ម៉ូតូ​អត់​កញ្ចក់​អត់​មួក ។ កាល​ថ្ងៃ​សៅរ៍​ខ្ញុំ​ត្រូវ​ប៉ូលិស​ចាប់​នៅ​មុខ​ស្តាដ​អូឡាំពិក​ ។ ម៉ូតូ​​ជា​ម៉ូតូ​ពួក​ម៉ាក​ខ្ញុំ​ វា​ជិះ​ជាមួយ​សង្សារ​វា ឱ្យ​ខ្ញុំ​ជិះ​ម៉ូតូ​វា​ម្នាក់ឯង ។ ម៉ូតូ​អត់​កញ្ចក់ ខ្ញុំ​អ្នក​ជិះ​ក៏​អត់​មួក (មួក​នៅ​ពួកម៉ាក​ឯណោះ) ។ កាច់​ពី​អាងទឹក​មក​ម៉ោង​ជាង​ប្រាំបី ជ្រួស​នឹង​ប៉ូលិស​ឈរ​ព្រោងព្រាត​ខាងមុខ​ស្តាដ​អូឡាំពិក បម្រុង​ថា​ត្រឡប់​ក្រោយ​ដែរ តែ​ជ្រុល​ខ្លួន​ទៅ​ហើយ ម្យ៉ាង​ខ្លាច​គេ​ឆែក​អាវុធ នាំ​ឱ្យ​មាន​ទោស ។ ខ្ញុំ​ចូល​ចត​ម៉ូតូ ចាក់​សោ​ក ឱ្យ​ពួកម៉ាក​ជិះ​ជាមួយ​សង្សារ​យក​មួក​មក​វិញ ហើយ​តេ​ហៅ​ពួកម៉ាក​មួយ​ទៀត​យក​កញ្ចក់​មក​ឱ្យ ។ បើ​មាន​កញ្ចក់ មាន​មួក​អ៊‍ីចឹង អាច​ទៅ​បាន​ហើយ មិន​អស់​លុយ​ទេ ។

តាមពិត​ខ្ញុំ​អត់​ដឹង​ច្បាប់​គេ បើ​អត់​មួក​ឬ​អត់​កញ្ចក់​គ្រាន់តែ​បង់​ឱ្យ​គេ ២ ឬ​៣​ពាន់​អាច​ទៅ​បាន ខំ​តែ​ឱ្យ​ពួកម៉ាក​យក​កញ្ចក់​មក​ឱ្យ ។

លោកអ្នក​ដែល​មាន​ម៉ូតូ មិនទាន់​មាន​មួក មាន​កញ្ចក់ គួរ​ទិញ​ដាក់​ទៅ អាណិត​ប៉ូលិស រក​លុយ​បាន​សម្បើម​ណាស់ ។ ពេល​ចាប់​ខ្ញុំ​នោះ មាន​ម្នាក់​បើក​ម៉ូតូ​គេច ប៉ូលិស​ដាក់​មួយ​ដំបង​លាន់​ឌួក!! អាណិត​គ្នា​ដែរ លុយ​ពីរ​បី​ពាន់ ដូរ​ជាមួយ​មួយ​ដំបង😉

32 thoughts on “ប្រយ័ត្ន ! ជិះ​ម៉ូតូ​អត់​កញ្ចក់ អត់​មួក

  1. Samady KS ថ្ងៃចន្ទ ទី 17 ខែសីហា 2009 / 4:51 ល្ងាច

    បើ​បឿន​ឯង​ទៅ​ជួយ ធ្វើ​ ប្រម៉ូ​ស្ហុន អោយ​ក្រុម​ហ៊ុន​លក់​កញ្ចក់​ប្រហែ​ល​ជា​រក​លុយ​បាន​ច្រើន​មើល​ទៅ…?

  2. ទឹម បឿន ថ្ងៃចន្ទ ទី 17 ខែសីហា 2009 / 4:56 ល្ងាច

    នៅ​ឯណា? អង្កាល់? កំពុង​តែ​រហាម​ផង ហាហា

  3. kooms ថ្ងៃចន្ទ ទី 17 ខែសីហា 2009 / 5:01 ល្ងាច

    ឃើញ​ព័ត៌មាន​​ថ្មីៗ ចាប់​ផ្តើម​ផាក​ពិន័យ​មែន​ទែនហើយ​ ពីមុន​លឺ​ថា​យក​ទៅ​អប់រំ​ដល់​ឥឡូវ​លែង​ហើយ ចាប់​បាន​បញ្ជូន​ទៅ​នគបាល​ចរាច​ក្រុង​តែម្តង​ការក្រុង​។

  4. Sabay ថ្ងៃចន្ទ ទី 17 ខែសីហា 2009 / 7:33 ល្ងាច

    អត់យល់ពីច្បាប់ស្រុកខ្មែរ​នឹកឃើញម៉េចធើអញ្ចឹង​។​ តែបើគិតទៅអ្នកជឹះក៏យ៉ាប់ដែរ​គ្រាន់តែ​មួក កញ្ចក់​ដើម្បីសុវត្ថិភាពខ្លួនឯងសោះមិនខ្ចីប្រើ។

  5. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 17 ខែសីហា 2009 / 8:16 ល្ងាច

    ជយោ​មាន​ម៉ូតូ​ជិះ​ហើយ!!

  6. រជ្ជនី​ ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 1:16 ព្រឹក

    ជិះ​ដល់​ណា​មាន​ប៉ូលីស​ត្រូវ​ប្រកាន់​ពាក្យ​ស្លោក​
    “បក​ក្រោយ​ជា​ត្រើយ​សុខ​សាន្ត​”

    ($_$)

  7. Bkhmer.com ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 5:35 ព្រឹក

    ជំរាបសួរបង ខ្ញុំមានក្ដីសោមនស្សណាស់​ដែលបានចូលមកដល់​វេបរបស់ ហើយវេបនេះ ពិតជាវេបដែលមានសារៈ​ សំរាប់​អ្នកអាន
    ហើយសំរាប់វេបខ្ញុំក៏មានសំរាប់ខ្មែរដែរ ហើយចង់ឲ្យបងជួយភ្ជាប់ទំព័របស់ខ្ញុំក្នុងប្លុករបស់បងផង
    http://www.bkhmer.com/
    សូមអរគុណទុកជាមុន

  8. កូនខ្មែរ-បារាំង ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 6:03 ព្រឹក

    ការអនុវត្តន៍ច្បាប់ចារាចរណ៍ដែលការបន្តឹងថែមទៀតនោះ គឺគ្រាន់តែជាលេស​មួយទៀតសម្រាប់មន្ត្រីពាក់ព័ន្ធ, ជាពិសេសខាងប៉ូលីសចរាចរណ៍, មានឱកាសកាន់តែរកប្រាក់បានច្រើនចូលហោប៉ៅរបស់ពួកគេតែប៉ុណ្ណោះ !

  9. ទឹម បឿន ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 8:27 ព្រឹក

    ដូច​ខ្ញុំ​និយាយ​អ៊‍ីចឹង ច្បាប់​ស្រុក​ខ្មែរ​សម្រាប់​រក​លុយ ឱ្យ​តែ​ឃើញ​ចន្លោះ​ណា​រក​លុយ​បាន ចេញ​ច្បាប់​ប្រាវ!

  10. អគ្គលីបុត្រ ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 10:54 ព្រឹក

    ខ្ញុំមិនទាន់ដាក់កញ្ចក់ទេ ពាក់តែមួក!
    ខ្ជិលដាក់​ព្រោះ​ខ្លាច​ប៉ូលីស​អត់​ការងារ​ធ្វើ🙂
    ប្រទេសកំពុងជួបវិបត្តិ​សេដ្ឋកិច្ច ចឹង​ប្រឹងយ៉ាង​ណា​ឲ្យ​លុយ​មានចរាចរណ៍ ត្រូវទិញ​ដូរ​ហូប​ចុក ឲ្យ​អស់ដៃទៅ!

  11. ម៉ន ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 12:27 ល្ងាច

    ស្រុកណាក៏គេរកលុយដែរ តែលុយគេចូលទៅរដ្ឋ មិនមែនចូលក្នុងហោប៉ៅប៉ូលិសទេ ។ ចាប់អ្នកដែលធ្វើខុសច្បាប់ ខ្ញុំគាំទ្រជានិច្ច ។ ខ្ញុំឯណេះ គ្រាន់តែជិះឡានអត់បានដាក់ខ្សែក្រវាត់ ត្រូវប៉ូលិសចាប់ អោយ ticket យកទៅបង់នៅឯ តុលាការ អស់ $150 ។

  12. ម៉ន ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 12:39 ល្ងាច

    ឡូយត្រង់ដែលថា បើបង់លុយអាចទៅបាន😀
    បើខ្ញុំឯណេះវិញមិនអាចទេ បើត្រូវប៉ូលិសចាប់ព្រោះអត់មួក ទោះធ្វើយ៉ាងណាក៏មិនអាចជិះតទៅទៀតដែរ បើហានតែជិះតទៅទៀត ច្បាស់ជាត្រូវប៉ូលិសចាប់ទាំងម៉ូតូទាំងម្ចាស់យកទៅជាមួយហើយ😀

  13. ទឹម បឿន ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 12:45 ល្ងាច

    នៅ​ស្រុក​គេ ច្បាប់​គឺ​ច្បាប់ គេ​ធ្វើការ​ច្បាស់លាស់ តែ​នៅ​ខ្មែរ ពេល​ណា​គេ​នឹក​ចង់​ចាប់ៗ ពេល​ណា​គេ​មិន​ចាប់ មិន​ចាប់ ចាប់​បាន​ត្រូវ​បង់លុយ​នៅ​កន្លែង​ក៏​បង់ តែ​ពេល​ខ្លះ​គេ​ធ្វើ​គេ​អ្នក​ត្រឹមត្រូវ​ដឹក​ម៉ូតូ​​យក​ទៅ​លេង តែ​អ្នក​ធំៗ​វិញ​ឡាន​កញ្ចក់​ខ្មៅ អត់​ពាក់​ខ្សែ​ក្រវាត់​ម៉េច​ក៏​​អត់​ខុស​ច្បាប់​ដែរ ឡាន​អន់ៗ​អត់​ពាក់​ខ្សែ​ក្រវាត់ ឬ​បិទ​កញ្ចក់​ខ្មៅ សុទ្ធ​តែ​រឿង​ហើយ ។

  14. ច័ន្ទរឿន ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 12:55 ល្ងាច

    នៅស្រុកខ្មែរមានច្បាប់ល្អណាស់ ទាស់តែមនុស្សមួយចំនួនយកច្បាប់មកធ្វើជា​ឧបករណ៍ជំនួញដើម្បីទាញចំណេញ។ ហេតុនេះហើយទើបសង្គមជាតិដូចសព្វថ្ងៃ។ ច្បាប់រដ្ឋមានច្រើន តែមនុស្សខ្មែរខ្វះខាតច្បាប់ស្មារតី (spiritual law of being Cambodian).

  15. movies ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 1:06 ល្ងាច

    ប្រទេសខ្មែរ​កុំខ្លាចអី​ ឥឡូវ​នេះ​មាន​មន្ទីពេទ្យ ច្រើនហើយ​និង​មាន​វត្ត​ច្រើនទៀត​សំរាប់​រងចាំទទួល​ ហាហាហាហ😀 :!

  16. រដ្ឋ ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 1:35 ល្ងាច

    ក្រុម​ប៉ូលីស​សណ្ដាប់ធ្នាប់​ទេ​ ពេល​យប់​នុះ!! ការ​ដែល​ចាប់​កញ្ចក់​មួក​យប់​ហ្នឹង​គឺ​ក្រៅ​ផ្លូវ​ការ​ទេ (ភារកិច្ច​ខុស​គ្នា) ហាហា ង៉ៃ​មុន​ខ្ញុំ​ឲ្យ ៥០០០៛​ដែរ… គឺ​ក្រុម​ឆែក​អាវុធ​ទេ ហើយ​មិន​ប្រាកដ​ទេ ជួនកាល​គ្រាន់​ជា​ឱកាស​រក​លុយ​ក្រៅ​ប៉ុននោះ តាម​គេ​ល្បី… ។

    បឿន មិន​បាច់​ដៀមដាម​ខ្ញុំ​ទេ ហាសហា ម៉ូ​តូ​ខ្ញុំ​គ្មាន​កញ្ចក់ គ្មាន​មួក​ហ្នឹង​គេ​ទេ!

  17. ក្តាមសក ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 1:46 ល្ងាច

    ចាំមើលៗ អាលុយដែលគេប្រមូលបានពីប្រជាពលរដ្ឋខ្មែរលើស្លាកលេខម៉ូតូ និងពន្ធផ្លូវហ្នឹង អាចធ្វើអោយរដ្ឋាភិបាលខ្មែរឈប់ខ្ចីលុយបរទេសមកសាងសង់ផ្លូវ និង ស្ពានដែរទេ។ បើនៅតែខ្ចីលុយបរទេស មកសាងសង់ផ្លូវ​ និងស្ពានទេ ប្រាកដជាលុយអស់ហ្នឹងចូលហោប៉ៅមន្ត្រីពុករលួយហើយ។ បើអញ្ចឹងមែន លុយរបស់ក្តាមសក ចំនួនជិត៤០ដុល្លារដែលបង់ជូនរដ្ឋពីរឿងធ្វើស្លាកលេខ និងពន្ធនានាហ្នឹង ច្បាស់ជាគេស៊ីហ្មត់គ្ានសល់ទេ។

    នៅមានទៀត ជារៀងរាល់ខែ ក្តាមសកបង់ពន្ធជូនរដ្ឋាភិបាលខ្មែរជិត១០០ដុល្លារ។​ វាជាប្រាក់ពន្ធលើប្រាក់ខែរបស់ក្តាមសក។ ​ចាំមើលក្តាមសកចាស់ទៅ រដ្ឋាភិបាលខ្មែរ អោយអីមកក្តាមសកវិញ ជាថ្នូរនិងពន្ធប្រាក់ខែដែលក្តាមសកបានបង់ជូនរដ្ឋ។

  18. evannak ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 2:11 ល្ងាច

    និយាយ​ពី​រឿង​ប៉ូលីស​ចាប់​មួក​និង​កញ្ចក់ ថ្ងៃ​មុន​នេះ​ពេល​ដែល​ត្រឡប់​មក​ពី​ធ្វើ​ស្លាក​លេខ​ម៉ូតូ ក៏​ជួប​និង​ប៉ូលីស​កំពុង​ចាប់​អ្នក​អត់​មួក និង​កញ្ចក់ ។ ប៉ូលីស​ហៅ​ចូល​ទៅ​ខាង​ហើយធ្វើ​ការ​ផាក​ពិន័យ​ដោយ​រៀបរាប់​ថា អត់​មួក ៣០០០ អត់​កញ្ចក់ ៤០០០ តែ​យោគយល់​ធ្លាប់​ស្គាល់​គ្នា ចុះ​ឲ្យ​នៅ​តែ ៤០០០រៀល ។ អ៊ែម​ហួស… តែ​ដល់​ក្រោយៗ​មក​ទៀត ជិះ​ជួប​ប៉ូលីស​ដែរ តែ​ប៉ូលីស​មិន​ផាក​ពិន័យ… សង្ស័យ​តែ​ធ្លាប់​ស្គាល់​គ្នា​ទេ​ដឹង…😀

  19. peehs07 ថ្ងៃពុធ ទី 19 ខែសីហា 2009 / 8:30 ព្រឹក

    ខ្ញុំអ្នកថ្មីរកផ្លូវចូលក្រុងអត់ឃើញទេ
    សូមបឿនប្រាប់ផ្លូវផង!

    ខ្ញុំបានបង្កើតគេហទំព័រមួយ បានដាក់ផ្សាយដែរ
    តែហេតុអីបានជាមិនឃើញមានរូបអីចេញមកទីនេះ
    នឹងគេសោះ តើខុសអី?

    ខ្ញុំបានដឹកភ្ញៀវច្រើនណាស់ថាទៅលេងរាជធានី
    អង្គរ តែកំពុងវង្វែងផ្លូវ សូមអស់លោកជួយបង្ហាញ
    ផ្លូវផង!

    សូមអរគុណទុកជាមុន!

  20. ម៉ន ថ្ងៃពុធ ទី 19 ខែសីហា 2009 / 8:57 ព្រឹក

    យីស ! ឡូយអាកន្លែងអ្នកស្គាល់គ្នាផ្សេង អ្នកអត់ស្កាល់គិតផ្សេង😀
    ចំជាមិនចោលពុតមែន ។ បើនិយាយពីច្បាប់ គឺគ្មានគ្នាឯងគ្នាគេ អ្នកតូច អ្នកធំ អ្នកមាន អ្នកក្រ អីទេ អោយតែធ្វើខុសច្បាប់ត្រូវតែចាប់ទាំងអស់ ។ បើប៉ូលីសណាហានចាប់អ្នកធំៗណា ដែលធ្វើខុសច្បាប់ ចាំមើលតើគេអោយទៅធ្វើអីវិញ ?

  21. ទឹម បឿន ថ្ងៃពុធ ទី 19 ខែសីហា 2009 / 9:14 ព្រឹក

    ស្រុក​ខ្មែរ​ឡូយ​អ៊‍ីចឹង​ហើយ​បង😀 ច្បាប់​ឥត​តម្លាភាព នរណា​គេ​គោរព​កើត?

  22. ទឹម បឿន ថ្ងៃពុធ ទី 19 ខែសីហា 2009 / 9:18 ព្រឹក

    peehs07: សូម​មើល​ប្រកាស​នេះ

  23. Piseth ថ្ងៃពុធ ទី 19 ខែសីហា 2009 / 10:38 ព្រឹក

    មែនហើយ ការចាប់ផាកពិន័យ​នេះហាក់​ដូចជាគ្រាន់បើណាស់​តែតាមការពិត ពួកគេរកតែលុយទេ។ គេតែងស្រែកក្តែងៗពីរឿងធ្វើស្លាកម៉ូតូរហូតដល់ និយាយថាចាប់កន្លែងណា ធ្វើអោយកន្លែងនោះ។ ខ្ញុំស្មានថាពេលនេះការធ្វើស្លាកលេខកាន់តែងាយស្រួលជាងមុនហើយមើលទៅ ការពិតមិនខុសពីពេលខ្ញុំធ្វើមុនៗឡើយ។ មនុស្សកាន់តែច្រើន ហើយកន្លែងធ្វើតូចចង្អៀត ចំណែកបង្អួចក៏ច្រើន ពិតជាមិនងាយទេ។ នៅទីនោះកន្លែងណាក៏មានបិទពាក្យស្លោកពីគុណធម៌ដែរ និងប្រកាសតាមម៉េក្រូថាអត់មានការបង់លុយបន្ថែមទេ តែការពិតមិនមែនទេ។ នៅទីនោះហាក់មានភាពមិនប្រក្រតិច្រើនណាស់។

  24. khmre star ថ្ងៃពុធ ទី 19 ខែសីហា 2009 / 5:03 ល្ងាច

    ខ្ញុំ​មាន​ការ​គាំ​ទ្រ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរ​ ប៉ុន្តែ​ខ្ញុំសង្កេត​ឃើញ​ថា​ សកម្មភាព​របស់​ពួក​ប៉ូលីស​ ស្តីគេ​នោះ​ ធ្ចើ​ដូចជា​ដេញ​ចាប់​ចោរ​អញ្ចឹង​។ យើង​ទាំង​អស់​គ្នា​គួរ​តែ​ចាប់​ផ្តើម​ពាក់​ពួកការពារ​ និង​ដាក់​កញ្ចក់​ម៉ូតូ​ ដើម្បី​ជៀសវាង​ការ​ផាកពិន័យ​ពី​ប៉ូលីស។

  25. សុខហេង ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែសីហា 2009 / 1:44 ល្ងាច

    ថ្ងៃមុន​ឃើញ​បង​បឿន​ក្នុង​បុស្ដិ៍​ទទក !

  26. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែសីហា 2009 / 2:05 ល្ងាច

    អូហ៍ ខ្ញុំ​ខ្លួនឯង​អត់​បាន​មើល​ផង

  27. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែសីហា 2009 / 3:12 ល្ងាច

    ខ្មាស់​គេ​បំផុត​នោះ ប្រយ័ត្ន​គេ​ឆ្មក់​ថត​មក​ដាក់​តាម internet កាសែត ទស្សនាវដ្ដី ទូរទស្សន៍..
    សំណាង​ហើយ​អត់​ម៉ូតូ​ជិះ មាន​តែ​ជើង​សម្រាប់​ដើរ …

  28. peehs07 ថ្ងៃសុក្រ ទី 21 ខែសីហា 2009 / 3:21 ព្រឹក

    យ៉ាប់តាហ្មង ជិះម៉ូតូអាញេយអាញ៉ៃណាស់!
    ពាក់មួកផង! ដាក់កញ្ចក់ផង! ប៉ូលិសដេញផង!

    កុំអោយពិបាកជិះម៉ូតូ ជិះឡានក្រុងវិញម្តងមើល!
    ខ្ញុំទើបតែបើកក្រុមហ៊ុនទេសចរណ៍ថ្មីទំនើប
    មានរត់គ្រប់ច្រកល្ហកទាំងអស់ ស្រីៗមិនយកលុយទេ
    យកតែប្រុសៗ

    ឥឡូវនេះកំពុងតែបើកឆាក ទៅក្រុងអង្គរ-សៀមរាបមុនគេ
    សូមអញ្ជើញទៅមើលនៅស្ថានីយ៍ឡានក្រុងខ្ញុំសាកមើល!

    http://peehs07.Wordpress.com/

    សូមអរគុណ!

  29. Bkhmer.com ថ្ងៃសុក្រ ទី 21 ខែសីហា 2009 / 12:50 ល្ងាច

    ស្រុកខ្មែរយើង​យ៉ាប់ណាស់​រឿង​ការធ្វើ​ចរាចរណ៍ មិនសូវ​បាន​ដឹង​អំពី​ច្បាប់​នៃ​ការ​បើកបរ​សោះ ដោយ​សារ​ភាគ​ច្រើន​មិន​បាន​ចូល​សាលា​ ដើម្បី​រៀន​ឲ្យ​បាន​ត្រឹម​ត្រឹម​បាន​យល់​ដឹង​អំពី​ការបើក​បរ យល់​ដឹង​អំពី​សីល​ធម៌
    បើបើកមិន​ប្រយ័ត្ន យ៉ាប់ហើយ

  30. Wong ថ្ងៃសុក្រ ទី 21 ខែសីហា 2009 / 1:07 ល្ងាច

    Guy,

    have u check your bux.to today? i have earned US8 for you.

    check this out.

    cheers

  31. sophea ថ្ងៃចន្ទ ទី 24 ខែសីហា 2009 / 8:33 ព្រឹក

    ថ្ងៃ​មុន​ខ្ញុំ​ជិះ​អា​ឆាលី​មួយ​៣​នាក់​ខ្មាស់​គេ​ណាស់​លោក​អើយ។ ហេន​វិន​អត់​ជួប​ប៉ូលីស😀

  32. ទឹម បឿន ថ្ងៃចន្ទ ទី 24 ខែសីហា 2009 / 8:39 ព្រឹក

    ហាហា រឿង​ខ្មាស​គេ​ចឹង​ក៏​មក​អួត​ដែរ !😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s