បារខេមព៍​ភ្នំពេញ​២០០៩


បារខេមព៍​ តាម​ខ្ញុំ​យល់ គឺ​ជា​​​កម្មវីធី ឬ​ការជួបជុំ​​​ជជែក​និង​ផ្ដល់​បទ​ពិសោធន៍​​ទៅវិញ​ទៅ​មក​​​រវាង​អ្នក​ចូលរួម ។ ចុះ​បារខេមព៍​ភ្នំពេញ? តាម​ខ្ញុំ​ដឹង ប្រហែល​គេ​និយាយ​ស្អីៗ​ទាក់ទង​ជាមួយ​កុំ​ព្យូទ័រ​ ដូច​ជា ទាក់ទង​ជាមួយ​​​វិបសាយ មាន ការរចនា​វិបសាយ, ប្លក់, Twitter, ហ្គេម​អ៊ីនធឺណិត, Social Network… ឬ​ទាក់ទង​នឹង​កម្មវិធី​ផ្សេងៗ​ដែល​ប្រើ​ជាមួយ​កុំព្យូទ័រ, កម្មវិធី​បើក​ទូលាយ, ដោយ​មាន​​បង្ហាញ​ទាំង​បច្ចេកវិជ្ជា​ថ្មីៗ​សព្វ​បែប​​យ៉ាង ។ អ្នក​ចូលរួម​អាច​រក​ប្រធានបទ​មួយ​ផ្ទាល់​ខ្លួនសម្រាប់​បង្ហាញ​គេ តែ​បើ​គ្មាន គ្រាន់តែ​អង្គុយ​ចាំ​ស្ដាប់​គេ​ក៏​បាន​ដូច​ខ្ញុំ​ក៏​បាន😀 ។

barcamp-phnom-penhBarCamp Phnom Penh 2009

កម្មវិធី​ហ្នឹង គេ​ធ្វើ​នៅ​ថ្ងៃ​ទី ៣-៤ ខែ​តុលា ឆ្នាំ​២០០៩ នៅ​សាកលវិទ្យាល័យ បញ្ញាសាស្ត្រ ។ បើ​ចាប់អារម្មណ៍ សូម​ចូល​ទៅ​ចុះឈ្មោះ​នៅ​វិបសាយ barcampphnompenh.org ឱ្យ​បាន​ឆាប់ ប្រយ័ត្ន​អស់​អាវ lolz ។ ផ្ដាំ​ទៅ​ម្ចាស់​កម្មវិធី​ឱ្យ​ហើយ រឿង​អាវ​ហ្នឹង តែ​ខ្ញុំ​អត់​បាន​រឿង​ហ្មង ព្រោះ​ខ្ញុំ​ចុះ​ឈ្មោះ​មុន ហាហា ។

10 thoughts on “បារខេមព៍​ភ្នំពេញ​២០០៩

  1. សុវុឌ្ឍី ថ្ងៃអាទិត្យ ទី 16 ខែសីហា 2009 / 8:47 ព្រឹក

    បើធ្វើថ្ងៃ១០អីបែបបានទៅដែរ ហេហេ

  2. Posoky ថ្ងៃអាទិត្យ ទី 16 ខែសីហា 2009 / 10:21 ព្រឹក

    ចុះឡិនទៅតាមណាទើបបានទទួលអាវនឹងគេអេះ?

  3. សេរីបណ្ឌិត ថ្ងៃអាទិត្យ ទី 16 ខែសីហា 2009 / 3:55 ល្ងាច

    កុំ​អី​ទៅ​ដែរ​បាត់​ ទាស់​តែ​ចំ​ថ្ងៃ​រៀន

  4. BKhmer ថ្ងៃអាទិត្យ ទី 16 ខែសីហា 2009 / 8:29 ល្ងាច

    ខ្ញុំគិតទៅដែរ ហេហេ ទើបមកក្រោយគេ🙂

  5. បាត់ដំបង ថ្ងៃចន្ទ ទី 17 ខែសីហា 2009 / 9:25 ព្រឹក

    ត្រូវហើយ។ កាលពីថ្ងៃសៅរ៌ខ្ញុំអត់បានទៅ ព្រោះហត់ពេក កាលសប្តាហ៍មុនអង្គុយស្តាប់គេ និយាយ ព្រោះអត់មានថបភិចអីនិយាយ។ អូហមានគេម្នាក់គេនិយាយពីវឺដប្រេសដែរ ហើយគេថាគេចូលចិត្តប្លក់បងបឿនឯងណាស់ ដោយមួយថ្ងៃគេចូលមើលប្លកបងរហូត

  6. ច័ន្ទរឿន ថ្ងៃចន្ទ ទី 17 ខែសីហា 2009 / 3:44 ល្ងាច

    ចង់ទៅបង្ហាញពី CAMBOSASTRA ដល់ខ្មែរយើងដែរ​តែជ្រុលមានគំរោងទៅស្រុក​ខ្មែរខែដប់ពីរទៅហើយ។ សង្ឃឹមថាបឿនជួយផ្សព្វផ្សាយផង។ សង្ឃឹមថាខ្ញុំអាចចែក​រំលែកឯកសារមួយចំនួនដល់កូនខ្មែរយើង។​

  7. ច័ន្ទរឿន ថ្ងៃចន្ទ ទី 17 ខែសីហា 2009 / 3:45 ល្ងាច

    ភ្លេចប្រាប់ទៅថាខេមបូសាស្រ្ត​បើកអត់ចេញទេថ្ងៃនេះព្រោះមានអ្នកមើលច្រើន ពេករហូតដល់ហួស Bandwidth​​ ថ្ងៃស្អែកដើរវិញហើយ។

  8. Sabay ថ្ងៃពុធ ទី 19 ខែសីហា 2009 / 9:52 ព្រឹក

    ខ្ញុំអត់បានចូលរួម ២ដងហើយ​គិតតែពីរវល់នៅក្រៅស្រុកឡាហូត! សង្ឃឹមថា​ លើកក្រោយបានចូលរួម!

  9. Chantra ថ្ងៃសុក្រ ទី 21 ខែសីហា 2009 / 7:43 ព្រឹក

    កុំភ្លេចណា អ្នក​ដែល​បានចុះ​ឈ្មោះ​​ក្នុង​វិបសាយ http://barcammphnompenh.org មាន​អាទិភាព​ទទួល អាវយឺត​បារខេមព៍ អាហារ​សំរ៉ន់ អាហារ​ថ្ងៃត្រង់ បៀរ៍ (ហេហេ) នឹង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត​ដោយ​ឥតគិត​ថ្ងៃ ព្រោះ​របស់​ទាំង​នេះ​មាន​ចំនួន​កំណត់។ អ្នក​ដែល​មិន​បាន​ចុះឈ្មោះ​ក៏​អាច​ចូល​រួម​ក​ម្មវិធី​នៅ​ថ្ងៃ ៣ និង ៤ តុលា ហ្នឹងដែរ តែ​មិន​មាន​អាទិភាព​ដូច​អ្នក​ដែល​បាន​ចុះឈ្មោះ​ក្នុង​ការ​ទទួល​របស់​ Free តែ​អាច​​Free​ក្នុង​ការ​ទទួល​បាន​ចំណេះដឹង និង​ការ​ចែក​រំលែក​បទពិសោធន៍​ផ្សេងៗ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s