ភាព​ជា​អ្នក​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា


កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​៩ លោកគ្រូ​បង្រៀន​មុខវិជ្ជា​ពលរដ្ឋ​វិទ្យា បាន​បង្រៀន​ឲ្យ​ចេះ​សមាទាន​និច្ចសីល តែ​មិន​បាន​បង្ហាត់​ឲ្យ​សូត្រ​ពី ឧកាស អហំ ភន្តេ មក​ទេ គាត់​បង្ហាត់​ឲ្យ​រត់​មាត់ តែ​និច្ចសីល​ទាំង​៥ មាន បាណាតិបាតា ជា​ដើម ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ចេះ​ចាំ និង​ដឹង​អំពី​ន័យ​សេចក្ដី​មក​រហូត ។ ក្នុង​គ្រា​នោះ លោកគ្រូ​បាន​បញ្ចុះបញ្ចូល​ទឹកចិត្ត​សិស្ស​ទាំងឡាយ​ឲ្យ​ចង់​ចេះ​ចង់​ដឹង និង​ស្រឡាញ់​ព្រះធម៌ គ្រប់​គ្នា​ខំ​រៀន​សូត្រ​រត់មាត់​នូវ​និច្ចសីល​ទាំង​៥ ដែល​និយម​ហៅ​ថា​សីល​៥​ដោយ​សេចក្ដី​ជ្រះថ្លា ។

រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​ជា​ខ្ញុំ​មិន​បាន​បួស​ជា​​សាមណេរ ហាត់​រៀន​ព្រះធម៌ តែ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​រាប់អាន​ចង់​ចេះ​ចង់​ដឹង ពិសេស​គោរព​ពុទ្ធោវាទ​អស់​ពី​ដួងចិត្ត ។

និច្ចសីល ឬ​សិល​៥ មាន៖

  • បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ (ប៉ា​ណា​តិ​ប៉ា​តា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
  • អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ (អៈទិននាទានា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
  • កាមេសុមិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ (កាមមេសុម៉ិចឆាចារ៉ា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
  • មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ (មុសាវាទា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
  • សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ (សុរ៉ា​មេរ៉ៈយៈ​មាច់ជៈ​ប៉ៈម៉ា​ទៈឋាណា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)

សូម​សូត្រ​​តាម​លុះ​ចេះ​ចាំ​ស្ទាត់ ។ និច្ចសីល​ខាងលើ​បើ​ប្រែ​ជា​អត្ថន័យ​ជា​ភាសា​ខ្មែរ​​យ៉ាង​ដូច្នេះ​ថា៖

  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺ​សម្លាប់​សត្វ ។
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា ។
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ។
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​​ពោល​នូវ​ពាក្យ​កុហក ។
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ ។

ពាក្យ​សុភាសិត​មួយ​ពោល​ថា អ្នក​គោរព​ពុទ្ធសាសនា បើ​មិន​ចេះ​ធម៌​វិន័យ ចាត់​ទុក​ថា​មិន​បាន​គោរព​កាន់​ពុទ្ធសាសនា ឡើយ ។

25 thoughts on “ភាព​ជា​អ្នក​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា

  1. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 10 ខែសីហា 2009 / 10:10 ល្ងាច

    សាធុ ៗ​ៗ!😀

  2. វិចិត្រ ថ្ងៃចន្ទ ទី 10 ខែសីហា 2009 / 10:10 ល្ងាច

    ការ​ចេះ​នឹង​យល់​អំពី​ធម៌ ជា​ការងាយ​ទេ តែ​ប្រតិបត្តិធម៌​មិន​ងាយ​មាន​អ្នក​ណាធ្វើ​បាន​ឡើយ។ មាន​យាយ​តាសុំ​សីល​៥ សីល​ ៨ មាន​ទាំង​លោក​សង្ឃ សង្ឃរាជច្រើន​អង្គ​ណាស់ ដែល​ប្រតិបត្តិ​មិន​បាន។ ឧទាហរណ៍​ត្រឹម​អហឹង្សាមួយ​ចុះ។ យាយ​តា​ខ្លះ និយាយ​ប្រឆាំង​គាត់​អី​បន្តិច​គាត់​ជេរ​ប៉ោង​មុខ​ឥលូវ​ហើយ ដូច​ថា បើ​គាត់​ថា​ផែន​ដីសំប៉ែត យើង​ថា​មូល ហ៊ាន​ប្រកែក​ជា​មួយ​គាត់ គាត់​នឹង​ខឹង​តូង​ភ្លាម​ ភ្លេច​ធម៌​គាត់​អស់​រលីង។ គ្រូសង្ឃរាជ​វិញ មិន​បាច់​ថ្លែង​ទេ បើ​សាមណេរ​ណា​រៀន​ធម៌​មិន​ចេះ វ៉ៃ​ប៉ោង​ច្រលក​ឥលូវ​ហ្នឹង។
    ដូច្នេះ​ហើយ​ ខ្ញុំ​ចង់​និយាយ​ថា “អ្នក​គោរព​ពុទ្ធសាសនា បើ​​ចេះ​ធម៌​វិន័យ តែ​មិន​ប្រតិបត្តិ​តាម ចាត់​ទុក​ថា​មិន​បាន​គោរព​កាន់​ ជឿ ពុទ្ធសាសនា ឡើយ”។

  3. កូនខ្មែរ-បារាំង ថ្ងៃអង្គារ ទី 11 ខែសីហា 2009 / 5:01 ព្រឹក

    ខ្ញុំយល់ស្របជាមួយលោក វិចិត្រ ១០០% ហើយព្រមទាំងមានសង្ឃខ្លះៗសព្វ​ថ្ងៃ នយោបាយជាងគ្រហស្តទៅទៀត !

  4. ទឹម បឿន ថ្ងៃអង្គារ ទី 11 ខែសីហា 2009 / 8:14 ព្រឹក

    និយាយ​ហ្នឹង​ត្រូវ​ហើយ តែ​រឿង​ប្រតិបត្តិ​ឬ​មិន​ប្រតិបត្តិ​ជា​រឿង​របស់​បុគ្គល មិន​អាច​យក​មក​ម៉ៃ​ជា​ទូទៅ​ទេ ។ ត្រង់​ពាក្យ​លោក​វិចិត្រ​និយាយ​ចុងក្រោយ​នោះ​ត្រឹមត្រូវ​ហើយ បើ​មិន​ប្រតិបត្តិ​គង់​មិន​រាប់​ចូល​ថា​ជា​អ្នក​កាន់​ពុទ្ធសាសនា​ឡើយ ។ គោល​បំណង​របស់​ខ្ញុំ ចង់​ឲ្យ​មាន​ចំណាប់អារម្មណ៍​ចំពោះ​សាសនា មិន​ចាំបាច់​គោរព និង​ប្រតិបត្តិ​តាម​រហូត​​១០០%​ទេ ត្រឹម​តែ​ចេះដឹង​គ្រាន់​ដាស់​សតិ​ខ្លះ​​គ្រប់គ្រាន់​ហើយ ។ តែ​បើ​គិត​ម៉ៃ​ថា​មិន​ល្អ ដោយ​យក​បុគ្គល​ខ្លះ​ជា​ឧទាហរណ៍ និង​កាន់តែ​ធ្វើ​ឲ្យ​ឱនថយ​ខាង​សាសនា​កាន់តែ​ខ្លាំង ។

  5. អាចារ្យធំ ថ្ងៃអង្គារ ទី 11 ខែសីហា 2009 / 11:47 ព្រឹក

    ត្រូវ​ណាស់ៗ​ដែល​មាន​គំនិត​ដូច​នេះ​។ ព្រោះ​ថា​សាសនា​ព្រះ​ពុទ្ធ​មិន​បាន​បង្ខំ​ឲ្យ​មាន​អ្នក​ណា​តាម​ព្រះ​អង្គ​ដោយ​បង្ខំ​ទេ​ ដូច​នេះ​ហើយ​ទើប​សាសនា​នេះ​មាន​ការ​ធ្លាក់​ចុះ។ ប៉ុន្តែ​នេះ​ជា​ការ​គិត​ទុក​ជា​ស្រេច​របស់​ព្រះ​ពុទ្ធ​ទៅ​ហើយ។

    ដូច​នេះ​កាន់​ ឬ​មិន​កាន់​ក៏​ដូច​តែ​គ្នា ឲ្យ​តែ​ក្នុង​ចិត្ត​បាន​ប្រតិបត្តិ

  6. ក្តាមសក ថ្ងៃអង្គារ ទី 11 ខែសីហា 2009 / 2:13 ល្ងាច

    អនុមោទនាលោកអើយ!

  7. កុលាប ថ្ងៃអង្គារ ទី 11 ខែសីហា 2009 / 3:55 ល្ងាច

    ត្រឹមត្រូវណាស់បឿន ថ្វីបើមានសាសនាជាច្រើនលើលោកយើងនេះ
    ពិតមែន តែការជឿ ឬមិនជឿ អាស្រ័យទៅតាមការយល់ដឹងរបស់
    បុគ្គលម្នាក់ៗតែប៉ុណ្ណោះ !.

    ប្រសិនជាគ្មានសាសនាទប់ស្កាត់ទេនោះ មនុស្សពិតជាកាប់សំលាប់គ្នា
    គ្មានលួសពេលឡើយ​។

    ចំពោះបងវិញ ទោះជាទៅដល់ទីណាៗក៍ដោយ ក៍បង​នៅតែកាន់
    សាសនាព្រះពុទ្ធដដែលហ្នឹង ត្បិតមិនសូវយល់ពីអត្ថន័យនៃធម៌អាថ៌
    ទាំងនោះ តែការគោរពតាមចាស់ៗ គឺនៅដដែល ។

    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@

  8. តាស៊ីក្លូ ថ្ងៃពុធ ទី 12 ខែសីហា 2009 / 12:32 ព្រឹក

    ចៅកំលោះបឿនអ្ហាហ៏ !

    អាសីល៥នេះ តាស៊ីក្លូសូត្រតាមតែ ៤ មុខនៅពីខាងលើរ៉េ ដល់អាមួយ

    ចុងក្រោយគេបង្អស់តាស៊ីក្លូអត់សូត្រតាមរ៉េ ហេហេហេហេហេហេហ !

    ទាល់តែយូរអ្ហហ៏បានសូត្រតាម ! វ៉ៃទាល់តែងាប់ក៏មិនសូត្រតាមផង ហាហ

    ហាហាហហាហ……….

  9. Posoky ថ្ងៃពុធ ទី 12 ខែសីហា 2009 / 6:09 ព្រឹក

    អត់ដែលបានដឹងសោះ

  10. ទឹម បឿន ថ្ងៃពុធ ទី 12 ខែសីហា 2009 / 8:20 ព្រឹក

    😀

  11. រដ្ឋ ថ្ងៃពុធ ទី 12 ខែសីហា 2009 / 11:11 ព្រឹក

    តាំង​ពី​ម៉ូតូឌុប​ទៅ​ប៉ះ​នឹង​ឡាន​មក គាត់​ដូច​ជា​ចង់​នៅ ឲ្យ​ឆ្ងាយ​ពី​រឿង​លោកិយ​ម៉ិច​មិន​ដិញ​ទេ! សប់ង៉ៃ​លោកបឿន គាត់​ចង់​ធ្វើ​អាចារ្យ​លែង​នឹក​នា​ប្រពន្ធ​កូន​លើ​វាល​សន្និវាស​យើង​ហើយ​មើល​ទៅ!!
    បាណា​ អទិន្នា កាមេ មុសា សុរា អាត្មា​អញ​មិន​ចង់​មាន​កម្មពារ​នឹង​មនុស្ស​លោក​ឡើយ!! សាធុៗៗ

  12. ទឹម បឿន ថ្ងៃពុធ ទី 12 ខែសីហា 2009 / 11:24 ព្រឹក

    ហេហេ ការដ្ឋ​ឯង​ខំ​សន្សំ​បុណ្យ សន្សំ​កុសល​ទៅ​ទាន់​ខ្លួន​នៅ​ក្មេង ។

    មនុស្ស​យើង​ម្នាក់ៗ​មើល​មិន​ឃើញ​នូវ​សង្ខារ​របស់​ខ្លួន​ឡើយ បើ​សង្ខារ​ប្រាសចាក​ផុត​រលត់​អំពី​លោក​នេះ​ហើយ រមែង​ទៅ​ចាប់​ភព​ថ្មី តែ​ការ​ចាប់​ភព​ថ្មី​រមែង​ពឹង​លើ​បុណ្យ​​កុសល​ដែល​យើង​បាន​សាង​ក្នុង​ជាតិ​នេះ​ផង​ដែរ ។

    ម្នាល​ទាំងឡាយ​ណា​ដែល​បាន​សាង​តែ​អំពើ​បាប ឃ្លាត​ឆ្ងាយ​អំពី​ព្រះ​ធម៌ អំពី​សាសនា រមែង​តែង​ទៅ​ចាប់​​ប្រសព្វ​​ក្នុង​នរក​អវីចី តែ​បើ​ម្នាល​ណា​បាន​សាង​អំពើ​ល្អ សន្សំ​តែ​កុសល ​រមែង​តែង​បាន​ចាប់​ភព​នៅ​សួគ៌ាល័យ ដែល​ជា​ទី​ស្ងប់​សុខ រម្លត់​ផុត​ចាក​អំពី​ទុក្ខ​លើ​លោក​ទាំង​ពួង​ទៅ​ហោង ។

    ម្នាល​ណារដ្ឋ ចូរ​ភ្ញាក់​ខ្លួន​ឡើង ដរាប​ណា​ព្រះ​អាទិត្យ​នៅ​តែ​រះ​នៅ​ឡើយ ម្នាល​នៅ​មិន​ទាន់​ហួស​ពេល​ទេ ។

    សាធុ​ៗ​ៗ

    ម៉េច? ពេញចិត្ត​ទេ​ការដ្ឋ? ​lolz

  13. រដ្ឋ ថ្ងៃពុធ ទី 12 ខែសីហា 2009 / 12:21 ល្ងាច

    អំណឹះ​តទៅ​ខ្ញុំ​កូណា​គិត​តែ​អំពី​ការ​សាង​បុណ្យ​កុសល​ឲ្យ​បាន​ច្រើន ដើម្បី​ជាតិ​នេះ​ជាតិ​មុខ​ជួប​តែ​កុសល​ផល​បុណ្យ ។ ការ​សាង​បាប​ រុកកួន​អ្នក​ផង​ទាំង​ឡាយ​ដែល​គេ​ពុំ​បាន​ប៉ះពារ​នឹង​យើង​ផង ពុំ​បាន​ជា​ប្រយោជន៍​ដល់​ខ្លួន​ឡើយ មាន​តែ​ពាក្យ​ប្រទេច​ផ្ដាសា​ជា​រឿយៗ មិន​ថា​អីចឹង ។

    តែ​មុន​នេះ​កូណា​ធ្លាប់​សាង​តែ​អំពើ​ល្អ​ពុំ​ដែល​បៀតបៀន​អ្នក​ដទៃ​ឲ្យ​ក្ដៅ​ក្រហល់​ក្រហាយដោយ​សារ​ខ្លួន​ឡើយ ។ មាន​តែ​ពួក​មារ ដែល​ចេះ​តែ​រមាស់​ដៃ​ជើង​ឯនោះ​ទេ ដែល​ចេះ​តែ​ដើរ​បង្ក​ហេតុ​បង្ក​ផល​​ឲ្យ​គេ​កើត​អំពល់​នេះ អំពល់​នោះ ដែល​កូណា​ពុំ​ដឹង​ថា​ម្នាល​ទាំង​នោះ​ចង់​បាន​អ្វី​ដែល​នឹង​សម​តាម​បំណង​របស់​ផង​ខ្លួន​ពួក​គេ ។

  14. បាត់ដំបង ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 9:11 ព្រឹក

    ចាស់ចិត្តចាស់គំនិតហើយអីបងបឿន? ងាកមករកធម៌ចោល ហ៊ីបហបហើយ?

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 9:26 ព្រឹក

    ខ្ញុំ​មាន​ប្រាប់​ថា​ចោល​ហ៊ីបហប​ឯណា?

  16. khmre star ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 4:44 ល្ងាច

    ជាកា​រល្អ​ណាស់​ដែល​អ្នក​ចេះ​ចាំ​ធម៌​ ដែល​ជួយ​អប់រំ​អ្នក​ឲ្យ​ដើរ​តាម​កន្លង​ផ្លូវ​ល្អ​។ ប៉ុន្តែ​មាន​លោក​សង្ឃ​មួយ​ចំនួន​បាន​ចេះដឹង​នូវ​ធម៌​អា​រហើយ​ តែ​សង្ឍ​ទាំង​នោះ​នៅ​តែប្រព្រឹត្តិ​រឿង​មិន​ត្រឹម​ត្រូវ​ នេះ​ជា​ការ​គួរ​ឲ្យអាមាស់​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​របស់​ខ្មែរ​យើង​នោះ​។

  17. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 5:41 ល្ងាច

    និយាយ​អញ្ចឹង​ខ្ញុំ​ដូច​យ៉ាប់​ទាំង​អស់
    សត្វ​ក៏សម្លាប់, …………. ?, និយាយ​កុហក​ក៏​ខ្ញុំ​ធ្លាប់, គ្រឿង​ស្រវឹង​ក៏​ចេះ, អា​រឿង​លួច​ទ្រព្យ​សឹង​ក៏​ថា​លែង​ឡើង​ហើយ (លួច​កម្មវិធី​ខុស​ច្បាប់​មក​ប្រើ)
    មិន​ដឹង​នរក​ប៉ុន្មាន​ជាន់​ទេ ? គិត​មើល​គឺ​មិន​គឺ ?

  18. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 5:46 ល្ងាច

    និយាយ​អញ្ចឹង​ខ្ញុំ​ចង់​សួរ​បន្តិច ការ​ដាក់​ឱ្យ​មាន Vote ក្នុង​ប្រកាស​ហ្នឹង គេ​ធ្វើ​ម៉េច​ដែរ ?
    ហេតុ​តែ​មនុស្ស​សាង​តែ​បាបកម្ម ខួរ​ក្បាល​បើ​មិន​ដុះ​ស្និម​ទេ ក៏មាន​តែ​រឿង​អាក្រក់​ដែរ ធ្វើ​ម៉េចបាន​ឆ្លាត​កើត…

  19. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែសីហា 2009 / 5:52 ល្ងាច

    នៅ​ទំព័រ Admin មើល​ជួរ​ខាង​ឆ្វេង នឹង​ឃើញ​ពាក្យ Ratings

  20. សេរីបណ្ឌិត ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 1:09 ល្ងាច

    អរគុណ​ច្រើន​ហើយបង​បឿន
    ឃើញ​អត់ គេ​អ្នក​រៀន​ធម៌​រៀន​អាថ៌​ ខួរ​ក្បាល​គេ​ភ្លឺ​ថ្លា​អញ្ចឹង អត់​ដូច​ខ្ញុំ​អ្នក​សាង​បាប​​ចេះ​តែ​មួយ​គត់​ គឺ​អត់​ចេះ​ស្អី​សោះ….. (ដាក់​ខ្លួន​បន្តិច​ចុះ)

  21. ទឹម បឿន ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 1:13 ល្ងាច

    អ៊‍ីចឹង​ហើយ​ដែល​គេ​ហៅ​ថា​បណ្ឌិត

  22. សេរីបណ្ឌិត ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 3:41 ល្ងាច

    អរគុណ​ច្រើន​ដែល​បាន​សរសើរ
    តាម​ការណ៍​ពិត​ខ្ញុំ​និយាយ​តាម​សូក្រាត​ទេ

  23. សេរីបណ្ឌិត ថ្ងៃសុក្រ ទី 14 ខែសីហា 2009 / 4:34 ល្ងាច

    ខ្ចី​Blogរបស់​បង​ផ្សាយ​បន្តិច​សិន​ហើយ, ឱ្យ​មិន​ឱ្យ​ក៏​ផ្សាយ​ដែរ ព្រោះ​ចង់​ល្បី
    ខ្ញុំ​មាន​ចំណេះ​ដឹង​ថ្មី​មួយ​,​ អង្គុយ​លេងៗ​ស្រាប់​តែ​ស្នឹម​ជាប់​ខួរ​​នាំ​ឱ្យ​ឆ្ងល់​ពី​បញ្ហា​មួយ​ទាក់​ទិន​នឹង​ការ​សរសេរ​​ក្នុង​ភាសា​ខ្មែរ មិន​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ ឬ នៅ​ទេ ។ ខាង​ក្រោម​នេះ​ជា link របស់​ខ្ញុំ ៖
    http://puthi4khmer.wordpress.com/2009/08/14/%e1%9e%80%e1%9e%b6%e1%9e%9a%e2%80%8b%e1%9e%96%e1%9e%b7%e1%9e%8f-%e1%9e%ac-%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9f%8d%e2%80%8b%e1%9e%96%e1%9e%b7%e1%9e%8f%c2%a0/

    ហេតុ​តែ​​ចង់​ល្បី​មក​ខ្ចី​Blogអ្នក​ល្បី​មក​ផ្សាយ ហាហាហាហា យ៉ាប់​ចិត្ត……

  24. suphon khmer ថ្ងៃចន្ទ ទី 7 ខែកញ្ញា 2009 / 2:49 ព្រឹក

    ព្រះពុទ្ធសាសនាប្រដៅឲ្យជឿកម្ម ដូច្នោះការប្រតិបត្ដិឬមិននោះជារឿងបុគ្គលទេ
    ខ្ញុំជឿថាព្រះសង្សដែលត្រឹមត្រូវច្រើនជាងជាងសង្សដែលមិនត្រឹមត្រួវព្រោះដោយ
    ធម្មតាមនុស្សល្អត្រូវមានច្រើនជាងមនុស្សអាក្រក់​ ​បើមិនដូច្នោះទេសង្គមជាតិនីមួៗ
    នៃប្រទេសក្នុងពិភពលោកទាំងមូលមិនអាចទ្រទ្រងឲ្យរីកចម្រើនដល់មកបច្ចុប្បន្ន
    នេះបានទេ វាជាធម្មតាទេស្វាយមួយដើមមានផ្លែរាប់រយផ្លែវាតែងតែមានផ្លែដែល
    ដង្កូវស៊ីខ្លះរលួយខ្លះវាមិនល្អទាំងអស់ទេយើងអ្នកបរិភោគយើងរើសផ្លែណាដែលវា
    ល្អមិនរលួយទៅជាការស្រេចហើយ បើយើងរវល់តែគិតថាវាដង្កូវស៊ីវារលួយ
    នៅអញ្ចឹងដោយមិនបានរើសផ្លែល្អៗហូបព្រោះរវល់តែគិតហ្នឹងទីបំផុតអត់បាន
    ហួបផ្លែស្វាយសួម្បីមួយផ្លែក៏ពុំបានហួបឡើយ។។។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s