កាលខ្ញុំរៀនថ្នាក់ទី៩ លោកគ្រូបង្រៀនមុខវិជ្ជាពលរដ្ឋវិទ្យា បានបង្រៀនឲ្យចេះសមាទាននិច្ចសីល តែមិនបានបង្ហាត់ឲ្យសូត្រពី ឧកាស អហំ ភន្តេ មកទេ គាត់បង្ហាត់ឲ្យរត់មាត់ តែនិច្ចសីលទាំង៥ មាន បាណាតិបាតា ជាដើម ។ ចាប់ពីពេលនោះមក ខ្ញុំចេះចាំ និងដឹងអំពីន័យសេចក្ដីមករហូត ។ ក្នុងគ្រានោះ លោកគ្រូបានបញ្ចុះបញ្ចូលទឹកចិត្តសិស្សទាំងឡាយឲ្យចង់ចេះចង់ដឹង និងស្រឡាញ់ព្រះធម៌ គ្រប់គ្នាខំរៀនសូត្ររត់មាត់នូវនិច្ចសីលទាំង៥ ដែលនិយមហៅថាសីល៥ដោយសេចក្ដីជ្រះថ្លា ។
រហូតមកដល់ពេលនេះ បើទោះជាខ្ញុំមិនបានបួសជាសាមណេរ ហាត់រៀនព្រះធម៌ តែខ្ញុំនៅតែស្រឡាញ់រាប់អានចង់ចេះចង់ដឹង ពិសេសគោរពពុទ្ធោវាទអស់ពីដួងចិត្ត ។
និច្ចសីល ឬសិល៥ មាន៖
- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ (ប៉ាណាតិប៉ាតា វេរ៉ៈម៉ៈណីសិកខាប៉ៈទាំង សៈម៉ាទិយាម៉ិ)
- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ (អៈទិននាទានា វេរ៉ៈម៉ៈណីសិកខាប៉ៈទាំង សៈម៉ាទិយាម៉ិ)
- កាមេសុមិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ (កាមមេសុម៉ិចឆាចារ៉ា វេរ៉ៈម៉ៈណីសិកខាប៉ៈទាំង សៈម៉ាទិយាម៉ិ)
- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ (មុសាវាទា វេរ៉ៈម៉ៈណីសិកខាប៉ៈទាំង សៈម៉ាទិយាម៉ិ)
- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ (សុរ៉ាមេរ៉ៈយៈមាច់ជៈប៉ៈម៉ាទៈឋាណា វេរ៉ៈម៉ៈណីសិកខាប៉ៈទាំង សៈម៉ាទិយាម៉ិ)
សូមសូត្រតាមលុះចេះចាំស្ទាត់ ។ និច្ចសីលខាងលើបើប្រែជាអត្ថន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖
- ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
- ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា ។
- ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
- ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
- ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុជាទីតាំងនៃសេចក្ដីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ។
ពាក្យសុភាសិតមួយពោលថា អ្នកគោរពពុទ្ធសាសនា បើមិនចេះធម៌វិន័យ ចាត់ទុកថាមិនបានគោរពកាន់ពុទ្ធសាសនា ឡើយ ។
សាធុ ៗៗ! 😀
ការចេះនឹងយល់អំពីធម៌ ជាការងាយទេ តែប្រតិបត្តិធម៌មិនងាយមានអ្នកណាធ្វើបានឡើយ។ មានយាយតាសុំសីល៥ សីល ៨ មានទាំងលោកសង្ឃ សង្ឃរាជច្រើនអង្គណាស់ ដែលប្រតិបត្តិមិនបាន។ ឧទាហរណ៍ត្រឹមអហឹង្សាមួយចុះ។ យាយតាខ្លះ និយាយប្រឆាំងគាត់អីបន្តិចគាត់ជេរប៉ោងមុខឥលូវហើយ ដូចថា បើគាត់ថាផែនដីសំប៉ែត យើងថាមូល ហ៊ានប្រកែកជាមួយគាត់ គាត់នឹងខឹងតូងភ្លាម ភ្លេចធម៌គាត់អស់រលីង។ គ្រូសង្ឃរាជវិញ មិនបាច់ថ្លែងទេ បើសាមណេរណារៀនធម៌មិនចេះ វ៉ៃប៉ោងច្រលកឥលូវហ្នឹង។
ដូច្នេះហើយ ខ្ញុំចង់និយាយថា “អ្នកគោរពពុទ្ធសាសនា បើចេះធម៌វិន័យ តែមិនប្រតិបត្តិតាម ចាត់ទុកថាមិនបានគោរពកាន់ ជឿ ពុទ្ធសាសនា ឡើយ”។
ខ្ញុំយល់ស្របជាមួយលោក វិចិត្រ ១០០% ហើយព្រមទាំងមានសង្ឃខ្លះៗសព្វថ្ងៃ នយោបាយជាងគ្រហស្តទៅទៀត !
និយាយហ្នឹងត្រូវហើយ តែរឿងប្រតិបត្តិឬមិនប្រតិបត្តិជារឿងរបស់បុគ្គល មិនអាចយកមកម៉ៃជាទូទៅទេ ។ ត្រង់ពាក្យលោកវិចិត្រនិយាយចុងក្រោយនោះត្រឹមត្រូវហើយ បើមិនប្រតិបត្តិគង់មិនរាប់ចូលថាជាអ្នកកាន់ពុទ្ធសាសនាឡើយ ។ គោលបំណងរបស់ខ្ញុំ ចង់ឲ្យមានចំណាប់អារម្មណ៍ចំពោះសាសនា មិនចាំបាច់គោរព និងប្រតិបត្តិតាមរហូត១០០%ទេ ត្រឹមតែចេះដឹងគ្រាន់ដាស់សតិខ្លះគ្រប់គ្រាន់ហើយ ។ តែបើគិតម៉ៃថាមិនល្អ ដោយយកបុគ្គលខ្លះជាឧទាហរណ៍ និងកាន់តែធ្វើឲ្យឱនថយខាងសាសនាកាន់តែខ្លាំង ។
ត្រូវណាស់ៗដែលមានគំនិតដូចនេះ។ ព្រោះថាសាសនាព្រះពុទ្ធមិនបានបង្ខំឲ្យមានអ្នកណាតាមព្រះអង្គដោយបង្ខំទេ ដូចនេះហើយទើបសាសនានេះមានការធ្លាក់ចុះ។ ប៉ុន្តែនេះជាការគិតទុកជាស្រេចរបស់ព្រះពុទ្ធទៅហើយ។
ដូចនេះកាន់ ឬមិនកាន់ក៏ដូចតែគ្នា ឲ្យតែក្នុងចិត្តបានប្រតិបត្តិ
អនុមោទនាលោកអើយ!
ត្រឹមត្រូវណាស់បឿន ថ្វីបើមានសាសនាជាច្រើនលើលោកយើងនេះ
ពិតមែន តែការជឿ ឬមិនជឿ អាស្រ័យទៅតាមការយល់ដឹងរបស់
បុគ្គលម្នាក់ៗតែប៉ុណ្ណោះ !.
ប្រសិនជាគ្មានសាសនាទប់ស្កាត់ទេនោះ មនុស្សពិតជាកាប់សំលាប់គ្នា
គ្មានលួសពេលឡើយ។
ចំពោះបងវិញ ទោះជាទៅដល់ទីណាៗក៍ដោយ ក៍បងនៅតែកាន់
សាសនាព្រះពុទ្ធដដែលហ្នឹង ត្បិតមិនសូវយល់ពីអត្ថន័យនៃធម៌អាថ៌
ទាំងនោះ តែការគោរពតាមចាស់ៗ គឺនៅដដែល ។
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ចៅកំលោះបឿនអ្ហាហ៏ !
អាសីល៥នេះ តាស៊ីក្លូសូត្រតាមតែ ៤ មុខនៅពីខាងលើរ៉េ ដល់អាមួយ
ចុងក្រោយគេបង្អស់តាស៊ីក្លូអត់សូត្រតាមរ៉េ ហេហេហេហេហេហេហ !
ទាល់តែយូរអ្ហហ៏បានសូត្រតាម ! វ៉ៃទាល់តែងាប់ក៏មិនសូត្រតាមផង ហាហ
ហាហាហហាហ……….
អត់ដែលបានដឹងសោះ
😀
តាំងពីម៉ូតូឌុបទៅប៉ះនឹងឡានមក គាត់ដូចជាចង់នៅ ឲ្យឆ្ងាយពីរឿងលោកិយម៉ិចមិនដិញទេ! សប់ង៉ៃលោកបឿន គាត់ចង់ធ្វើអាចារ្យលែងនឹកនាប្រពន្ធកូនលើវាលសន្និវាសយើងហើយមើលទៅ!!
បាណា អទិន្នា កាមេ មុសា សុរា អាត្មាអញមិនចង់មានកម្មពារនឹងមនុស្សលោកឡើយ!! សាធុៗៗ
ហេហេ ការដ្ឋឯងខំសន្សំបុណ្យ សន្សំកុសលទៅទាន់ខ្លួននៅក្មេង ។
មនុស្សយើងម្នាក់ៗមើលមិនឃើញនូវសង្ខាររបស់ខ្លួនឡើយ បើសង្ខារប្រាសចាកផុតរលត់អំពីលោកនេះហើយ រមែងទៅចាប់ភពថ្មី តែការចាប់ភពថ្មីរមែងពឹងលើបុណ្យកុសលដែលយើងបានសាងក្នុងជាតិនេះផងដែរ ។
ម្នាលទាំងឡាយណាដែលបានសាងតែអំពើបាប ឃ្លាតឆ្ងាយអំពីព្រះធម៌ អំពីសាសនា រមែងតែងទៅចាប់ប្រសព្វក្នុងនរកអវីចី តែបើម្នាលណាបានសាងអំពើល្អ សន្សំតែកុសល រមែងតែងបានចាប់ភពនៅសួគ៌ាល័យ ដែលជាទីស្ងប់សុខ រម្លត់ផុតចាកអំពីទុក្ខលើលោកទាំងពួងទៅហោង ។
ម្នាលណារដ្ឋ ចូរភ្ញាក់ខ្លួនឡើង ដរាបណាព្រះអាទិត្យនៅតែរះនៅឡើយ ម្នាលនៅមិនទាន់ហួសពេលទេ ។
សាធុៗៗ
ម៉េច? ពេញចិត្តទេការដ្ឋ? lolz
សូមអនុមោទនាចំពោះអត្ថបទដ៏ល្អនេះ!
អំណឹះតទៅខ្ញុំកូណាគិតតែអំពីការសាងបុណ្យកុសលឲ្យបានច្រើន ដើម្បីជាតិនេះជាតិមុខជួបតែកុសលផលបុណ្យ ។ ការសាងបាប រុកកួនអ្នកផងទាំងឡាយដែលគេពុំបានប៉ះពារនឹងយើងផង ពុំបានជាប្រយោជន៍ដល់ខ្លួនឡើយ មានតែពាក្យប្រទេចផ្ដាសាជារឿយៗ មិនថាអីចឹង ។
តែមុននេះកូណាធ្លាប់សាងតែអំពើល្អពុំដែលបៀតបៀនអ្នកដទៃឲ្យក្ដៅក្រហល់ក្រហាយដោយសារខ្លួនឡើយ ។ មានតែពួកមារ ដែលចេះតែរមាស់ដៃជើងឯនោះទេ ដែលចេះតែដើរបង្កហេតុបង្កផលឲ្យគេកើតអំពល់នេះ អំពល់នោះ ដែលកូណាពុំដឹងថាម្នាលទាំងនោះចង់បានអ្វីដែលនឹងសមតាមបំណងរបស់ផងខ្លួនពួកគេ ។
ចាស់ចិត្តចាស់គំនិតហើយអីបងបឿន? ងាកមករកធម៌ចោល ហ៊ីបហបហើយ?
ខ្ញុំមានប្រាប់ថាចោលហ៊ីបហបឯណា?
ជាការល្អណាស់ដែលអ្នកចេះចាំធម៌ ដែលជួយអប់រំអ្នកឲ្យដើរតាមកន្លងផ្លូវល្អ។ ប៉ុន្តែមានលោកសង្ឃមួយចំនួនបានចេះដឹងនូវធម៌អារហើយ តែសង្ឍទាំងនោះនៅតែប្រព្រឹត្តិរឿងមិនត្រឹមត្រូវ នេះជាការគួរឲ្យអាមាស់ និងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌របស់ខ្មែរយើងនោះ។
និយាយអញ្ចឹងខ្ញុំដូចយ៉ាប់ទាំងអស់
សត្វក៏សម្លាប់, …………. ?, និយាយកុហកក៏ខ្ញុំធ្លាប់, គ្រឿងស្រវឹងក៏ចេះ, អារឿងលួចទ្រព្យសឹងក៏ថាលែងឡើងហើយ (លួចកម្មវិធីខុសច្បាប់មកប្រើ)
មិនដឹងនរកប៉ុន្មានជាន់ទេ ? គិតមើលគឺមិនគឺ ?
និយាយអញ្ចឹងខ្ញុំចង់សួរបន្តិច ការដាក់ឱ្យមាន Vote ក្នុងប្រកាសហ្នឹង គេធ្វើម៉េចដែរ ?
ហេតុតែមនុស្សសាងតែបាបកម្ម ខួរក្បាលបើមិនដុះស្និមទេ ក៏មានតែរឿងអាក្រក់ដែរ ធ្វើម៉េចបានឆ្លាតកើត…
នៅទំព័រ Admin មើលជួរខាងឆ្វេង នឹងឃើញពាក្យ Ratings
អរគុណច្រើនហើយបងបឿន
ឃើញអត់ គេអ្នករៀនធម៌រៀនអាថ៌ ខួរក្បាលគេភ្លឺថ្លាអញ្ចឹង អត់ដូចខ្ញុំអ្នកសាងបាបចេះតែមួយគត់ គឺអត់ចេះស្អីសោះ….. (ដាក់ខ្លួនបន្តិចចុះ)
អ៊ីចឹងហើយដែលគេហៅថាបណ្ឌិត
អរគុណច្រើនដែលបានសរសើរ
តាមការណ៍ពិតខ្ញុំនិយាយតាមសូក្រាតទេ
ខ្ចីBlogរបស់បងផ្សាយបន្តិចសិនហើយ, ឱ្យមិនឱ្យក៏ផ្សាយដែរ ព្រោះចង់ល្បី
ខ្ញុំមានចំណេះដឹងថ្មីមួយ, អង្គុយលេងៗស្រាប់តែស្នឹមជាប់ខួរនាំឱ្យឆ្ងល់ពីបញ្ហាមួយទាក់ទិននឹងការសរសេរក្នុងភាសាខ្មែរ មិនដឹងថាអ្នកទាំងអស់គ្នាបានដឹងហើយ ឬ នៅទេ ។ ខាងក្រោមនេះជា link របស់ខ្ញុំ ៖
http://puthi4khmer.wordpress.com/2009/08/14/%e1%9e%80%e1%9e%b6%e1%9e%9a%e2%80%8b%e1%9e%96%e1%9e%b7%e1%9e%8f-%e1%9e%ac-%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9f%8d%e2%80%8b%e1%9e%96%e1%9e%b7%e1%9e%8f%c2%a0/
ហេតុតែចង់ល្បីមកខ្ចីBlogអ្នកល្បីមកផ្សាយ ហាហាហាហា យ៉ាប់ចិត្ត……
ព្រះពុទ្ធសាសនាប្រដៅឲ្យជឿកម្ម ដូច្នោះការប្រតិបត្ដិឬមិននោះជារឿងបុគ្គលទេ
ខ្ញុំជឿថាព្រះសង្សដែលត្រឹមត្រូវច្រើនជាងជាងសង្សដែលមិនត្រឹមត្រួវព្រោះដោយ
ធម្មតាមនុស្សល្អត្រូវមានច្រើនជាងមនុស្សអាក្រក់ បើមិនដូច្នោះទេសង្គមជាតិនីមួៗ
នៃប្រទេសក្នុងពិភពលោកទាំងមូលមិនអាចទ្រទ្រងឲ្យរីកចម្រើនដល់មកបច្ចុប្បន្ន
នេះបានទេ វាជាធម្មតាទេស្វាយមួយដើមមានផ្លែរាប់រយផ្លែវាតែងតែមានផ្លែដែល
ដង្កូវស៊ីខ្លះរលួយខ្លះវាមិនល្អទាំងអស់ទេយើងអ្នកបរិភោគយើងរើសផ្លែណាដែលវា
ល្អមិនរលួយទៅជាការស្រេចហើយ បើយើងរវល់តែគិតថាវាដង្កូវស៊ីវារលួយ
នៅអញ្ចឹងដោយមិនបានរើសផ្លែល្អៗហូបព្រោះរវល់តែគិតហ្នឹងទីបំផុតអត់បាន
ហួបផ្លែស្វាយសួម្បីមួយផ្លែក៏ពុំបានហួបឡើយ។។។