ទាក់ទង​នឹង​ខ្ញុំ, ប្លែក​ៗ

ជិះ​ម៉ូតូ​ឌុប​បុក​ឡាន


ល្ងាច​ម្សិលមិញ ចេញ​ពី​ធ្វើការ​ខ្ញុំ​ហៅ​ម៉ូតូ​ឌុប​មួយ​ឡើង​ជិះ​ទៅ សួរ​គាត់​យក​ប៉ុន្មាន​ គាត់​ទារ ៨០០០​៛ លើស​គេ​លើស​ឯង​ជាង​ពាក់​កណ្ដាល ដល់​ត​ថ្លៃ​ត្រូវ​គ្នា​ខ្ញុំ​ឡើង​ម៉ូតូ​គាត់​ចេញ​ទៅ តែ​មើល​មុខ​ទៅ​មិន​ទំនង​ប៉ុន្មាន​ទេ​គាត់​ហ្នឹង មុខ​ស្នាម​ដូច​ធ្លាប់​ដួល​ម៉ូតូ​ញឹកញាប់​ណាស់ ។ ជិះ​ដល់​ផ្លូវ​បំបែក​ម្ដងៗ គាត់​ងីងឺ​ចង្កូត​ដូច​មិន​ស្ទាត់​នឹង​ផ្លូវ​កែង ឃើញ​អ៊‍ីចឹង ខ្ញុំ​ប្រុង​ខ្លួន​ជាប់​រហូត ហើយ​ជួយ​មើល​ផ្លូវ​ឲ្យ​​គាត់ ។ ជាង​ពាក់​កណ្ដាល​ផ្លូវ ដល់​ផ្លូវ​កែង​មួយ គាត់​ងាក​មើល​ទៅ​ខាង​ស្ដាំ រួច​ងាក​ទៅ​ខាង​ឆ្វេង និង​បរ​ម៉ូតូ​ទៅ​ត្រង់​ស្លែវ​ ឡាន​មួយ​មក​ពី​ខាង​ស្ដាំ ខ្ញុំ​ឃើញ​ឡាន​មក​យ៉ាង​ច្បាស់ ហើយ​ស្រែក​ប្រាប់​គាត់​ថា​ឡានៗ គាត់​មិន​ព្រម​ងាក​បែរ​មក​មើល​ខាង​ស្ដាំ​ដែល​ឡាន​កំពុង​មក បែរ​ជា​ខំ​មើល​តែ​ខាង​ឆ្វេង… មក​ដល់​ប្រកិត​ឡាន​មែនទែន ខ្ញុំ​មិន​ដឹង​ធ្វើ​អី​កើត​ក្រៅ​ពី​លោត​ចេញ​ពី​ម៉ូតូ ក៏​បណ្ដោយ​ឲ្យ​គាត់​ទៅ​បុក​ឡាន​តែ​ម្នាក់ឯង​ទៅ ។ ឡាន​កិន​កែង​ដៃ​របស់​គាត់ តែ​មិន​ធ្ងន់ធ្ងរ ម្ចាស់​ឡាន​ពីរ​នាក់​ប្ដី​ប្រពន្ធ​អាយុ​ខ្ទង់​ជិត​៥០ ឬ​៥០​ស្ទុះ​ចុះ​ពី​ឡាន​មក​មើល​សួរ​សុខទុក្ខ ឃើញ​ម្ចាស់​ម៉ូតូ​មិន​អី ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់​ក៏​ឡើង​ឡាន​ទៅ​ ។ ​ម្ចាស់​ម៉ូតូ​​ទំនង​មិន​អី ខ្ញុំ​ក៏​សួរ​គាត់ ឌុប​ខ្ញុំ​ទៅ​ទៀត​កើត​ឬ​អត់? គាត់​ថា​កើត ខ្ញុំ​ក៏​ជិះ​បន្ត​ទៀត​ទៅ ។ ជិះ​ដល់​ផ្លូវ​បត់​គាត់​ដូច​រអា​ៗ លែង​ហ៊ាន​បត់​លឿន​ដូច​មុន ខ្ញុំ​នឹក​ចង់​អស់​សំណើច​ដែរ ។ គាត់​វិញ​ជិះ​បណ្ដើរ​ពោល​បណ្ដើរ ថា​មិញ​គាត់​ងាក​មើល​មិន​ឃើញ​ឡាន​សោះ ខ្ញុំ​នៅ​ក្រោយ​លួច​សើច​ម្នាក់​ឯង ហើយ​តប​គាត់​ថា មក​ពី​បង​មិន​ងាក​មើល​ខាង​ស្ដាំ ខ្ញុំ​និយាយ​បណ្ដើរ​សើច​តែ​ឯង​បណ្ដើរ ព្រោះ​ហួស​ចិត្ត​នឹង​គាត់ ។

ខំ​តថ្លៃ​គាត់ ពេល​គាត់​ឌុប​មក​ដល់ ខ្ញុំ​ឲ្យ​លុយ​គាត់​ថែម​ទៀត​ទៅ ព្រោះ​អាណិត​គាត់ ។

15 thoughts on “ជិះ​ម៉ូតូ​ឌុប​បុក​ឡាន”

  1. ទិញម៉ូតួ ខ្ញុំទៅ មានអាស្តេប ពណ៍ទឹកប្រាក់មួយដែរ ទុកចោលនៅផ្ទះ បង អានឹងជិះស្រួលណាស់ មិនបាច់មានលេខទេ មួលយៗ វានៅជាមួយខ្ញុំបានម៉ាឆ្នាំ ឥលូវបាយៗវា យូណាស់ហើយ ទោះពេលទៅលេងស្រុកលើកមុនក៍មិនបាន សួសុខទុក្ខវាដែរ ។

  2. ជួបទៀតហើយ!

    ខ្ញុំខ្លាចណាស់ មិនសូវហ៊ានជិះម៉ូតូជាមួយប្រុសៗទេ ជិះលឿនពេក

    ភាគច្រើនជិះតែជាមួយស្រីៗ អោយស្រីៗឌុប
    ហើយមិនដែលបុកឡានទេ

    បឿនឯងលើកក្រោយកុំអោយជិះជាមួយប្រុសៗ
    សាកជិះជាមួយស្រីៗម្តងមើល!

    សូមបន្ថែមរឿងមួយដែលគួរចង់សើច តែមិនមែនម៉ូតូបុកឡានទេ
    តែមនុស្សដើរបុកបង្គោលភ្លើងទាំងព្រឹកភ្លឺចែស!

    ថ្ងៃមួយប្រហែលម៉ោង៨ឬ៩ព្រឹក ខ្ញុំត្រូវបានគេអញ្ជើញអោយទៅលេងផ្ទះមិត្តភ័គ្រ
    នៅម្តុំខាងលិចឆៀងខាងត្បូងផ្សាចាស់ក្រុងភ្នំពេញ្ នៅតាមដងផ្លូវធំមួយតែភ្លេច
    ឈ្មោះ ខ្ញុំក៏បានឈររេរាមើលគេមើលឯងនៅមុខផ្ទះ មួយរំពេចនោះ មានមីងម្នាក់
    និងប្រហែលជាកូនក្រមុំគាត់ ប្រហែលជាអាយុ១៦-១៧ឆ្នាំមើលទៅ្ ដើរមកដល់
    ទន្ទឹមខ្ញុំ ងាកមើលខ្ញុំ មើលហើយមើលទៀត ដើរងាកដើរងាក ស្រាប់តែបុកបង្គោល
    ភ្លើងមាំង! មីងនោះគាត់ថា ម៉េចហើយ! គាត់ស្ទុះមកអាបកូន ចំណែកខ្ញុំរាងដូចជា
    ខ្មាសដែរ អត់នៅទេ គេចចូលផ្ទះផ្លុក តែក្រោយមកនឹកឃើញថា គួរតែទៅសួរសុខ
    ទុក្ខនាង តែអត់ទៅវិញ ដូចជាចិត្តអាក្រក់ណាស់ តែមិនមែនទេ ខ្លាចវាខ្មាសខ្ញុំទៅ
    វិញទេ ក្រោយមកដូចជានឹកអាណិតគ្នា តែយឺតពេលទៅហើយ! គាត់នាំគ្នាទៅ
    បាត់ហើយ មិនដឹងជាត្រូវខ្លាំងប៉ុណ្ណាទេ…ចប់…

    ពាក្យគួរពុំគួរសូមអភ័យទោស!

  3. អូហ៍! ខ្ញុំភ្លេចប្រាប់ នៅភូមិតាស៊ីក្លូ ខ្ញុំបាននិយាយរឿងពិតមួយ
    ខ្មោចលងទាំងកណ្តាលថ្ងៃត្រង់ រឿងនោះឆ្លើយនិងសំនួររបស់posoky
    សូមទៅមើលផងមើ!

  4. លើកណាក៏បែបនេះដែរ អ្នករត់ម៉ូតូឌុប។ ពួកគាត់មិនដឹងជាប្រញាប់ទៅណាទេ។ អោយតែបងជិះម៉ូតូឌុបម្តង ប្រាប់គាត់មិនដឹងជាប៉ុន្មានដងថា កុំជិះលឿន គាត់នៅតែលឿនដដែល។ ធុញណាស់ មានតែបងដាក់ខ្ញុំចុះ ខ្ញុំដើរវិញ មិនពិបាកដួល ឈឺសាច់។ កន្លែងជិតមិនអីទេ តែកន្លែងឆ្ងាយវិញ ដើរមិនដល់ មានតែទាញគាត់រហូត ពេលគាត់បើកល្បឿនបន្ថែម។ មិនដឹងជាយ៉ាងម៉េចទេ។ ពិបាកនិយាយតែម្តង។ លឿន បុកឡាន ដេកពេទ្យ ខាតពេល ខាតការងារ ខាតលុយថែមទៀត។ តែនៅតែមិនរៀងសោះ។

  5. ប្រហែលជាគាតភ័យរឿងអីដឹង!ភាគច្រើនអ្នករត់ម៉ូតូឌុប តែងតែត្រូវប្រពន្ធកំនត់ ថាអោយរកអោយបានប៉ុណ្ណេះប៉ុណ្ណោះចូលផ្ទះ អាណិតគាត់ដែរ ខ្ញុំក៏មិនសូវស្ទាត់ដែរអារឿងម៉ូតូ បើគេមិនឌុបដើរ បើស្រីៗបានឌុប!ហេហេ

  6. គ្រាន់តែលឺ ក៏ស្រៀវដៃ ស្រៀវជើងជំនួសដែរ ។ នេះចេះមិនអី លោកតែអីទៅ មិនអស់ដៃអស់ជើង ម៉ែឪ ខំបង្កើតមកស្អាតបាត មកអស់ត្រឹមហ្នឹង ម៉ាច់និយាយ​បណ្ដោយ ។ បឿនឯងហេងហើយ ម៉្លេះណាខាតអស់ហាសិបតុ ហាហាហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s