លុយ​មួយ​លាន​ដុល្លារ​រលាយ រោងការ​ក៏​លុប​ចោល​ដោយ​សារ​ចាញ់បោក​តាម​អ៊ីនធឺណិត


ភ្នំពេញ៖ ចន្នា​ សង្ឃឹមថា​បុរស​មហាសេដ្ឋី​អង់គ្លេស​ម្នាក់​នឹង​មក​រៀប​ការ​ជាមួយ​នាង​ ដោយ​នាំ​យក​មក​នូវ​បណ្ណាការ​រហូតដល់​ទឹកប្រាក់​ក្នុង​រង្វង់​មួយ​លាន​ ដុល្លារ។ ដូច្នេះ​ចន្នា​មិន​អល់អែក​ឡើយ​ក្នុង​ការ​អញ្ជើញ​ភ្ញៀវ​សម្រាប់​មង្គលការ ហើយ​កក់​កន្លែង​សម្រាប់​អាពាហ៍ពិពាហ៍​របស់​នាង។ ប៉ុន្តែ​នៅ​ពេល​ដែល​នាង​ទៅ​រង់ចាំ​នៅ​ព្រលានយន្តហោះ បុរស​នោះ​មិន​បាន​បង្ហាញ​ខ្លួន​តាម​កាល​កំណត់​ឡើយ។ ចន្នា ​បាន​ក្លាយ​ទៅជា​ស្ត្រី​ម្នាក់​ដែល​ចាញ់បោក​មនុស្ស​នៅ​ក្រៅ​ប្រទេស ​តាមរយៈ​ការ​ទំនាក់ទំនង​តាម​អ៊ីនធឺណិត​រហូតដល់​អស់​លុយ​ជា​ច្រើន​ពាន់​ ដុល្លារ។

ករណី​បោកប្រាស់​តាម​អ៊ីនធឺណិត​ កំពុង​តែ​គំរាម​កំហែង​ដល់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​ដែល​ងាយ​នឹង​​ជឿ​ចំពោះ​ការ​សន្យា​រៀបការ ការ​ប្រកាស​រកស៊ី ហ៊ុន​គ្នា​រាប់​លាន​ដុល្លារ ការ​ផ្ទេរ​មរតក​រាប់​លាន​ដុល្លារ ឬ​ក៏​ការ​ប្រាប់​អំពី​ការ​ត្រូវ​ឆ្នោត​រាប់​លាន​ដុល្លារ​ជា​ដើម។ ដូច្នេះ​វា​តម្រូវ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ការ​ប្រយ័ត្ន​ខ្ពស់​បំផុត បើសិនជា​ពួកគេ​មិន​ចង់​ខាតបង់​លុយ និង​ពេលវេលា​ដោយ​ការ​បោកប្រាស់​ឆ្លងដែន​ក្នុង​សម័យ​បច្ចេកវិជ្ជា​រីកចម្រើន​ នេះ​ទេ។

ចន្នា (ឈ្មោះ​របស់​អ្នក​និពន្ធ​ដាក់​ឲ្យ) បាន​រៀបរាប់​អំពី​សាច់រឿង​ដែល​នាំ​នាង​ដល់​ការ​ចាញ់បោក​នេះ​ថា កាល​ពី​រយៈពេល​ជាង​មួយ​ខែ​មុន នាង​បាន​ជជែក​តាម​អ៊ីនធឺណិត ហើយ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ចែម ដែល​អះអាង​ថា ខ្លួន​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត​ដ៏​ធំ​មួយ​នៅ​អង់គ្លេស។ ចន្នា ​សប្បាយ​ចិត្ត​ណាស់​ចំពោះ​ការ​ស្គាល់​គ្នា​នោះ។ ចាប់​តាំងពី​ពេល​នោះ​មក​គាត់​ក៏​បន្ត​ទំនាក់ទំនង បុរស​នោះ​ហើយ​ទី​បំផុត​អ្នក​ទាំងពីរ​ក៏​ឈាន​ដល់​ទំនាក់ទំនង​ស្នេហា​ហើយ​ សន្យា​គ្នា​នឹង​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ។ ចន្នា ​សែន​សប្បាយ​ចិត្ត​ចំពោះ​ទំនាក់ទំនង​នេះ។

ទី​បំផុត​ ចែម ​បាន​ប្រាប់​ដល់ ​ចន្នា​ថា ខ្លួន​នឹង​មក​រៀបការ​ជាមួយ​ ចន្នា​ នៅ​សប្ដាហ៍​កន្លង​ទៅ។ ចន្នា​បាន​រៀបចំ​ការ​កក់​តុ​ការ កន្លែង​រៀបចំ​មង្គល​ការ និង​ការ​ត្រៀម​ផ្សេងៗ​ទៀត ដើម្បី​ទទួល​ចែម។ ចែម​បាន​ប្រាប់​ឲ្យ​ ចន្នា​ ទៅ​ទទួល​អនាគត​ប្ដី​សេដ្ឋី​នៅ​ឯ​ព្រលានយន្ដហោះ​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ ចន្នា ​ចាំបាត់ៗ​ហើយ​ក៏​ទទួល​ទូរស័ព្ទ​ថា ចែម​ជាប់​នៅ​ទី​ក្រុង​កូឡាឡាំពួរ​ដោយ​សារ​ការ​យក​លុយ​ច្រើន​ពេក (មួយ​លាន​ដុល្លារ) មក​ជាប់​ជាមួយ​ខ្លួន។ ឥឡូវ​ចែម​ត្រូវ​ការ​លុយ​ដើម្បី​រត់ការ​យក​លុយ​នោះ​មក​កម្ពុជា។ ចែម​បាន​ឲ្យ​ចន្នា​បញ្ជូន​លុយ​ឲ្យ​ចំនួន​២,០០០​ដុល្លារ​ដើម្បី​រត់​ការ។ ចន្នា​មិន​អល់អែក​ឡើយ ហើយ​ក៏​បញ្ជូន​លុយ​ឲ្យ​តាម​ការ​ស្នើសុំ។ ប៉ុន្តែ​នៅ​ពេល​ចន្នា​ព្យាយាម​ទំនាក់ទំនង​បន្ត​ទៀត​បន្ទាប់​ពី​បាន​ប្រគល់​ លុយ​ទៅ​ឲ្យ​បុរស​នោះ​ហើយ ​ចន្នា​មិន​អាច​ទាក់ទង​ចែម​បាន​ឡើយ។ ទីបំផុត​ចន្នា​បាន​ដឹង​ខ្លួន​ថា​នាង​បាន​ចាញ់បោក​បុរស​នោះ។

មាន​ករណី​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ការ​ចាញ់​បោក​តាម​រយៈ​អ៊ីនធឺណិត​នេះ ​ដោយ​រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផង។ ការ​ចាញ់បោក​ភាគច្រើន​ គឺ​ទាក់ទង​ទៅ​នឹង​ការ​លោភលន់​ចង់​បាន​លុយ​ជា​ច្រើន​ម៉ឺន​និង​លាន​​ដុល្លារ​​ ​នេះ​ឯង។

  • ស្ទីល​បោក​ផ្សេងៗ​តាម​អ៊ីនធឺណិត

អ៊ីនធឺណិត​បាន​ធ្វើ​ឲ្យ​យើង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ពិភពលោក​ខាង​ក្រៅ​យ៉ាង​ រហ័ស​ និង​ចំណាយ​ថវិកា​តិច។ វា​ផ្ដល់​ប្រយោជន៍​យ៉ាង​​ច្រើន​ណាស់​ដល់​មនុស្ស​លោក។ ប៉ុន្តែ​ជា​អកុសល​វា​ក៏​បាន​ក្លាយ​ទៅ​មធ្យោបាយ​បោកប្រាស់​យ៉ាង​ប៉ិនប្រសប់​ ហួសពី​ការ​នឹក​ឃើញ​របស់​យើង​ទៅ​ទៀត។ វិធី​បោក​ទាំងនោះ​រួម​មាន​ការ​សន្យា​រៀបការ និង​ផ្ដល់​លុយ​យ៉ាង​ច្រើន​ដូច​ជា​ករណី​ចន្នា ការ​លួច​​អ៊ីមែល​របស់​អ្នក​ដែល​យើង​ស្គាល់​ហើយ​សរសេរ​អ៊ីមែល​មក​ខ្ចី​លុយ​ ការ​អូសទាញ​រកស៊ី​ចូល​គ្នា ការ​ប្រាប់​ពី​ការ​ត្រូវ​រង្វាន់​ប្រាក់​លាន​ដុល្លារ និង​ការ​ផ្ទេរ​មរតក​ជា​ដើម។

-ការ​លួច​អ៊ីមែល​របស់​មនុស្ស​ដែល​យើង​ស្គាល់​ហើយ​សរសេរ​អ៊ីមែល​មក​សុំ​ខ្ចី​លុយ

នេះ​គឺ​ជា​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត ​ដែល​យើង​ងាយ​នឹង​ចាញ់បោក​បំផុត ​ដោយសារ​យើង​យល់​ថា មនុស្ស​ដែល​បញ្ជូន​អ៊ីមែល​កម​កាន់​យើង​នោះ​គឺ​ជា​មនុស្ស​ដែល​ស្គាល់​យើង​ដូច ​បង​ប្អូន​យើង ឬ​ក៏​មិត្តភ័ក្ដិ​យើង​ជិត​ស្និទ្ធ​របស់​យើង។ អ៊ីមែល​មិន​មែន​សុវត្ថិភាព​មួយ​រយ​ភាគរយ​ឡើយ។ ពេល​ខ្លះ​គេ​អាច​លួច​អ៊ីមែល និង​លេខ​សម្ងាត់​របស់​យើង​បាន​យក​ទៅ​ប្រើប្រាស់។

រ័ត្ន​អតីត​និស្សិត​អនុបណ្ឌិត​នៅ​ហ្វីលីពីន​បាន​និយាយ​ថា​ មាន​ពេល​មួយ​នោះ​ខ្លួន​បាន​ទទួល​អ៊ីមែល ដ៏​គួរឲ្យ​រន្ធត់​មួយ​ពី​គ្រូ​ជនជាតិ​ហ្វីលីពីន​របស់​ខ្លួន ​ដែល​ត្រូវ​ចោរ​ប្លន់​នៅ​អង់គ្លេស​ហើយ​មិន​អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ ហ្វីលីពីន​បាន ហើយ​បាន​សរសេរ​អ៊ីមែល​មក​កាន់​រ័ត្ន និង​និស្សិត​ផ្សេង​ទៀត​ដើម្បី​សុំ​ខ្ចី​លុយ​ចំនួន​៣,០០០​ដុល្លារ​ដើម្បី​ទិញ ​សំបុត្រ​យន្តហោះ និង​ទូទាត់​ថ្លៃ​បន្ទប់​សណ្ឋាគារ។ មនុស្ស​ដែល​​អះអាង​ថា​ខ្លួន​ជា​សាស្ត្រាចារ្យ​នោះ​ បាន​តម្រូវ​ឲ្យ​បញ្ជូន​លុយ​តាម​ Western Union។ ប៉ុន្តែ​នៅ​ពេល​ដែល​ធ្វើ​ការ​ត្រួតពិនិត្យ​ទៅ​ទើប​ដឹង​ថា ​អ៊ីមែល​របស់​សាស្ត្រាចារ្យ​នោះ​ត្រូវ​បាន​គេ​លួច​ចូល​ប្រើ ​ហើយ​ក្លែង​បន្លំ​ជា​សាស្ត្រាចារ្យ​នោះ​ដើម្បី​បោក​យក​លុយ​និស្សិត​បរទេស​ មួយ​ក្រុម ​ដែល​ធ្លាប់​រៀន​ជាមួយ​គាត់។

លោក​រ៉ាក់ ក៏​មាន​បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ដែរ។ ខ្លួន​បាន​ទទួល​អ៊ីមែល​ពី​មិត្តភ័ក្ដិ​ម្នាក់​ឈ្មោះ​ ផាត​ ឲ្យ​បញ្ជូន​លុយ​ជា​បន្ទាន់​ដោយ​សារ​ចោរ​បាន​លួច​លុយ​អស់​នៅ​ម៉ាឡេស៊ី។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ទំនាក់ទំនង​ទៅ​គ្រួសារ​របស់​ផាត​ ហើយ​ក៏​ដឹង​ថា​ផាត​តាម​ពិត​នៅ​ក្នុង​ប្រទេស ហើយ​មិន​បាន​សរសេរ​អ៊ីមែល​នោះ​ឡើយ។

តាម​ករណី​ទាំង​ពីរ​នេះ ឪពុកម្ដាយ ប្ដី​ប្រពន្ធ កូន ឬ​មិត្តភ័ក្ដិ​ត្រូវ​តែ​ពិនិត្យ​ឲ្យ​ច្បាស់លាស់​នៅ​ពេល​ទទួល​អ៊ីមែល​ឲ្យ​ បញ្ជូន​លុយ​ ដើម្បី​ចៀសវាង​ការ​ចាញ់​បោក​ដោយ​សារ​តែ​មាន​ការ​លួច​ចូល​ប្រើ​អ៊ីមែល​របស់​ កូន ឬ​ប្ដី​ ឬ​ប្រពន្ធ ឬ​មិត្តភ័ក្ដិ។

-របៀប​បោក​ផ្សេង​ទៀត​តាម​អ៊ីនធឺណិត

ចន្ថា​មាន​ការ​រំភើប​បន្ទាប់​ពី​បាន​ទទួល​អ៊ីមែល​ថា ខ្លួន​ត្រូវ​ឆ្នោត​ចំនួន​៥​លាន​ដុល្លារ ហើយ​ក៏​បា​បំពេញ​បែបបទ​តាម​ការ​ប្រាប់​របស់​អ៊ីមែល​នោះ។ ក្រោយ​កម​ចន្ថា​ក៏​ទទួល​ទូរស័ព្ទ​ប្រាប់​ថា​ ដើម្បី​បញ្ជូន​លុយ​៥​លាន​ដុល្លារ​នោះ​ ចន្ថា​ត្រូវ​បង់​លុយ​ចំនួន​២,០០០​ដុល្លារ ​ដើម្បី​ឲ្យ​គេ​រៀប​ចំ​ឯកសារ​ឲ្យ។ ចន្ថា​ក៏​ព្រម​បញ្ជូន​លុយ​នោះ។ ប៉ុន្តែ​ក្រោយមក​​​ចន្ថា​ក៏​បាត់​ដំណឹង​ឈឹង​មិន​អាច​ទាក់ទង​បាន​មនុស្ស​ដែល​ បាន​បញ្ជូន​អ៊ីមែល​នោះ។ ទី​បំផុត​ខ្លួន​ក៏​ដឹង​ថា​បាន​ចាញ់បោក​គេ​ទៅ​ហើយ ដោយ​ត្រូវ​ចំណាយ​លុយ​អស់​២,០០០​ដុល្លារ​ដោយ​គ្មាន​បាន​អ្វី​ឡើយ។

ក្រៅពី​ការ​អូសទាញ​ដោយ​វិធី​ប្រាប់​ថា ត្រូវ​ឆ្នោត​ជា​ច្រើន​លាន​ដុល្លារ​នេះ​​ របៀប​បោក​តាម​អ៊ីនធឺណិត​ផ្សេង​ទៀត​ គឺ​ការ​សហការ​គ្នា​បង្វិល​លុយ​មរតក​ជា​ច្រើន​លាន​ដុល្លារ ឬ​ក៏​ការ​រកស៊ី​រួម​គ្នា​ជា​ច្រើន។ ដូច្នេះ​នៅ​ពេល​ដែល​ប្រជាជន​ខ្មែរ​ទទួល​អ៊ីមែល​បែប​នេះ​មិន​ត្រូវ​បញ្ជូន​ លុយ​ទៅ​ក្រៅ​ប្រទេស​ឡើ បើសិន​ជា​មិន​ចង់​ចាញ់​បោក​គេ​ទេ​នោះ។

មន្ត្រី​ធនាគារ ​អេស៊ិលីដា​ និយាយ​ប្រាប់​រស្មី​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ទី​៣​ សីហា​ថា ករណី​ខាង​លើ​ពិត​ជា​ធ្លាប់​កើត​មាន​មែន​ទោះបី​មិន​ច្រើន​ក្ដី។ ប៉ុន្តែ​ពេល​​ខ្លះ​ធនាគារ​អាច​ជួយ​ទប់ស្កាត់​បាន ​ដោយ​ធ្វើ​ការ​ពន្យល់​អំពី​លទ្ធភាព​នៃ​ការ​ចាញ់បោក​​នេះ។ អ្នក​ខ្លះ​ក៏​សម្រេច​លែង​បញ្ជូន​លុយ​ទៅ​វិញ បន្ទាប់​ពី​មាន​ការ​ពន្យល់​នេះ៕

ប្រភព៖ អំពី​ស្ត្រី

18 thoughts on “លុយ​មួយ​លាន​ដុល្លារ​រលាយ រោងការ​ក៏​លុប​ចោល​ដោយ​សារ​ចាញ់បោក​តាម​អ៊ីនធឺណិត

  1. តាស៊ីក្លូ ថ្ងៃពុធ ទី 5 ខែសីហា 2009 / 2:22 ល្ងាច

    តាស៊ីក្លូធ្លាប់ជួបរឿងរ៉ាវបោកប្រាស់បែបនេះដែរ ប៉ុន្តែតាស៊ីក្លូមិនជឿសោះ។

    ល្បិចរបស់ពួកនោះគឺភាគច្រើនគឺតួអង្គបោកបា្រស់គេ ច្រើនតែនៅក្រុងឡុងស៏

    ប្រទេសអង់គ្លេស។ ហើយចុងក្រោយគេបា្រប់យើងឲ្យផ្ញើរលុយឲ្យគេទៅតាម

    Western Union។ ក្រុងឡុងស៏ និង Western Union ជាចំនុច២ដែលយើងគួរ

    ចាប់អារម្មណ៏… បើមានករណីបែបនេះសុំកុំជឿឲ្យសោះ !

    សំរាប់អ្នកប្រើបា្រស់យ៉ាហ៊ូ គឺមានភាពងាយស្រួលបំផុតសំរាប់ពួកមនុស្សខិល

    ខូចលួចលេខសំងាត់របស់យើងប្រើ ហើយសរសេរទៅមិត្តភ័កិ្តរបស់យើង។

    មានកម្មវិធីមួយដែលក្រុមអ្នកខិលខូចអាចប្រើបា្រស់សំរាប់ ហ៊ែក លេខសំងាត់

    របស់យើងបានហើយសរសេរទៅសុំខ្ចីលុយ ឬ សុំលុយពីមិត្តភ័កិ្តរបស់យើង។

    ដូច្នេះអ្នកប្រើបា្រស់យ៉ាហ៊ូម៊ែលសុំមេត្តាប្រុងប្រយ័ត្នឲ្យមែនទែន !

  2. តាស៊ីក្លូ ថ្ងៃពុធ ទី 5 ខែសីហា 2009 / 2:30 ល្ងាច

    ភាគច្រើនមនុស្សខិលខូចដែលបោកប្រាស់យើងនោះជាពួកស្បែកខ្មៅ។

    ជួនកាលវាផ្ញើរអ៊ីម៊ែលមកបា្រប់យើងថាយើងទទួលបានលុយ១លានដុល្លារ

    ជួនកាលវាសរសេរថា ប្តីវាស្លាប់និងជំងឺមហារីក។ជួនកាលវាថាវាជាទារយាទ

    របស់មហាសេដ្ឋីដែលស្លាប់ដោយធ្លាក់យន្តហោះ ជាដើម ។ល។និង។ល។

    ស្ទីលរបស់វាគឺវាឲ្យលុយរាប់លាននោះមកដល់យើង ក៏ប៉ុន្តែវាសុំឲ្យយើងបា្រប់

    វាពីលេខគណនីយ្យធនាគាររបស់យើងដើម្បីងាយស្រួលវាវេរលុយចូលមក

    ក្នុងគណនីយ្យរបស់យើង (សុំប្រយ័ត្នឲ្យមែនទែនត្រង់នេះ ព្រោះកាលណា

    បើយើងបា្រប់លេខគណនីយ្យរបស់យើងទៅវា ពួកវាអាចពេលខ្លះដឹងពីលេខ

    សំងាត់របស់យើងហើយដកលុយបានយ៉ាងងាយស្រួលបំផុត)។ ល្បិចរបស់វា

    ចុងក្រោយគឺសុំឲ្យយើងផ្ញើរលុយទៅឲ្យវាតាម Western Union ដើម្បីរត់ការ

    ឬរត់ឯកសារ បំពេញបែបបទក្នុងការទទួលលុយ។ សុំអ្នកទាំងអស់គ្នាប្រយ័ត្ន

    ក្នុងរឿងនេះឲ្យមែនទែន ព្រោះពួកស្បែកខ្មៅកំរមានមនុស្សល្អខ្លាំងណាស់

    ព្រោះពួកនោះជាក្រុមម៉ាហ្វីយ៉ា !

  3. តាស៊ីក្លូ ថ្ងៃពុធ ទី 5 ខែសីហា 2009 / 2:40 ល្ងាច

    សំរាប់សិស្ស និសិ្សត និង បញ្ញាវ័ន្តឬពួកអ្នកធ្វើការងារនៅតាមអង្គការក្រៅ

    រដ្ឋាភិបាលពួកវាប្រើល្បិចធ្វើជាអញ្ជើញយើងដោយបា្រប់ថាយើងមានឈ្មោះ

    ចូលរួមក្នុងសិក្ខាសាលា ឬកិច្ចប្រជុំថ្នាក់អន្តរជាតិមួយ (ទីកន្លែងភាគច្រើននៅ

    ទីក្រុងឡុងស៏)។ ហើយកិច្ចប្រជុំថ្នាក់អន្តរជាតិដែលពួកវាប្រើល្បិចនោះភាគ

    ច្រើនផ្តោតទៅលើការផ្លាស់ប្តូរបរិស្ថាន ការកើនឡើងកំដៅរបស់ផែនដី ជាដើម។

    វាប្រាប់ថាពួកវាបានរៀបចំសំបុត្រយន្តហោះ សំរាប់យើង ក៏ប៉ុន្តែថ្លៃសណ្ឋាគារ

    និងថ្លៃស៊ីចុកគឺនៅលើយើងខ្លួនឯង។ សុំសួរថាតើពួកយើងមានបានសរសេរ

    អត្ថបទអ្វីដែរឬទេឬមានបានធ្វើការទាក់ទងនិងអង្គការបរិស្ថានពិភពលោកធំៗ

    ដែរឬទេ? សុខៗហេតុអីក៏មានឈ្មោះរបស់ពួកយើងត្រុវបានគេអញ្ជើញឲ្យទៅ

    ចូលរួមកិច្ចប្រជុំថ្នាក់អន្តរជាតិ? (សុំមេត្តាគិតរឿងនេះឲ្យមែនទែន ! )។ ចុងក្រោយ

    ពួកវាបា្រប់យើងថា សុំផ្ញើរលុយទៅកាន់ពួកវាតាមរយះ Western Union ឬ

    ដើម្បីពួកវាកក់សណ្ឋាគារដល់យើង ……….. នោះគឺជាល្បិចបោកបា្រស់សុទ្ធ

    សាធ ! សុំកុំជឿឲ្យសោះ !

  4. ទឹម បឿន ថ្ងៃពុធ ទី 5 ខែសីហា 2009 / 6:15 ល្ងាច

    ខ្ញុំ​ធ្វើការ​ឲ្យ​អា​ស្បែក​ខ្មៅ​មួយ មិន​ទាន់​ឲ្យ​លុយ​ខ្ញុំ​ផង ពីរ​បី​ខែ​ហើយ… លែង​ចង់​សេពគប់​ជាមួយ​ហើយ ។

  5. rainbowpig ថ្ងៃពុធ ទី 5 ខែសីហា 2009 / 7:45 ល្ងាច

    ប្រសិនបើយើងមិនលោភលន់ពេក នោះយើងក៏នឹងមិនងាយចាញ់បោកគេដែរ នៅពេលដែលគេនិយាយថា យើងត្រូវឆ្នោត រឹក៏យើងត្រូវរៀបការជាមួយអ្នកមាន រឺក៏យើងទទួលកេរមរតក ។ល។និង។ល។ លុយដែលមិនបានមកពីកំលាំងញើសឈាមរបស់ខ្លួនយើងផង ហេតុអីក៏ចង់បានខ្លាំងម្ល៉េះ?

    ចំណែក រឿងមិត្តដែលជាប់នៅប្រទេសមួយ ដោយសារគ្មានលុយទិញសំបុត្រយន្តហោះត្រលប់មកស្រុកវិញនេះ កូនជ្រូកជួបផ្ទាល់ តែកូនជ្រូកគ្មានជឿអីបន្តិចសោះ ព្រោះវាមិនឡូស៊ិចសោះ។ ពួកម៉ាកកូនជ្រូកជាមនុស្សឯករាជ្យជាទីបំផុតហើយ ហើយឆ្លាតខ្លាំងណាស់។ រឿងអី គ្រាន់តែត្រូវចោរលួចកាបូប គេផ្ញើអ៊ីមែលទៅមនុស្សគ្រប់គ្នាក្នុងពេលតែមួយ សុំជំនួយ? ហេតុអីគេមិនទាក់ទងទៅស្ថានទូតខ្មែរនៅប្រទេសនោះ? ហេតុអីមិនទាក់ទងអោយអ្នករៀបចំសិក្ខាសាលាក្នុងប្រទេសនោះ ដែលខ្លួនទៅចូលរួមនោះជួយ?
    សំខាន់បំផុត គឺត្រូវគិតពីឡូស៊ិច ទើបយើងនឹងមិនចាញ់បោកគេងាយៗ។

  6. តាស៊ីក្លូ ថ្ងៃពុធ ទី 5 ខែសីហា 2009 / 8:47 ល្ងាច

    ចៅបឿនឯងម៉េចក៏មិនតាមទារលុយពីពួកវា? យើងខំប្រឹងធ្វើការបញ្ចេញ

    កំលាំង បញ្ចេញគំនិត និងចំនាយពេលវេលាណា មិនមែនទៅធ្វើការឲ្យពួក

    វាទទេៗនោះទេ !

    ពួកអាខ្មៅអស់នេះបើមិនតាមទារវាទេ វាគ្មានថ្ងៃសងយើងទេត្រូវចាំ ! ពួក

    អាអស់នេះកំពូលមេល្បិច និង បោកបា្រស់ហើយ ! បើនិយាយពីរឿងកេង

    ចំណេញវិញ គឺពូកែផុតលេខគ្មានគូរប្រៀប !

    ទៅទារលុយពីវាទៅ ហើយបើវាមិនព្រមឲ្យទេប្តឹងប៉ូលីសទៅ ! គុកគេបង្កើត

    សំរាប់ដាក់មនុស្សខិលខូច ធុនពួកវានោះ ……… មិនបាច់មេត្តា អាណិត ខន្តី

    ពួកវានោះទេ ត្រូវអាណិតខ្លួនឯងដែលប្រឹងទៅធ្វើការឲ្យពួកវាហើយមិនបាន

    ទទួលលុយមួយរៀលសោះនោះ ! ឈឺចាប់ណាស់បែបនេះឲ្យគេបោកប្រាស់

    ទទេៗលេងទៅកើតយ៉ាងម៉េចហ្នឹង?

  7. បាត់ដំបង ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 8:24 ព្រឹក

    ស្ទីលអស់ហ្នឹងជួបរាប់ភ្លេចហើយតាមអ៊ីម៉េល។ ដល់ថ្នាក់សឹងថាលែងហ៊ានបើកម៉េលទៀតខ្ញុំ។

  8. ម៉ន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 9:24 ព្រឹក

    មានលុយហើយមិនចេះចាយទុកទាល់តែគេបោក ។ ខ្ញុំឯណេះរកតែលុយចាយខ្លួនឯងមិនគ្រប់ផង😀

  9. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 10:21 ព្រឹក

    ថ្ងៃ​មុន​ប៊ិះ​ចាញ់​បោកពួក​វា​ម្តង​ដែរ។ មាន​មែល​មួយ​ផ្ញើ​មក​ខ្ញុំ​ពី Paypal (ដោយ​ប្រើ​ឈ្មោះ​បន្លំ​បន្តិច) ថា​ខ្ញុំ​បាន​ចុះ​ឈ្មោះ​ចូលជា​សមាជិកវ៉ិបសាយ​អាសអភាស​មួយ ដោយ​បាន​ចំនាយ​ប្រាក់​អស់​៧៥​ដុល្លារ។ វា​សរសេរ​ទៀត​ថា បើ​ខ្ញុំ​បាន​ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​មែន មិន​បាច់​ធ្វើ​អ្វី​ទេ តែ​បើ​មិន​បាន​ចុះ​ឈ្មោះ​ទេ សូម​ចុច​នៅ​ត្រង់​នេះ​ ដើម្បី​Cancel ។ ប៊ិះ​ចុចទៅ​ហើយ តែ​សង្ស័យ ក៏search address mail មួយ​នោះ​ដើម្បី​ផ្ទៀងផ្ទាត់ បាន​ដឹង​ថា​Mail បោក​សោះ​។

  10. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 10:34 ព្រឹក

    បើ​បោក​តាម​របៀប​លោកគ្រូ​ចិត្រ ទំនង​គួរ​ឲ្យ​ជឿ​ណាស់ តែ​បើ​ទាក់ទង​រឿង​ចឹងៗ​ខ្ញុំ​មិន​ដែល​ខ្វល់​ទេ ណាមួយ​អត់​មាន​លុយ​ឲ្យ​គេ​បោក​ផង😀

  11. ម៉ន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 12:15 ល្ងាច

    ខ្ញុំជិតតែចាញ់បោកគេម្តងដែរតើ កាលពីជាង១០ឆ្នាំមុន ។ កាលនោះមិនមែនគេចង់បោកយកលុយទេ គឺគេចង់បោកយកលេខ ID និងលេខ SSN របស់ខ្ញុំ ។ កាលនោះមានគេតេឡេហ្វូនមកខ្ញុំ ហើយប្រាប់ខ្ញុំថា មានគេលួច Account ខ្ញុំប្រើទៅប្រទេសក្រៅអស់ជាងពីពាន់ដុល្លារ ។ គេថាបើខ្ញុំចង់បិទកុំអោយគេប្រើទៀត និងមិនចង់បង់ថ្លៃជាងពីរពាន់ដុល្លារនោះ ទាល់តែខ្ញុំអោយលេខ ID និងលេខ SSN ទៅគេ ។

    ខ្ញុំឯណេះឮសូរតែជាងពីរពាន់ដុល្លារ ដោយអត់បានគិត ក៏ស្ទុះភ្លែតទៅយកកាត ដើម្បីអោយលេខទៅគេ ។ ប៉ុន្តែពេលបម្រុងនឹងអោយគេហើយ ស្រាប់តែមានគំនិតគិតថា ៖
    ១. បើជាក្រុមហ៊ុនទូរសព្ទ ហេតុអីមកសួរយើងរកលេខ ID ធ្វើអីទៀត ?
    ២. បើក្រុមហ៊ុនទូរសព្ទដឹងថាគេលួចប្រើ ម៉េចក៏មិនបិទភ្លាបទៅ ចាំទុកធ្វើអី ?

    ដល់ចឹងទៅខ្ញុំក៏ប្រាប់គេថា ចាំខ្ញុំទូរសព្ទត្រលប់ទៅវិញ ។ ស្រាប់តែគេសម្លុតខ្ញុំថា ចឹងមានតែខ្ញុំព្រមបង់ប្រាក់ជាងពីរពាន់ដល្លារហ្នឹង ? ខ្ញុំប្រាំថា ចាំខ្ញុំទូរសព្ទទៅវិញ ។ ស្រាប់តែគេដាក់ទូរសព្ទភ្លាប់ ។

    កាល់គេទូរសព្ទមកខ្ញុំ គេប្រាប់ថាឈ្មោះ Tony ទូរសព្ទមកពីក្រុមហ៊ុន ( ឈ្មោះក្រុមហ៊ុនទូរសព្ទដែលខ្ញុំប្រើប្រចាំខែ ) ដល់ពេលខ្ញុំទូរសព្ទទៅក្រុមហ៊ុន គេថាអត់មានអ្នកណាពីក្រុមហ៊ុនទូរសព្ទមកខ្ញុំទេ ហើយក៏អត់មានឈ្មោះ Tony ដែរ ម្យ៉ាងទៀត Account របស់ខ្ញុំនៅតែ ២៥ដុល្លារ ដែលជា តម្លៃសម្រាប់ថ្លៃបង់ប្រចាំខែប៉ណ្ណេះ ។

  12. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 12:27 ល្ងាច

    ហេហេ ប្លែកៗ

  13. អគ្គលីបុត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 1:41 ល្ងាច

    គ្រាន់តែចាំថា គ្មានអ្វី​ដែល​បានដោយងាយស្រួលទេ! បើងាយពេក នឹងហើយជាការ​បោកប្រាស់!

  14. និមល ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 3:55 ល្ងាច

    កាល​ពី​មួយ​ខែ​មុន ខ្ញុំ​ក៏​ធ្លាប់​បាន​ទទួល​មែល​មួយ​របៀប​នេះ​ដែរ តែ​មិន​មែន​មក​ពី​​ប្រទេស​ណា​ឆ្ងាយ​ទេ គឺ​ជិត​នេះ​ឯង គឺ​ពី​ប្រទេស​ថៃ។ អ្នក​ដែល​ផ្ញើ​មក​បាន​អះអាង​ថា​គេ​គឺ SURIYA J. ដែល​ជាអតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​សម័យ​ថាក់ស៊ីន។ ដោយ​សារ​រដ្ឋ​ប្រហារ ទ្រព្យ​សម្បត្តិ​គាត់​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​បញ្ជា​ឲ្យ​បង្កក​ទុក។ តែ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ខ្លះ រក្សា​ទុក​នៅ​ធនាគារ​ប្រទេស​ម៉ាលេស៊ី តែ​គាត់​មិនអាច​ដក​ចាយ​ដោយ​ផ្ទាល់ ព្រោះ​មិន​អាច​ចេញ​ក្រៅ​ប្រទេស ដោយ​ពួក​យោធា​តាម​ដាន និង ដកលិខិត​ឆ្លង​ដែន ទើប​ទាក់​ទង​អ្នក​ណា​ម្នាក់​ដែល​នៅ​ក្រៅ​ប្រទេស​ថៃ ឲ្យ​ជួយ​បង្វិល​លុយនេះ​ (លាងលុយ) តាម​រយៈរូបភាព​ផ្សេងៗ​ដូចជា ការ​វិនិយោគ​លើ​អចលន​ទ្រព្យ សណ្ឋាគារ ,,,។

    ពេល​ដំបូង​ ដូច​ជា​ចង់ តែ​គិត​យូរ​ៗ​ទៅ ក៏ខ្ជិល,,,។
    រឿង​មួយ​ទៀត​នោះគឺ គេ​មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ទេ ជា​រឿង​សម្ងាត់។

  15. សេរីបណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 6:01 ល្ងាច

    គិត​ទៅ​វិជ្ជា​បោក​ប្រាស់​របស់​ពួក​ហ្នឹង​ខ្លាំងៗ​ដែរ, គួរ​ឱ្យ​យក​គំរូ​តាម…… អូ៎! និយាយ​ច្រឡំ, គួរ​ឱ្យ​ខ្លាច ។ សំណាង​ដែរ​ខ្ញុំ​មិន​ដែល​ជួប​បញ្ហា​ហ្នឹង តែ​បើ​ទោះ​ជា​ជួប​ក៏​មិន​អី​ដែរ​ព្រោះ​អត់​មាន​លុយ​ឱ្យ​ពួក​ហ្នឹង​បោក​ផង ។

  16. Koy ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 10:17 ល្ងាច

    ស្រ្តីខ្មែរយ៉ាងច្រើននៅអាមេរិចចាញ់បោកពួកស្បែកខ្មៅ​ អស់ទាំងប្រាក់ទាំងនំអាកោ
    រលីងថេង។

  17. kermankhmer ថ្ងៃសុក្រ ទី 7 ខែសីហា 2009 / 1:42 ល្ងាច

    ខ្ញុំជួបញឹកញាប់ណាស់ មានទាំងត្រូវឆ្នោត ជិត ២លានដុល្លា មានទាំងជាប់
    បានទៅរស់នៅសហរដ្ឋទៀតផង ។ តែមិនដែលខ្វល់ ពេលចុចចុះចុចឡើង
    វាអោយយើងវាយលេខ Credit Card បស់យើង ដើម្បីបង់ថ្ងៃសេវាកម្មបស់
    វាឯណាឯណី វាដាក់អោយបង់មិនដល់ម៉ាភៃតូលាផងទេ តែខ្លាចពេលវាយហើយ
    វាលត់បស់ឯងទាំងអស់ វីវរម៉ង់!
    អាទិត្យមុនទើបនឹងជួបថ្មីៗ Free Loto គេប្រាប់ថាខ្ញុំត្រូវបាន ១.00១.000តូលា តែកំពុង Pending (វាដាក់ទាំងរូបសែកបស់វាដាក់ឈ្មោះយើងទៀតផង) ដឹងថា
    គេបោកដែរតែលួចអរតិចៗដែរ ដល់ចុចចុះចុចឡើង ទារ Credit Card អុញ
    ថាបោក បោកមែន

  18. Posoky ថ្ងៃសៅរ៍ ទី 8 ខែសីហា 2009 / 12:13 ព្រឹក

    ភ្លើសុទ្ឋ គួគិតតែបន្តិចថា គេយកលុយមក ម៉ាលាន ដុល្លា ហើយព្រលានយន្តហោះ បង្កកលុយ នោះ បន្ទាប់មកទាល់តែមាន ២ពាន់ដុល្លា ផ្ញើរទៅរត់ការបានគេអោយមកបាន។ ហើយចុះ នាងចន្នានឹង មិនគិតថាមានលុយដល់ម៉ាលាន ហេតុអីព្រលានយន្តហោះ មិនព្រមកាត់លុយ ដែលបង្កកនោះ ។ នេះបែបអោយតែលឺ នៅបរទេស ណាមួយនាយកឡានទៀត អត់ខ្វល់ វរៗបងប្អូនមិនអោយខ្ចីលុយ២ពាន់ដុល្លា ជេផ្អើលគេឯង ហើយ ។ ខ្ញុំសូមផ្តាំថាកុំគិតថា ខ្មែរ រឺបរទេស អោយតែនៅស្រុកគេ សុទ្ឋតែជាសេដ្ឋី កើបលុយ រឺ ចិត្តល្អ អោយសោះនោះ ខ្លះចិត្សាហាវលោបលន់ ម្ងៃៗ រកតែវិធីបោក ប្លន់យកលុយ ជាពិសេសពួក អាខ្មៅ មកពី នីសេរីយ៉ា សេរ៉ាឡេអូន ស៊ូដង់ (តែមានខ្មែរនៅក្រៅស្រុកខ្លះល្អដែរដូចខ្ញុំតាស៊ីក្លូ បងម៉ន ។ល។ ហេហេ)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s