ជួប​បង​កុលាប​ក្នុង​ស្រុក​ខ្មែរ


បង​កុលាប​ជា​អ្នក​ដែល​ខ្ញុំ​ស្គាល់​នៅ មិត្តលាភ គាត់​ជា​ម្ចាស់ Social Network ឈ្មោះ​ទស្សនៈ​ស្ត្រី ដែល​ទើប​បង្កើត​បាន​ជាង​ពីរ​ខែ ។ រយៈពេល​ជាង​ពីរ​ខែ ខ្ញុំ​រវល់ និង​មិន​បាន​ជួប​គាត់​ទេ ពេល​គាត់​មក​ដល់​ស្រុក​ខ្មែរ ក៏​ខ្ញុំ​​មិន​ដឹង​ដំណឹង​ដែរ ​គាត់​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ខ្ញុំ​ចាស់​តែ​​មិន​ចូល ​បាន​​កូន​ដំរី (រដ្ឋា) មក​ប្រាប់​ខ្ញុំ ។

ម្សិលមិញ​ពេល​រសៀល គាត់​មក​ដល់​កន្លែង​ធ្វើការ​របស់​ខ្ញុំ​ជាមួយ​មិត្ត​គាត់​ម្នាក់​ទៀត​ឈ្មោះ​ម៉ាណា ។ ខ្ញុំ​ធ្លាប់​ជួប​បង​ម៉ាណា​ម្ដង គ្រា​ដែល​បង​កុលាប​ផ្ញើ​សូកូឡា​លេខ​មួយ​របស់​ស្វីស​មក​ឲ្យ​ខ្ញុំ​ ។ កាល​នោះ បង​ម៉ាណា​ថា​ខ្ញុំ​ឆ្មើង ហើយ​​វាយឫក​​ទៀត​ផង😀 ក្រោយ​មក​ទើប​គាត់​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​មិន​សូវ​ស្ដី ។

មក​ស្រុក​ខ្មែរ របស់​ពិសេស​ជាង​គេសម្រាប់​ផ្ញើ​បងប្អូន និង​មិត្រភក្ដិ​​របស់​បង​កុលាប​គឺ​សូកូឡា ។ គាត់​បាន​ផ្ញើ​អ្នក​ស្គាល់​គ្នា​តាម​អ៊ីនធឺណិត​មួយ​ចំនួន រួម​ទាំង​ខ្ញុំ​ដែរ ហើយ​ថែមទាំង​ឲ្យ​ខ្ញុំ ៥០​ដុល្លារ​ទៀត​ផង ចំ​ពេល​ដែល​ខ្ញុំ​មិនទាន់​បើក​ប្រាក់ខែ ហើយ​អត់​លុយ​បង់​ឈ្នួល​បន្ទប់😉 ។

ពេល​ជួប​គាត់ គាត់​បាន​និយាយ​រឿងរ៉ាវ និង​ផ្ដាំ​ផ្ញើ​ច្រើន​ណាស់ ពិសេស​ចង់​ឲ្យ​ខ្ញុំ​នាំ​ពាក្យ​ប្រាប់​អ្នក​ស្គាល់​គាត់​ទាំងអស់ ថា​គាត់​នៅ​តែ​ស្រឡាញ់​រាប់អាន​គ្រប់ៗ​គ្នា ការដែល​បាត់មុខ​គាត់ មិនមែន​ថា​គាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នោះ​ទេ មាន​ឱកាស គាត់​នឹង​មក​ជួប ពិសេស​​បង​ដាវីដ ​តាស៊ីក្លូ ឃ្យូ ជា​ដើម។

ដូច្នេះ​ខ្ញុំ​សុំ​ប្រកាស​ថ្លែង​​អំណរគុណ​ចំពោះ​ការរាប់អាន និង​ទឹកចិត្ត​របស់​គាត់​​ចំពោះ​​ខ្ញុំ ។

31 thoughts on “ជួប​បង​កុលាប​ក្នុង​ស្រុក​ខ្មែរ

  1. kooms ថ្ងៃពុធ ទី 5 ខែសីហា 2009 / 11:21 ព្រឹក

    ហា​ខ្ញុំ​ក៏បាន​សូកូឡា របស់បង​កុលាប​ពិសា​ដែរ ព្រោះ​បឿន​បាន​ចែក​មិត្ត​ភក្ត្រ​នៅកន្លែង​ធ្វើការ​ដែរ​។ ពិត​ជាឆ្ងាញ់មែន​ !

  2. សុភា ថ្ងៃពុធ ទី 5 ខែសីហា 2009 / 1:55 ល្ងាច

    ខ្ញុំ​ចង់​ជួប​គាត់​ដែរ តែ​ទៅ​ស្រុក​ខ្មែ​ឃ្វា​ង​ថ្ងៃ​គ្នា។ បឿន​ដឹង​ថា​គាត់​មក​វិញ​ថ្ងៃ​ណា​ទេ? បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ គឺ​គាត់​មក​វិញ​ថ្ងៃ​ ៥ នេះ​ឯង​។

  3. ទឹម បឿន ថ្ងៃពុធ ទី 5 ខែសីហា 2009 / 2:13 ល្ងាច

    kooms: ខ្ញុំ​ក៏​ចូលចិត្ត​ដែរ😀
    សុភា៖ គាត់​ដូច​ជា​ទៅវិញ​ថ្ងៃ​សុក្រ​នេះ

  4. កូនដំរី ថ្ងៃពុធ ទី 5 ខែសីហា 2009 / 4:53 ល្ងាច

    សុភា៖ តាមកូនដំរីដឹង បងកុលាប និង​ បង ម៉ាណា គាត់ក៏ជួប ដូហ្វីន​ឯងដែរ

  5. សុភា ថ្ងៃពុធ ទី 5 ខែសីហា 2009 / 5:07 ល្ងាច

    អត់​បាន​ជួប​គាត់​ផង ព្រោះ​ទៅ​ស្រុក​ខុស​ពេល​គ្នា។ ចាំ​មើល​ឆ្នាំ​ក្រោយ​ ក្រែង​ល​មាន​ពេល​ទៅ​លេង​ពួក​គាត់😀

  6. កូនដំរី ថ្ងៃពុធ ទី 5 ខែសីហា 2009 / 5:15 ល្ងាច

    ចឹងឆ្នាំក្រោយដូហ្វីនឯង មកស្រុកខ្មែរវិញ ចឹងចាំឲបងកុលាបឆ្នាំក្រោយមកលេង ម្តងទៀត។😀

  7. ទឹម បឿន ថ្ងៃពុធ ទី 5 ខែសីហា 2009 / 6:12 ល្ងាច

    ហេហេ គួរ​ឲ្យ​អស់​សំណើច​ពីរ​នាក់​នេះ​ណាស់…

  8. សុភា ថ្ងៃពុធ ទី 5 ខែសីហា 2009 / 10:02 ល្ងាច

    មាន​អី​កំប្លែង😀

  9. ឃ្យូ ថ្ងៃពុធ ទី 5 ខែសីហា 2009 / 11:18 ល្ងាច

    បានលឺទាំងអស់គ្នាជួបគ្នាបែបនេះពិតជារំភើបដល់ហើយ ! មានបាន ជប់លៀងទេនឹង ?​មិនដឹងពេលណាខ្្ំបានជួបនាក់ទាមងអស់គ្នាទេណ! បឿនផ្តាំទៅបងកុលាបផងថាខ្ញំបានដំណឹងចឹងខ្ញំសប្បាយចិត្តណាស់ ព្រោះកាត់នៅនឹកដល់que ហើយque​ក៍នឹកគាត់ដែរ

  10. កូនដំរី ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 8:56 ព្រឹក

    អ្នកទាំងអស់បើ នឹកគាត់អាចទៅលេងគាត់បានតាង ។ ចូលទៅ ទស្សនៈស្រ្តី​ របស់បងកុលាបទៅ គាត់ស្វាគមន៍រាល់ពេលវេលាហ្នឹង៕

  11. កូនដំរី ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 2:19 ល្ងាច

    កូនដំរីបានបើកផ្ទះថ្មីរបស់កូនដំរីហើយ សូមចូលរួមផងណា! http://khmerwonderland.wordpress.com
    អរគុណច្រើន

  12. kornguide ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 8:30 ល្ងាច

    ចែដនមែនទេន

  13. Posoky ថ្ងៃសុក្រ ទី 7 ខែសីហា 2009 / 12:37 ល្ងាច

    មើលចំណងជើងស្មានតែ ឈុតរឿងថ្មី ដឹងអីគេនិយាយពីរឿងជួបគ្នា ស្តាយដែរកាលខ្ញុំទៅស្រុកខ្មែរ មិនបានជួប អ្នកណាម្នាក់ លើកលែងតែ លោកចិត្រា

  14. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែសីហា 2009 / 1:01 ល្ងាច

    ស្ដាយ​ធ្វើ​អី មក​លើក​ក្រោយ​ប៉ាវ​អ្នក​ប្លក់​ស៊ី​ផឹក​ជុំ​គ្នា​ម្ដង​ទៅ​បាន​បាត់​ហើយ😀

  15. sambath ថ្ងៃសុក្រ ទី 7 ខែសីហា 2009 / 4:27 ល្ងាច

    សួស្ដី បឿន
    ខ្ញុំ​ក៏បាន​ជួប​គាត់​ដែរ និង​បាន​សូកូឡា​ប៉ុន្មាន​បន្ទះ … ព្រមទាំង ប្រាក់ ២០ $ សម្រាប់​ទិញ​ភេសជ្ជ​សម្រាប់​ក្រុម​ខ្មែរអូអេស និង​ព្រឹក​ម៉ិញ​គាត់​​បាន​យក​សម្ភារៈ​មក​ផ្ញើ​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ​ទៀត ហើយ​គាត់​ប្រាប់​ថា​វិល​ទៅ​វិញ​នៅ​ល្ងាច​នេះ ម៉ោង ៦ ។ តែ​គាត់​ទៅ​ប្រលាន​ប្រហែល​ម៉ោង ៣ ដើម្បី​ឲ្យគេត្រួតពិនិត្យ​សម្ភារៈ។

  16. sambath ថ្ងៃសុក្រ ទី 7 ខែសីហា 2009 / 4:41 ល្ងាច

    ដូចចង់​ច្រណែន​ដល់​ហើយ

  17. ទឹម បឿន ថ្ងៃសុក្រ ទី 7 ខែសីហា 2009 / 6:29 ល្ងាច

    បង​សម្បត្តិ​ធំ​ហើយ មក​ច្រណែន​ក្មេង​ធ្វើ​អី😀

  18. កូនដំរី ថ្ងៃសៅរ៍ ទី 8 ខែសីហា 2009 / 8:06 ព្រឹក

    កូនដំរីក៏បានស្ករសូកូឡាដែរ និង របស់របបមួយចំនួនទៀត ហើយស្ករសូកូឡានោះ ពិតជាឆ្ងាញ់មែន។

  19. កុលាប ថ្ងៃសៅរ៍ ទី 8 ខែសីហា 2009 / 8:13 ល្ងាច

    .
    សួស្តី បឿន អូន សុខសប្បាយជាទេ ?..
    សួស្តី អ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានមកដល់ផ្ទះវិញហើយ ប្រកបដោយ
    សុវត្ថិភាព​ មិនបានដាក់ត្រីងៀត ត្រីឆ្អើរ មកទេ ព្រោះខ្លាចខុសច្បាប់​គេយក
    ចោលនាំស្តាយ គឺមានតែដូងខ្ទិះ 7 ផ្លែប៉ុណ្ណឹង !.

    – បឿន បងអរគុណ បានយកការជួបគ្នាមកលាតត្រដាងនៅទីនេះ ។
    ពិតជាប្អូនប្រុស ដ៍ពូកែអស្ចារ្យមែន បងសូមសរសើរណា៎ ។

    – សម្បត្តិ មិនបាច់ច្រណែនទេ បឿនបានច្រើនជាងព្រោះគ្នាមានប្រវត្តិកំសត់ !.
    អ្នកដែលត្រូវច្រណែនគួរតែជាកូនដំរី ទៅវិញទេណា៎ !..

    – អរគុណកូនដំរីច្រើនណាស់ !.​សោកស្តាយដែលបងមិនបានជួយជាថវិការ
    ខ្លះៗ ព្រោះគិតថា កូនដំរី បានសាប៊ូកក់សក់មួយដបយ៉ាងធំដែរ ។ ពេលត្រឡប់
    វិញមុនចូលយន្តហោះ បានបើកកាបូបឃើញលុយខ្មែរ 26 ម៉ឺនសល់ ក៍ផ្ញើតាមមិត្តម្នាក់​ ដែលជូនដល់ច្រកទ្វារចូកយន្តហោះយកទៅចែកអ្នកផ្សេង តាមចង់ទៅចុះ ​!.

    -​ សុភា និង que បងនឹកអ្នកទាំងពីរជានិច្ច គង់មានថ្ងៃមួយយើងបានជួបគ្នា
    មិនខានឡើយ ។

    សូមអ្នកទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខ រាប់អានគ្នាជាមិត្តបានយូរអង្វែង
    តរៀងទៅ ។

    ពី កុលាប
    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

  20. evannak ថ្ងៃអាទិត្យ ទី 9 ខែសីហា 2009 / 4:13 ល្ងាច

    ហ៊ិហ៊ិហ៊ិ… ម៉េច​ក៏​ខ្ញុំ​អត់​មាន​ចឹង…

  21. កុលាប ថ្ងៃអាទិត្យ ទី 9 ខែសីហា 2009 / 5:52 ល្ងាច

    .
    – evannak បានជាអត់មានព្រោះតែយើងមិនធ្លាប់បានស្គាល់គ្នានោះអី !.
    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

  22. ទឹម បឿន ថ្ងៃចន្ទ ទី 10 ខែសីហា 2009 / 7:45 ព្រឹក

    ខ្ញុំ​សុខសប្បាយ​ ចុះ​បង​កុលាប? ​ស្រុក​ខ្មែរ​សប្បាយ​ទេ?

  23. សម្បត្តិ ថ្ងៃចន្ទ ទី 10 ខែសីហា 2009 / 7:45 ព្រឹក

    ម៉េច​ដែរ វណ្ណៈ គ្រប់គ្រាន់​ហើយ​នៅ អែម​ហួស…

  24. កុលាប ថ្ងៃចន្ទ ទី 10 ខែសីហា 2009 / 12:30 ល្ងាច

    – បឿន បងក៍សុខសប្បាយជាធម្មតាទេ តែនៅខុសពេលគេង មិនទាន់សម ។
    ស្រុកខ្មែរសប្បាយតើ , ទាស់អាកាសធាតុពិបាកទ្រាំបន្តិចសំរាប់បង ។
    ទាល់តែនៅអោយបានយូរជាងហ្នឹង ទើបសមបាន ព្រោះបងក៍ធ្លាប់នៅ
    ខ្មែរដែរតើ !.
    ………………………………………………………………………………..

  25. ទឹម បឿន ថ្ងៃចន្ទ ទី 10 ខែសីហា 2009 / 2:52 ល្ងាច

    សាក​មក​នៅ​ពីរ​បី​ឆ្នាំ​សាក​មើល៍ ឲ្យ​ស៊ាំ😀

  26. សម្បត្តិ ថ្ងៃអង្គារ ទី 11 ខែសីហា 2009 / 7:20 ព្រឹក

    បើសិន​ជា​ស្រុក​ខ្មែរ​មិន​សប្បាយ នៅ​ស្រុក​ណា​ដែល​សប្បាយ​ទៀត​នោះ

  27. កុលាប ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 12:12 ព្រឹក

    . បឿន មានឱកាស បងនឺងទៅនៅប្រទេសខ្មែរវិញ បើមិនចឹងក៍ទៅ
    លេងអោយបានញឹកញាប់ដែរ ។

    . សម្បត្តិ ប្រទេសខ្មែរពិតជាសប្បាយមែន ប្រហែលសំរាប់តែអ្នកមាន
    ទេដឹង ? ព្រោះខ្ញុំបានចុះសួរសុខទុក្ខអ្នកក្រក្សត់មួយចំនួន គេតែងតែ
    ឆ្លើយថា៖ មិនសុខ មិនសប្បាយ រកមួយថ្ងៃ សំរាប់មួយថ្ងៃតែប៉ុណ្ណោះ !!!.

    សូមប្រៀបធៀបតាមការមើលឃើញដោយផ្ទាល់ភ្នែកមួយចុះ!
    វាផុសចេញពីគំនិតមួយរបស់ខ្ញុំ ពិតៗ កុំប្រកាន់ណា៎បើខុសឆ្គង !..

    . អ្នកមាន,មានហួសកប់ពពក អ្នកក្រ,ក្រជ្រកអាចម៍ជន្លេន
    អ្នកមាន,មានដីលក់រាប់សែន អ្នកក្រ,ក្រមែនដើរសូមទាន ។

    . អ្នកមាន,មានពិតទាំងអំណាច អ្នកក្រ,ក្រខ្លាចដោយមិនហ៊ាន
    អ្នកមាន,មានសិទ្ធិឆ្លៀតបំពាន អ្នកក្រ,ក្រឃ្លានព្រោះតែស៊ាំ ។

    . អ្នកមាន,មានឡានចតសេសសល់ អ្នកក្រ,ក្រខ្វល់គ្មានអ្វីញ៉ាំ
    អ្នកមាន,មានលុយដាក់បញ្ចាំ អ្នកក្រ,ក្រផ្តាំសងតែការ ។

    កុលាប
    …………………………………………………………………….

  28. កុលាប ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 1:02 ព្រឹក

    . អ្នកមាន,មានខ្លះពីចំណេះ អ្នកក្រ,ក្រម្លេះគ្មានបញ្ញា
    អ្នកមាន,មានពិតសែនសង្ហារ អ្នកក្រ,ក្រមហាខ្លួនកខ្វក់ ។

    . ដោយបានប្រៀបធៀបឃើញយ៉ាងនេះ អារម្មណ៍ខ្ញុំត្រិះពិចារណា
    ថា៖ឱសង្គមភាពល្អក់ថ្លា មានមនុស្សត្រៀបត្រារស់ខ្គស់ទាប ៕

    ដោយ កុលាប

  29. ទឹម បឿន ថ្ងៃអង្គារ ទី 18 ខែសីហា 2009 / 8:30 ព្រឹក

    កំណាព្យ​មានន័យ​មែន!

  30. តាស៊ីក្លូ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែវិច្ឆិកា 2009 / 9:42 ព្រឹក

    ចុះតាស៊ីក្លូក្ររហាមដែរហ្នឹង ម៉េចក៏តាស៊ីក្លូមិនរអ៊ូម៉ាម៉ាត់?​ បើដឹងខ្លួនថាក្រហើយ
    ខំប្រឹងរត់ស៊ីក្លូទៀតទៅ កុំដើរសុំទានគេធ្វើអីខ្មាស់គេខ្លាំងណាស់ ….. បើចង់មាន
    ត្រូវខំប្រឹងរកស៊ី ឧស្សាហ៏ព្យាយាមធ្វើការទៅទើបមានហើយ។

    មួយៗសូត្រធម៌ព្រះពុទ្ធយ៉ាងច្បាស់ក្រឡែត បែរជាភ្លេចទៅវិញ !

    ” គំនិតខ្ញុំកើត កំនើតខ្ញុំមាន ”

    មនុស្សឲ្យតែមានគំនិត គឺមានកំនើតហើយ។ គ្មាននរណាគេកើតមកយកលុយកាក់
    ទ្រព្យសម្បត្តិ មាសពេជ្រ មកតាមជាមួយនោះទេ កើតមកបាតដៃទទេស្អាតទាំងអស់
    គ្នាតើ មិនថាអញ្ចឹង?

    ក្រដូចជាតាស៊ីក្លូៗតែងតែគិតរាល់ថ្ងៃថា តើពួកអ្នកមានគេរកស៊ីធ្វើការអីបានជាមាន
    លុយ មានឡាន រស់នៅហ៊ីហាម្ល៉េះ? ហើយចុះអ្នកក្រដូចជាតាស៊ីក្លូម៉េចក៏ក្រអីក៏ក្រ
    ខ្លាំងម្ល៉េះហៅលែងឮ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s