ទាក់ទង​នឹង​ខ្ញុំ

ជួប​បង​កុលាប​ក្នុង​ស្រុក​ខ្មែរ


បង​កុលាប​ជា​អ្នក​ដែល​ខ្ញុំ​ស្គាល់​នៅ មិត្តលាភ គាត់​ជា​ម្ចាស់ Social Network ឈ្មោះ​ទស្សនៈ​ស្ត្រី ដែល​ទើប​បង្កើត​បាន​ជាង​ពីរ​ខែ ។ រយៈពេល​ជាង​ពីរ​ខែ ខ្ញុំ​រវល់ និង​មិន​បាន​ជួប​គាត់​ទេ ពេល​គាត់​មក​ដល់​ស្រុក​ខ្មែរ ក៏​ខ្ញុំ​​មិន​ដឹង​ដំណឹង​ដែរ ​គាត់​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ខ្ញុំ​ចាស់​តែ​​មិន​ចូល ​បាន​​កូន​ដំរី (រដ្ឋា) មក​ប្រាប់​ខ្ញុំ ។

ម្សិលមិញ​ពេល​រសៀល គាត់​មក​ដល់​កន្លែង​ធ្វើការ​របស់​ខ្ញុំ​ជាមួយ​មិត្ត​គាត់​ម្នាក់​ទៀត​ឈ្មោះ​ម៉ាណា ។ ខ្ញុំ​ធ្លាប់​ជួប​បង​ម៉ាណា​ម្ដង គ្រា​ដែល​បង​កុលាប​ផ្ញើ​សូកូឡា​លេខ​មួយ​របស់​ស្វីស​មក​ឲ្យ​ខ្ញុំ​ ។ កាល​នោះ បង​ម៉ាណា​ថា​ខ្ញុំ​ឆ្មើង ហើយ​​វាយឫក​​ទៀត​ផង 😀 ក្រោយ​មក​ទើប​គាត់​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​មិន​សូវ​ស្ដី ។

មក​ស្រុក​ខ្មែរ របស់​ពិសេស​ជាង​គេសម្រាប់​ផ្ញើ​បងប្អូន និង​មិត្រភក្ដិ​​របស់​បង​កុលាប​គឺ​សូកូឡា ។ គាត់​បាន​ផ្ញើ​អ្នក​ស្គាល់​គ្នា​តាម​អ៊ីនធឺណិត​មួយ​ចំនួន រួម​ទាំង​ខ្ញុំ​ដែរ ហើយ​ថែមទាំង​ឲ្យ​ខ្ញុំ ៥០​ដុល្លារ​ទៀត​ផង ចំ​ពេល​ដែល​ខ្ញុំ​មិនទាន់​បើក​ប្រាក់ខែ ហើយ​អត់​លុយ​បង់​ឈ្នួល​បន្ទប់ 😉 ។

ពេល​ជួប​គាត់ គាត់​បាន​និយាយ​រឿងរ៉ាវ និង​ផ្ដាំ​ផ្ញើ​ច្រើន​ណាស់ ពិសេស​ចង់​ឲ្យ​ខ្ញុំ​នាំ​ពាក្យ​ប្រាប់​អ្នក​ស្គាល់​គាត់​ទាំងអស់ ថា​គាត់​នៅ​តែ​ស្រឡាញ់​រាប់អាន​គ្រប់ៗ​គ្នា ការដែល​បាត់មុខ​គាត់ មិនមែន​ថា​គាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នោះ​ទេ មាន​ឱកាស គាត់​នឹង​មក​ជួប ពិសេស​​បង​ដាវីដ ​តាស៊ីក្លូ ឃ្យូ ជា​ដើម។

ដូច្នេះ​ខ្ញុំ​សុំ​ប្រកាស​ថ្លែង​​អំណរគុណ​ចំពោះ​ការរាប់អាន និង​ទឹកចិត្ត​របស់​គាត់​​ចំពោះ​​ខ្ញុំ ។

Advertisements

31 thoughts on “ជួប​បង​កុលាប​ក្នុង​ស្រុក​ខ្មែរ”

  1. ខ្ញុំ​ចង់​ជួប​គាត់​ដែរ តែ​ទៅ​ស្រុក​ខ្មែ​ឃ្វា​ង​ថ្ងៃ​គ្នា។ បឿន​ដឹង​ថា​គាត់​មក​វិញ​ថ្ងៃ​ណា​ទេ? បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ គឺ​គាត់​មក​វិញ​ថ្ងៃ​ ៥ នេះ​ឯង​។

  2. បានលឺទាំងអស់គ្នាជួបគ្នាបែបនេះពិតជារំភើបដល់ហើយ ! មានបាន ជប់លៀងទេនឹង ?​មិនដឹងពេលណាខ្្ំបានជួបនាក់ទាមងអស់គ្នាទេណ! បឿនផ្តាំទៅបងកុលាបផងថាខ្ញំបានដំណឹងចឹងខ្ញំសប្បាយចិត្តណាស់ ព្រោះកាត់នៅនឹកដល់que ហើយque​ក៍នឹកគាត់ដែរ

  3. សួស្ដី បឿន
    ខ្ញុំ​ក៏បាន​ជួប​គាត់​ដែរ និង​បាន​សូកូឡា​ប៉ុន្មាន​បន្ទះ … ព្រមទាំង ប្រាក់ ២០ $ សម្រាប់​ទិញ​ភេសជ្ជ​សម្រាប់​ក្រុម​ខ្មែរអូអេស និង​ព្រឹក​ម៉ិញ​គាត់​​បាន​យក​សម្ភារៈ​មក​ផ្ញើ​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ​ទៀត ហើយ​គាត់​ប្រាប់​ថា​វិល​ទៅ​វិញ​នៅ​ល្ងាច​នេះ ម៉ោង ៦ ។ តែ​គាត់​ទៅ​ប្រលាន​ប្រហែល​ម៉ោង ៣ ដើម្បី​ឲ្យគេត្រួតពិនិត្យ​សម្ភារៈ។

  4. .
    សួស្តី បឿន អូន សុខសប្បាយជាទេ ?..
    សួស្តី អ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានមកដល់ផ្ទះវិញហើយ ប្រកបដោយ
    សុវត្ថិភាព​ មិនបានដាក់ត្រីងៀត ត្រីឆ្អើរ មកទេ ព្រោះខ្លាចខុសច្បាប់​គេយក
    ចោលនាំស្តាយ គឺមានតែដូងខ្ទិះ 7 ផ្លែប៉ុណ្ណឹង !.

    – បឿន បងអរគុណ បានយកការជួបគ្នាមកលាតត្រដាងនៅទីនេះ ។
    ពិតជាប្អូនប្រុស ដ៍ពូកែអស្ចារ្យមែន បងសូមសរសើរណា៎ ។

    – សម្បត្តិ មិនបាច់ច្រណែនទេ បឿនបានច្រើនជាងព្រោះគ្នាមានប្រវត្តិកំសត់ !.
    អ្នកដែលត្រូវច្រណែនគួរតែជាកូនដំរី ទៅវិញទេណា៎ !..

    – អរគុណកូនដំរីច្រើនណាស់ !.​សោកស្តាយដែលបងមិនបានជួយជាថវិការ
    ខ្លះៗ ព្រោះគិតថា កូនដំរី បានសាប៊ូកក់សក់មួយដបយ៉ាងធំដែរ ។ ពេលត្រឡប់
    វិញមុនចូលយន្តហោះ បានបើកកាបូបឃើញលុយខ្មែរ 26 ម៉ឺនសល់ ក៍ផ្ញើតាមមិត្តម្នាក់​ ដែលជូនដល់ច្រកទ្វារចូកយន្តហោះយកទៅចែកអ្នកផ្សេង តាមចង់ទៅចុះ ​!.

    -​ សុភា និង que បងនឹកអ្នកទាំងពីរជានិច្ច គង់មានថ្ងៃមួយយើងបានជួបគ្នា
    មិនខានឡើយ ។

    សូមអ្នកទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខ រាប់អានគ្នាជាមិត្តបានយូរអង្វែង
    តរៀងទៅ ។

    ពី កុលាប
    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

  5. – បឿន បងក៍សុខសប្បាយជាធម្មតាទេ តែនៅខុសពេលគេង មិនទាន់សម ។
    ស្រុកខ្មែរសប្បាយតើ , ទាស់អាកាសធាតុពិបាកទ្រាំបន្តិចសំរាប់បង ។
    ទាល់តែនៅអោយបានយូរជាងហ្នឹង ទើបសមបាន ព្រោះបងក៍ធ្លាប់នៅ
    ខ្មែរដែរតើ !.
    ………………………………………………………………………………..

  6. . បឿន មានឱកាស បងនឺងទៅនៅប្រទេសខ្មែរវិញ បើមិនចឹងក៍ទៅ
    លេងអោយបានញឹកញាប់ដែរ ។

    . សម្បត្តិ ប្រទេសខ្មែរពិតជាសប្បាយមែន ប្រហែលសំរាប់តែអ្នកមាន
    ទេដឹង ? ព្រោះខ្ញុំបានចុះសួរសុខទុក្ខអ្នកក្រក្សត់មួយចំនួន គេតែងតែ
    ឆ្លើយថា៖ មិនសុខ មិនសប្បាយ រកមួយថ្ងៃ សំរាប់មួយថ្ងៃតែប៉ុណ្ណោះ !!!.

    សូមប្រៀបធៀបតាមការមើលឃើញដោយផ្ទាល់ភ្នែកមួយចុះ!
    វាផុសចេញពីគំនិតមួយរបស់ខ្ញុំ ពិតៗ កុំប្រកាន់ណា៎បើខុសឆ្គង !..

    . អ្នកមាន,មានហួសកប់ពពក អ្នកក្រ,ក្រជ្រកអាចម៍ជន្លេន
    អ្នកមាន,មានដីលក់រាប់សែន អ្នកក្រ,ក្រមែនដើរសូមទាន ។

    . អ្នកមាន,មានពិតទាំងអំណាច អ្នកក្រ,ក្រខ្លាចដោយមិនហ៊ាន
    អ្នកមាន,មានសិទ្ធិឆ្លៀតបំពាន អ្នកក្រ,ក្រឃ្លានព្រោះតែស៊ាំ ។

    . អ្នកមាន,មានឡានចតសេសសល់ អ្នកក្រ,ក្រខ្វល់គ្មានអ្វីញ៉ាំ
    អ្នកមាន,មានលុយដាក់បញ្ចាំ អ្នកក្រ,ក្រផ្តាំសងតែការ ។

    កុលាប
    …………………………………………………………………….

  7. . អ្នកមាន,មានខ្លះពីចំណេះ អ្នកក្រ,ក្រម្លេះគ្មានបញ្ញា
    អ្នកមាន,មានពិតសែនសង្ហារ អ្នកក្រ,ក្រមហាខ្លួនកខ្វក់ ។

    . ដោយបានប្រៀបធៀបឃើញយ៉ាងនេះ អារម្មណ៍ខ្ញុំត្រិះពិចារណា
    ថា៖ឱសង្គមភាពល្អក់ថ្លា មានមនុស្សត្រៀបត្រារស់ខ្គស់ទាប ៕

    ដោយ កុលាប

  8. ចុះតាស៊ីក្លូក្ររហាមដែរហ្នឹង ម៉េចក៏តាស៊ីក្លូមិនរអ៊ូម៉ាម៉ាត់?​ បើដឹងខ្លួនថាក្រហើយ
    ខំប្រឹងរត់ស៊ីក្លូទៀតទៅ កុំដើរសុំទានគេធ្វើអីខ្មាស់គេខ្លាំងណាស់ ….. បើចង់មាន
    ត្រូវខំប្រឹងរកស៊ី ឧស្សាហ៏ព្យាយាមធ្វើការទៅទើបមានហើយ។

    មួយៗសូត្រធម៌ព្រះពុទ្ធយ៉ាងច្បាស់ក្រឡែត បែរជាភ្លេចទៅវិញ !

    ” គំនិតខ្ញុំកើត កំនើតខ្ញុំមាន ”

    មនុស្សឲ្យតែមានគំនិត គឺមានកំនើតហើយ។ គ្មាននរណាគេកើតមកយកលុយកាក់
    ទ្រព្យសម្បត្តិ មាសពេជ្រ មកតាមជាមួយនោះទេ កើតមកបាតដៃទទេស្អាតទាំងអស់
    គ្នាតើ មិនថាអញ្ចឹង?

    ក្រដូចជាតាស៊ីក្លូៗតែងតែគិតរាល់ថ្ងៃថា តើពួកអ្នកមានគេរកស៊ីធ្វើការអីបានជាមាន
    លុយ មានឡាន រស់នៅហ៊ីហាម្ល៉េះ? ហើយចុះអ្នកក្រដូចជាតាស៊ីក្លូម៉េចក៏ក្រអីក៏ក្រ
    ខ្លាំងម្ល៉េះហៅលែងឮ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s