ជិះ​ឡាន​ឈ្នួល​កញ្ចាស់​ទៅ​ស្រុកកំណើត


កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ខ្ញុំ​មាន​កិច្ចការ​នៅ​ស្រុក​កំណើត ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ម៉ោង​៤​រសៀល​តាម​រថយន្ត​ឈ្នួល ។ ឡាន​ឈ្នួល​ដែល​ខ្ញុំ​ជិះ​នោះ ជា​ឡាន​ដែល​ចាស់​ផុត​លេខ​ហើយ… ឡើង​ជិះ​ដំបូង​ទាញ​ទ្វារ​បិទ​មិន​ជាប់ ទាល់តែ​ទាញ​បិទ​ផង មាន​អ្នក​រុញ​សង្កត់​ពី​ខាង​ក្រៅ​ទ្វារ​ផង ។ ឃើញ​ឡាន​បម្រុង​តែ​ចុះ​ចេញ​ឈប់​ជិះ​​វិញ​ទៅ​ហើយ តែ​ដោយ​ការបន្ទាន់​ក៏​ទ្រាំ​ជិះ​ទៅ ។ ជិះ​ទៅ​ជិត​ពាក់​កណ្ដាល​ផ្លូវ ខ្ញុំ​ធំ​ឆ្ងៀម​ខ្សែភ្លើង​ឆេះ ក៏​ស្រែក​ប្រាប់​តៃកុង​ឡាន​ឲ្យ​ពិនិត្យ​មើល តៃកុង​ស្រែក​ថា​មិន​អី​ទេ ហើយ​ក៏​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ លុះ​មួយ​សន្ទុះ​ក៏​​បាត់​ក្លិន​ឆ្ងៀម​នោះ​ទៅ… ។ ទៅ​មុខ​មិន​យូរ​ប៉ុន្មាន ឡាន​បែក​កង់​មុខ តៃកុង​ចុះ​ទៅ​ផ្លាស់​កង់​បែក​នោះ​ចេញ ខ្ញុំ​នៅ​អង្គុយ​មើល​គាត់ ឃើញ​ខ្ចៅ​តែ​បី ក៏​ស្រែក​សួរ​ឯណា​ខ្ចៅ​មួយ​ទៀត? គាត់​ថា​​ខ្ចៅ​មួយ​ទៀត​បាត់​ពេល​ដូរ​គ្រា​មុន​ទៅ​ហើយ ។ អី​ក៏​យ៉ាប់​ម្ល៉េះ? រួច​ពី​នោះ​មក ក៏​បន្ត​ដំណើរ​ទៅ​ទៀត ទៅ​ដល់​ទី​រួម​​ខែត្រ​តាកែវ ស្រាប់តែ​ឡាន​ដាច់​ខ្យល់ គឺ​វា​រលត់​លែង​បញ្ឆេះ​កើត ។ ថ្ងៃ​ក៏​ទេរ​អែប​​ជើង​ព្រៃ​បាត់​ទៅ​ហើយ តៃកុង​ចេះតែ​បើ​ក​គ្រប​ឡាន​​ខាងមុខ​ពិនិត្យ​មើល សំណាង​ក៏​រក​ឃើញ​ខ្សែ​កម្ដៅ​ហ្វុយហ្ស៊ីប​​របូត ចង​ស្រេច​ហើយ ឡាន​ក៏​បញ្ឆេះ​បាន​វិញ ខ្ញុំ​ស្ទើរ​ចេញ​ញើស​ថ្ងាស​ទៅ​ហើយ… ។

ហ្នឹង​ពេល​ទៅ ដល់​ពេល​ត្រឡប់​មក​វិញ ខ្ញុំ​ជិះ​ឡាន​មក​តាម​ផ្លូវជាតិ​លេខ​៣​ម្ដង (ច្រក​កំពត) ។ ម្ដង​នេះ​ជិះ​ឡាន ធួរីសត៍ ។ ខ្ញុំ​អង្គុយ​ជិត​ទ្វារ, ពេល​ឡាន​ឈប់ ឬ​ភ្ញៀវ​ចុះ​ឡើង​ម្ដងៗ ខ្ញុំ​ទាញ​ទ្វារ​នោះ​បើក​ឬ​បិទ ចៃដន្យ​អី រុញ​បើក​ខ្លាំង​ពេក ទ្វារ​នោះ​របូត​ចេញ​ពី​ឡាន​ទៅ… ។ គួរ​ឲ្យ​អស់​សំណើច​មែន!!!

16 thoughts on “ជិះ​ឡាន​ឈ្នួល​កញ្ចាស់​ទៅ​ស្រុកកំណើត

  1. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែកក្កដា 2009 / 2:46 ល្ងាច

    hahaha….. អស់​ឆ្ទះ​ម៉ង
    សង្ស័យ​ចាស់​ជាង​នៅ​ភូមា​ទៀត​នៀក! ឡ!

  2. ធារ៉ា ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែកក្កដា 2009 / 2:59 ល្ងាច

    នឹងហើយប្រញាប់ទៅដណ្តឹងកូនគេពេក ឡានអីក៏ជិះដែរ😆

  3. សុវុឌ្ឍី ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែកក្កដា 2009 / 2:59 ល្ងាច

    ហាហាហា ឡានអីក៏វេទនាមេស

  4. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែកក្កដា 2009 / 3:05 ល្ងាច

    សុភ័ក្ត្រ៖ ប្រហែល​ហើយ​ ព្រោះ​ទ្វារ​ឡាន​របើក​ចេញ​ជា​ពីរ​ស្រទាប់​ឯណោះ ដែក​នៅ​ផ្សេង ជ័រ​ជញ្ជាំង​នៅ​ផ្សេង😀

    ធារ៉ា៖ ទៅ​ដណ្ដឹង​អី​នៅ​ឯ​ស្រុក​នោះ? គូព្រេង​ខ្ញុំ​នៅ​អំពេញ​ឯនេះ ហាហា

    សុវុឌ្ឍី៖ ប្រយ័ត្ន​ជិះ​ប៉ះ​ឡាន​អ៊‍ីចឹង​​ទៅ​វុឌ្ឍី

  5. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 30 ខែកក្កដា 2009 / 4:33 ល្ងាច

    បឿន​អ្ហើយ…​សន្សំ​លុយ ទិញ កប៉ាល់​ហោះ​មួយ​ទុក​ រ៉ូវ….​​
    បើ​មាន​ការ​ទៅ​ណា​ទៅ​នៃ អាច​ជិះ​ម្នាក់​ឯង​ហោះ​នៅ​លើ​មេឃ អត់​មាន​ចេះ​ស្ទះ​ចរាចរ រ៉េ….លឿន​ទៀត!

  6. Posoky ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 8:11 ព្រឹក

    បើសិនជាមានស្រីស្អាត នៅអង្គុយក្បែរ ទោះឡាននឹងកញ្ជាស់យ៉ាងណា ក៍ឡូយជាង មែកសើឌីស សេរីថ្មីដែលមើលទៅ? 😀

  7. ទឹម បឿន ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 8:13 ព្រឹក

    បើ​មាន​ស្រីស្អាត​អង្គុយ​ក្បែរ ខ្ញុំ​មិន​ត្អូញ​ទេ តែ​ឡាន​កញ្ចាស់​ហើយ​អត់​ស្រី​ស្អាត​ទៀត ។

  8. អគ្គលីបុត្រ ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 8:35 ព្រឹក

    ស្រុកនៅដល់ណា ម៉េចមិនជិះម៉ូតូទៅ រ៉ូមែនទិកជាង!

  9. kooms ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 9:37 ព្រឹក

    បើ​និយា​យ​ឡាន​កញ្ចាស់ នឹង​ខ្ញុំ​ធ្លាប់​ជិះពីរបីដងដែរ មាន​ពេល​មួយ​ឡាន​រលត់​ បញ្ឆេះ​មិន​ឆេះ​ ក៏នាំគ្នារុញ​វាទៅ ឡើង​ហូញើសកក្លាក់ មាន​ពេល​ខ្លះឡាន​ខូច​ត្រូវ​រង់ចាំរដល់ពាក់​កណ្តាល​យប់ ឯនោះ​ទើប​ដល់​ផ្ទះ អ្នក​ភ័យ​ភ្នែក​ឡើង​សរស​ព្រាត

  10. ទឹម បឿន ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 9:53 ព្រឹក

    ហេហេ បង​សុភី​យ៉ាប់​ជាង​ខ្ញុំ​ទៅទៀត! lolz

  11. kaps... ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 10:43 ព្រឹក

    ហេ! សប្បាយណាស់ជិះឡានចាស់!
    ពិតមែនហើយ ហើយវាជារឿងពិតរបស់ខ្ញុំកាលពីដើមទសវត្សឆ្នាំ៩០! ចូរទស្សនាដូចតទៅ៖

    នៅថ្ងៃមួយខ្ញុំនិងមិត្តភ័គ្រចំណាស់របស់ខ្ញុំម្នាក់ បានម៉ៅឡានចំណាស់ពណ៌សមួយ
    គេហៅថាអាកាត់សង់កាត់ ចេញពីទីក្រុងភ្នំពេញសំដៅទៅលេងក្រុងបាត់ដំបង។
    បើយើងមើលទៅឡូយដែរពេលនោះមានឡានកាត់សង់កាត់ជិះ ថៃកុងដាក់មនុស្ស
    ជិះយ៉ាងពេញ។ មិនអីទេពីភ្នំពេញទៅកំពុងឆ្នាំង យើងបានទៅញាំបាយនៅក្រគរ
    នៅទីនោះយើងបានកាម៉ង់ម្ហូបឆ្ងាញ់ៗមានសាច់ឈ្លូសនិងស្ងោត្រីរ៉ស់យ៉ាងអស់
    យ៉ាងអស់ពីចិត្ត យើងញាំរួចស្រេចក៏សួរទៅម្ចាស់ហាងថា ឯណាទៅបន្ទប់បត់ជើង!
    គេក៏ចង្អុលអោយទៅខាងក្រោយផ្ទះ ពួកយើងក៏ទៅហើយឃើញកូនបន្ទប់ពីរជាប់
    គ្នានៅលើទឹកស្រះ ក៏នាំគ្នាចូលម្នាក់មួយ មិត្តភ័គ្រខ្ញុំៗហៅគាត់ថាតាតា! តាគាត់
    ទម្លាក់របស់គាត់ភ្លុងៗ ហើយខ្ញុំក៏បន្ទរតាមក្រោយភ្លុងៗដែរ ហើយស្រាប់តែព្រម
    ពេលជាមួយគ្នានោះ ត្រីរ៉ស់មួយក្រុមក៏នាំគ្នាមកទទួលយកកាដូរពួកខ្ញុំដែលកំពុង
    ទម្លាក់ទៅនោះដែរ អត់មានសល់អាលីង! រួចហើយនាំគ្នាចេញមកក្រៅវិញ ខ្ញុំក៏
    បានសួរទៅតាថា ម៉េចតា! ម៉េច់តា! តាគាត់និយាយមិនចេញទេ គាត់បានថាតែ
    អ៊ក! អ៊ក! ក្អួតមិនចេញក្រវីតែក្បាល រួចក៏ត្រឡប់កាត់តាមហាងយ៉ាងស្ងាត់ស្ងៀម
    ហើយនាំគ្នាសម្លឹងមើលឆ្នាំងត្រីរ៉ស់ស្ងោភ្លៀកៗ រួចហើយហៅថៃកុងឡានបន្តរ
    ដំណើរទៅទៀត។

    គ្រាន់តែផុតផ្សារក្រគរបន្តិច ម្នាក់ៗនាំគ្នាកាច់ចង្កេះដូចគេរាំសាវឹងស្រាអញ្ចឹង! ម្តង
    ទៅឆ្វេង ម្តងទៅស្តាំ ម្តងទៅមុខ ម្តងទៅក្រោយ មើលទៅផ្លូវថ្នល់ដូចរងដំឡូង
    ថៃកុងបើកឈប់ៗ រួចចុះអោនមើលក្រោមឡានជាញឹកញាប់ហើយមួលខ្ចៅ មាន
    ខ្ចៅខ្លះគាត់រកកន្លែងដាក់មិនឃើញ គាត់ដាក់ហោប៉ៅខោគាត់ផ្លុក រួចហើយបន្តរ
    ដំណើរមានកន្លែងខ្លះគ្រលុកយ៉ាងជ្រៅលិចទាំងដំបូលឡាន ដល់ក្រុងពោធិសាត់
    ម៉ោង៣រសៀលក៏នាំគ្នាសម្រាកញាំបាយនៅទីនោះទៀត នៅទីនោះឈប់កាម៉ង់
    ស្ងោត្រីរ៉ស់ទៀតហើយ យើងញាំបាយហើយបន្តរដំណើរទៅមុខទៀត ស្រាប់តែ
    មួយរំពេចនោះ មានទាហាន៤នាក់សុំឡានជិះដែរ ថៃកុងក៏អោយជិះ តែជិះលើ
    ដំបូល ហើយក៏ចេញដំណើរ ចេញផុតក្រុងផុតភូមិឃើញតេវាលស្រែមានស្រូវខៀវ
    ស្រងាត់ ស្រាប់តែមួយរំពេចនោះ មេឃបានបង្អោរភ្លៀងមកយ៉ាងខ្លាំង ទាហាន ដែលនៅលើដំបូលឡានក៏បានចាប់ផ្តើមបាញ់ មុនដំបូងបាញ់សំដៅទៅលើទឹក
    ភ្លៀង ដល់ក្រោយមកជិតទៅៗ ប៊ីសត្រូវដៃខ្ញុំដែលបានដាក់នៅលើទ្វារឡានបាំង
    ខាងមុខ ប្រហែលជាភ្លៀងខ្លាំងរងារចង់ចូលជិះខាងក្នុងឡានដែរ ឬក៏យ៉ាងណាក៏
    យើងមិនដឹង ជិះម៉េចកើតមនុស្សពេញក្នុងឡាន ភ្លៀងក៏ស្រាក ថៃកុងឡានឈប់
    ឡានហើយចុះអោនមើលក្រោមឡានទៀតហើយ ឮរង្រួនរាំងៗជ្រុះខ្ចៅ២-៣ដាក់
    ទៅវិញមិនជាប់ ដាក់ចូលហោប៉ៅខោទៀត ហើយបន្តរដំណើរទៅទៀត ហូ! មើល
    សងខាងផ្លូវពីខាងត្បូងម៉ូងឬស្សីទៅក្បែរបាត់ដំបងសុទ្ធតែទឹកជន់ពេញវាល មើល
    ទៅដូចទឹកទន្លេ សស្ងាចពេញវាលទាំងអស់ លើថ្នល់ឡានក៏ទឹក ទឹកពេញភូមិ ហើយសត្វគោឡើងលើថ្នល់ពេញថ្នល់ កន្លេងខ្លះដល់តែចុះរុញ ហើយដលស្ពាន
    មិនហ៊ានជិះទេចុះដើរទាំងអស់គ្នា ដល់ក្រុងបាត់ដំបងម៉ោង៦ល្ងាច ដល់បាត់ដំបង
    ភ្លៀងរឹតតែខ្លាំង មើលផ្លូវមិនឃើញទេ បើកឈប់ បើកឈប់ ហើយអាប្រដាប់បក់
    ទឹកភ្លៀងនោះមានតែមួយចំហៀងទៀត បក់ៗទៅក៏ឈប់ដំណើរការទៅទៀត នៅ
    ឆ្កឹងអត់ទៅណាទេ បើកឈប់បើកឈប់រហូតបានឆ្លងស្ពានថ្ម ទើបដល់កន្លែងសំ-
    ណាក់ អរខ្លាំងណាស់! ជិះឡានចាស់សូមបញ្ចប់ដោយសង្ខេប…!

    គួរពុំគួរសូមអភ័យទោស! មិនបានពិនិត្យមើលខ្ចៅខ្ចងទេ ចេះតែបើក បើមានការ
    ឆ្គាំឆ្គងត្រង់កន្លេងណា សូមជួយជួសជុលផង!

    សូមអរគុណ!

  12. kaps... ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 3:06 ល្ងាច

    សូមនិយាយបន្ថែមបន្តិចទៀតៈ រឿងនេះវាទាក់ទងនិងតាចាស់តែឡានគាត់ថ្មី!

    មិនយូរទេកាលពី៤ឆ្នាំមុននេះ ខ្ញុំបានជូនតាខ្ញុំទៅឡើងយន្តហោះ នៅចិនជាន់តុង
    ខ្ញុំបានថតតាខ្ញុំនិងកូនចៅគាត់ នៅខាងក្រៅក្បែរកន្លែងគេឆែកឆេរ មានតាមួយ
    ដែរអង្គុយក្បែរតាខ្ញុំនោះ ខ្ញុំក៏បានសួរនាំគាត់ ថាតាអញ្ជើញមកពីណាទៅណា?
    តាគាតបានឆ្លើយប្រាប់ ហើយខ្ញុំក៏សួរទៀតថា ចុះយាយដែលអង្គុយក្បែរនេះ ជា
    យាយរបស់តាឬ (តាមពិតយាយនោះគាត់មិនចាស់ទេ គាត់ទើបអាយុ៥០) តាគាត់
    ឆ្លើយថា ទេ! ទេ! ម៉ែក្មេកខ្ញុំទេតើ! ចុះឯណាយាយតា? គាត់ថានៀក! ខ្ញុំមើលទៅបើកភ្នែកធំបន្តោយ គាត់ថាយាយគាត់អាយុ២១ឆ្នាំ! ហើយយាយគាត់
    ដែលអាយុ២១ឆ្នាំសើចញឹមៗ ហើយអាយុតាគាត់៧១ឆ្នាំហើយ ដូច្នេះបើយើងបូក
    អាយុម៉ែក្មេកគាត់និងអាយុប្រពន្ធកាត់ចូលគ្នា ប្រហែលអាយុប្តីរបស់នាង។ ប៉ុន្តែ
    បើយើងមើលរាងតា គាត់នៅហំ គាត់ជាជនជាតិខ្មែរ-ចិន ពាក់មួកកន្តិបឡូយមិន
    ជាអន់ជាងក្មេងប៉ុន្នានដែរ។ ខ្ញុំក៏បានថា តាគ្រាន់ជាងខ្ញុំ ខ្ញុំរកមួយមិនទាន់បានផង!
    គាត់ថាមកលើកក្រោយ មកយកទៅអាមេរិកហើយ! រួចហើយកីដល់ពេលវេលា
    យន្តហោះចេញទៅដែរ គាត់ក៏បានអោបរិតឡានថ្មីគាត់ក៏លាទាំងអាល័យចេញ
    ទៅទាំងទឹកភ្នែក គួរឱ្យអាណិតអាសូរនិងអស្ខារ្យផងដែរ! គាត់ធ្វើបុណ្យដល់!
    យាយក្មេងគាត់មិនមែនអន់ទេ សាច់ឈាមកូនកាត់ចិន…ចប់…

  13. ទឹម បឿន ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 3:12 ល្ងាច

    ពូកែ​រក​រឿង​មក​និយាយ​សើច​ណាស់!

  14. kaps... ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 3:56 ល្ងាច

    ហេ! ហេ! សប្បាយ! សប្បាយ! ដាច់ខែបើកលុយ!
    អប់សុក ទើបចេញពីល្អាងភ្នំ មកមើលស្រុកទេសគេម្តង!
    ស្រុកទេសគេលូតលាស់ណាស់ណ! ឥឡូវនេះបង្កើតបានភូមិច្រើនណាស់!
    ស្រួលនិងយើងដើរទស្សនា មើលក្រមំតាមភូមិ
    ចង់កាច់តាដែលមានឡានថ្មីអាយុ២១!

  15. សាមឺឌី ថ្ងៃសុក្រ ទី 9 ខែតុលា 2009 / 8:42 ព្រឹក

    បើបងប្អូនណាដឹង website លក់ឡានជួយប្រាប់តិចបានទេ ? ជួយ email​ មក samedypsm@yahoo.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s