ជំនឿ សាសនា

ពុទ្ធចក្រ និង អាណាចក្រ


បុរាណ​បណ្ឌិត​ទាំងឡាយ លោក​សន្មត​ប្រទេស​នីមួយ ៗ ទុក​ដូចជា​តួ​រទេះ​ឬ​តួ​រថ រទេះ​ឬ​រថ​នោះ ត្រូវ​មាន​ចក្រ គឺ​កង់​ទាំង​ពីរ​ខាង កង់​ម្ខាង​ហៅថា សាសនចក្រ កង់​ម្ខាង​ទៀត​ហៅថា​អាណាចក្រ ។

សាសនចក្រ ជា​កង់​ខាង​សីលធម៌ ដែល​មាន​សីល​ប្រាំ​និង​សុចរិត​ដប់ និង​ចរិយា​សម្បត្តិ​ជា​មូលដ្ឋាន ។ ប្រទេស​ខ្មែរ តាំងពី​បាន​ទទួល​គោរព​ជឿ​កាន់​ព្រះពុទ្ធសាសនា​មក បាន​ផ្លាស់​ពាក្យ​សាសនចក្រ ឲ្យ​ហៅ​ថា ពុទ្ធចក្រ​វិញ ព្រោះ​យក​ព្រះពុទ្ធ​សាសនា​ដែល​សម្បូណ៌​ដោយ​សន្តិវិធី ជា​កង់​ម្ខាង​របស់​ប្រទេស ។ ឯ​អាណាចក្រ​នោះ​បាន​ខាង​កង់ គឺ​អំណាច​ដោយ​យក​ច្បាប់​សម្រាប់​ប្រទេស ដែល​មាន​ទសពិធ​ធម៌​ដប់​ប្រការ​ជា​គោល សន្មត​ថា​ជា​កង់​ម្ខាង​របស់​រទេះ​ឬ​រថ គឺ​ប្រទេស​ដែរ ។

ចក្រ​គឺ​ កង់​ទាំង​ពីរ​ខាង​នេះ ជា​គូ​នឹង​គ្នា ត្រូវ​ឲ្យ​វិល​ស្មើ​គ្នា​ជា​ដរាប ។ ប្រទេស​ណា​បើ​ឲ្យ​សាសនចក្រ វិល​ខ្លាំង​ជាង​អាណាចក្រ គឺ​បើ​ប្រជាពលរដ្ឋ​ខំប្រឹង​ប្រតិបត្តិ​តាម​ផ្លូវ​សាសនា​ជ្រុល​ហួស​ពេក ជាង​ផ្លូវ​អាណាចក្រ ប្រទេស​នោះ​នឹង​ក្លាយ​ទៅ ជា​ទន់​ខ្សោយ ពុំ​បរិបូណ៌​ដោយ​ទ្រព្យ​ធន​និង​តេជានុភាព , បើ​ឲ្យ​អាណាចក្រ​វិល​ខ្លាំង​ពេក​ជាង​សាសនចក្រ គឺ​បើ​ប្រជាពលរដ្ឋ​ពុំសូវ​អើពើ​ចំពោះ​សាសនចក្រ សីលធម៌​និង​ចរិយា​សម្បត្តិ​ក្នុង​ប្រទេស​នោះ នឹង​មិន​សម្បូណ៌ ហើយ​ប្រទេស​នោះ នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​មាន​ច្រើន​តែ​ប្រជាជន​ឃោរឃៅ​ឈ្លានពាន​ពាយងាយ​ហួសហេតុ សូម្បី​ត្រឹមតែ​កតញ្ញុតាធម៌ កតវេទិតា​ធម៌​និង​វុឌ្ឍាបចាយនៈ​ធម៌ ដែល​សត្វលោក​គួរ​កាន់ គួរ​គោរព​ជានិច្ច ក៏​ក្លាយ​ទៅ ជា​ទន់​ថយ​ខ្សោយ​អស់ ស្ទើរតែ​នឹង​ឲ្យ​ឈ្មោះ​ថា​គ្មាន​សោះ​ក៏​សឹង​តែ​បាន ។

សម្ដេច​ព្រះសង្ឃ​រាជ
ជួន ណាត

12 thoughts on “ពុទ្ធចក្រ និង អាណាចក្រ”

  1. ពិតជា​ត្រឹមត្រូវណាស់ ច្បាប់​អាចគ្រប់​គ្រង​មនុស្ស​បានត្រឹមកាយ តែចិត្ត​គ្មាន​ច្បាប់ណា អាចឃាត់​ឃាំងចិត្ត​របស់​មនុស្សបានទេ។ ដូច្នេះ​ហើយ​បាន​ជា​គេ​ត្រូវការ​សាសនា​ដើម្បី​គ្រប់​គ្រងចិត្ត​មនុស្ស​ឲ្យ​ស្ថិតនៅ​ក្រោមក្រម​សីលធម៌ ធ្វើឲ្យ​មនុស្ស​ខុស​ពី​សត្វ។ តែ​ក៏​មាន​សាសនា​ខ្លះ​ ក៏​ប្រដៅ​មនុស្ស​មិន​ល្អដែរ​ ទៅ​ពន្យល់​មនុស្ស​ឲ្យ​ចេះ​កាប់​សំលាប់​គ្នា ថា​ជារឿង​បានបុណ្យទៅវិញ (បើអ្នក​ប្រឆាំង​និងសាសនាគេ) ។

  2. មនុស្សគឺជាអ្នកបង្កើតច្បាប់ មនុស្សក៏ជាអ្នកបង្កើតសាសនាដែរ ។ អ្នកបង្កើត
    ច្បាប់មិនប្រាកដជាអ្នកគោរពច្បាប់ អ្នកកាន់សាសនាក៏មិនប្រាកដជាមនុស្ស
    ដែលមានសីលធម៌ដែរ ។ ម្យ៉ាងទៀត កង់រទេះមិនអាចវិលស្មើគ្មាជាដរាប
    បានទេ តែងតែមានលឿនយឺតខុសគ្នាតាមស្ថានភាពរបស់ផ្លូវនិងការត្រួតត្រា
    របស់អ្នកបើបរ ។

  3. បងម៉ន៖ ខ្ញុំ​យល់ស្រប​តាម​បង ដែល​ថា​កង់រទេះ​មិន​អាច​វិល​ស្មើ​គ្នា​ជា​ដរាប ​បើ​ទោះ​ជា​កង់​ម្ខាង​វិល​លឿន​ជាង ឬ​យឺត​ជាង​​ក៏​គង់​អាស្រ័យ​ស្ថានភាព​ផ្លូវ តែ​បើ​កង់​ម្ខាង​វិល​លឿនជាង​ពេក ឬ​យឺត​ជាង​ពេក​ជា​ដរាប តួ​រទេះ​គង់​​រេ​ចេញ​ពី​ផ្លូវ​ពុំ​ខាន​ឡើយ ។ ពុទ្ធចក្រ និង​អាណាចក្រ​វិញ ក៏​មិន​ខុស​គ្នា​ដែរ តែងតែ​មាន​មុន​ក្រោយ លឿន​យឺត​ពុំ​ខាន​ឡើយ ។ ដូច​ប្រទេស​យើង​សព្វថ្ងៃ សីលធម៌​របស់​មនុស្ស​កាន់តែ​ខ្សោយ​ទៅ គឺ​ខាង​ពុទ្ធចក្រ​ឱនថយ​ជាង​ខាង​អាណាចក្រ មនុស្ស​ធំ​ជិះជាន់​មនុស្ស​តូច អ្នក​មាន​កៀបសង្កត់​អ្នក​ក្រ… មាន​ច្បាប់ មាន​ក្រម​គ្រប់បែប​យ៉ាង តែ​គ្មាន​អ្នក​អនុវត្ត…

  4. សូមអរគុណបងប្អូនរួមជាតិរួមសាសនាទាំងឡាយ ដែលបានប្តូរយោបល់គ្នាអំពី
    ពុទ្ធចក្រនិងអាណាចក្រ នៅគេហទំព័ររបស់លោកទឹម បឿននៅពេលនេះ!

    ខ្ញុំមានការចាប់អារម្មណ៍ច្រើនអំពីបញ្ហាចក្រទាំងពីរនេះ ខ្ញុំក៏យលស្របទៅអ្នកទាំង
    អស់គ្នាដែរ តែខ្ញុំសូមបន្ថែមបន្តិចដូចតទៅ៖

    ខ្ញុំជឿថា ដើម្បីធ្វើអោយចក្រទាំងពីរដើរឬវិលបានល្អ លុះត្រាតែមានរចនាសម្ព័ន្ធ
    របស់វាអោយបានត្រឹមត្រូវ បើមិនដូច្នោះទេ ចក្រទាំងពីរមិនអាចវិលបានស្មើគ្នា
    ឡើយ បើវិលមិនស្មើគ្នាហើយគ្រោះថ្នាក់ណាស់ វាអាចបុកគល់ឈើ វាអាចធ្លាក់
    ស្នាមភ្លោះ និងវាអាចធ្លាក់ជ្រោះជាក់ជាមិនខាន។

    ឥឡូវបើធ្វើអោយងាយយល់ ខ្ញុំលើកឧទាហរណ៍ជារទេះគោចុះ យើងត្រូវមាន
    តួររទេះ ត្រូវមានកង់ពីរ ត្រូវមាននឹម ត្រូវមានព្រែក ត្រូវមានគោពីរជាអ្នកអូស មាន
    អ្នកបរ និងមានអ្នកជិះ។

    តួររទេះ=ប្រទេស

    នឹមទាំងពីរ=ច្បាប់

    កង់ពីរ=ពុទ្ធចក្រនិងអាណាចក្រ

    ប្រែកទាំងពីរ=ប្រព័ន្ធការពារ

    គោទាំងពីរ=មេដឹកនាំខាងពុទ្ធចក្រនិងអាណាចក្រ (អ្នកទទួកបញ្ជារឬអ្នកអូស)

    អ្នកបររទេះ=ស្តេច ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី

    ហើយអ្នកជិះ=ប្រជាពលរដ្ឋ

    សូមអស់លោកជួយបន្ថែម…តើយ៉ាងម៉ចទៀត…?

  5. ដើម្បីចែករំលែកចំណេះដឹង អាចជួយពន្យល់បានទេថា តើបុគ្គលណាជា អ្នកបំលែងអំណាចព្រហ្មញ្ញ និងពុទ្ធសាសនា​មកជាអំណាចបែបអា​ណា​ចក្រ?

  6. ផ្លូវតែមួយគត់ទៅស្ថានសួគ៌។

    ប្រសិនបើយើងចង់ទៅកន្លែងមួយដែលយើងមិនដឹងផ្លូវទៅកន្លែងនោះ,
    យើងត្រូវការមនុស្សម្នាក់ដែលទ្រង់ធ្លាប់ទៅកន្លែងនោះឬមនុស្សម្នាក់ពីកន្លែងនោះ
    យកយើងដោយហេតុនេះយើងមិនបាត់បង់។
    វិធីនៃការគិតនេះគឺសមហេតុសមផលណាស់ហើយវាអាចទទួលយកដោយតក្កវិជ្ជារបស់យើង។

    ប្រសិនបើយើងចង់ទៅស្ថានសួគ៌យើងត្រូវការមនុស្សម្នាក់ដែលទ្រង់ស្គាល់ផ្លូវទៅ
    ស្ថានសួគ៌ឬមនុស្សពីស្ថានសួគ៌ទៅផែនដីហើយទ្រង់អាចត្រឡប់ទៅវិញបាន
    ម្តងទៀតទៅឋានសួគ៌។ មនុស្សនោះគឺជាព្រះយេស៊ូវទ្រង់ត្រឡប់ទៅស្ថានសួគ៌វិញ
    (កិច្ចការ 1: 9-11) ដូច្នេះព្រះយេស៊ូវមិនមានទេ
    ផ្នូរនៅលើផែនដី។ ព្រះយេស៊ូវអាចនាំអ្នកទៅឋានសួគ៌ប៉ុន្តែ បុគ្គលម្នាក់ផ្សេងទៀត
    ថាផ្នូររបស់គាត់នៅលើផែនដីនោះអ្នកមិនដឹងថាព្រះវិញ្ញាណរបស់គាត់ទៅ
    ស្ថានសួគ៌ឬទៅឋាននរក។ មនុស្សនេះមិនប្រាកដថានាំអ្នកទៅស្ថានសួគ៌ទេ។

    របៀបធ្វើតាមព្រះយេស៊ូវដោយធ្វើតាមព្រះបន្ទូលរបស់ទ្រង់ហើយធ្វើវា។
    តើធ្វើដូចម្តេចដើម្បីដឹងថាពាក្យរបស់គាត់ដោយការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ។
    សូមជម្រាបដល់មនុស្សម្នាក់ៗដែលជឿថាព្រះយេស៊ូវជាកូនព្រះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s