សំណួរ​មួយ​ទាក់ទង​នឹង​ច្បាប់


ដោយសារ​តែ​ខ្ញុំ​មិន​សូវយល់​ពី​ច្បាប់ នាំ​ឲ្យ​មាន​ចម្ងល់​រាប់​មិន​អស់​ទៅ​លើ​ករណី​ផ្សេងៗ​ដែល​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ​ច្បាប់។ ករណី​មួយ​ដែល​ខ្ញុំ​ចង់​លើក​មក​គឺ បុគ្គល “ក” បាន​បំពាន​ទៅ​លើ​បុគ្គល “ខ” ដោយ​ប្រើ​អំពើ​ហិង្សា ។ គេ​ដឹង​ថា​បុគ្គល “ក” ជា​អ្នក​ខុស ហើយ​បុគ្គល “ខ” បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​បុគ្គល “ក” បុគ្គល​ “ក” បដិសេធ​ថា​គេ​មិន​បាន​ប្រើ​អំពើហិង្សា​មក​លើ​បុគ្គល “ខ” ទេ ចំណែក​បុគ្គល “ខ” ក៏​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​បុគ្គល “ក” បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន ក្រៅ​តែ​ពី​ស្លាកស្នាម។ តើ​គួរ​ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​ចាប់​បាន​ថា​បុគ្គល “ក” ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​បុគ្គល “ខ” មែន? ប្រសិន​បើ​មាន​បងប្អូន​ដែល​យល់​ដឹង​ខាង​ច្បាប់ ឬ​ធ្លាប់​មាន​បទពិសោធន៍​ទាក់ទង​នឹង​ករណី​បែប​នេះ សូម​ជួយ​បកស្រាយ​ចម្ងល់​ជូន​ខ្ញុំ​ផង ត្បិត​ខ្ញុំ​គិត​មិន​ដល់​ថា​អាច​មាន​វិធី​ផ្សេង​ក្រៅ​ពី​ភស្តុតាង​ដែល​អាច​វែក​មុខ​បុគ្គល “ក” បាន។

បញ្ជាក់៖ រឿង​ខាងលើ មិន​មែន​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទេ តែ​ជា​រឿង​អ្នក​ដែល​ទាក់ទង​នឹង​ខ្ញុំ ដោយសារ​ខ្ញុំ​ចង់​ដឹង​​ផង ទើប​ដាក់​សំណួរ​ឲ្យ​ជួយ​បកស្រាយ។

26 thoughts on “សំណួរ​មួយ​ទាក់ទង​នឹង​ច្បាប់

  1. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកក្កដា 2009 / 10:38 ល្ងាច

    ខ្ញុំ​ក៏​មិន​ចេះ​ច្បាប់​ដែរ តែ​ថា រឿង​នេះ​មិន​គួរ​​ជា​បុគ្គល​ ក ជា​អ្នក​ស្វែង​រក​ភស្តុតាង​អី​ឡើយ។ ក គួរ​តែ​ប្តឹង​ប៉ូលីស។ ប៉ូលីស​ជា​អ្នក​រក​ភស្តុតាង។ បើ ក រក​ភស្តុតាងខ្លួន​ឯង ប៉ូលីស​ហ្នឹង​ទីង​មោង​រឺ​ស្អី។ តែ​ស្រុក​យើង​ប្រហែល​អញ្ចឹង។ បើ​សែន​មិន​ត្រូវ គឺ​ជន​រង​គ្រោះ​ត្រូវ​ដើរ​តួ​ជា​ប៉ូលីស​ស៊ើប​អង្កេត​ខ្លួន​ឯង​ហើយ។

  2. រចនា ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 12:19 ព្រឹក

    មាន​សាក្សី​ទេ?

  3. ខេមរអធិរាជ្យ ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 8:41 ព្រឹក

    Since you are not a lawyer or violence investigator, I suggest that you accompany the person to some specialized NGOs to get legal and psychological counseling. The service there is free of charge and your person will get the better knowledge and understanding about the issue. These are some NGOs that you can accompany your person to:
    1. Adhoc
    2. Cambodian Defender Project
    3. Cambodian Women’s Crisis Center
    4. Licadho
    5. LSCW
    6. Legal Aid of Cambodia
    Hope the person will be better soon!

  4. Samady KS ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 8:42 ព្រឹក

    ខ្ញុំ​ក៏​ធ្លាប់​ឃើញ​មាន​រឿង​បែប​​ហ្នឹង​ដែរ ដល់​ពេល​រក​ភស្តុតាង​​អត់​ឃើញ​ ស្រាប់​តែ​គេ​នាំ​គ្នា​ទៅ​រក កន្លែង ស្បត់​អាករ មាន់ ឯ​ណា​ទៅ​វិញ​ឆ្កុយ….ជួន​ពេល​ខ្លះ​ខាង​សមត្ថកិច្ច​ក៏​យល់​ព្រម​ធ្វើ​តាម​គេ​ដែរ ព្រោះ​ម្ចាស់​ដើម​ហេតុ​ និង​ចុង​​ហេតុ​គេ​ចង់​នាំ​គ្នា​ទៅ ស្បត់​

  5. Bandith ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 10:55 ព្រឹក

    លឺថានៅព្រះអង្គដងកើសក្ដិសិទ្ធ

  6. Samady KS ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 11:01 ព្រឹក

    តាម​ការ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​នោះ​គឺ អ្នក​​កំពង់សោម​ បើ​និយាយ​ដល់​រឿង​ស្បត់ ​​វិញ​ភាគ​ច្រើន​គឺ​គេ​ធ្វើ​ជា​របៀប អាករមាន់ គឹ​គេ​អោយ​ម្នាក់​អាករ មាន់​ហើយ​និយាយ​ពាក្យ​ពិត​ធ្វើ​អោយ​មាន់​ហ្នឹង​ ប្រ​កាច់ ត្រក់ៗៗៗ ហើយ​​ម្នាក់​ទៀត​ជា​អ្នក​​កាត់​ផ្តាច់ ករ មាន់​ហើយ​និយាយ​ពាក្យ​ពិត​ដែរ…..

    សុំ​ទោស​បឿន​អ្ហើយ… ខ្ញុំ​និយាយ​ចាក​ប្រធាន​បទ ហើយ,

  7. Sophia ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 12:05 ល្ងាច

    នៅពេលដាក់ពាក្យបណ្តឹងនោះ តុលាការគេមានវិធីសំរាប់សួរហើយបុគ្គល(ក)មិន​អាចប្រកែកបានទេព្រោះនេះជាបទល្មើសមជ្ឈឹម ហើយ​កុំភ្លេចទៅពេទ្យឲពេទ្យចេញ​កោសលវិច័យដើម្បីបញ្ជាក់ពីរបូសស្នាម និងរកសាក្សី។

  8. ទឹម បឿន ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 12:43 ល្ងាច

    ក្នុង​ករណី​នេះ អត់​មាន​សាក្សី​ទេ ។ ខ្ញុំ​យល់ស្រប​ជាមួយ​មតិ​របស់​លោកគ្រូ វិចិត្រ និង Sophia ។ តាម​ខ្ញុំ​ដឹង ពេល​ដែល​ដាក់​ពាក្យ​បណ្ដឹង​ហ្នឹង គេ​ទាមទារ​ឲ្យ​រក​សាក្សី និង​ភស្តុតាង បើ​មិន​ដូច្នោះ​ទេ មិន​អាច​ឈ្នះ​គេ​ទេ។ តែ​មិនមាន​ភស្តុតាង ឬ​សាក្សី​ណា​សោះ ។

  9. Sophia ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 1:23 ល្ងាច

    ករណីនេះវៃគ្នាទៅវិញទៅមក ឬក៏យ៉ាងម៉េច? ព្រោះបើវៃគ្នាទៅម៉ោជាំមុខរៀងខ្លួន​នោះខ្ញុំគិតថាមិនអាច​ដោះស្រាយបានទេ លើកលែងតែគេវៃយើងតែម្ខាង។ មួយ​ទៀតបើគេធ្វើខុសត្រូវតែប្តឹងហើយទោះមាន ឬគ្មានសាក្សីក៏ដោយចាំដោះស្រាយ​គ្នានៅតុលាការ។ ក្នុងករណីដែលបុគ្គល (ក) ប្រកែកមិនទទួលស្គាល់ទង្វើរបស់ខ្លួន​នោះដូច Samady និយាយខាងលើចឹងគឺស្បត់ ករណីស្បត់នេះមានចែងនៅក្នុង​ច្បាប់កម្ពុជាមិនមែនជារឿងលេងសើចទេ។

  10. Free Software ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 5:26 ល្ងាច

    ករណីបែប​នេះ​ទាល់​ទៅសួរខ្ញុំទើបខ្ញុំដឹង!😀

  11. ទឹម បឿន ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 7:54 ល្ងាច

    ក្នុង​ករណី​នេះ បុគ្គល “ក” វៃ​បុគ្គល “ខ” តែ​ម្ខាង។

  12. soursdey ថ្ងៃសុក្រ ទី 17 ខែកក្កដា 2009 / 8:35 ល្ងាច

    ប៉ូលិសគួរតែមានវិធីតាមដានរកការពិត។ តែតាមខ្ញុំយល់ បើសិនទើបតែវៃគ្នាភ្លាមៗ ហើយមានបែកឈាមផងនោះ គេអាចមើលស្នាមដៃរបស់ជនសង្ស័យ រឺវត្ថុដែលបានប្រើក្នុងពេលប្រព្រិតអំពើហិង្សានោះ។

    សំរាប់ជាចំណាប់អារម្មណ៍ទូទៅ: បើមានអំពើហិង្សាកើតមានចំពោះខ្លួន ជនរងគ្រោះគួរប្រញាប់ប្រញាលទៅប្តឹង រឺទៅរកជំនួយភ្លាមៗ ហើយមិនគួរលាងរបួស រឺងូតទឹកទេ ព្រោះទង្វើអស់នោះអាចលាងចេញនូវស្លាកស្នាមម្រាមដៃ រឺឌីអិនអេរបស់ជនពាលដែលជាភស្តតាងដ៏សំខាន់ ក្នុងការស្រាវជ្រាវចាប់ជនពាលដាក់គុក។

  13. រិន ថ្ងៃសៅរ៍ ទី 18 ខែកក្កដា 2009 / 8:54 ព្រឹក

    ស្បថ

  14. Soft ថ្ងៃសៅរ៍ ទី 18 ខែកក្កដា 2009 / 8:56 ព្រឹក

    ហាហហា ចេះតែមានហើយ

  15. Posoky ថ្ងៃអាទិត្យ ទី 19 ខែកក្កដា 2009 / 10:46 ព្រឹក

    ខ្ញុំធ្លាប់ដឹងរឿងនឹងដែរ កាលនៅរៀន ទាក់ទងនឹងពួកម៉ាកខ្ញុំគេព្រួតវាយ វារត់កប្រាប់ទាំង ប៉ោងភ្នែក យើងបាននាំគ្នាទៅប្តឹង បុស្តប៉ូលីស​ គេសួរកើតហេតុ ពេលណា អ្នកណាបានឃើញព្រឹត្តិកានឹងខ្លះ អ្នកណាប្រព្រឹត្ត ។ល។ បន្ទាបើមក បង់ថ្លៃកត់កំណត់ហេតុ ។​ ដល់មាន សាក្សីអី មានភស្តុតាង រួចរាល់ លោកប៉ូលីសគាត់សុំថ្លៃ ទូរស័ព្ទទាក់ទង ថ្លៃសាំង ថ្លៃកុពី សំណុំរឿង ។ ម៉ាខែ ឈឹង ពី ខែ ឆឹង ប្រាំខែក្រោយមកទៅសួរ ដល់ម៉េ ម៉េឆ្លើយ ហែងអោយ អាណាធើ ចាំមើលអញឆែកមើលសិន (សម្តីអ្នកច្បាប់)។ ១ឆ្នាំ ក្រោយមក ទៅសួនូវតែ មិនរត់ការ អីបន្តិចសោះ បែជួបយាយម្នាក់ថា គាត់ថា ក្មយហើយ សុំណុំរឿងយាយ ៥ឆ្នាំហើយ មកលើកណាក៍ ឆ្លើយដោះសាថារវល់ ចាំថ្ងៃនេះថ្ងៃនោះ រហូត អានេះទាល់តែ ជាតិក្រោយទេដឹង។ ដូចខ្ញុំនិយាយអីចឹង វាឆ្អែត គ្មានលុយគឺសូន្យ សឹងថាអាចក្រោមសូន្យទៀត គ្មានទេយុទ្ឋធម៌(តែបើមានលុយអាចមានខ្លះ) ស្រុកខ្ញុំនោះ អ្នកខ្លះគេនិយាយអោយខ្ញុំ ព្រោះគេមិនដែលជួបរឿងពិត ដូចអីចឹង ។ គេនាំអ្នកវាយពួកម៉ាកខ្ញុំដូចគោ គេអោយលុយទៅប៉ូលីស បិទមាត់ គេចោលពាក្យ ប្តឹងអាណា ប្តឹងទៅ យ៉ាងខ្លាំង អស់ម៉ាពាន់ដុល្លា។ ឥលូវវាដប់ឆ្នាំទៅហើយ ថ្តាំទៅបឿន បើគ្មានលុយកាក់ទេ មិនបាច់ប្តឹងទេ បើគ្មានលុយ តែប្រហែលជាអាច តាមលោកខ្មែររអធិរាជ្យ។

  16. ម៉ន ថ្ងៃអាទិត្យ ទី 19 ខែកក្កដា 2009 / 12:48 ល្ងាច

    ស្លាកស្នាមគឺជាភស្តុតាងមួយ តែបើមានសាក្សី កាន់តែល្អ ។
    ទោះជាគ្មានសាក្សីក៏គេអាចសួររកចម្លើយឃើញដែរ តែខ្ញុំ
    អត់ដឹងប៉ូលីស និងតុលាការ នៅស្រុកខ្មែរគេប្រើវីធីអីដើម្បី
    សួររកចម្លើយទេ ។

    ពេលវេលាដែលកើតហេតុ ?
    កន្លែងដែលកើតហេតុ ?
    តើបុគ្គល ក នៅកន្លែងនៅពេលដែលកើតហេតុ ?
    តើបុគ្គល ក កំពុងតែធ្វើអីនៅពេលដែលកើតហេតុ ?
    តើបុគ្គល ក មានសាក្សីបញ្ជាក់ថាខ្លួនមិនបាននៅកន្លែងដែល
    កើតហេតុទេ ?

    ។ល។

  17. ម៉ន ថ្ងៃអាទិត្យ ទី 19 ខែកក្កដា 2009 / 12:52 ល្ងាច

    បើអ្នកច្បាប់រកតែលុយនោះ មិនបាច់និយាយទេ គឺចប់ហើយ ។

  18. ខេមរបុត្រ ថ្ងៃចន្ទ ទី 20 ខែកក្កដា 2009 / 12:42 ល្ងាច

    កុំ​និយាយ​អញ្ចឹង ! ខ្ញុំ​កំពុង​ចង់​ធ្វើ​ជា​អ្នក​ច្បាប់​ផង
    មិនមែន​អ្នក​ច្បាប់​សុទ្ធ​តែ​អញ្ចឹង​ទាំង​អស់​ទេ, ទោះ​យ៉ាង​ណា​ក៏​មាន​ខ្ញុំ​មួយ​ជា​លក្ខណៈ​ផ្ដាច់​ចេញ​ដែរ ។
    និយាយ​ច្រឡំ​ទៀត​ហើយ, ទើប​នឹង​រៀន​ឆ្នាំ​ទី ១ ហ្នឹងអួត​គេ​រហូត  មិន​ដឹង​ប្រលង​ជាប់​ឬ​អត់​ផង ?

  19. Sopheap ថ្ងៃអង្គារ ទី 21 ខែកក្កដា 2009 / 2:19 ព្រឹក

    បងប្អូនជាទីស្នេហា
    បន្ទាប់ពីកើតហេតុភ្លាម ជនរងគ្រោះត្រូវហៅប៉ូលីស បន្ទាប់
    ពីប៉ូលីសស៊ើបអង្កេតរួចរាល់ហើយ​ ប៉ូលីសត្រូវសម្រេចថាតើមានហេតុផលនិង
    ភស្តុតាងគ្រប់គ្រាន់ត្រូវចាប់ខ្លួនជនបង្កឫទេ?​ ចាប់ខ្លួនឫមិនចាប់ខ្លួនជាកិច្ចការ
    របស់ប៉ូលីស​​តែបើប៉ូលីសជាអ្នកស៊ីផឹកជាមួយជនបង្ករាល់ថ្ងៃ រឿងរ៉ាវត្រូវចប់។​
    ក្រោយមកទៀតប៉ូលីសត្រូវធ្វើរបាយការណ៏បញ្ជូនទៅព្រះរាជអាជ្ញា ព្រះរាជអាជ្ញា
    នឹងសម្រេចថាត្រូវចោទជនសង្ស័យឬទេ បើចោទ រឿងហ្នឹងវានឹងធ្លាក់ចូលក្នុង
    ដៃតុលាការ តុលាការជាអ្នកកាត់សេចក្តី។​ ជនសង្ស័យមានទោសជាប់គុកនិង
    បង់ប្រាក់ពិន័យឬអត់។ ការអនុវត្តតាមនិតិវិធីនៅប្រទេសខ្មែរវាខុសពីប្រទេស
    ខាងលិចដែលគេមានប្រជាធិបតេយ្យសេរីពិតប្រាកដ។

    បើពន្យល់អោយអស់សេចក្ដី​ទាល់តែខ្ញុំសរសេរមួយសៀវភៅ

  20. ម៉ន ថ្ងៃអង្គារ ទី 21 ខែកក្កដា 2009 / 12:32 ល្ងាច

    ខេមរបុត្រ, អ្នកដែលទៅរៀនគឺមានច្រើនណាស់ដែលមានគំនិតល្អអីចឹងនោះ តែលទ្ធផលជាក់ស្ដែងគឺនៅពេលដែលពួកគេបានចេញធ្វើការនោះទេ ។ ខ្ញុំសង្ឃឹមថា ខេមរបុត្រ អាចរៀនចប់ ប្រលងជាប់ បានចេញធ្វើការ បម្រើប្រជាជនដោយត្រឹមត្រូវ ។

  21. Soft ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែកក្កដា 2009 / 9:33 ល្ងាច

    មានអ្នកដោះចេញហើយនៅ?

  22. ខេមរបុត្រ ថ្ងៃសុក្រ ទី 24 ខែកក្កដា 2009 / 5:18 ល្ងាច

    អរគុណ​ហើយ​បង​ម៉ន !
    មនុស្ស​គ្រប់​រូប​​គោលដៅ​រួម​ដែល​​សំខាន់​បំផុត​គឺ​ស្វែង​រក​សេចក្ដីសុខ ឬ អាចនិយាយថា​បាន​ថា​សុភមង្គល តែ​ការ​ទៅ​ដល់​សេចក្ដី​សុខ​នោះ​គឺ​ខុសៗ​គ្នា ព្រោះ​មនុស្ស​មាន​ការ​គិត​ខុស​ពីៗ​គ្នា ។ សម្រាប់​ខ្ញុំ, នៅ ពុំ​ទាន់​រក​ឃើញ​ផ្លូវទៅ​ដល់​សេចក្ដី​សុខ​របស់​ខ្ញុំ​ឡើយ ។ បើ​មាន​ឱកាស​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពីសមត្ថភាព​ដើម្បី​បម្រើ​ជាតិ មាតុភូមិ ។ កើត​ជា​កូន​ខ្មែរ​ខេមរបុត្រ​តស៊ូ​អត់ធ្មត់​ដើម្បី​ជាតិមិន​ធ្វើ​ខ្លួន​ជា​ជន​ចោល​ម្សៀត​ស្ម័គ្របម្រើ​ជាតិ​លុះ​អវសាន ។

  23. topkh.com ថ្ងៃសៅរ៍ ទី 25 ខែកក្កដា 2009 / 11:03 ល្ងាច

    ខានចូលមកលេងយូរជាងបីឆ្នាំ ឃើញថាប្លក់សម្រាប់ខ្មែរកាន់តែពេញនិយមម៉ែន

  24. ទឹម បឿន ថ្ងៃពុធ ទី 29 ខែកក្កដា 2009 / 9:41 ព្រឹក

    អរគុណ​អ្នក​ទាំងអស់​គ្នា ។ ខ្ញុំ​សួរ​គេ​ទៅ គឺ​វា​ចប់​ដោយ​ឥត​ន័យ “ច្បាប់​ឥត​ធំ​ជាង​លុយ​ទេ!!!” ។

  25. Posoky ថ្ងៃសុក្រ ទី 31 ខែកក្កដា 2009 / 8:57 ល្ងាច

    នៅពេលអត់មានរឿងអី គេថាស្រុកខ្មែរនឹងគោរពច្បាប់ រីកចំរើនស្រួលរកស៊ី តែពេលដែលខ្លួនចូលប្រលូក នឹងជួបហេតុការណាមួយ នោះបានដឹងថាស្រុកខ្មែរ នឹងវាអស្ចារ្យប៉ុណ្ណា ហើយវាធ្វើអោយអារមណ៍យើងឈឺចាប់ម្តេចខ្លះ? កុំថាតែខ្ញុំចេះតែនិយាយ។

  26. Sophea ថ្ងៃពុធ ទី 1 ខែកញ្ញា 2010 / 9:23 ព្រឹក

    I read all the comment here are so good which related to pracitce. If we talk about the legal evironment is a bit complicated. This matter, has two action (complaints)- first one is related to civil case–you can file a complaint to the court to seek the compensation based on the tort-article 743 of Civil Code. In your complaint you should follow the article 75 of Code of Civil Procedure which state how to write the complaint. The most important for you to enter into the complaint is related to the name of perpetrator and you should discribe clearly about the event happened. And other case that you file complaint against pepetrator is related to criminal case– you can file a complaint through judicial police and/or public prosecutor. The burden of proof is sometimes you and the perpetrator. The Judicial System in Cambodia, I don’t want to talk more because guests above mention ready. Thanks

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s