វត្ត​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​ដ៏​ចម្លែក


ជា​លើក​ទីមួយ​ដែល​​ខ្ញុំ​បាន​ទៅ​ដល់​វត្ត​ប្រយូវង្ស ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ថា​វត្ត​នេះ​មាន​សភាព​ចម្លែក​ខុស​ពី​វត្ត​ដទៃ​ទៀត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ។ វត្ត​ប្រយូវង្ស​ស្ថិតនៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ខាងត្បូង​វិមានឯករាជ្យ តាម​ផ្លូវ​នរោត្តម ខ្ញុំ​ធ្លាប់​ជិះ​កាត់​វត្ត​នេះ​ញឹកញាប់​ដែរ តែ​មិនដែល​បាន​ចូល ទើប​ម្ដង​នោះ​ក្មួយ​ពួកម៉ាក​ខ្ញុំ​ចេះ​តែ​ឈឺ ម៉ែ​គេ​ឲ្យ​ទៅ​លួច​ស្បង់​លោក​ពី​វត្ត​ហ្នឹង​មក​ធ្វើ​ខោអាវ​ឲ្យ​វា​ពាក់ (តាម​ជំនឿ​ចាស់ៗ គេ​មិន​ឲ្យ​សុំ​ទេ គឺ​ទៅ​លួច ទើប​ស័ក្ដិសិទ្ធិ)។ ពេល​ចូល​ទៅ​ក្នុង​ខ្លោងទ្វារ​ទៅ​ទីធ្លា​វត្ត ឃើញ​ផ្ទះ​ធ្វើ​បដិមា​ព្រះ ខ្ញុំ​គិត​ក្នុង​ចិត្ត​​ “វត្ត​នេះ​មាន​បដិមាករ​ព្រះ​ច្រើន​ម្ល៉េះ!” តែ​ជិះ​ទៅ​មុខ​ទៀត ផ្លូវ​ចេះ​តែ​តូច​ទៅៗ ជិះ​បាន​តែ​មួយ​ម៉ូតូ ហើយ​​កាច់​ចុះឡើង និង​មើល​ទៅ​ឃើញ​សុទ្ធតែ​ផ្ទះ​ប្រជាជន ខ្ញុំ​ក៏​យល់​ថា ផ្ទះ​សងខាង​ផ្លូវ និង​ផ្ទះ​ដែល​ខ្ញុំ​ឃើញ​ដាក់​តាំង​បដិមា​មុន​នោះ មិនមែន​ជា​កុដិ​លោក​ទេ។ ចូល​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន ក៏​ដល់​ព្រះវិហារ អារម្មណ៍​គិត​វង្វេង​ម្នាក់ឯង តែ​ចេះតែ​ដើរ​ឡើង​ទៅ​លើង​វិហារ​តាម​ពួកម៉ាក ហើយ​ក៏​​សួរ​ទាំង​ភ្នែក​ក្រឡេបក្រឡាប់​សម្លឹង​ជុំវិញ​ព្រោះ​ឆ្ងល់ “ហ្នឹង​ជា​វិហារ​មែនទេ?”។ ចូល​ដល់​ក្នុង​វិហារ​អារម្មណ៍​ខ្ញុំ​ចម្លែក​ខុស​ធម្មតា ដូច​ជា​បាន​ចូល​ដល់​ភព​ផ្សេង​មួយ។ ខ្ញុំ​នឹង​ពួកម៉ាក​ក្រាប​បង្គំ​ព្រះ និង​អធិការ​វត្ត និង​សំណេះសំណាល​មួយ​សន្ទុះ។ ខ្ញុំ​ក៏​ចាប់ផ្ដើម​សួរ​ទាំង​ឆ្ងល់​ដែល​ដក់​ក្នុង​ចិត្ត​តាំង​ពី​ឈាន​ចូល​ក្នុង​វត្ត​នេះ។ វត្ត​នេះ​មាន​ទីធ្លា​តែ​មួយ​ព្រះវិហារ ព្រះសង្ឃ​ឃាំង​ជា​បន្ទប់​តូចៗ​នៅ​ជុំវិញ​បល្ល័ង្ក​ព្រះ សេក​សម្រាន្ត​ក្នុង​ព្រះវិហារ​ខាងមុខ​បល្ល័ង្ក​ព្រះ។ នៅ​ជុំវិញ​ជើង​វិហារ សុទ្ធតែ​ជា​ផ្ទះ​ប្រជាជន​ឡើង​ស្រែះ​​ និង​មាន​មនុស្ស​ដាក់​គ្រែ​នៅ​ជាប់​នឹង​ជញ្ជាំង​វិហារ​ខាងក្នុង​ផង។ ប្រជាជន​បាន​ទៅ​រស់​នៅ​ក្នុង​ទីធ្លា​វត្ត​នេះ សូម្បី​​ចេតិយ្យ​ក៏​មាន​ប្រជាជន​ចូល​ទៅ​រស់​នៅ​ដែរ។

ពេល​ភ្ជុំបិណ្ឌ គេ​មិន​អាច​ដើរ​បោះ​បាយបិណ្ឌ​ជុំវិញ​វិហារ​បាន​ទេ ព្រោះ​វិហារ​ត្រូវ​ឃាំង​ដោយ​ជញ្ជាំង​ម្ខាង។ ស្ដាប់​ទៅ​គួរ​វា​ចម្លែក និង​គួរ​ឲ្យ​អាសូរ​យ៉ាងម៉េច​មិន​ដឹង​ទេ តែ​មាន​អារម្មណ៍​ថា​ជ្រះថ្លា ពេល​ចូល​​ទៅ​ដល់​ក្នុង​វត្ត។

DSC00976

DSC00978

DSC00985

27 thoughts on “វត្ត​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​ដ៏​ចម្លែក

  1. សុវុឌ្ឍី ថ្ងៃសៅរ៍ ទី 11 ខែកក្កដា 2009 / 8:12 ល្ងាច

    ម្តុំវត្តនឹង មើលពីផ្លូវក្រៅក៏ដឹងថាមានមនុស្សច្រើនដែរ ហើយ មិចក៏ការរស់នៅទីនឹងពិបាកភ្នែកម្លេស មានចងខ្សែរអីរញ៉េរញ៉ៃជាប់វត្តទៀត ហ៊ឹម! យ៉ាប់ភ្នែក

  2. Posoky ថ្ងៃសៅរ៍ ទី 11 ខែកក្កដា 2009 / 10:05 ល្ងាច

    មិនដែលបានទៅសោះនៅអំពេញជាងដប់ឆ្នាំ លឺតែឈ្មោះ អូរឺវត្តនឹងនៅក្រោយ ក្រុមទូរស័ព្ទសាម៉ាត កន្លែងលក់បង្អែមឆ្ងាញ់ ហើយស្រស់😀

  3. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 11 ខែកក្កដា 2009 / 11:05 ល្ងាច

    អានិត​វត្ត​ហ្នឹង​ណាស់ រដ្ឋាភិបាល​គួរ​ធ្វើ​គោលនយោបាយ​យក​ប្រជាជន​ចេញ​ពី​វត្ត​ហ្នឹង​ហើយ ដើម្បី​ស័ក្ដិសម​ជា​កន្លែង​សក្ការៈ​បន្តិច។

    លោក Posoky ច្រឡុំ​ហើយ មិន​មែន​វត្ត​នៅ​ក្រោយ​ក្រុមហ៊ុន​សាម៉ាត​ទេ។ វត្ត​នៅ​ក្រោយ​សាម៉ាត​ឈ្មោះ​សារាវ័ន។

    វត្ត​សារាវ័ន វត្ត​ថាន់ និង​វត្ត​ប្រយូវង្ស​នេះ មាន​សភាព​មិន​ខុស​គ្នា​ទេ គឺ​ប្រជាជន​ទៅ​រស់​នៅ​ពេញ​វត្ត តែ​ប្រយូវង្ស​មើល​ទៅ​ហាក់​ធ្ងន់​ធ្ងរ​ជាង​គេ។

  4. វណ្ណ ថ្ងៃសៅរ៍ ទី 11 ខែកក្កដា 2009 / 11:37 ល្ងាច

    ប្រជាជនដែលរស់នៅជុំវិញវត្តនឹងជាប្រជាជនដែលក្រីក្រខ្លាំងណាស់ ហើយ មានសភាពរញេរញ័យយ៉ាងខ្លាំង ដូចជាដំបន់សំណង់អាណាធិប្បត្តេយ ដូច្នោះដែរ។

  5. khmerfruit ថ្ងៃអាទិត្យ ទី 12 ខែកក្កដា 2009 / 2:51 ល្ងាច

    ចុះហេតុអីបានជាលោកសង្ឍចេះតែអោយប្រជាជននៅចឹង?

    អរគុណ
    ឆាយា

  6. monida ថ្ងៃអាទិត្យ ទី 12 ខែកក្កដា 2009 / 3:10 ល្ងាច

    វត្តនេះ​ខ្ញុំ​ស្គាល់​តាំង​ពីកើត​មក​ម្ល៉េះ! ព្រោះ​ផ្ទះ​របស់​ខ្ញុំ​នៅ​ជិត​នោះគឺនៅ​ខាង​ជើង​វត្ត។ កាល​រៀន​នៅ​ថ្នាក់​បឋម ​​ខ្ញុំ​ដើរកាត់​វត្ត​នេះ​ទៅ​សាលា​រាល់​ថ្ងៃព្រោះជា​ផ្លូវកាត់។ ប៉ុន្តែ​តាំង​ពី​ចូល​អនុវិទ្យាល័យ​មក​គឺ​មិន​ដែល​បាន​ចូល​វត្ត​នេះ​ទៀត​សោះរហូត​ដល់​ឥឡូវ។ ខ្ញុំ​គ្រាន់​តែដឹង​ថា​មាន​មនុស្សពាល​ច្រើន​ណាស់​នៅ​ក្នុង​នោះនិងមាន​ផ្ទះអណាធិបតេយ្យ​កាន់​តែ​ច្រើនឡើងៗ។ តែ​សំណង់​អណា​ធិបតេយ្យ​​​ទាំង​​​នោះ​មិន​មែន​មាន​តែ​ផ្ទះ​ខ្ទម​ទេ មាន​ទាំង​វីឡា​និង​អាគារ​ពាណិជ្ជកម្ម​ទៀត​ផង!។ ក្នុងនោះជា​សំបុក​ចោរនិងពេស្យារ។ ផ្ទះខ្ញុំនៅ​ជិត​នោះ​បិទទ្វារ​ចាក់​សោរ​ជា​ប្រចាំ មិន​ដែល​ហ៊ាន​ប្រហែសម្តងណាទេ។ ជួនកាល​ឃើញ​គេ​ដេញ​បាញ់​គ្នា​ទឿតផង។ កាលពីមុន​មិន​មាន​មនុស្ស​រស់​នៅ​ច្រើន​អីចឹង​ទេ! ខ្ញុំ​នៅ​ចាំបាន​ថា​មាន​តែផ្ទះ​ធ្វើ​ពុទ្ធបដិមារ​តែ​ប៉ុណ្ណោះ។

  7. ព្រហ្មលិខិតគ្មានន័យ ថ្ងៃអាទិត្យ ទី 12 ខែកក្កដា 2009 / 3:43 ល្ងាច

    សួស្តីអ្នកទាំងអស់គ្នា
    ខ្ញុំកឹមិនយល់ដែរ ព្រោះប្រទេសយើងជាប្រទេសស្រឡាញ់ គោរពនិងកាន់ព្រះពុទ្ធសាសនា ។
    ហេត្តអីបានជាពួកអស់លោក ជាអ្នកគ្រប់គ្រងដំបន់ទាំងនោះមិនអើពើសោះឥចឹង។
    ហើយជាពិសេសនៅចំកណ្តាលទីក្រុងភ្នំពេញទៀតផង៕

  8. សុភា ថ្ងៃអាទិត្យ ទី 12 ខែកក្កដា 2009 / 4:31 ល្ងាច

    តឹម​តែ​ដឹង​ អត់​ដែល​ដឹង​សោះ

  9. បាត់ដំបង ថ្ងៃអាទិត្យ ទី 12 ខែកក្កដា 2009 / 7:48 ល្ងាច

    ងាប់ហើយ វត្តនេះកំសត់ម្លេះ?

  10. ញញឹមស្រស់ ថ្ងៃចន្ទ ទី 13 ខែកក្កដា 2009 / 12:20 ព្រឹក

    បញ្ហា​នេះ​ពិបាក​ដោះស្រាយ​ណាស់ ព្រោះ​បើ​រដ្ឋាភិបាល​​ដេញ​ប្រជាជន​ចេញ​ពី​វត្ត​ទាំង​នោះ រដ្ឋាភិបាល​ត្រូវ​តែ​រក​កន្លែង​​ស្នាក់​នៅ​​សម្រាប់​អ្នក​ទាំងនោះ​នៅ​កន្លែង​ណា​​មួយ​នៅ​ខាង​ក្រៅ​ក្រុង ហើយ​គណបក្សប្រឆាំង​នឹង​ឆ្លៀត​យក​ចំណេញ​ពី​រឿង​នេះ​។

  11. ញញឹមស្រស់ ថ្ងៃចន្ទ ទី 13 ខែកក្កដា 2009 / 12:23 ព្រឹក

    តើ​ជា​វត្ត​នៅ​ខាង​ក្រោយ​សាលា​បណ្តុះ​វិជ្ជា​នោះ​មែន​ទេ?

  12. monida ថ្ងៃចន្ទ ទី 13 ខែកក្កដា 2009 / 5:07 ព្រឹក

    មែនហើយ! តែ​ឥឡូវ​សាលា​នេះបាន​ប្តូរ​ឈ្មោះទៅជា​បឋមសិក្សាសុធារស។

  13. Samady KS ថ្ងៃចន្ទ ទី 13 ខែកក្កដា 2009 / 9:30 ព្រឹក

    ខ្ញុំ​គិត​ទៅ​នៅ​ម្ដុំ​វត្ត​ហ្នឹង​ដែរ​សិន

  14. Fidele ថ្ងៃចន្ទ ទី 13 ខែកក្កដា 2009 / 9:57 ព្រឹក

    គិត​ៗ​ទៅ នៅ​ក្នុង​ប្រទេស​ខ្មែរ​វត្ត​ច្រើន​រាប់​មិន​អស់​ទេ។ ហេតុ​អ្វី​មិន​យក​ប្រាក់​សាង​សង់​វត្ត ទៅ​សង់​សាលា​រៀន​ឲ្យ​ច្រើន​វិញ?:mrgreen:

  15. អាចម៍ផ្កាយ ថ្ងៃចន្ទ ទី 13 ខែកក្កដា 2009 / 10:42 ព្រឹក

    ​វត្ត​ជា​ទីកន្លែង​ប្រោស​សត្វ​លោក​ទាំង​ឡាយ តែ​ដល់​យ៉ាង​នេះ​ពេក​ក៏​មិន​កើត​ដែរ!!!

  16. Bandith ថ្ងៃចន្ទ ទី 13 ខែកក្កដា 2009 / 4:12 ល្ងាច

    ខន្តីញោម…. ទុកឲ្យរដ្ឋាភិបាលយើងគាត់ចាត់ចែង….😀

  17. vichsisowath ថ្ងៃអង្គារ ទី 14 ខែកក្កដា 2009 / 1:23 ព្រឹក

    hi good your

  18. Koy ថ្ងៃអង្គារ ទី 14 ខែកក្កដា 2009 / 1:58 ព្រឹក

    វត្តនៅស្រុកខ្មែរច្រើនជាងផ្ទះប្រជាពលរដ្ឋ ងាកទៅណាក៏ឃើញវត្ត។​​ ភិក្ខុឈ្លោះ
    ជាមួយសាមណេ តាអាចារ្យឈ្លោះជាមួយយាយជី​ តាំងបែកគំនិតទៅបង្កើតវត្តថ្មី
    យូៗទៅប្រជាពលរដ្ឋរកដីនៅគ្មាន ត្រង់ណាក៏ដីអុកញ៉ា ត្រង់ណាក៏ដីអ្នកធំ​ សំណាងហើយដែលគេមិនទៅនៅក្នុងនោះ។

  19. ទឹម បឿន ថ្ងៃអង្គារ ទី 14 ខែកក្កដា 2009 / 2:00 ល្ងាច

    ពេល​ខ្ញុំ​ចូល​ដល់​ក្នុង​វត្ត​ហ្នឹង ខ្ញុំ​អាណិត​វត្ត​មែនទែន។ តាម​ខ្ញុំ​សង្កេត និង​ពួកម៉ាក​ខ្ញុំ​ប្រាប់ ព្រះសង្ឃ​ដែល​គង្គ​ក្នុង​វត្ត​នោះ ជ្រះថ្លា និង​បរិសុទ្ធ​គួរឲ្យ​គោរព និង​ប្រតិបត្តិ​ ម្យ៉ាង​ទៀត​​ព្រះសង្ឃ​មិន​និមន្ត​បិណ្ឌបាត​ទៀត​ផង។

    បញ្ហា​គឺ​នៅ​ប្លុក​នោះ ភាគ​ច្រើន​ជា​ចោរ ក្មេង​ហិតកាវ ឬ​ញៀន​​ថ្នាំ​ជា​ដើម។

  20. ជីវិតអមតៈ ថ្ងៃអង្គារ ទី 14 ខែកក្កដា 2009 / 4:51 ល្ងាច

    វត្តនេះពិតជាយកគំរូល្អតាមព្រះសាម្មាសាមពុទ្ធមែនហ្ន៎!
    ធ្វើបុណ្យដាក់ទានជាជម្រកដល់ជនអត់លំនៅដ្ឋានជាអំពើល្អ…

  21. chantha raksmey ថ្ងៃពុធ ទី 15 ខែកក្កដា 2009 / 11:58 ព្រឹក

    this is where the heaven and hell met.

  22. khmerse7en ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែកក្កដា 2009 / 3:59 ល្ងាច

    ខ្ញុំនៅភ្នំពេញ ៣​ ទៅ ៤ ឆ្នាំដែរហើយ មិនដែលដឹងអំពីវត្តនឹងសោះ បើសិនជាមាន​​ឪកាសគិតទៅលេងវត្តនឹងម្តង ។
    អគុណបងដែលបានប្រាប់

  23. រជ្ជនី​ ថ្ងៃចន្ទ ទី 20 ខែកក្កដា 2009 / 10:40 ព្រឹក

    ផ្ទះ​ខ្ញុំ​ក៏​នៅ​ម្ដុំ​ហ្នឹង​ដែរ​! ​ហើយ​ពេល​មាន​បុណ្យ​ទាន​ម្ដង​ៗ​ម៉ាក់​ប៉ា​ខ្ញុំ​គាត់​តែង​តែ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​សង្ឃ​នៅ​វត្ត​​ហ្នឹង​ដែរ​!​ ខ្ញុំ​មាន​អារម្មណ៍​ជាប់​ចិត្ត​និង​ទឹក​កក​ឈូស​ដែល​អ្នក​ផ្ទះ​ក្បែរ​វិហារ​វត្ត​លក់​ដល់​ហើយ​! វា​ស្ងាន់​…​😀

  24. គឹមសុខា ថ្ងៃសុក្រ ទី 24 ខែកក្កដា 2009 / 9:25 ល្ងាច

    នេះឫអ្នកកាន់ពុទ្ធសាសនា!!!!!!!!!!ដោយសារគេស្រឡាញ់សាសនាខ្លាំងពេករហូត​មិនចង់នៅឆ្ងាយ។ម្លោះហើយគេនាំគ្នាមកនៅក្នុងវត្តដើម្បីងាយស្រួលធ្វើបុណ្យ????????
    ខ្ញុំក្នុងនាមជាខ្មែរហើយក៏ជាពុទ្ធសាសនិកជនម្នាក់​ឃើញរឿងនេះគួរស្លុតចិន្តាណាស់
    ព្រោះថាវត្តអារាមជាទីសក្តារបូជយដ្ធានជាទីកន្លែងដ៏ស័កសុទ្ធសម្រាប់អ្នកកាន់ពុទ្ធ
    សូមព្រះពុទ្ធសាសនារុងរឿងម៉ឺនឆ្នាំហោង

  25. Nearykmer ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 8:41 ព្រឹក

    តើយើងទាំងអស់គ្នាមិនមានសិទ្ធិជួយដោះស្រាយខ្លះទេ​?​ឬ​គ្រប់គ្នាទុកអោយ​នៅបែបនេះ​?​តាមme ដឹងរដ្ឋាភិបាលបានដោះស្រាយច្រើនណាស់អោយពួកគេ​តែពួកគេមិនដែលចាប់អារម្មណ៏អ្វីនោះទេ​៕
    me ថ្លាប់ហៅអ្នកសុំទានបុរសមួយក្រុមអោយទៅធ្វើការកន្លែងមួយជានិងក្រុមកម្មករ​សំណង់ផ្សេងទៀតនៅសាលារៀនហើយme បានទៅសុំមេជាងអោយគេទៀត​តែអ្នកទាំងអស់ដឹងទេ​ចំលើយចេញពីមេជាងទាំង​យួនទាំងខ្មែរ​គេនិយាយថា​ កុំទៅពាក់ពន្ធជាមួយ​​ពួកវា​ វាធ្វើការតែមួយថ្ងៃបានលុយវាដើរផឹកហើយវៃគ្នាពេញនិង​មិនកើតទេ​​ ? me ក៏ប្រាប់វិញថាមិនទាំងអស់ទេ​ ?​​ មេជាក៏​ OK ទាំងខ្មែរទាំង​យួន​​​ តែពេល me ទៅនិយាយជាមួយពួកអ្នកដើរសុំទានទាំងនោះគេបែនិយាយថា​ មិនធ្វើទេកាងារសំណង់​ ហត់ណាស់​​ ក្តៅជាំមុខជាំមាត់អ្នកហើយ​​ ណាមួយស៊ីម៉ង់​ ស៊ីក្រចកណាស់​ ធ្វើការសំណង់បាន​៨០០០រៀល​ទៅ​១៥០០០រៀល​ត្រូវមាត់ទៀត​ដើរសុំគេចង់ដេកៗ​ចង់ស៊ីៗ​ចង់ដើរៗមិនស្រ្ួល​?​ ឮបែបនេះme សែនអាសូរ​​ និងអាណិតៗពេកក្រៃអាសូរហរទ័យ​ខំដើរត្រុកទៅសុំគេ​ !!!! អេ្ហ!​ស្តាប់me សិនមិនមែនអាណិតពួកគេទេគឺme អាណិតខ្លួនឯង​ ទាំងមេជាងទាំង​យួនទាំងខ្មែរ​សួរ​me ថាម៉េចហើយ​?​ me ពិតជាមិនមានចំលើយប្រាប់គាត់វិញទេ​​​​​ xjmas’KeNas’lokG;y !!!! ចង់ដឹងពាក្យនេះសរសេរថាម៉េចវាយតាមនិងសាកមើលទៅ​ណា !!!!!

  26. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែសីហា 2009 / 8:49 ព្រឹក

    ចេះ​តែ​មាន​ហើយ​នារី​ខ្មែរ តែ​ប្រហែល​ជា​ត្រូវ​ម្យ៉ាង​ដែរ

  27. sokkong ថ្ងៃចន្ទ ទី 5 ខែតុលា 2009 / 11:56 ព្រឹក

    since 1979 up to 1989,there was no any rights at all for the monk to protect and reconstruct the temples.so just be like that.there are still many temples that face such problemes.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s