ទាក់ទង​នឹង​ខ្ញុំ

ទាត់​ខ្យល់


ស្រុក​ខ្មែរ​យើង​ឥឡូវ​វា​ក្ដៅ​ពេក ខ្ញុំ​សុខចិត្ត​​ដើរ​ទាត់​ខ្យល់​ឲ្យ​បាន​ល្ហើយ​សិន 😉 ។ ការងារ​ថ្មី​ដែល​ទើប​នឹង​ចូល​ក្ដៅៗ និង​ទើប​ដាក់​អួត​នៅ​ប្លក់​ប្រហែល​ពីរបី​អាទិត្យ​មុន​នេះ ស្រាប់​តែ​ក្រុមហ៊ុន​តៃស្មិង មេ​រត់​ចោល​កូន​ចៅ លុយ​ក៏​អត់​បើក​ឲ្យ។ នៅ​សាលា គ្រូ​ម្នាក់​តែងតែ​ណែនាំ​ពី​រឿង​ការងារ​នេះ គាត់​ថា បើ​មាន​កន្លែង​ធ្វើការ​ហើយ ត្រូវ​តោង​ឲ្យ​ជាប់​សិន​ទៅ កុំ​ទាន់​ហក់​លោតខ្លាំង​ពេក ព្រោះ​សេដ្ឋកិច្ច​ឥឡូវ​មិន​សូវ​ល្អ មាន​ក្រុមហ៊ុន​បិទ​ជាច្រើន​មក​ហើយ តែ​ខ្ញុំ​ចង់​ហក់លោត ព្រោះតែ​ចង់​បាន​ជំនាញ និង​បទពិសោធន៍​ថ្មី ឥឡូវ​មាន​អី បាន​ទាត់ខ្យល់​លេង​ទៅ។

ឥឡូវ​ធ្វើ​យ៉ាងម៉េច​ឆាប់​បាន​ការងារ​ធ្វើ​វិញ​ហ្ន៎? ហ៊ាន​តែ​អត់​ការងារ​​យូរ​បន្តិច ដាច់​ពោះ​ស្លាប់​ហើយ​ខ្ញុំ។

27 thoughts on “ទាត់​ខ្យល់”

  1. មែន​ហ្នឹង! ឥឡូវ​ប៉ាវ​ស៊ី​ស៊ុប​មក លាង​កំហុស ហាហា

    តាមពិត​ជា​ការសម្រេច​ចិត្ត​របស់​ខ្ញុំ តែ​ខ្ញុំ​ក៏​មិន​ស្ដាយ​ក្រោយ​ដែរ ព្រោះ​ថា​ខ្ញុំ​បាន​ចេញ​ពី​ជីវិត​មួយ និង​បាន​ចូល​ដល់​ជីវិត​មួយ​ទៀត ខ្ញុំ​នៅ​តែ​ពេញចិត្ត និង​សប្បាយ​ចិត្ត​ដដែល​ហ្នឹង។

  2. អូហ៏!​ចូលរួមសោកស្តាយផង មុនឃើញបងដូចជាសប្បាយចិត្តនឹងការងារថ្មីនឹងណាស់ ។ ជីវិតគឺបែបនេះ! សង្ឃឹមថាបងនឹងរកបានការងារដែលល្អជាងនេះក្នុងពេលឆាប់ៗៗ សំណាងល្អ ។

  3. បទពិសោធន៍​ការងារ! ដួល​ដើម្បី​ក្រោក​ឈរ​! ហេហេហេ បើ​មិន​ចាញ់​ខ្លះ​ម៉េច​នឹង​ដឹង​ថា​រសជាតិ​នៃ​ជ័យជម្នះ​ហ្នឹង​វា​ឆ្ងាញ់​យ៉ាង​ណា! ​រៀន​ឲ្យ​ចប់​សិន សឹម​ដើរ​រក​ទៀត បើ​មិន​រើស​ខ្លាំង មិន​ខ្វះ​ការងារធ្វើទេ!

  4. មិន​ដឹង​ជា​លក្ខខ័ណ​ការ​ងារ​បែប​ណា​ដែល​បឿន​ចង់​បាន (ប្រាក់ខែ ពេញ​ម៉ោង ក្រៅ​ម៉ោង, web design, ….)។ ព្រោះ​ខ្ញុំ​មាន​ពួកមាក់​រៀន​​ពត៌មាន​ណឹង​ច្រើន​ដែរ អាច​ជួយ​សួរ​គេ​អោយ​ ថា​ក្រុម​ហ៊ុន​គេ​ត្រូវ​ការ​អ្នក​ធ្វើ​ការ​រឺ​អត់។

  5. ហេតុ​អី​មិន​សួរ​មក​សុភា? គ្នា​កំពុង​តែ​រក​ហ្នឹង​ហើយ។ បើ​មាន​ការងារ​ពេញ​ម៉ោង​ខាង​វិបឌីសាញ ខ្ញុំ​ពេញចិត្ត​ហើយ។

    អរគុណ​ចន្ទ! ខ្ញុំ​សង្ឃឹម​ថា​នឹង​ឆាប់​បាន​ការងារ​ធ្វើ​វិញ។

  6. សស្តីបឿន!​ សុខសប្បាយទេ? មិនដែលឃើញអនឡាញសោះ! បឿន!​ ខ្ញុំមាន​គំនិតមួយ មិនដឹងជាចាប់អារម្មណ៍ រឺទេ?​ គឺថា ខ្ញុំចង់បង្កើត ក្រុមការងារមួយ​ដើម្បីទទួលសេវា​សរសេរ​វេបសាយ ដោយថ្មីៗខុំបានទទួលការងារពីអតិថិជន​ពីរកនែ្លង តែទើបតែបានបពា្ចប់មួយកនែ្លងទេ នៅសល់មួយទៀត ដូច្នេះបើបឿន ​​រឺអ្នកទាំងអស់គ្នា​ ចាប់អារម្មណ៍ សូមខលមក 016502020 😀

  7. អូហ​ អត់ហ៊ានសើចទេចឹង ខ្លាចបាបណាស់។ហាស ហាស អូហច្រលំសើចបាត់។ យ៉ាប់មែន ពេលអត់ការងារចឹងទៅ! អូហមានការងារថ្មី បងបឿនចង់ធើអត់? គឺខាំដង្កៀបក្តាមអោយគេ។តែគេរកអ្នកអត់សូវមានទឹកមាត់ ច្រើន។បងទៅអត់?

  8. Getting the right job can be easy and hard. It depends on your skill, experience and how much you want.

    Don’t overwhelm with job announcements around you but focus on what you like and good at it. Keep opening your eyes on news. Improving your skill, time is coming. It is not the end of the world, tomorrow.

    There are some recruitment agencies, see below, in Cambodia. You may want to submit your resume to them. They will contact you if you are qualified and matched to their client requirement. It is free of charge.

    – HR Inc (Cambodia), http://www.hrinc.com.kh
    – AAA, http://www.aaacambodia.com
    – ….more

    Least but not last, looking for job and hunting for job are similar words but different in action.

បញ្ចេញមតិ