ពិធី​​សម្ពោធ​ទស្សនាវដ្ដី​កេរដំណែល​ខ្មែរ


invitationfronthttp://kerdomnel-khmer.org

កម្មវិធី​មាន៖

  • ម៉ោង ១៧”០០ ចុះ​ឈ្មោះ​អ្នក​ចូលរួម
  • ម៉ោង ១៧”៣០ បើក​កម្មវិធី
  • ម៉ោង ១៧”៣៥ បទ​ស្វាគមន៍​ដោយ​លោក ចិន្ត ច័ន្ទរតនា នាយក​ទស្សនាវដ្ដី កេរដំណែល​ខ្មែរ
  • ម៉ោង ១៧”៤៥ ចំណាប់អារម្មណ៍ ឯកឧត្ដម បុង សុវត្ថិ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ភូមិន្ទ និង​វិចិត្រសិល្បៈ
  • ម៉ោង ១៧”៥៥ ចំណាប់អារម្មណ៍ ឯកឧត្ដម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
  • ម៉ោង ១៨”០៥ ពិសា​អាហារ​សម្រន់ និង​បិទ​កម្មវិធី។

លោកអ្នក​អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី។ ក្នុងនោះ​ក៏​មាន​ជូន​ទស្សនាវដ្ដី​ដល់​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ចំនួន​២០០​ក្បាល​ផង​ដែរ។

33 thoughts on “ពិធី​​សម្ពោធ​ទស្សនាវដ្ដី​កេរដំណែល​ខ្មែរ

  1. សុភ័ក្ត្រ ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 11:53 ព្រឹក

    ចង់​ទៅ​ដែរ

  2. Samady KS ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 1:17 ល្ងាច

    មាន​ស្រី​ស្អាត​ទៅ​ចូល​រួម​ច្រើន​អត់? ខ្ញុំ​គិត​ទៅ​ដែរ​សិន!

  3. ទឹម បឿន ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 1:31 ល្ងាច

    ម៉ោៗ​លោកភាក់!

    ស្រីស្អាត​មិន​ខ្វះ​ទេ​ឌី ខ្ញុំ​ក៏​នាំ​ស្រី​ស្អាត​ទៅ​ដែរ😛

  4. វីរិយា ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 2:41 ល្ងាច

    ជាប់​រៀន​…តែ​មិន​អីទេ ចាំទៅរក​ទិញ​មក​អាន​!

  5. តាស៊ីក្លូ ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 2:52 ល្ងាច

    មានស្រីស្អាតៗអត់ចៅបឿន? បើមានតាស៊ីក្លូទៅចាំឌុបម៉ូយនៅទីនោះ

  6. វីរិយា ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 2:59 ល្ងាច

    Logo ស្អាត​ដល់ហើយ! អ្នកណាគេ​ធ្វើ​បឿន? តែ​ក្នុង​វិបសាយ​ម៉េចឃើញ​ Logo អត់ដូចគ្នា​អញ្ចឹង! ទៅ​ជា​ដាក់ថា​មរតក​ខ្មែរ​វិញ!

  7. ទឹម បឿន ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 3:31 ល្ងាច

    ព្រះ! ភ្លេច​កែ​ឡូហ្គោ​នៅ​វិបសាយ អរគុណ​វីរិយា! ខ្ញុំ​នឹង​កែ​វា​ឡើង​វិញ។
    ឡូហ្គោ​ហ្នឹង​នាយកទស្សនាវដ្ដី​ធ្វើ (ចិន្ត ច័ន្ទរតនា)

  8. Bandith ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 4:09 ល្ងាច

    ជាប់រៀនវ៉ើយ ស៊យវិនហា មិនដឹងថាគេត្រូវការបុគ្គលិកអ្នកនិពន្ធអត់វ៉ី ក្បឿន?? ចង់អាប់ផ្លយដល់ហើយនែក

  9. វីរិយា ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 4:28 ល្ងាច

    គ្រាន់តែឃើញ​ស្ទីល​ក្ឌិត​សសេរ​ហ្នឹង​មិន​បាច់​អាប់ផ្លូច​ទេគេមិន​យក​ទេ … មើល​ឈ្មោះ​ទស្សនាវដ្តី​ផង លោក​អើយអាណិត​គ្នា ហាហាហា

  10. ទឹម បឿន ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 4:41 ល្ងាច

    ហាហា និយាយ​ត្រូវ​លោកវី!

  11. naryphing ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 6:42 ល្ងាច

    waiting for Boeun come to pick me up that day but make sure u take a big Tok Tok cos i gain almost 10 lb🙂

  12. អាចម៍ផ្កាយ ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 11:43 ល្ងាច

    សង្ឃឹម​ថាក្រុម​ការ​ងារ​ទស្សនាវដ្តីនេះ នឹងអាច​បម្រើ​វស័យ​វប្បធម៌ខ្មែរ ដូចទស្សនាវដ្តីកម្ពុជសុរិយា សម័យ​មុនដែរ!
    ហើយ​បង​បឿន​ក៏កុំ​ភ្លេច​ផ្សាយ​អត្ថបទ​ទាក់​ទង​នឹង​នាគ​ពីលើក​មុន​ផង​ណា! ខ្ញុំ​ត្រូវ​ការ! អរគុណ😉

  13. ខេមរអធិរាជ្យ ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែមិថុនា 2009 / 8:21 ព្រឹក

    ចាំដេញតុងទីនបានលុយខ្លះ បានទៅ។ បើតាស៊ីក្លូព្រមដឹកអត់យកលុយ ប្រហែលខេមរអធិរាជ្យទៅ។

  14. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែមិថុនា 2009 / 8:32 ព្រឹក

    អាឡូវ​អញ្ចេះ​ហ្មង​ទៅ….? បើ​​អ្នក​ណា​សម្រេច​ថា​ទៅ ណាត់​គ្នា​អោយ​ហើយចាំ​នាំ​គ្នា​ឡើង​ជិះ​ស៊ីក្លូ​ទាំង​អស់​គ្នា, មិន​អី​ទេ ព្រោះ​អី​អាឡូវ​នេះ​តា​ស៊ីក្លូ គាត់​ដុះ​ម៉េ ហើយ ចឹង​បើ​អោយ​គាត់​ដាក់​តែ ម៉ា​តយ មាន​កម្លាំង​ព្រឹស ក្លាយ​ទៅ​ជា​​ ស៊ីក្លូជេមស្បន, បង្ហោះ​​ស៊ីក្លូ​ផ្អើល​ពេញ ស្រុក​ខ្មែរ, អ្នក​ធាក់​ស៊ីក្លូ​ផ្តាច់​ព្រលឹង…..​ហា​ហា​ហា​

  15. ជីវិតអមតៈ ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែមិថុនា 2009 / 11:03 ព្រឹក

    ពិតជាមានតម្លៃមែន! សង្ឃឹមថាវានឹងផ្តល់ប្រយោជន៍ដល់ជាតិខ្មែរ។
    ខ្ញុំចង់ទៅចូលរួមដែរហើយ តែនៅឆ្ងាយពេកមិនអាចទៅបានភ្លាមៗទេ។

  16. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែមិថុនា 2009 / 10:04 ល្ងាច

    ក្ឌីត​ចាំ​អាប់​ផ្លាយ​ទស្សនាវដ្ដី​ខ្ញុំ​ហែក!😛

  17. rainbowpig ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែមិថុនា 2009 / 10:59 ល្ងាច

    ស្តាយដែរ មិនបានទៅចូលរួម កុំអីបានទៅលើកទឹកចិត្តអាពួកម៉ាកកនភឿង របស់កូនជ្រូក ដែលប្រឹងប្រែងបង្កើតទស្សនាវដ្តីនេះ។ ហើយក៏នឹងលើកទឹកចិត្ត សិស្សចាស់ៗរបស់កូនជ្រូកដែរ ដែលចូលរួមក្នុងការធ្វើអោយទស្សនាវដ្តីនេះលេចជារូបរាងពិតប្រាកដឡើង។
    អាចឹង បឿនជួយអបអរគ្នាជំនួសបងផងណា។

  18. rainbowpig ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែមិថុនា 2009 / 11:04 ល្ងាច

    បឿន វេបសាយហ្នឹង ម៉េច មានTrajan ណ៏។ សាកមើលម្តងទៀតមើល។ អំបាញ់មិញ Kaspersky បង វាចាប់បានថា វេបសាយហ្នឹង មានមេរោគ។ អូនសាកមើល៍ អាបឡូតវាម្តងទៀតមើល៍។ រឺក៏កុំព្យូទ័រអូនមានមេរោគទេដឹង?

  19. តាស៊ីក្លូ ថ្ងៃសុក្រ ទី 5 ខែមិថុនា 2009 / 3:58 ព្រឹក

    កូនជ្រូក ! តាស៊ីក្លូនឹកឃើញរឿងមួយ ហាហាហហាហាហាហហា

    “គ្រូឯងអីក៏ក្មេងម្លេះអ្ហាហ៏ !​ រៀនម៉េចចូលរ៉ូវ? ” ហាហាហហាហហា !

    មែនទេកូនជ្រូកកាម៉ាប់ៗ????

  20. rainbowpig ថ្ងៃសុក្រ ទី 5 ខែមិថុនា 2009 / 6:03 ព្រឹក

    ឆ្លៀតមកឌឺកូនជ្រូកទៀត តាក្លូនេះ?
    បើដឹងថា កាលហ្នឹងអ្នកនិយាយជា ពួកម៉ាក កនភឿងរបស់តាក្លូ កូនជ្រូករត់ទៅដាក់ម៉ាពិលពីរពិលបាត់ហើយ។
    មានដែរ គេកំពុងបង្រៀនសិស្សសុខៗ មកឈរមាត់បង្អួច ស្រែកឌឺគេ បែបនេះ។ កាលហ្នឹង កុំតែក្មេង នៅអៀនតិចៗទេ កុំអីចោលអង្រែទៅលើពួកហ្នឹងហ្មង។ ហាហហា

  21. វីរិយា ថ្ងៃសុក្រ ទី 5 ខែមិថុនា 2009 / 3:01 ល្ងាច

    បឿន! ខ្ញុំ​បាន​ទិញ​សៀវ​ភៅ​ហ្នឹង​អាន​ហើយ មិន​ទាន់បានអាន​លម្អិតទេ តែខ្ញុំបាន​អាន​ត្រួស​ហើយ ឃើញ​ថា​ប្លែក​មិន​ដូច​គេ មាន​អត្ថបទ​ដែល​គួរ​ឲ្យ​ចាប់អាម្មរណ៍​ច្រើន ហើយ​ការ​រចនា​រូប​ភាព​ខាង​ក្នុង​គឺ​បាន​ស្អាត ប្រហែលជា​ត្រូវ​ចំណាយ​ពេល​ច្រើន​សម្រាប់​រៀប​ចំជាមិនខាន ។ ហើយ​អត្ថបទ​មួយ​ចំនួន​ដែល​រៀប​រាប់​ពីបុរាណស្ថាន​គឺ​ ធ្វើ​ឲ្យ​ចង់ទៅ​ដល់​កន្លែង​នោះ​ផ្ទាល់តែ​ម្តង ។ រូប​ថត​ក៏​ល្អ ហើយ​រូប​មួយ​ចំនួន​ថតកន្លែង​ដែល​យើង​ទូទៅ​ធ្លាប់​ទៅ តែ​ថត​​ចេញ​ពី​ជ្រុង​ដែល​មិនធ្លាប់​បានឃើញ​ពីមុន ។ ខ្ញុំ​ស្រឡាញ់រូប​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ រូប​វត្ត​ភ្នំ ។ល។

    ហេហេហេ ទន្ទឹម​នឹង​ការ​សរសើរ​សូម​ធ្វើ​ការ​រិះគន់ក្នុងន័យ​កែលម្អ​បន្តិច​ណា! គឺ​ការ​រចនា​រូប​បាន​ប្លែក​មែន តែ​វា​ច្រើន​ពេក​រហូត​ដាស់ភ្នែក ។ មាន​ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​លើកឡើង​ដែរគឺ​ទំហំអក្សរ គម្លាតបន្ទាត់មួយ​ទៅ​បន្ទាត់មួយទៀត ។ល។ គម្លាត​ចេញ​ពី​រូប​ គែម​ជុំវិញ បឿន​ធ្វើ​ការ​ខាង​វិប​សាយ​ស្រាប់​ប្រហែលជា​យល់​គួរ​ធ្វើ​តាម​លក្ខណៈ CSS, Theme … គឺ​បែង​ចែក​ប្រភេទ​ អត្ថបទទូទៅ ចំណងជើងធំ ចំណងជើង​រង ចំណាំ ជើង​យោង ។ល។ សង្កេតឃើញថា​អត្ថបទ​ក្នុងនេះ​ទំហំអក្សរដូច​មាន​ទាន់​ឯកភាពគ្នា​នៅ​ឡើយ វា​អាចជាការពិបាក ព្រោះ​ត្រូវតម្រូវ​ប្រវែង​អត្ថបទ​ឲ្យ​ស៊ីទៅ​នឹង​ទំព័រ​ទំនេរ​ ។

    ជារួម​សូម​សរុប​ថាធ្វើ​បាន​ល្អ! សំខាន់ត្រូវ​ត្រួត​រឿង​អក្ខរាវិរុទ្ធ​ឲ្យមែន​ទែន ព្រោះពេល​បោះ​ពុម្ព​ចេញ​មក​ហើយ​មិន​អាច​កែ​ប្រែ​បាន​ឡើយ …
    ហេហេហេ រៀប​រាប់​វែង​បន្តិច តែ​គិត​ថា​ជាអ្វី​ដែល​ខាង​ក្រុម​ផលិត​ចង់បាន ។

  22. ទឹម បឿន ថ្ងៃពុធ ទី 10 ខែមិថុនា 2009 / 2:57 ល្ងាច

    អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​ចាប់អារម្មណ៍ និង​ផ្ដល់​មតិ​ផ្សេង ជាពិសេស​អរគុណ​សម្រាប់​មតិរិះគន់​របស់​វីរិយា។ ខ្ញុំ​នឹង​លើក​យក​បញ្ហា​ដែល​វីរិយា​ជួប​មក​កែលម្អ​នៅ​ពេល​ប្រជុំ។

    សុំទោស​ដែល​យឺត​ក្នុង​ការ​ឆ្លើយតប និង​មិន​បាន​ឆ្លើយតប​គ្រប់គ្នា។ សង្ឃឹម​ថា ពេលក្រោយ ខ្ញុំ​នឹង​មាន​ពេល​ច្រើន​ជាង​នេះ។

    បឿន

  23. Chanroeun ថ្ងៃអាទិត្យ ទី 14 ខែមិថុនា 2009 / 7:59 ព្រឹក

    អបអរសាទបឿន និងក្រុមការងារទស្សនាវដ្តីនេះ។​ ស្តាប់ទៅគួរអោយចាប់​អារម្មណ៍។​ ខ្ញុំនឹងរកមើលអានដែរពេលត្រលប់ទៅស្រុកវិញ។ និយាយអញ្ចឹង​វែបសាយរបស់ទស្សនវដ្តីនេះគឺមានមេរោគ Reported Attach Site!

    Cheers,

  24. Bandith ថ្ងៃអង្គារ ទី 16 ខែមិថុនា 2009 / 12:34 ព្រឹក

    បឿនហ្អា វិបសាយកេរ្ដិដំណែលខ្មែរ មានវិរុសហើយ ខ្ញុំបើកអត់បានទេតាម Firefox បើបើកតាម IE វិញAnti-virus វាលោតចាប់បានវិរុសមួយម៉ង

  25. រចនា ថ្ងៃអង្គារ ទី 16 ខែមិថុនា 2009 / 10:24 ព្រឹក

    រូប​ដែល​ដាក់​ក្នុង​នោះ​ថត​បាន​ស្អាត​មែន​ទែន! ពណ៌​ក៏​ឡូយ.. អត្ថបទ​សុទ្ធ​តែ​មាន​ប្រយោជន៍​តែ​ថា​ការ​សរសេរ​នៅ​មាន​បញ្ហា​ដូច​ជា​ឃ្លា​ខ្លះ​ដាច់​ម៉ា​កំណាត់​ក៏​មាន។ សូម​ជួយ​ពិនិត្យ​ឡើង​វិញ​ផង​ណា៎​បង!

  26. កូនខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 18 ខែមិថុនា 2009 / 2:45 ល្ងាច

    ថ្ងៃនេះសប្បាយចិត្តណាស់ ដែលបានមកជួបប្លុករបស់បង ខានចូលមកលេងយូរហើយ​ដោយសារចេះ​រវល់​ណាមួយ​មិនសូវបានធ្វើប៉ុន្មាន តែថ្ងៃនេះនៅមិនសុខ​ក៏មកធ្វើ​ប្លុកសាំម្ដងទៀតមើល អីយ៉ា មានអីទៅរួចតើ ចូលទៅមើលផងមើល ថាវាយ៉ាងម៉េចដែរ!

  27. SVDY ថ្ងៃ​ព្រហស្បតិ៍ ទី 18 ខែមិថុនា 2009 / 4:48 ល្ងាច

    No time to go

  28. Best for you ថ្ងៃសុក្រ ទី 19 ខែមិថុនា 2009 / 5:06 ព្រឹក

    ខ្ញុំមានដំណឹងថ្មីមកប្រាប់

  29. Bandith ថ្ងៃសុក្រ ទី 19 ខែមិថុនា 2009 / 11:41 ល្ងាច

    ណាស់ហើយអន្ទិតកូនខ្មែរអើយ និយាយពិប្លក់ដូរដូចព្យុះ គេឯងចូលមើលឡើងអំង្វេងអស់ហើយ

  30. khmer ថ្ងៃចន្ទ ទី 22 ខែមិថុនា 2009 / 4:57 ល្ងាច

    អក្សរសាស្រ្ត​ខ្មែរ​និង​កេរតំណែលខ្មែរ​នៅតែរស់រវើក​

  31. Best for u ថ្ងៃពុធ ទី 24 ខែមិថុនា 2009 / 12:22 ល្ងាច

    ចេះធ្វើទៅ​បងបណ្ឌិតអើយ​ធ្វើម៉េច​បើគ្នា​ទើបរៀនធ្វើ​ ម្ល៉ោះ​ហើយ​ចេះ​ធ្វើ​សាក​ល្បង

  32. kerdomnel ថ្ងៃសៅរ៍ ទី 25 ខែកក្កដា 2009 / 6:29 ព្រឹក

    ខ្ញុំពិតជាសប្បាយចិត្ត​ណាស់ដែលបានឃើញទាំងការសសើរ និងការរិះគន់របស់អ្នកទាំងអស់គ្នា។​ ចំពោះលេខទី ២ យើងខ្ញុំនិងក្រុមការងារទាំង អស់នឹងខិត​ខំការសម្រួលទៅលើចំណុចដែលខ្វះខាត។​ អរគុណ កូនជ្រូក មិត្តដ៏ល្អរបស់ខ្ញុំ ព្រមទាំងអ្នកទាំងអស់គ្នា​ដែលបានជួយគាំទ្រដល់ការងារនេះ៕ ក្នុងនាមជាកូនខ្មែរ យើងត្រូវគ្នាថែរក្សាកេរដំណែល និង​វប្បធម៌អោយនូវគង់វង្សជា​រាងរហូត៕
    ពីខ្ញុំ កេរដំណែល

  33. Kerdomnel ថ្ងៃអាទិត្យ ទី 2 ខែសីហា 2009 / 5:05 ព្រឹក

    For the first issue of KERDOMNEL KHMER Magazine, we have recieved the letters of appreciation for our work to prevent and conserve the khmer heritage. These letters are : 1st from the king NORODOM SIHAMONI, King of Cambodia; 2nd from Samdech HUN Sen, Prime Minister of Cambodia; 3rd from H.E HIM Chhem, Minister of Culture and Fine Arts of Cambodia. The second issue of KERDOMNEL KHMER, Magazine of Art and Archaeology will be published in 3 languages: khmer, english and french language.
    KERDOMNEL KHMER.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s