សារព័ត៌មាន

ពិធី​​សម្ពោធ​ទស្សនាវដ្ដី​កេរដំណែល​ខ្មែរ


invitationfronthttp://kerdomnel-khmer.org

កម្មវិធី​មាន៖

  • ម៉ោង ១៧”០០ ចុះ​ឈ្មោះ​អ្នក​ចូលរួម
  • ម៉ោង ១៧”៣០ បើក​កម្មវិធី
  • ម៉ោង ១៧”៣៥ បទ​ស្វាគមន៍​ដោយ​លោក ចិន្ត ច័ន្ទរតនា នាយក​ទស្សនាវដ្ដី កេរដំណែល​ខ្មែរ
  • ម៉ោង ១៧”៤៥ ចំណាប់អារម្មណ៍ ឯកឧត្ដម បុង សុវត្ថិ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ភូមិន្ទ និង​វិចិត្រសិល្បៈ
  • ម៉ោង ១៧”៥៥ ចំណាប់អារម្មណ៍ ឯកឧត្ដម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
  • ម៉ោង ១៨”០៥ ពិសា​អាហារ​សម្រន់ និង​បិទ​កម្មវិធី។

លោកអ្នក​អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី។ ក្នុងនោះ​ក៏​មាន​ជូន​ទស្សនាវដ្ដី​ដល់​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ចំនួន​២០០​ក្បាល​ផង​ដែរ។

Advertisements

33 thoughts on “ពិធី​​សម្ពោធ​ទស្សនាវដ្ដី​កេរដំណែល​ខ្មែរ”

  1. សង្ឃឹម​ថាក្រុម​ការ​ងារ​ទស្សនាវដ្តីនេះ នឹងអាច​បម្រើ​វស័យ​វប្បធម៌ខ្មែរ ដូចទស្សនាវដ្តីកម្ពុជសុរិយា សម័យ​មុនដែរ!
    ហើយ​បង​បឿន​ក៏កុំ​ភ្លេច​ផ្សាយ​អត្ថបទ​ទាក់​ទង​នឹង​នាគ​ពីលើក​មុន​ផង​ណា! ខ្ញុំ​ត្រូវ​ការ! អរគុណ 😉

  2. អាឡូវ​អញ្ចេះ​ហ្មង​ទៅ….? បើ​​អ្នក​ណា​សម្រេច​ថា​ទៅ ណាត់​គ្នា​អោយ​ហើយចាំ​នាំ​គ្នា​ឡើង​ជិះ​ស៊ីក្លូ​ទាំង​អស់​គ្នា, មិន​អី​ទេ ព្រោះ​អី​អាឡូវ​នេះ​តា​ស៊ីក្លូ គាត់​ដុះ​ម៉េ ហើយ ចឹង​បើ​អោយ​គាត់​ដាក់​តែ ម៉ា​តយ មាន​កម្លាំង​ព្រឹស ក្លាយ​ទៅ​ជា​​ ស៊ីក្លូជេមស្បន, បង្ហោះ​​ស៊ីក្លូ​ផ្អើល​ពេញ ស្រុក​ខ្មែរ, អ្នក​ធាក់​ស៊ីក្លូ​ផ្តាច់​ព្រលឹង…..​ហា​ហា​ហា​

  3. ស្តាយដែរ មិនបានទៅចូលរួម កុំអីបានទៅលើកទឹកចិត្តអាពួកម៉ាកកនភឿង របស់កូនជ្រូក ដែលប្រឹងប្រែងបង្កើតទស្សនាវដ្តីនេះ។ ហើយក៏នឹងលើកទឹកចិត្ត សិស្សចាស់ៗរបស់កូនជ្រូកដែរ ដែលចូលរួមក្នុងការធ្វើអោយទស្សនាវដ្តីនេះលេចជារូបរាងពិតប្រាកដឡើង។
    អាចឹង បឿនជួយអបអរគ្នាជំនួសបងផងណា។

  4. បឿន វេបសាយហ្នឹង ម៉េច មានTrajan ណ៏។ សាកមើលម្តងទៀតមើល។ អំបាញ់មិញ Kaspersky បង វាចាប់បានថា វេបសាយហ្នឹង មានមេរោគ។ អូនសាកមើល៍ អាបឡូតវាម្តងទៀតមើល៍។ រឺក៏កុំព្យូទ័រអូនមានមេរោគទេដឹង?

  5. កូនជ្រូក ! តាស៊ីក្លូនឹកឃើញរឿងមួយ ហាហាហហាហាហាហហា

    “គ្រូឯងអីក៏ក្មេងម្លេះអ្ហាហ៏ !​ រៀនម៉េចចូលរ៉ូវ? ” ហាហាហហាហហា !

    មែនទេកូនជ្រូកកាម៉ាប់ៗ????

  6. ឆ្លៀតមកឌឺកូនជ្រូកទៀត តាក្លូនេះ?
    បើដឹងថា កាលហ្នឹងអ្នកនិយាយជា ពួកម៉ាក កនភឿងរបស់តាក្លូ កូនជ្រូករត់ទៅដាក់ម៉ាពិលពីរពិលបាត់ហើយ។
    មានដែរ គេកំពុងបង្រៀនសិស្សសុខៗ មកឈរមាត់បង្អួច ស្រែកឌឺគេ បែបនេះ។ កាលហ្នឹង កុំតែក្មេង នៅអៀនតិចៗទេ កុំអីចោលអង្រែទៅលើពួកហ្នឹងហ្មង។ ហាហហា

  7. បឿន! ខ្ញុំ​បាន​ទិញ​សៀវ​ភៅ​ហ្នឹង​អាន​ហើយ មិន​ទាន់បានអាន​លម្អិតទេ តែខ្ញុំបាន​អាន​ត្រួស​ហើយ ឃើញ​ថា​ប្លែក​មិន​ដូច​គេ មាន​អត្ថបទ​ដែល​គួរ​ឲ្យ​ចាប់អាម្មរណ៍​ច្រើន ហើយ​ការ​រចនា​រូប​ភាព​ខាង​ក្នុង​គឺ​បាន​ស្អាត ប្រហែលជា​ត្រូវ​ចំណាយ​ពេល​ច្រើន​សម្រាប់​រៀប​ចំជាមិនខាន ។ ហើយ​អត្ថបទ​មួយ​ចំនួន​ដែល​រៀប​រាប់​ពីបុរាណស្ថាន​គឺ​ ធ្វើ​ឲ្យ​ចង់ទៅ​ដល់​កន្លែង​នោះ​ផ្ទាល់តែ​ម្តង ។ រូប​ថត​ក៏​ល្អ ហើយ​រូប​មួយ​ចំនួន​ថតកន្លែង​ដែល​យើង​ទូទៅ​ធ្លាប់​ទៅ តែ​ថត​​ចេញ​ពី​ជ្រុង​ដែល​មិនធ្លាប់​បានឃើញ​ពីមុន ។ ខ្ញុំ​ស្រឡាញ់រូប​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ រូប​វត្ត​ភ្នំ ។ល។

    ហេហេហេ ទន្ទឹម​នឹង​ការ​សរសើរ​សូម​ធ្វើ​ការ​រិះគន់ក្នុងន័យ​កែលម្អ​បន្តិច​ណា! គឺ​ការ​រចនា​រូប​បាន​ប្លែក​មែន តែ​វា​ច្រើន​ពេក​រហូត​ដាស់ភ្នែក ។ មាន​ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​លើកឡើង​ដែរគឺ​ទំហំអក្សរ គម្លាតបន្ទាត់មួយ​ទៅ​បន្ទាត់មួយទៀត ។ល។ គម្លាត​ចេញ​ពី​រូប​ គែម​ជុំវិញ បឿន​ធ្វើ​ការ​ខាង​វិប​សាយ​ស្រាប់​ប្រហែលជា​យល់​គួរ​ធ្វើ​តាម​លក្ខណៈ CSS, Theme … គឺ​បែង​ចែក​ប្រភេទ​ អត្ថបទទូទៅ ចំណងជើងធំ ចំណងជើង​រង ចំណាំ ជើង​យោង ។ល។ សង្កេតឃើញថា​អត្ថបទ​ក្នុងនេះ​ទំហំអក្សរដូច​មាន​ទាន់​ឯកភាពគ្នា​នៅ​ឡើយ វា​អាចជាការពិបាក ព្រោះ​ត្រូវតម្រូវ​ប្រវែង​អត្ថបទ​ឲ្យ​ស៊ីទៅ​នឹង​ទំព័រ​ទំនេរ​ ។

    ជារួម​សូម​សរុប​ថាធ្វើ​បាន​ល្អ! សំខាន់ត្រូវ​ត្រួត​រឿង​អក្ខរាវិរុទ្ធ​ឲ្យមែន​ទែន ព្រោះពេល​បោះ​ពុម្ព​ចេញ​មក​ហើយ​មិន​អាច​កែ​ប្រែ​បាន​ឡើយ …
    ហេហេហេ រៀប​រាប់​វែង​បន្តិច តែ​គិត​ថា​ជាអ្វី​ដែល​ខាង​ក្រុម​ផលិត​ចង់បាន ។

  8. អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​ចាប់អារម្មណ៍ និង​ផ្ដល់​មតិ​ផ្សេង ជាពិសេស​អរគុណ​សម្រាប់​មតិរិះគន់​របស់​វីរិយា។ ខ្ញុំ​នឹង​លើក​យក​បញ្ហា​ដែល​វីរិយា​ជួប​មក​កែលម្អ​នៅ​ពេល​ប្រជុំ។

    សុំទោស​ដែល​យឺត​ក្នុង​ការ​ឆ្លើយតប និង​មិន​បាន​ឆ្លើយតប​គ្រប់គ្នា។ សង្ឃឹម​ថា ពេលក្រោយ ខ្ញុំ​នឹង​មាន​ពេល​ច្រើន​ជាង​នេះ។

    បឿន

  9. អបអរសាទបឿន និងក្រុមការងារទស្សនាវដ្តីនេះ។​ ស្តាប់ទៅគួរអោយចាប់​អារម្មណ៍។​ ខ្ញុំនឹងរកមើលអានដែរពេលត្រលប់ទៅស្រុកវិញ។ និយាយអញ្ចឹង​វែបសាយរបស់ទស្សនវដ្តីនេះគឺមានមេរោគ Reported Attach Site!

    Cheers,

  10. រូប​ដែល​ដាក់​ក្នុង​នោះ​ថត​បាន​ស្អាត​មែន​ទែន! ពណ៌​ក៏​ឡូយ.. អត្ថបទ​សុទ្ធ​តែ​មាន​ប្រយោជន៍​តែ​ថា​ការ​សរសេរ​នៅ​មាន​បញ្ហា​ដូច​ជា​ឃ្លា​ខ្លះ​ដាច់​ម៉ា​កំណាត់​ក៏​មាន។ សូម​ជួយ​ពិនិត្យ​ឡើង​វិញ​ផង​ណា៎​បង!

  11. ថ្ងៃនេះសប្បាយចិត្តណាស់ ដែលបានមកជួបប្លុករបស់បង ខានចូលមកលេងយូរហើយ​ដោយសារចេះ​រវល់​ណាមួយ​មិនសូវបានធ្វើប៉ុន្មាន តែថ្ងៃនេះនៅមិនសុខ​ក៏មកធ្វើ​ប្លុកសាំម្ដងទៀតមើល អីយ៉ា មានអីទៅរួចតើ ចូលទៅមើលផងមើល ថាវាយ៉ាងម៉េចដែរ!

  12. ខ្ញុំពិតជាសប្បាយចិត្ត​ណាស់ដែលបានឃើញទាំងការសសើរ និងការរិះគន់របស់អ្នកទាំងអស់គ្នា។​ ចំពោះលេខទី ២ យើងខ្ញុំនិងក្រុមការងារទាំង អស់នឹងខិត​ខំការសម្រួលទៅលើចំណុចដែលខ្វះខាត។​ អរគុណ កូនជ្រូក មិត្តដ៏ល្អរបស់ខ្ញុំ ព្រមទាំងអ្នកទាំងអស់គ្នា​ដែលបានជួយគាំទ្រដល់ការងារនេះ៕ ក្នុងនាមជាកូនខ្មែរ យើងត្រូវគ្នាថែរក្សាកេរដំណែល និង​វប្បធម៌អោយនូវគង់វង្សជា​រាងរហូត៕
    ពីខ្ញុំ កេរដំណែល

  13. For the first issue of KERDOMNEL KHMER Magazine, we have recieved the letters of appreciation for our work to prevent and conserve the khmer heritage. These letters are : 1st from the king NORODOM SIHAMONI, King of Cambodia; 2nd from Samdech HUN Sen, Prime Minister of Cambodia; 3rd from H.E HIM Chhem, Minister of Culture and Fine Arts of Cambodia. The second issue of KERDOMNEL KHMER, Magazine of Art and Archaeology will be published in 3 languages: khmer, english and french language.
    KERDOMNEL KHMER.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s