ការងារ​ថ្មី


ខាន​ចូល​មក​ប្លក់​យូរ​ហើយ ដោយសារ​តែ​ទើប​បាន​ការងារ​ថ្មី និង​មាន​ការងារ​ធ្វើ​ច្រើន។ ពីមុន ខ្ញុំ​ធ្វើការ​ខាង  International Toilet (IT) នៅ​សណ្ឋាគារ ឡាផារ៉ាន់ដា ឥឡូវ​ប្ដូរ​មក​ធ្វើការ​ខាង​ផ្នែក​វិបសាយ​វិញ​ម្ដង។ ការងារ​ខាង​វិបសាយ​ហ្នឹង ខ្ញុំ​ប៉ង​យូរ​ដែរ​ហើយ តែ​សម្ភាស​ធ្លាក់​ពីរ​ដង​នៅ វិទ្យុវីអូឌី (VOD) និង​នៅ​ទស្សនាវដ្ដី​កុំព្យូទ័រ (CM) លើក​ទី​បី​នេះ​បាន​ជាប់។

ចូល​ធ្វើការ​​នៅ​កន្លែង​ថ្មី ស្រួល​ចិត្ត​ជាងការងារ​នៅ​កន្លែង​ចាស់​ឆ្ងាយ​ ព្រោះ​ធ្វើការតែ​មួយ​មុខ និង​បាន​សម្រាក​ថ្ងៃសៅរ៍​ថ្ងៃ​អាទិត្យ​ផង។ មើល​ទៅ​ប្រហែល​មិន​សូវ​មាន​ពេល​ទំនេរ​ច្រើន​ទេ ព្រោះ​ធ្វើ​វិបសាយ​ឲ្យ​គេ​ថ្មី ហើយ​វិបសាយ​ក៏​ធំ​​ណាស់​​ដែរ។

ចូល​ធ្វើការ​មួយ​អាទិត្យ ឲ្យ​ម៉ែ​កោស​ខ្យល់​​ម្ដង​បាត់​ហើយ😉 ។

31 thoughts on “ការងារ​ថ្មី

  1. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 2:41 ល្ងាច

    អបអរ​សាទរ មាន​ពេល​ឌុប​ចង់ចា​ដើរ​លេង😛

  2. ទឹម បឿន ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 3:39 ល្ងាច

    ហ្នឹង​ហើយ​លោក​ភាក់! លោក​ភាក់​ឯង​បន្តិច​ទៀត គេ​លែង​ចោល​​ហើយ។

  3. Samady KS ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 3:43 ល្ងាច

    តែ​ប៉ុណ្ណេះ​! ចាំ​មើល​បឿន​មាន​ពេល​ច្រើន​ ហើយ​ស្រួល​មិន​ស្រួល ដើរ​ញ៉ែ​អស់​ទាស់!

  4. កេសី ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 4:04 ល្ងាច

    អីក៏ទ្រង់យ៉ាប់ម៉េះ ទើបតែធ្វើការមួយអាទិត្យ កោសខ្យល់ម្តងទៅហើយ ។

  5. happylkt ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 4:16 ល្ងាច

    please try to visit my web

  6. ទឹម បឿន ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 4:18 ល្ងាច

    ខ្ញុំ​អង្គុយ​ញ៉ែ មិន​ដែល​ដើរ​ញ៉ែ​ទេ​ឌី​អើយ😛

    បង​កេសី៖ មក​​ពី​ខ្ញុំ​អង្គុយ​ធ្វើការ​រហូត ហើយ​កន្លែង​អង្គុយ​មិន​ស្រួល។

  7. សុវុឌ្ឍី ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 5:39 ល្ងាច

    អបអរសាទរផង បានការងាថ្មី😀

  8. រចនា ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 6:18 ល្ងាច

    ចង់​សួរ​បង​បឿន​ថា​ទៅ​សម្ភាស​នៅ VOD ធ្វើ​អី? ឬ​ក៏…😀

  9. សុភា ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 7:54 ល្ងាច

    អួល​ដក់​ករ ទឹម​ម៉ាអាទិត្រ​កោស​ខ្យល់​ម្តង​បាត់។ ចាំ​មើល​តិចទៀត​ម៉ាអាទិត្រ​កោស​ Air ២ ដង​មិនខាន😀

  10. ញញឹមស្រស់ ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 10:09 ល្ងាច

    សូម​ជួយ​អបអរ​ដល់​បឿន​ដែល​បាន​ការងារ​ថ្មី​!!! ការងារ​ឥឡូវ​ ពិបាក​​រក​ណាស់ ជួនកាល​​ ត្រូវ​ទៅ​ធ្វើការងារ​ណា​ដែល​យើង​មិន​ចង់​ធ្វើ​​ក៍​មានដែរ​​​។

  11. Posoky ថ្ងៃចន្ទ ទី 1 ខែមិថុនា 2009 / 10:20 ល្ងាច

    ជួយអបអរ កុំភ្លេចឌុបអ្នកម្តាយដើរ ផ្សារសុវណ្ណា ផង

  12. កូនខ្មែរ-បារាំង ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 3:04 ព្រឹក

    សួស្ដី បឿន ខ្ញុំក៏ឆ្លៀតឱកាសជួយអបអរចំពោះការងារថ្មីរបស់ បឿនដែរ ហើយក៏សូមជូនពរឲ្យបានជោគជ័យជានិច្ចក្នុងការងារថ្មីនេះ។ ខ្ញុំសូមសួរបឿន​បន្តិច គឺគ្រាន់តែចង់ដឹងថា តើយើងអាចរកទិញទស្សនាវដ្ដី «កេរដំណែលខ្មែរ»​បាននៅកន្លែងណាខ្លះដែរ? ប្រសិនបើជាបងប្អូនណាអាចប្រាប់បាន សូមមេត្តា​ជួយប្រាប់ផង។
    ខ្ញុំបាទសូមអរគុណទុកជាមុន !

  13. សាយ័ន្ត ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 4:15 ព្រឹក

    ជួយអបអរ កោសខ្យល់ ក៏ប្រសើរជាងទាត់ខ្យល់ដែរ!ហេហេ

  14. rainbowpig ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 5:57 ព្រឹក

    កោសខ្យល់ហើយ គ្រាន់តែធ្វើការបានម៉ាអាទិត្យ? អាចឹង ប្រូជិក យើង គិតគ្នានោះយ៉ាងម៉េចដែរ ធ្វើបានទេ ប្អូនប្រុស?

  15. វីរិយា ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 8:44 ព្រឹក

    ជប់លៀងៗៗ ហាហាហា

  16. leak ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 8:50 ព្រឹក

    congratulation

  17. Posoky ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 11:21 ព្រឹក

    បឿនខ្ញុំសូមសួរមួយ ហេតុអ្វីឥឡូវផ្ទះwordpressខ្ញុំដើរយឺតម្លេះ ? ពេលខ្ញុំចូលម្តងៗចាំចង់ម៉ានាទី
    តើអាចមានវិធីណាជួយអោយដើរលឿនដូចផ្ទះបឿនបានទេ?

  18. ម៉ន ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 1:18 ល្ងាច

    សួមជួយអរបឿន ដែលបានទទួលការងារថ្មី !

  19. ចន្ត្រា ថ្ងៃអង្គារ ទី 2 ខែមិថុនា 2009 / 5:55 ល្ងាច

    ហេ! បឿន​ឯងប្រហែល​ពេញ​ចិត្ត​ការងារ​ថ្មីហើយ​មើលទៅ តើ​វា​ចំ ចំណង់ចំណូល​ចិត្ត និង​ជំនាញ​របស់​ខ្លួន​ដែរ​ឬ​ទេ?

  20. khmer stars ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 8:24 ព្រឹក

    Congratulation!!! It is normal for losing job interviews. I just lost my interviews many times. But, what you wish became true. Hopefully that you will be happy with new job because that is what u wished for long time.

  21. kienforcefidele ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 10:07 ព្រឹក

    សូម​ជួយ​អប​អរ​សាទរ!😀 សម្ភាសន៍​ធ្លាក់​មិន​អី​ទេ ព្រោះ​ថា​កាន់​តែ​មាន​បទ​ពិសោធ​ច្រើន។ ហេ ហេ។:mrgreen:

  22. chhaya ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 10:35 ព្រឹក

    អបអរសាទរ បឿន​ ដែលបានជាប់ការងារថ្មី។ ដឹងទេថាខ្ញុំរាល់ថ្ងៃនេះក៏កំពុងរកការងារថ្មីដែរ។ ការងាររាល់ង៉ៃធញ់ណាស់ ណាអាយធី ណារដ្ឋបាល ណាគណនីយ ហឺ!។ ចង់រកការងារណាដែលធ្វើតែមួយមុខហើយសមស្របតាមបទពិសោធន៌ ការងារឥឡូវពិបាករកណាស់។ ផ្ញើរមែលទៅច្រើនកន្លែងដែរតែមានតែមួយហៅសំភាសន៌។​ ក្រោសំភាសន៌ស្ងាត់អោយឈឹង។
    អរគុណ ជួបគ្នាម្តងទៀត។
    ឆាយា

  23. ទឹម បឿន ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 1:29 ល្ងាច

    – សុវុឌ្ឍី៖ អរគុណ
    – រចនា៖ សម្ភាសន៍​ធ្វើការ! កូន​នេះ​ឆ្ងល់​អាក្រក់​ម្ល៉េះ? ហាហា
    – សុភា៖ បន្តិច​ទៀត​លែង​អី​ហើយ​ភា​អើយ!
    – ញញឹមស្រស់៖ មែន​ហើយ​ ពួកម៉ាក​ខ្ញុំ​ខាង​សំណង់ ធ្លាប់​តែ​ស្រួល​រកការងារ តែ​ឥឡូវ​រក​មិន​បាន​ទេ ជួនកាល​គេ​ឲ្យ​កម្រៃ​ថោក។
    – កូនខ្មែរ-បារាំង៖ អរគុណ! ទស្សនាវដ្ដី កេរដំណែល​ខ្មែរ នឹង​មាន​ដាក់​លក់​នៅ​តាម​បណ្ណាគារ និង​តាម​តូប​សៀវភៅ​មួយ​ចំនួន។ រឿង​នេះ​ខ្ញុំ​នឹង​ប្រាប់​នៅ​ពេល​ក្រោយ​ទៀត។
    – សាយ័ន៖ និយាយ​ត្រូវ😀
    – កូនជ្រូក៧ពណ៌៖ ប្រូជិក​ហ្នឹង​ខ្ញុំ​មិន​បោះបង់​ទេ​បង
    – វីរិយា៖ តស់​ជប់លៀង
    – leak: thanks
    – សុគី៖ សង្ស័យ​ថា​ប្លក់​បង​រូប​ច្រើន តែ​ខ្ញុំ​បាន​មើល​រូប​ដែល​ដាក់​ដូច​មិន​ធំៗ​ពេក​ទេ ដូច្នេះ​ខ្ញុំ​ក៏​អត់​ដឹង​ដែរ។
    – ម៉ន៖ អរគុណ​បង
    – ចន្ត្រា៖ ការងារ​ថ្មី​ជា​ចំណង់​របស់​ខ្ញុំ តែ​បើ​ជំនាញ​ ដូច​ជា​មិន​ប៉ុន្មាន​ទេ។ គ្រាន់តែ​ខ្ញុំ​អាច​ធ្វើ​បាន។
    – khmer stars: thanks
    – kienforcefidele: ត្រូវ​ហើយ តែ​ខ្ញុំ​ចង់​បាន​បទពិសោធន៍​ជាប់​វិញ😉
    – chhaya: ពីមុន​ការងារ​ខ្ញុំ​ក៏​ច្រើន​ប្រហាក់ប្រហែល​លោក​ដែរ ទើបតែ​មក​កន្លែង​ថ្មី ធ្វើការតែ​មួយ​មុខ។

    ហត់…

  24. សំណាង ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 1:33 ល្ងាច

    រក​ប្រ​ពន្ឋ​មួយ​គ្រានើ​កោស​ខ្យល់​ទៅ​លោក​ប្អូន​អើយ កុំទៅ​អំពល់​ម៉ែ​ច្រើន​ពេក…កិកិ

  25. rainbowpig ថ្ងៃពុធ ទី 3 ខែមិថុនា 2009 / 10:40 ល្ងាច

    អរគុណប្អូនប្រុស ដែលមិនចោលប្រូជិកនេះ។
    អីលូវ មានគេទាក់ទងមកទៀតហើយ សុំធ្វើពីរហ្មង។
    មិនដឹង អូនមានពេលអត់ទេ។
    បើអត់ ចាំបងទៅទាក់ទងអ្នកផ្សេង ក៏បានដែរ។
    មិនចង់រំខានអូនច្រើនទេ។

    សំណាងល្អណាប្អូនប្រុស

  26. រចនា ថ្ងៃសុក្រ ទី 5 ខែមិថុនា 2009 / 8:44 ព្រឹក

    😀 ចង់​ប្រាប់​ថា​នឹក​ប៉ា​ៗ…​ ម៉េច​អត់សូវ​ឃើញ​អនឡាញ​ចឹង?

  27. que ថ្ងៃចន្ទ ទី 8 ខែមិថុនា 2009 / 11:22 ព្រឹក

    ជួយអរបានការងារល្អ ហើយមានពេលធ្វើអីអីចឹងល្អហើយ !!!ចឹងតើបានបាតើមុខពីពិភពគុណ..

  28. សុភា ថ្ងៃសុក្រ ទី 12 ខែមិថុនា 2009 / 9:10 ព្រឹក

    ខានចូលផ្ទះប៊ឿន យូរយើយ​ចូលលើកនេះស្រាប់តែមានដំណឹងល្អម៉ង។ ហើយមានជប់លឿងអីនូវហ្នឹង??

  29. Anin ថ្ងៃសៅរ៍ ទី 20 ខែមិថុនា 2009 / 2:57 ល្ងាច

    Hi ! bong boeun!😀 sok sabay te? ban new work good nas !🙂

  30. Daravuth ថ្ងៃអាទិត្យ ទី 21 ខែមិថុនា 2009 / 11:50 ល្ងាច

    ដូចជាអបអរសាទរក្រោយគេហើយញុំ!!! តែទោះជាយ៉ាងណាក៏សុំផ្ញើរពាក្យ​អបអរសាទរដល់បឿនផង!!!

  31. ទឹម បឿន ថ្ងៃចន្ទ ទី 22 ខែមិថុនា 2009 / 10:37 ព្រឹក

    អូហ៍ មិន​អី​ទេ ព្រោះ​ឥឡូវ​ក្រុមហ៊ុន​តៃស្មិង អត់​ការងារ​ធ្វើ​វិញ​ហើយ ហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s