ទាក់ទង​នឹង​ខ្ញុំ

ការងារ​ថ្មី


ខាន​ចូល​មក​ប្លក់​យូរ​ហើយ ដោយសារ​តែ​ទើប​បាន​ការងារ​ថ្មី និង​មាន​ការងារ​ធ្វើ​ច្រើន។ ពីមុន ខ្ញុំ​ធ្វើការ​ខាង  International Toilet (IT) នៅ​សណ្ឋាគារ ឡាផារ៉ាន់ដា ឥឡូវ​ប្ដូរ​មក​ធ្វើការ​ខាង​ផ្នែក​វិបសាយ​វិញ​ម្ដង។ ការងារ​ខាង​វិបសាយ​ហ្នឹង ខ្ញុំ​ប៉ង​យូរ​ដែរ​ហើយ តែ​សម្ភាស​ធ្លាក់​ពីរ​ដង​នៅ វិទ្យុវីអូឌី (VOD) និង​នៅ​ទស្សនាវដ្ដី​កុំព្យូទ័រ (CM) លើក​ទី​បី​នេះ​បាន​ជាប់។

ចូល​ធ្វើការ​​នៅ​កន្លែង​ថ្មី ស្រួល​ចិត្ត​ជាងការងារ​នៅ​កន្លែង​ចាស់​ឆ្ងាយ​ ព្រោះ​ធ្វើការតែ​មួយ​មុខ និង​បាន​សម្រាក​ថ្ងៃសៅរ៍​ថ្ងៃ​អាទិត្យ​ផង។ មើល​ទៅ​ប្រហែល​មិន​សូវ​មាន​ពេល​ទំនេរ​ច្រើន​ទេ ព្រោះ​ធ្វើ​វិបសាយ​ឲ្យ​គេ​ថ្មី ហើយ​វិបសាយ​ក៏​ធំ​​ណាស់​​ដែរ។

ចូល​ធ្វើការ​មួយ​អាទិត្យ ឲ្យ​ម៉ែ​កោស​ខ្យល់​​ម្ដង​បាត់​ហើយ 😉 ។

Advertisements

31 thoughts on “ការងារ​ថ្មី”

  1. សូម​ជួយ​អបអរ​ដល់​បឿន​ដែល​បាន​ការងារ​ថ្មី​!!! ការងារ​ឥឡូវ​ ពិបាក​​រក​ណាស់ ជួនកាល​​ ត្រូវ​ទៅ​ធ្វើការងារ​ណា​ដែល​យើង​មិន​ចង់​ធ្វើ​​ក៍​មានដែរ​​​។

  2. សួស្ដី បឿន ខ្ញុំក៏ឆ្លៀតឱកាសជួយអបអរចំពោះការងារថ្មីរបស់ បឿនដែរ ហើយក៏សូមជូនពរឲ្យបានជោគជ័យជានិច្ចក្នុងការងារថ្មីនេះ។ ខ្ញុំសូមសួរបឿន​បន្តិច គឺគ្រាន់តែចង់ដឹងថា តើយើងអាចរកទិញទស្សនាវដ្ដី «កេរដំណែលខ្មែរ»​បាននៅកន្លែងណាខ្លះដែរ? ប្រសិនបើជាបងប្អូនណាអាចប្រាប់បាន សូមមេត្តា​ជួយប្រាប់ផង។
    ខ្ញុំបាទសូមអរគុណទុកជាមុន !

  3. អបអរសាទរ បឿន​ ដែលបានជាប់ការងារថ្មី។ ដឹងទេថាខ្ញុំរាល់ថ្ងៃនេះក៏កំពុងរកការងារថ្មីដែរ។ ការងាររាល់ង៉ៃធញ់ណាស់ ណាអាយធី ណារដ្ឋបាល ណាគណនីយ ហឺ!។ ចង់រកការងារណាដែលធ្វើតែមួយមុខហើយសមស្របតាមបទពិសោធន៌ ការងារឥឡូវពិបាករកណាស់។ ផ្ញើរមែលទៅច្រើនកន្លែងដែរតែមានតែមួយហៅសំភាសន៌។​ ក្រោសំភាសន៌ស្ងាត់អោយឈឹង។
    អរគុណ ជួបគ្នាម្តងទៀត។
    ឆាយា

  4. – សុវុឌ្ឍី៖ អរគុណ
    – រចនា៖ សម្ភាសន៍​ធ្វើការ! កូន​នេះ​ឆ្ងល់​អាក្រក់​ម្ល៉េះ? ហាហា
    – សុភា៖ បន្តិច​ទៀត​លែង​អី​ហើយ​ភា​អើយ!
    – ញញឹមស្រស់៖ មែន​ហើយ​ ពួកម៉ាក​ខ្ញុំ​ខាង​សំណង់ ធ្លាប់​តែ​ស្រួល​រកការងារ តែ​ឥឡូវ​រក​មិន​បាន​ទេ ជួនកាល​គេ​ឲ្យ​កម្រៃ​ថោក។
    – កូនខ្មែរ-បារាំង៖ អរគុណ! ទស្សនាវដ្ដី កេរដំណែល​ខ្មែរ នឹង​មាន​ដាក់​លក់​នៅ​តាម​បណ្ណាគារ និង​តាម​តូប​សៀវភៅ​មួយ​ចំនួន។ រឿង​នេះ​ខ្ញុំ​នឹង​ប្រាប់​នៅ​ពេល​ក្រោយ​ទៀត។
    – សាយ័ន៖ និយាយ​ត្រូវ 😀
    – កូនជ្រូក៧ពណ៌៖ ប្រូជិក​ហ្នឹង​ខ្ញុំ​មិន​បោះបង់​ទេ​បង
    – វីរិយា៖ តស់​ជប់លៀង
    – leak: thanks
    – សុគី៖ សង្ស័យ​ថា​ប្លក់​បង​រូប​ច្រើន តែ​ខ្ញុំ​បាន​មើល​រូប​ដែល​ដាក់​ដូច​មិន​ធំៗ​ពេក​ទេ ដូច្នេះ​ខ្ញុំ​ក៏​អត់​ដឹង​ដែរ។
    – ម៉ន៖ អរគុណ​បង
    – ចន្ត្រា៖ ការងារ​ថ្មី​ជា​ចំណង់​របស់​ខ្ញុំ តែ​បើ​ជំនាញ​ ដូច​ជា​មិន​ប៉ុន្មាន​ទេ។ គ្រាន់តែ​ខ្ញុំ​អាច​ធ្វើ​បាន។
    – khmer stars: thanks
    – kienforcefidele: ត្រូវ​ហើយ តែ​ខ្ញុំ​ចង់​បាន​បទពិសោធន៍​ជាប់​វិញ 😉
    – chhaya: ពីមុន​ការងារ​ខ្ញុំ​ក៏​ច្រើន​ប្រហាក់ប្រហែល​លោក​ដែរ ទើបតែ​មក​កន្លែង​ថ្មី ធ្វើការតែ​មួយ​មុខ។

    ហត់…

  5. អរគុណប្អូនប្រុស ដែលមិនចោលប្រូជិកនេះ។
    អីលូវ មានគេទាក់ទងមកទៀតហើយ សុំធ្វើពីរហ្មង។
    មិនដឹង អូនមានពេលអត់ទេ។
    បើអត់ ចាំបងទៅទាក់ទងអ្នកផ្សេង ក៏បានដែរ។
    មិនចង់រំខានអូនច្រើនទេ។

    សំណាងល្អណាប្អូនប្រុស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s